ភ្នំពេញប៉ុស្តិ៍
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១០ ជាប្រទេសដែលផលិតអង្ករច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៣
សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមប្រទេស ផលិតអង្ករច្រើនជាងគេក្នុងពិភពលោកទាំងសម្រាប់ការប្រើប្រាស់នៅក្នុងស្រុក និងសម្រាប់នាំចេញ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2024-2-26-2114-258742
កម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន
កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន ក្នុងនោះមានទាំងសន្តិសុខ និងការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល ហិរញ្ញវត្ថុ និងសន្តិសុខថាមពល។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2024-2-27-2034-258775
កំពង់ផែស្វយ័តភ្នំពេញរាយការណ៍ពីកំណើនដ៏រឹងមាំចំពេលមានការងើបឡើងវិញ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាកំពង់ផែទន្លេដែលបានចុះបញ្ជីភាគហ៊ុនធំជាងគេរបស់ព្រះរាជាណាចក្របានរាយការណ៍ពីដំណើរការអាជីវកម្មអំណោយផលនៅក្នុងខែដំបូងនៃឆ្នាំនេះ ស្របតាមការព្យាករណ៍របស់រដ្ឋាភិបាលនៃកំណើនសេដ្ឋកិច្ច 6.6% ដែលជំរុញដោយការ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/ppap-reports-robust-growth-amid-recovery
អាមេរិកនាំមុខគេក្នុងការទិញទំនិញកម្ពុជាក្នុងខែមករា
សហរដ្ឋអាមេរិកបានក្លាយជាអ្នកទិញនាំមុខគេនៃការនាំចេញរបស់កម្ពុជានៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ ជាមួយនឹងការទិញជិត $៦៣០ លានដុល្លារ ប្រហែលមួយភាគបីនៃការនាំចេញសរុបរបស់ប្រទេសទៅកាន់ទីផ្សារពិភពលោក ដូចដែលបានរាយការណ៍ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/us-lead-purchaser-of-cambodian-goods-in-january
លោក ហេង សួរ៖ TVET ជាស្ពានចម្លងសម្រាប់យុវជនដែលពុំមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការសិក្សាលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) គឺជាស្ពានចម្លងដើម្បីឱ្យយុវជនចាប់បានជំនាញសាមញ្ញដោយការសិក្សាលើជំនាញនោះ អាចយកបូកបន្តគ្នា ក្លាយជាមូលដ្ឋានគ្រឹះ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2024-2-25-173-258689
លទ្ធផលបឋមនៃការបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥ អាសនៈ បក្សឆន្ទៈខ្មែរ ៣ អាសនៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ គឺសរុបចំនួន ១០០៥២ សំឡេងនៅក្នុងមណ្ឌលភូមិភាគទាំង ៨ ដោយទទួលបានអាសនៈចំនួន ៥៥។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/prelims-suggest-55-of-58-senate-seats-for-ruling-cpp
អ្នកនាំពាក្យ៖ ក្រសួងកសិកម្មមានយន្តការជួយអន្តរាគមន៍បើស្រូវធ្លាក់ថ្លៃគំហុក
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈថា ក្នុងករណីចាំបាច់ដែលមានការប្រែប្រួលតម្លៃស្រូវធ្លាក់ថ្លៃជាគំហុកដោយកត្តាបណ្តោះអាសន្នណាមួយ ក្រសួងមានយន្តការសម្រាប់អន្តរាគមន៍តាមរយៈការប្រើប្រាស់ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2024-2-25-2121-258708
ក្រសួងអប់រំចាប់ផ្តើមធ្វើយុទ្ធនាការលើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំឌីជីថល
ក្រសួងអប់រំ យុវជននិងកីឡា ចាប់ផ្ដើមធ្វើយុទ្ធនាការ លើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំ ...
ជា សុខនី
https://www.postkhmer.com/national/2024-2-22-1739-258630
ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
កម្ពុជាកំពុងខិតខំជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ឱ្យបានលឿនដើម្បីទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈបច្ចុប្បន្នជប៉ុន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-21-2034-258609
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យយកចិត្តទុកដាក់លើផលិតកម្មអំបិល
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្នើឱ្យអាជ្ញាធរខេត្តកំពត និងកែប ត្រូវតែខិតខំពង្រឹងការគ្រប់គ្រងនិងអភិរក្សដីស្រែអំបិលឱ្យមាននិរន្តរភាព និងជំរុញការផលិតអំបិលដែលជាទំនិញយុទ្ធសាស្ត្រមួយសម្រាប់បម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ។ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-22-2030-258644
រដ្ឋកំណត់ឱ្យតម្កល់ប្រាក់អប្បបរមា ៥ ភាគរយ មុនពេលនាំចេញផលិតផលរ៉ែ
ការនាំចេញផលិតផលរ៉ែ ទៅក្រៅប្រទេសចាប់ពីដើមខែមេសា ឆ្នាំ ២០២៤ តទៅនឹងតម្រូវឱ្យអ្នកនាំចេញមានប្រាក់តម្កល់យ៉ាងតិច ៥ ភាគរយនៃតម្លៃសួយសារលើផលិតផលរ៉ែនាំចេញខណៈនីតិវិធីការដកប្រាក់តម្កល់វិញ គឺអាចធ្វើបានក្រោយបញ្ចប់ការនាំចេញជាស្ថាពរ និងនៅក្នុងលក្ខខណ្ឌដែលអ្នកនាំចេញ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-22-2032-258645
រដ្ឋាភិបាលស្វែងរកការវិនិយោគជប៉ុនបន្ថែមទៀត
ព្រះរាជាណាចក្រកម្ពុជារំពឹងថានឹងមានការកើនឡើងនូវការវិនិយោគផ្ទាល់ពីជប៉ុន ខណៈដែលរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជាបង្ហាញពីសក្ដានុពលរបស់ប្រទេសលើភូមិសាស្ត្រ ច្បាប់វិនិយោគ កម្លាំងពលកម្ម និងលទ្ធភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាមួយនឹងការអនុគ្រោះពាណិជ្ជកម្ម។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/post-in-depth/gov-t-seeks-more-japan-investment
គុណភាពខ្យល់លើសពីស្តង់ដារអង្គការសុខភាពពិភពលោក ៖ ក្រសួង
ក្រសួងបរិស្ថានបានប្រកាសថា គុណភាពខ្យល់របស់ព្រះរាជាណាចក្រកម្ពុជាលើសពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលកាត់បន្ថយការភ័យខ្លាចរបស់សាធារណជនអំពីការបំពុលខ្យល់។ ...
វណ្ណ សុជាតា
https://www.phnompenhpost.com/national/air-quality-exceeds-who-standards-ministry
កម្ពុជានៅតែប្តេជ្ញាពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដោយកត់សំគាល់ថា វាផ្អែកលើការគោរព ការយោគយល់ និងផលប្រយោជន៍ទៅវិញទៅមក។ ...
សំបាន ច័ន្ទដារ៉ា
https://www.phnompenhpost.com/national/kingdom-still-committed-to-strong-asean-eu-relations
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជំរុញកំណើនរបស់ព្រះរាជាណាចក្រកម្ពុជា
អ្នកជំនាញផ្នែកដឹកជញ្ជូន និងអ្នកសេដ្ឋកិច្ចកំពុងបង្ហាញសុទិដ្ឋិនិយមទាក់ទងនឹងការកើនឡើងតម្លៃនៃការនាំចេញ និងការនាំចូលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) សម្រាប់ឆ្នាំ ២០២៤។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/post-in-depth/ssez-boosts-kingdom-s-growth
កង្វះទឹកនឹងបញ្ចប់នៅរាជធានីចាប់ពីខែកុម្ភៈ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងមិនប្រឈមមុខនឹងការខ្វះខាតទឹកទៀតទេ ចាប់ពីចុងខែកុម្ភៈនេះតទៅ ដោយសារសមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃត្រូវបានកំណត់លើសពីមួយលានម៉ែត្រគូប នេះបើយោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)។ ...
នៀម ឆេង
https://www.phnompenhpost.com/national/water-shortages-to-end-in-capital-from-february-ppwsa
បច្ចុប្បន្ន វិស័យកសិកម្មស្មើរ ២២ ភាគរយនៃផលិតផលក្នុងស្រុកសរុប
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ទោះបីជាមានការប្រឈមដោយគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសកលក៏ដោយ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុង ...
វ៉ាន់ សុជាតា
https://www.phnompenhpost.com/national/agriculture-now-22-per-cent-of-gdp
កម្ពុជា-ធនាគារពិភពលោក ប្ដេជ្ញាបន្តសហប្រតិបត្តិការអភិវឌ្ឈន៍ធនធានមនុស្ស និងវិស័យអាទិភាព ៦ នៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍មូលធនមនុស្ស និងវិស័យអាទិភាពចំនួន ៦ ក្នុងប្រទេស ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2024-1-29-1955-257967
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចុះបញ្ជីដីព្រំដែនព្រៃលិចទឹកបឹងទន្លេសាប ដើម្បីថែរក្សាជីវៈចម្រុះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរទន្លេសាប និងស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តការចុះបញ្ជីដីធ្លីនិងកំណត់ព្រំដែននៅតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ប្រកបដោយសុក្រឹតភាព ចីរភាព និងបរិយាបន្ន ដើម្បីថែរក្សាព្រៃលិចទឹក ត្រី ជាពិសេស ...
សុខ រក្សា
https://www.postkhmer.com/national/2024-1-30-2039-257999
ការជួយលើកកម្ពស់វិស័យ SME គឺជាចំណុចអាទិភាពចម្បងរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) គឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្លាំង និងព្យាយាមទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈវិស័យនេះកំពុងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ...
ហ៊ឹន ពិសី
https://m.postkhmer.com/business/2024-1-28-2113-257936
ក្រសួងកសិកម្មៈ ឆ្នាំ ២០២៣ ទទួលបានសមិទ្ធផលវិជ្ជមានលើផ្នែកជលផល ស្រូវ និងស្វាយចន្ទី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ដើម្បីប្រមូលធាតុចូលពីអនុវិស័យដែលពាក់ព័ន្ធ ដើម្បីដាក់ចេញផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៤ ធ្វើឱ្យវិស័យកសិកម្មកាន់តែល្អប្រសើរ ខណៈក្រសួងបានវាយតម្លៃថាការអនុវត្តឆ្នាំមុន ទទួលបានសមិទ្ធផលជាវិជ្ជមានផ្នែកជលផល និងការងារអភិរក្សសត្វផ្សោត ក៏ដូចជាដំណាំស្រូវ និងស្វាយចន្ទីកំពុងមាន ...
សុខ រក្សា
https://www.postkhmer.com/national/2024-1-25-2116-257877
ការនាំចេញផលិតផលពាក់ព័ន្ធអគ្គិសនីជួយជំរុញសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ កើនឡើង ៥០%
កម្ពុជាបាននាំចេញគ្រឿងចក្រ បរិក្ខារអគ្គិសនី និងផលិតផលពាក់ព័ន្ធជាង ៣.១ ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២៣ កើនឡើងជាង ៥០% បើធៀបនឹងឆ្នាំ ២០២២។ តម្លៃនៃការនាំចេញនៃផលិតផលទាំងនេះមានជិត ១៤% នៃការនាំចេញសរុបរបស់ប្រទេសនេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃ (GDCE)។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/electrical-exports-bolster-economy-in-2023-up-50-
អគ្គនាយកដ្ឋានពន្ធដារលើសពីគោលដៅចំណូលពន្ធឆ្នាំ២០២៣
កម្ពុជារកចំណូលបានជាង ៣.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ (GDT) លើសពីគោលដៅដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ និងលើសពីចំណូលឆ្នាំ ២០២២។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/gdt-exceeds-2023-tax-revenue-targets
កម្ពុជា-វៀតណាម សហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា និងវៀតណាមប្តេជ្ញាសហការគ្នាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ ...
សុខ រក្សា
https://www.phnompenhpost.com/national/cambodia-vietnam-collaborate-against-transnational-crime