ព័ត៌មាន​

ក្រសួងបរិស្ថានបដិសេធ ការផ្សាយខុសពីការពិត នៃគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ

ក្រសួងបរិស្ថានបានបដិសេធ លើការផ្សាយសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការផ្សព្វផ្សាយ ដែលមានភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទមួយនោះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នៃគម្រោងសាងសង់នោះឡើយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-28-93-262189

សាលាឧទ្ធរណ៍​តម្កល់សាលក្រមលើសំណុំរឿងមេដឹកនាំសហជីព លោក ម៉ម រិទ្ធី និង​អ្នក​រិះគន់រដ្ឋាភិបាល លោក នី ណាក់​

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអង្គារនេះ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​​លើ​សំណុំ​រឿង​របស់​មេដឹក​នាំ​សហជីព លោក ម៉ម រិទ្ធី។ មេធាវី ​លោក ម៉ម រិទ្ធី និង​សហជីព​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ស្ដាប់​សវនាការ​ចាត់ទុក​ការ​សម្រេច​នេះ​ថា​ជារឿង​អយុត្តិធម៌​។​ ...

ឃួន ណារីម​
https://khmer.cambojanews.com/appeal-court-upholds-convictions-against-union-leader-morm-rithy-and-govt-critic-ny-nak/

កម្ពុជា-ចិន នឹង​ជំរុញវិស័យទេសចរណ៍​ជាមួយ​គ្នា

កម្ពុជា-ចិន បាន​សន្យា​នឹង​ជំរុញវិស័យទេសចរណ៍​ជាមួយ​គ្នា​តាម​រយៈ​ការ​ផ្សព្វផ្សាយពីសក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ព្រម​ទាំង​​ការ​ពង្រីក​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាងកម្ពុជា-ចិន​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​​រយៈ​ពេល ៤ខែ​ ដើម​ឆ្នាំ​២០២៥ ​ភ្ញៀវជនជាតិ​ចិនចូល​មក​កម្ពុជាមាន​ចំនួន​​ជាង ៣៨​ម៉ឺននាក់​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-27-1655-262188

អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ទីសង្គ្រោះ អភិរក្ស និងសិក្សាពីសត្វ

លើសពីទីតាំងកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានក្លាយជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវ សង្គ្រោះ និងអភិរក្សសត្វជាច្រើនប្រភេទ។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-5-27-1646-262186

ក្រសួងការងារ ចុះMoUជាមួយមូលនិធិការងារអន្ដរជាតិជប៉ុន ដើម្បីពង្រឹងការគាំទ្រអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាថ្ងៃចន្ទ ទី២៦ ខែឧសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោម គម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-27-1534-262184

ក្រសួង​អំពាវនាវ​ឱ្យ​ម្ចាស់ផ្ទះ​អភិរក្សត្រចៀកកាំ និង​​អ្នក​កែច្នៃ​​មកដាក់ពាក្យស្នើសុំដើម្បីនាំចេញទៅប្រទេសចិន

រដ្ឋាភិបាល​កម្ពុជាកំពុង​អំពាវនាវឱ្យ​ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ​សម្រាប់នាំចេញ និងម្ចាស់ផ្ទះអភិរក្សត្រចៀកកាំលក្ខណៈគ្រួសារ ​ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ​ទៅទីផ្សារ​ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី​ជំរុញ​ការ​នាំចេញ​ផលិតផល​ត្រចៀកកាំ​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន​ឱ្យ​បាន​កាន់​តែ​លឿន​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-27-1416-262182

ដៃគូយុទ្ធសាស្ត្រកម្ពុជា និងអង្គការសុខភាពពិភពលោក ទទួលបានជោគជ័យដ៏ធំធេងលើវិស័យសុខាភិបាល

កម្ពុជាបានគូសបញ្ជាក់អំពីអនុលោមភាពរបស់ខ្លួនជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក និងភាពជាដៃគូយុទ្ធសាស្ត្រ ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កន្លងមក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-27-1125-262179

មានតែឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ត្រូវអនុញ្ញាត ក្នុងរដូវបិទនេសាទ

រដូវបិទនេសាទឆ្នាំ២០២៥ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១ខែមិថុនា ចុងសប្តាហ៍នេះ។ ក្នុងអំឡុងពេលនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដែលត្រូវបានអនុញ្ញាតតែប៉ុណ្ណោះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-27-92-262175

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម៖ ទោះ​បី​នាំ​ចូល​វត្ថុធាតុ​ដើម​ពី​ក្រៅ ទំនិញ​ផលិត​នៅ​កម្ពុជា​ជា​ផលិតផល​កម្ពុជា

នៅ​ដើម​ខែ​ក្រោយ​នេះ ការ​ចរចា​ពន្ធ​បដិការ​ ៤៩ភាគរយ​ដែល​អាមេរិក​ដាក់​លើ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្វើ​នៅ​ជុំ​ទី​២។ ទោះ​បី​ជា​រដ្ឋបាល​លោក ដូណាល់ ត្រាំ កំណត់​អត្រា​ពន្ធ​នេះ​ដោយ​ផ្អែក​លើ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ក៏​ដោយ បញ្ហា​ដើម​កំណើត​ទំនិញ​ទំនង​​ជា​កត្តា ...

នៀម ឆេង
https://www.postkhmer.com/business/2025-5-26-176-262173

ទំហំ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគរបស់​​កាណាដា​នៅ​កម្ពុជា​នឹង​មាន​កាន់​តែ​ច្រើន​

អ្នក​សេដ្ឋកិច្ច​​យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​ស្នងការ​ផ្នែក​ពាណិជ្ជកម្ម​ និង​វិនិយោគិន​​កាណា​ដា​មក​កាន់​ប្រទេស​​កម្ពុជានៅ​​​ចុង​ខែ​ឧសភា​នេះ​ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់កម្ពុជា​​​ក្នុង​ការប​ង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ក៏​ដូច​ជា​ទាក់​ទាញ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-26-1544-262172

ពិធីបុណ្យ​ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក នឹង​រៀបចំ​នៅ​ចុង​សប្តាហ៍​នេះ​

កម្ពុជា​នឹង​រៀបចំ​«ពិធីបុណ្យ​ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល ក្នុង​ខេត្តស្ទឹងត្រែង​ នាចុង​សប្តាហ៍​នេះ ដើម្បី​ជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍​នារដូវកាល​ទេសចរណ៍​បៃតង​(Green season)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-26-1751-262174

ចំនួនផ្សោតទន្លេមេគង្គ ហក់ឡើងដល់១១១ក្បាលហើយ

កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ត្រូវបានប្រទះឃើញ នៅថ្ងៃអាទិត្យនេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-25-1840-262162

បន្ទាប់ពីត្រូវដោះលែងឱ្យនៅក្រៅឃុំ លោកអ៊ុក ម៉ៅអះអាងបង្កើនសកម្ម​ភាពការពារព្រៃឈើ

ការរួមរឹតដោយពាក្យបណ្តឹងជាង១០ រហូតដល់ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១០​ថ្ងៃ មិនបានធ្វើឱ្យលោកអ៊ុក ម៉ៅភ័យខ្លាច ហើយបោះបង់ឆន្ទះ ការពារធនធានធម្មជាតិ​ចោលនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-1520-262171

រោងចក្រ និងក្រុមហ៊ុន៣១ទីតាំងត្រូវបានរកឃើញបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ

យ៉ាងហោចណាស់ក្រុមហ៊ុននិងរោងចក្រចំនួន៣១ត្រូវបានរកឃើញថា បានបញ្ចេញ​សំណល់រាវមិន​ត្រឹម​​​ត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន​ដែលល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិក្នុងរយៈពេល​៥​ខែដើមឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-102-262166

អ្នក​សារព័ត៌មាន​បរិស្ថាន លោក អ៊ុក ម៉ៅ ប្តេជ្ញា​លាតត្រដាងពី​ការ​កាប់​ឈើ​ខុស​ច្បាប់ ក្រោយ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដែលជាជនជតិដើមភាគតិច បានសន្យាបន្តការពារព្រៃឈើ និងបង្ហាញសកម្មភាពកាប់ឈើខុសច្បាប់ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ ដែលជាការប្តេជ្ញាចិត្តរបស់គាត់ដែលត្រូវបានកោតសរសើរដោយអង្គការសង្គមស៊ីវិល និងក្រុមសេរីភាពសារព័ត៌មាន។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environment-journalist-uk-mao-determined-to-expose-illegal-logging-after-release-on-bail/

UN៖ ការឆបោកតាមអនឡាញនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន

អ្នកជំនាញរបស់អង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឱ្យមានសកម្មភាពជាបន្ទាន់ ដោយផ្អែកលើសិទ្ធិមនុស្ស ដើម្បីរុះរើទីតាំងឆបោក រួមទាំងនៅកម្ពុជាផង ដែលមនុស្សរាប់សែននាក់ «ត្រូវបានជួញដូរ ជាប់ឃុំ និងបង្ខំឱ្យធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមអនឡាញ»។ ...

ស៊ើង និមល់
https://khmer.cambojanews.com/urgent-action-needed-to-dismantle-scam-compounds-in-cambodia-and-southeast-asia-un/

រដ្ឋមន្ត្រី​ថា ក្រ​សួង​ដែនដីស្នើផែនការថ្មីមួយ​សម្រាប់ដោះស្រាយជម្លោះ និង​ការប្រើប្រាស់​ដីតំបន់​អង្គរ

ក្រ​សួង​ដែន​ដី បាន​ស្នើ​វិធានការ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ដែល​មិន​ទាន់​ដោះស្រាយបញ្ចប់​នៅ​តំបន់​អង្គរ​។ ​កន្លង​មក​ក្រ​សួង​មួយ​នេះ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ប្ដូរទីតាំង​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អង្គរ ...

ឃួន ណារីម​
https://khmer.cambojanews.com/land-ministry-involved-in-angkor-evictions-proposes-new-plan-to-resolve-land-use-disputes-minister-says/

ក្រ​សួង​ព័ត៌មានចោទ​អង្គការ​សង្គម​ស៊ីវិល និង​សមាគមកាសែតថា​ យក​រឿង លោក អ៊ុក ម៉ៅ ធ្វើជារឿង​នយោបាយ​

រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​បាន​រិះគន់​​អង្គការមិនមែនរដ្ឋាភិបាល​ និង​សមាគម​អ្នកសារព័ត៌មាន​ថា​បាន​ «​បង្កប់​របៀបវារៈនយោបាយ» ដោយ​មើល​ឃើញ​សេរីភា​ព​សារព័ត៌មាននៅ​កម្ពុជា​​ក្នុង​ផ្លូវអវិជ្ជមាន ក្រោយ​មាន​ការ​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​បរិស្ថាន​លោក អ៊ុក ម៉ៅ​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/information-ministry-accuses-ngos-press-groups-for-politicizing-journalist-uk-maos-case/

អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​អះអាង​ថា​មាន​អំពើ​​ពុក​រលួយ​ពាក់​ព័ន្ធ​​​រឿង​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​

អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​អះអាង​ថា​ មាន​អំពើ​​ពុក​រលួយ​របស់​មន្ត្រី​ជាន​ខ្ពស់​ក្នុង​រឿង​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ទី២៤ ខែឧសភា ម្សិល​មិញ​​នេះ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ «គំរាមកំហែង​ហែក​កេរ្តិ៍​មានស្ថានទម្ងន់ទោស»។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-5-25-1555-262161

វិស័យ​ធនាគាររួមគ្នា​ទប់ស្កាត់ និង​ការពារសុវត្ថិភាព​ឌីជីថល

ដោយសារ​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​បន្ត​កើនឡើងាន់តែ​ស្មុគស្មាញ ការការពារ​វិស័យ​ហិរញ្ញវត្ថុ​បាន​ក្លាយជា​អាទិភាព​បន្ទាន់​សម្រាប់​កម្ពុជា​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-24-1944-262159

អ្នកសារព័ត៌មាន​ត្រូវបាន​ជំរុញ​ឱ្យ​ផលិត​ព័ត៌មានគិតគូរពី​សុវត្ថិភាព​កុមារ យុវជន និង​ស្ត្រី​វ័យ​ជំទង់​​

អ្នកសារព័ត៌មាន​ និង​និពន្ធ​នាយក​មកពី​ស្ថាប័ន​សារព័ត៌មានជាច្រើន​​នៅ​កម្ពុជា​បាន​ប្រមូលផ្តុំ​គ្នា​​​នៅ​ថ្ងៃទី​២៣ ខែ​ឧសភានេះ​ ក្នុង​សិក្ខាសាលា​​បណ្តុះបណ្តាល​ស្តីពី«​ការរក្សា​សុវត្ថិភាព​កុមារ យុវជន និង​ស្ត្រី​វ័យ​ជំទង់​ក្នុង​វិស័យ​សារព័ត៌មាន​»។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-23-1923-262156

រដ្ឋាភិបាល​ធ្វើ​ជំរឿន​មន្ត្រីរាជការ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ប្រសិទ្ធភាព​ការ​គ្រប់​គ្រង​និង​ព្រមាន​ពី​ការ​ក្លែង​បន្លំ​ឯកសារ

រដ្ឋាភិបាល​នឹង​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ ​និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​ក្រសួង ​ស្ថាប័ន​ចំណុះ​អង្គការ​នីតិប្រតិបត្តិ ​បុគ្គលិក​ក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ ​និង​មន្ត្រី​សុខាភិបាល​ទូទាំង​ប្រទេស​ ក្នុង​គោល​ដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​និង​ការ​អនុវត្ត​ការងារ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-23-181-262155

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​៩ ខែ​៩ ជា​ការ​ចាប់​ផ្តើម​​​ប្រតិបត្តិការ​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

រដ្ឋាភិបាល​កម្ពុជាបាន​កំណត់​យក​ថ្ងៃ​ទី​៩ ខែ​៩ ឆ្នាំ​២០២៥ ជា​ការ​ចាប់​ផ្តើម​​បើក​ឱ្យ​មាន​ប្រតិបត្តិការ​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ លំដាប់​ថ្នាក់ 4F ដើម្បី​ជំនួស​ឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​មាន​អាយុកាល​ប្រើ​ប្រាស់​ជិត ៧០ឆ្នាំកន្លងមក​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-23-1659-262154

​​ភ្ញៀវទេសចរចិន ១ ០០០នាក់​មក​ដល់​កម្ពុជា​ដើម្បី​ចូល​រួម​ពិធី​បើក​​​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»

ក្រុមភ្ញៀវទេសចរជនជាតិ​ចិនចំនួន ១ ០០០​នាក់​ដំបូង បាន​​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​កម្ពុជាហើយ ​​ដើម្បី​ចូល​រួម​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការ​​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»(Cambodia-China Tourism Year 2025) ដែលប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣-២៥ ខែ​ឧសភា ឆ្នាំ​២០២៥ ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-23-1351-262149

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uxVVc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!