ភ្នំពេញប៉ុស្តិ៍

តុលាការ​ក្រុង​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​ដីកា​បង្គាប់ឲ្យ​កង​កម្លាំង​សាធារណៈ​​ស្រាវជ្រាវ​រក​ចាប់ និង​នាំ​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ យក​មក​អនុវត្ត​ទោស ដាក់​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចំនួន ២ ឆ្នាំ តាម​អំណាច​សាល​ដីកា​ស្ថាពរ​របស់​សាលា​ឧទ្ធរណ៍ កាល​ពី​ឆ្នាំ​ ២០១៣ ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង ...

លាង ផាន់ណារ៉ា
http://bit.ly/1HNH8NC

ពលរដ្ឋ​ប្ដឹង​សុំ​ដក​តំណែង​មេ​ប៉ុស្តិ៍​ចោទ​ថា​ប្រព្រឹត្ដ​ល្មើស

នាយ​ប៉ុស្តិ៍​ស្រែគរ​ស្រុក​សេសាន​ត្រូវ​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​ប្តឹង​ឲ្យ​ដក​ពី​តំណែង​ដោយ​ចោទ​ថា​បាន​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន និង​បើក​ដៃ​ឲ្យ​បក្ខពួក​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​សត្វ​ព្រៃ។ជនជាតិ​ដើម​ភាគតិច​ឡាវ​ និង​ខ្មែរ​ ២១០ ​គ្រួសារ​នៅ​ឃុំ​ស្រែគរ​ដែល​រង​ផលប៉ះពាល់​ពី ...

ផាក់ ស៊ាងលី
http://bit.ly/1MFogAT

ឧទ្ធរណ៍​បន្ថយ​ទោស​ស្ត្រី​ជួញ​ក្រលៀន

ស្ត្រី​ជាប់​ចោទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​អរ​កខិប​កខុប​រហូត​​ដក់​ហូរ​ទឹកភ្នែក​ខណៈ​ដែល​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស​ ១៥ ឆ្នាំ​របស់​គាត់​ឲ្យ​មក​នៅ​ត្រឹម​ ៧ ឆ្នាំ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​ក្រលៀន​នៅ​សង្កាត់​ជ្រោយចង្វារ​កាលពី​ឆ្នាំ ២០១៣។ ​សំណុំ​រឿង​នេះ ...

គឹម សារុំ
http://bit.ly/1QlmXtc

ទូត​ខ្មែរ​​ព្រមាន​ពលករ​មិន​ឲ្យ​ជួប​បក្ស​ប្រឆាំង

ស្ថានទូត​កម្ពុជា​​ប្រចាំ​​កូរ៉េ​ខាង​ត្បូង​បាន​​ព្រមាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​​ធ្វើការ ឬ​សិក្សា​នៅក្នុង​ប្រទេស​​សេរី​ជឿន​លឿន​មួយ​នេះ​កុំ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​​ជួប​អ្វី​​ក៏ដោយ​ដែល​​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ចុង ...

មាស សុខជា
http://bit.ly/1MFqwbg

ណាហ្គាខប មិនដេញថ្លៃយកកាស៊ីណូកូរ៉េខាងត្បូង

ក្រុមហ៊ុនចុះបញ្ជីភាគហ៊ុននៅហុងកុង ណាហ្គាខប នឹងមិនដេញថ្លៃយកអាជ្ញាប័ណ្ណកាស៊ីណូកូរ៉េខាងត្បូងទេ។ ...

បុគ្គលិកសារព័ត៌មាន កាសែតភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/nagacorp-sits-out-south-korean-casino-offering

លោក ស ខេង ថា​ការ​បញ្ជូន​ជនជាតិ​ចិន​ចេញ​មិន​ពាក់ព័ន្ធ​នយោបាយ​ទេ

ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា​ការ​អនុវត្ត​ច្បាប់​​​​និរទេស​ជនសង្ស័យ​ជនជាតិ​ចិន​​ជាច្រើន​នាក់​ទៅ​កាន់​ប្រទេស​ចិន​វិញ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ដូច​ដែល​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​នោះ ...

សែន ដាវីត
http://bit.ly/1Ld0o1Z

កសិករ​ដាំ​ម្រេច​៣០​គ្រួសារ​បន្ថែម​ទៀត​សុំ​ចូល​ជា​សមាជិក​សមាគម​ម្រេច

កសិករ​ដាំ​ម្រេច​៣០​គ្រួសារ​បន្ថែម​ទៀត​បាន​ដាក់​ពាក្យ​ចូល​សមាជិក​សមាគម​លើក​កម្ពស់​ម្រេច​កំពត (KPPA) ដែល​នឹង​មាន​ផ្ទៃដី​បន្ថែម​ជាង ៥០​ហិកតា។ នេះ​បើ​តាម​ប្រធាន​សមាគម​ម្រេច​កំពត។លោក ងួន ឡាយ ប្រធាន KPPA បាន​ថ្លែងថា ជា​រៀងរាល់​ឆ្នាំ​សមាជិក​ថ្មី​ត្រូវ​បាន​ជ្រើស​រើស ហើយ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​មហា​សន្និបាត។ លោក ...

ចេង សុខហ័ង
http://bit.ly/1HLF7MG

UNIDO បិទ​បញ្ចប់​គម្រោង​បង្កើត​ឱកាស​ការងារ

គម្រោង​បង្កើត​ឱកាស​ការងារ និង​ការ​ធានា​ការ​គ្រប់គ្រង​កាក​សំណល់​អេឡិចត្រូនិក​រយៈពេល​បី​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម (UNIDO) នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ជាមួយ​នឹង​សិក្ខាកាម ២៤១ នាក់​ក្នុង​តំបន់​សាក​ល្បង​នៅ​ខេត្ត​ ៥។ ...

ចេង សុខហ័ង
http://bit.ly/1PDvxlu

បញ្ហាចរាចរណ៍ កំពុងរំខានអភិបាលក្រុងភ្នំពេញ

កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមការគោរពច្បាប់ចរាចរ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ខណៈដែលលោកបានសង្កត់លើបញ្ហាចរាចរណ៍ ដែលកំពុងរីករាលដាល។ ...

សែន ដាវីត
http://www.phnompenhpost.com/national/traffic-woes-vex-phnom-penh-governor

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​អាច​នឹង​ត្រូវ​អនុម័ត​ឆាប់ៗ

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៦ ដែល​មាន​ទឹកប្រាក់ ៤,៣ ពាន់​លាន​ដុល្លារ​បាន​​ឈាន​មួយ​​ជំហាន​ទៀត​ជិត​ដល់​ការ​អនុម័ត​កាលពី​ម្សិលមិញ​ដោយ​​គណៈកម្មាធិការ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ដែល​ទទួល​បន្ទុក​ពិនិត្យ​​ឯកសារ​នេះ​។ ...

វង្ស សុខេង
http://bit.ly/1RPEeZc

កម្មករ​រោងចក្រ​នៅ​តាកែវ​ឡើង​មក​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ

កម្មករ-កម្មការិនី​ជាង ៣០០ ​នាក់​ធ្វើការ​​​នៅ​​រោងចក្រ​កាត់ដេរ​​ហុងសេន និង​​​រោងចក្រ​យាន​ដារ៉ុងហ្វុង​ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ជាថ្មី​នៅ​មុខ​​ក្រសួង​ការងារ​ស្នើ​​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​​ដោះស្រាយ​ ...

ប៉ិច សុធារី
http://bit.ly/1HJhHaF

និន្នាការ​អភិវឌ្ឍ​អចលនទ្រព្យ​បាន​ងាក​ចេញ​ពី​តំបន់​បឹងកេងកង​ ១

ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​បឹងកេងកង​១​ទំនង​ជា​ចាប់​ផ្តើម​ឆ្អែត​ជា​បណ្តើរៗ​ហើយ​ទើប​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​ងាក​​ចេញ​ពី​តំបន់​នេះ​ហើយ​សម្លឹង​ទៅ​កាន់​​តំបន់​រណប​ក្រៅពី​តំបន់​បឹងកេងកង​ទី​១​ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន ...

ស៊ីវ ម៉េង
http://bit.ly/1MYp060

ខេត្ត​ព្រះសីហនុ ​កំពុង​មាន​សន្ទុះ​សេដ្ឋកិច្ច

ខេត្ត​ព្រះសីហនុ​ជា​ទីតាំង​មួយ​ក្នុង​​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ភាគ​និរតី​ប្រទេស​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បន្ទាប់ពី​ខេត្ត​សៀមរាប​។ វា​ហាក់​បង្ហាញ​ពី​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​បើ​គេ​ក្រឡេក​មើល​លើ​ចំនួន​អ្នក​ទេសចរ ...

George Styllis
http://bit.ly/1NtNZIS

ការទាមទាររបស់សហជីពកាត់ដេរ គ្មានចម្លើយ

ទោះបីជាមានការគំរាមធ្វើកូដកម្មម្តងហើយម្តងទៀតក្តី សម្ព័ន្ធសហជីពវិស័យកាត់ដេរ នៅតែរង់ចាំការឆ្លើយតបពីក្រសួងការងារ លើកំណែទម្រង់ទូលំទូលាយមួយ ដែលខាងសហជីពបានអំពាវនាវកាលពីខែមុន ដោយមានផែនការស្វែងរកជំនួយពីបរទេស។ ...

Charles Rollet
http://www.phnompenhpost.com/national/garment-union-demands-go-unanswered

កិច្ចសហការ​​រវាង​​អង្គការ​វិស័យ​ឯកជន និង​រដ្ឋ​សម្រាប់​​គម្រោង​លំនៅឋាន​គឺជា​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​ក្រីក្រ

ទោះបី​មាន​ការ​ដាក់​ចេញ​នូវ​គម្រោង​អភិវឌ្ឍន៍​សំណង់​លំនៅឋាន​សម្រាប់​ទីផ្សារ​ប្រជាជន​មាន​ជីវភាព​មធ្យម​ក៏ដោយ ក៏​ការ​ផ្តល់​ឲ្យ​ផ្ទះ​សំបែង​ដែល​មាន​គុណភាព​ល្អ​ដល់​ប្រជាជន​ក្រីក្រ​នៅ​​តែ​ចោទ​ជា​បញ្ហា​ជាពិសេស​អ្នក​រស់នៅ​តំបន់​ក្រីក្រ​។ ខណៈ​ដែល​​តម្លៃ​ដី ...

James Whitehead
http://bit.ly/1M8qJSK

គ្រូ​បង្រៀន​អាច​នឹង​បាន​ប្រាក់​ខែ ១ លាន​រៀល​ក្នុង​ឆ្នាំ ២០១៨

ក្រសួង​មុខងារ​សាធារណៈ​បាន​និង​​កំពុង​ធ្វើ​ជំរឿន​គ្រូបង្រៀន​ទូទាំង​ប្រទេស​ហើយ​​គ្រោង​​បញ្ចប់​ក្នុង​ខែ​វិច្ឆិកា​នេះ​ដើម្បី​រៀបចំ​ឲ្យ​មាន​ស្តង់ដារ​គ្រូ​បង្រៀន​ខណៈ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​បាន ១ លាន​រៀល​នៅក្នុង​ឆ្នាំ​ ២០១៨។ ...

សែន ដាវីត
http://bit.ly/1Nsd3jb

NGO ថ្មីមួយ អំពាវនាវឱ្យសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិ

អង្គការមិនមែនរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើងថ្មីនេះ កំពុងជំនះឱ្យសមាជិកសភា និងមន្ត្រីរដ្ឋាភិបាល ប្រកាសពីសេចក្តីលម្អិតនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងប្រាក់ចំណូល នៅមុនការបោះឆ្នោតនាពេលខាងមុខ។ វាគឺជាបញ្ហាប្រឈមមួយ ដែលអង្គការក្រៅរដ្ឋាភិបាល មានគម្រោងលើកឡើងជាឧទាហរណ៍ ទៅក្នុងសមភាគីក្នុងវិស័យសាធារណៈរបស់ពួកគេ។អង្គការគណនេយ្យភាពកម្ពុជា (Accountability Cambodia) ដែលមានការគាំទ្រពីអង្គការសង្គមស៊ីវិលចំនួន ១១ ផ្សេងទៀត បានអះអាងថា ប្រព័ន្ធសម្រាប់ធ្វើការកត់ទុកទ្រព្យសម្បត្ដិ និងប្រាក់ចំណូល របស់មន្ត្រីសាធារណៈ ដែលកំពុងមានស្រាប់សព្វថ្ងៃ គឺមានលក្ខណៈអាថ៌កំបាំង។ ...

Jamie Elliott
http://www.phnompenhpost.com/national/new-ngo-calls-lawmakers-officials-make-assets-public

ការ​ធ្វើ​តេស្ត​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​រលូន

ការ​ធ្វើ​តេស្ត​ទៅ​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​កំពុង​​ «​ដំណើរការ​រលូន» ដោយ​ប្រជាជន​ជាង​ ១៤ ០០០ នាក់​ត្រូវ​បាន​ចុះ​​ឈ្មោះ​នៅក្នុង​ខេត្ត​ រាជធានី ចំនួន ២៤ ចាប់​តាំង​ពី​គម្រោង​សាកល្បង​នេះ​បាន​ចាប់ផ្តើម​កាលថ្ងៃ​ទី ១ វិច្ឆិកា​។ នេះ​បើ​តាម​គណៈកម្មាធិការ​ជាតិ​ ...

វង្ស សុខេង
http://bit.ly/1kOd61V

ការផ្គត់ផ្គង់បូរី បានកើនឡើង ១៥ ភាគរយនៅឆ្នាំនេះ

នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលមានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ខណៈពេលដែលចំណូលរបស់ប្រជាជនកម្ពុជាក៏មានសក្តានុពល ការផ្គត់ផ្គង់បុរី បានកើនឡើងដល់ ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ...

ស៊ីវ ម៉េង
http://www.phnompenhpost.com/real-estate/borey-supply-increased-15-cent-year

អ្នក​ជំនាញ​៖ ការ​សាងសង់​សំណង់​ខុស​ច្បាប់​គឺ​ពាក់ព័ន្ធ​និង​អំពើ​ពុករលួយ

អ្នក​ជំនាញ​បាន​និយាយ​ថា​ការ​សាងសង់​សំណង់​ខុស​ច្បាប់​គឺ​ដោយសារ​កម្ពុជា​មិន​ទាន់​មាន​ផែនការ​ប្រើប្រាស់​ដីធ្លី​ឲ្យ​បាន​លម្អិត និង​ពាក់ព័ន្ធ​ការ​ឃុបឃិត​របស់​មន្ត្រី​មូលដ្ឋាន​ក៏​ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ការ​លើក​ទ្បើង​នេះ​ស្រប​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ...

ស៊ីវ ម៉េង
http://bit.ly/1M8qgjv

ក្រុមហ៊ុន​រ៉ែធំៗនៅ​កម្ពុជា​កំពុង​បង្កើនល្បឿន​រុករក​រ៉ែ

រដូវភ្លៀង​បាន​បង្អង់​ក្រុមហ៊ុន​រុករក​រ៉ែ​ជាច្រើន​កំពុង​បង្កើនល្បឿន​ក្នុងការ​ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញ​យ៉ាង​ពេញលេញ​នៅលើ​តំបន់​មាន​សក្ដានុពល​នៅ​ភាគ​ខាងជើង​និង​ខាងកើត​ប្រទេស​កម្ពុជា ខណៈ​ក្រុមហ៊ុន​កំពុង​ជំរុញ​ក្នុងការ​បង្កើន​ការ​ប៉ាន់​ប្រមាណ​ពី​ធនធាន។ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​អូស្ត្រាលី Renaissance Minerals បង្កើន​ទឹក​ប្រាក់​១,៧​លាន ...

Cam McGrath
http://bit.ly/1Ld1qLi

ពលរដ្ឋ​រក​អន្តរាគមន៍​រឿង​អាជ្ញាធរ​បើក​ដៃ​ឲ្យ​វៀតណាម​ចូល​កាប់​ឈើ

ប្រជាសហគមន៍​បាន​ប្រគល់​វត្ថុតាង​បទល្មើស​ព្រៃឈើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ជួយ​អន្តរាគមន៍​ចាត់​វិធានការ​រឿង​ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​មក​កាប់ឈើ​ក្នុង​ដី​ខ្មែរ​ដោយ​សូកប៉ាន់​អាជ្ញាធរ​ភូមិ​ឃុំ និង​សមត្ថកិច្ច​ព្រំដែន​ជាង ៣ ពាន់​ដុល្លារ​នៅពេល​ចូល​កាប់​ឈើ​នៅ​តំបន់​ណា ...

ផាក់ ស៊ាងលី
http://bit.ly/1QwC8Pu

តំណាង​រាស្ត្រ​ប្តឹង​បាតុករ​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​ត្រូវ​បាន​វ៉ៃដំ​ឲ្យ​​រងរបួស​ធ្ងន់​បាន​ដាក់​ពាក្យ​ប្តឹង​​បាតុករ​ទៅ​សាលា​ដំបូង​រាជធានី​ពី​ម្សិលមិញ​ពី​បទ​ «ប៉ុនប៉ង​ឃាតកម្ម​គិត​ទុក​ជា​មុន» ដោយ​ទាមទារ​​ឲ្យ​តុលាការ​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ និង​ទាមទារ ...

ឃុត សុភចរិយា និង វង្ស សុខេង
http://bit.ly/1HGIkwW

CNRP អំពាវនាវ​ឲ្យ​ផ្ទេរ​អំណាច​បោះឆ្នោត​ឆ្នាំ ២០១៨ ខណៈ​បក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​ឈ្នះ​ឆ្នោត

មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​​មាន​ការ​ផ្ទេរ​អំណាច​​ដោយ​សន្តិ​វិធី​នៅក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ ២០១៨ ខាង​មុខ​បន្ទាប់ពី​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ថា​គណបក្ស​ប្រឆាំង​របស់​លោកស្រី អ៊ុង សាន ស៊ូជី បាន​ឈ្នះ​ឆ្នោត​។ ប៉ុន្តែ​គណបក្ស ...

មាស សុខជា និង AFP
http://bit.ly/1Y3F2xe

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

W8UXT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!