ព័ត៌មាន​

​លោក​ សាយ​ សំ​អាល់​ ជំរុញ​ឱ្យ​មន្ត្រី​បញ្ឈប់​ការ​រំលោភ​ដីធ្លី​យ៉ាង​ខ្លាំង​នៅ​ខេត្តរតនគិរី​

នៅ​ឯ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​មន្ត្រី​អភិបាលខេត្ត​រតនគិរី​ និង​អាជ្ញាធរ​ឃុំ​ និង​ស្រុក​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ បាន​មាន​ប្រសាសន៍​ថា​ ការ​លួច​ដី​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង​ហើយ​មិន​មាន​ភាព​ថមថយ​អ្វី​ឡើយ​នៅ​ក្នុង​ខេត្ត​នោះ​ទេ ...

ខន សាវិ
https://www.phnompenhpost.com/national/sam-al-urges-officials-stop-rampant-land-stealing-ratanakkiri

​អង្គការ​សង្គម​ស៊ី​វិល​ជំរុញ​ឱ្យ​មាន​សកម្មភាព​បន្ថែម​ទៀត​លើ​ជំងឺមិនឆ្លង​

​អង្គការ​សង្គម​ស៊ី​វិល​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធាន​ការណ៍​បន្ទាន់​ក្នុង​វិស័យ​សុខាភិបាល​ ក៏​ដូច​ជា​បង្កើន​ថវិកា​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ជំងឺមិនឆ្លង​ ព្រោះ​ប្រជាជន​កម្ពុជា​ជិត​ ៦០.០០០​ នាក់​ជា​រៀង​រាល់​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រភេទ​នេះ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50740291/csos-urge-further-action-on-non-communicable-diseases/

លោក​ ស ខេង៖ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ជាង ៥០០ ​ករណី​​ នៅ​ក្នុង​ឆមាស​ទី​​១ ឆ្នាំ ២០២០

លោកស ខេង រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ក្នុង​​​រយៈពេល ​១ ​ឆមាស ​ក្នុង​ឆ្នាំ ​២០២០​ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​​បាន​ថយចុះ​ចំនួន ​៥៥២ ​ករណី អ្នក​ស្លាប់​ថយចុះ​ ១៧២ នាក់ និង​រងរបួស​ថយចុះ ​៧៧៨ ​នាក់ បើ​ប្រៀបធៀប​រយៈពេល ​១ ​ឆមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៩ ខណៈ​​​ការ ...

ខន សាវិ
https://bit.ly/2YQ6hUt

ប្រទេស​កម្ពុជា​ និង​ប្រទេស​ពីរ​ផ្សេង​ទៀត​អំពាវនាវ​ឱ្យ​ប្រទេស​ឡាវ​ផ្តល់​នូវ​វិធាន​កាត់​បន្ថយ​ផល​ប៉ះពាល់​

ប្រទេស​កម្ពុជា​ ថៃ​ និង​ប្រទេស​វៀតណាម​ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ឡាវ​ ធ្វើការ​វាយតំលៃ​ផល​ប៉ះពាល់​ឆ្លង​ដែន​ឲ្យ​បាន​ម៉ត់ចត់​ និង​លើកកំពស់​វិធាន​ការណ៍​ដែល​បាន​ស្នើ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើត​មាន​ពី​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​ ដែល ...

ហេង បញ្ញា/AKP
https://www.khmertimeskh.com/50740454/cambodia-and-two-other-nations-call-on-laos-to-provide-effective-mitigation-measures/

ការ​ពិនិត្យ​ឡើង​វិញ​នៃ​វិធាន​ច​ត្តា​ឡី​ស័ក​សម្រាប់​វិនិយោគិន​ និង​អ្នកជំនាញ​

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នឹង​កែសម្រួល​វិធានការ​ដាច់​ដោយឡែក​ (​ច​ត្តា​ឡី​ស័ក​)​ និង​រៀបចំ​ជា​ពិសេស​សម្រាប់​វិនិយោគិន​ដែល​មាន​សក្តានុពល​ អ្នកជំនាញ​បច្ចេកទេស​ និង​អ្នក​ពិគ្រោះ​យោបល់​ក្នុង​ការ​ដែល​ពួក​គេ​ចូល​មក ...

សុខ ចាន់
https://www.khmertimeskh.com/50739808/quarantine-being-reviewed-for-investors-and-experts/

អាជ្ញាធរ​បដិសេធ​របាយការណ៍​សមាគម​ធាងត្នោត​ ពី​ករណី​បណ្ដេញ​ពលរដ្ឋ

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​បាន​បដិសេធ​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ដែល​អះអាង​ពី​ការរកឃើញ​ក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​នេះ​ថា នៅ​តែ​បន្ដ​មាន​ការបណ្តេញចេញ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ ទោះបី​ពួកគាត់​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។ ...

រី សុចាន់
https://bit.ly/3dM8tko

កម្ពុជា​នាំចូល​ម៉ូតូ រថយន្ត និង​គ្រឿងបន្លាស់​ធ្លាក់ចុះ​ក្នុង​​រយៈពេល​ ៥ ​ខែ​ឆ្នាំ​នេះ

ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ចំនួន​ទឹកប្រាក់​ពី​ការនាំចូល​មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន ព្រមទាំង​គ្រឿងបន្លាស់​មក​កាន់​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល ៥ ​ខែ​ដើម​ឆ្នាំ​ ២០២០ នេះ​មាន​ការធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://bit.ly/31JT7ur

''​ការ​ប្រើ​ឡើង​វិញ​ឲ្យ​មាន​ប្រយោជន៍​"​ ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​នៅ​ប្រទេស​កម្ពុជា​

​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ កាសែត​ខ្មែរ​ថា​ម​ស៍បាន​រាយការណ៍​អំពី​ការ​កើនឡើង​នូវ​សំរាម​ ១០​ ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​ប្រទេស​កម្ពុជា​។​ ខណៈ​ក្នុង​ឆ្នាំ​ ២០១៩​ រាជធានី​ភ្នំពេញ​ផលិត​សំរាម​រហូត​ដល់​ ៣,០០០​ តោន​ក្នុង​មួយ​ថ្ងៃ​ដោយ​កម្ពុជា​ទាំងមូល​ផលិត​បាន ...

Tom Starkey
https://www.khmertimeskh.com/50739896/reuse-ful-ways-to-solve-cambodias-waste-problem/

រោងចក្រ​អគ្គិសនី​តម្លៃ​ $១,៣ ​ពាន់លាន​អាច​សង់​ក្នុង​ពេល​ឆាប់ៗ

គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​តម្លៃ​ជិត ១,៣ ​ពាន់​លាន​ដុល្លារ​​ នៅក្នុង​ខេត្ត​ព្រះសីហនុ​អាច​នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​រួចរាល់​។ រោងចក្រ​អគ្គិសនី​ដែល​មាន​កម្លាំង ៧០០ ​មេហ្គាវ៉ាត់​នេះ​ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ​ជាមួយ​នឹង​ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd​។ ...

ធូ វិរៈ
https://bit.ly/3dRQf0K

​ការ​ស្ទង់​មតិមួយរក​ឃើញ​ថា​កម្មករនិយោជិត​ដែល​ជំពាក់​បំណុលស្រាប់ ​ប្រឈម​នឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ការ​កាត់​បន្ថយ​បុគ្គលិក​

ការ​ស្ទង់​មតិ​មួយ​បាន​ធ្វើ​ឡើង​ ដែល​ដឹកនាំ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​ និង​សហជីព​មួយ​បាន​រក​ឃើញ​ថា​កម្មករ​កាត់ដេរ​រាប់​ម៉ឺន​នាក់​នៅ​ប្រទេស​កម្ពុជា​កំពុង​តស៊ូ​ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​ បន្ទាប់​ពី​ការ​បញ្ឈប់​ការងារ​ និង​ការ​ផ្អាក​រោងចក្រ​បណ្តាល​មក​ពី ...

សែន ដាវិដ
https://www.khmertimeskh.com/50739894/questioned-survey-which-finds-indebted-workers-suffering-worsened-by-pandemic-lay-offs/

ក្រសួង​ស្ថាប័ន​ត្រូវ​បាន​ស្នើឲ្យ​ពិគ្រោះយោបល់​ ពេល​មាន​បង្កើត​ពាក្យថ្មី

លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ស្នើឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​ពិគ្រោះយោបល់​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ នៅពេល​មាន​ការបង្កើត​ពាក្យថ្មី​ណាមួយ ដើម្បី​ចៀសវាង​កំហុស ហើយ​សាធារណជន បន្ទោស​ទៅ​លើ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។ លោក សុខ ទូច ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​វឌ្ឍនភាព​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ...

នៀម ឆេង
https://bit.ly/3g6DpNM

​ខេត្តក្រចេះ​ជំរុញ​ឱ្យ​មានការ​បង្កើន​ផលិតកម្ម​កសិកម្ម​

មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​បាន​ជំរុញ​ឱ្យ​ប្រជាជន​បង្កើន​ផលិតកម្ម​កសិកម្ម​របស់​ខ្លួន​ និង​រៀបចំ​ “​តូប​បន្លែ​សុវត្ថិភាព​”​ ដែល​លក់​ផលិតផល​ដែល​មាន​ជាតិ​គីមី​តិច​ ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់​។​ ​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50739811/kratie-urges-for-increase-in-agricultural-production/

​លោកនាយក​រដ្ឋមន្ត្រី​ទាមទារ​តម្លាភាព​ក្នុង​ការ​ចែកចាយ​ជំនួយ​ជា​សាច់ប្រាក់​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​អាជ្ញាធរ​ណា​ដែល​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្តិ​នូវ​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​ការ​ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50739807/pm-demands-transparency-in-cash-aid-distribution/

ករណី​ជំងឺ​ក​ញ្ជ្រិ​ល​កើនឡើង​យ៉ាង​ខ្លាំង​

​ប្រទេស​កម្ពុជា​បាន​កត់ត្រា​ករណី​ក​ញ្ជ្រិ​ល​ចំនួន​ ៣៤១​ ករណី​ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​ជា​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ ៤៤​ ករណី​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​បញ្ជាក់​ពី ...

ខន សាវិ
https://www.phnompenhpost.com/national/measles-cases-rise-sharply

​កម្មករ​ចំនួន​ ៩០០០​ នាក់​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ទន់​

​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ដល់​កម្មករ​ចំនួន​ ៨.៥៨៥​ នាក់​មក​ពី​រោងចក្រ​ផ្សេងៗ​គ្នា​ ដែល​ក្នុង​នោះ​មាន​ ៤​ រោងចក្រមកពីរាជធានី​ភ្នំពេញ​ និង​ ៣​ ទៀតពី​ខេត្តកណ្តាល​ កំពង់ស្ពឺ​ និង​ខេត្តពោធិ៍សាត់​។​ ​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50739551/9000-workers-receive-soft-skills-training/

ការ​នាំ​ចេញ​ទំហំ​ ៦២៧​ លាន​ដុល្លារ​ទៅ​កាន់​ជប៉ុន​ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​

​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​ ៦២៧​ លាន​ដុល្លារ​ទៅ​ជប៉ុន​ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​គឺ​កើនឡើង​ ៤​ ភាគរយ​ ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ តួលេខ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO)​ បង្ហាញ​ថា ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50739560/627-million-in-exports-to-japan-in-the-first-four-months-of-this-year/

សមត្ថកិច្ច​ប្រទះឃើញ​ឈើ​ ៣០ ​ដុំ​ នៅក្នុង​ព្រៃ​ក្បែរ​ចម្ការ​របស់​ពលរដ្ឋ​នៅ​ភូមិ​ឡំ

ឈើ​ ៤ ​ជ្រុង​ទ្រវែង​ចម្រុះ​ប្រភេទ​ចំនួន​ ៣០ ​ដុំ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​រតនគិរី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ក្បែរ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដោយ​សង្ស័យថា ឈើ​ទាំងនេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​លាក់ទុក ដើម្បី​នាំចេញ​ទៅ​លក់​នៅ ...

ឃុត សុភចរិយា
https://bit.ly/2Brv74b

ការសិក្សា​ពី​គម្រោង​វិនិយោគ​វារីអគ្គិសនី​នៅក្នុង​ខេត្ត​កោះកុង ​សម្រេច​បាន​ ៨០%

ប្រទេស​កម្ពុជា​ នឹង​ទទួល​បាន​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​ថ្មី​មួយទៀត​មាន​ទំហំ ១៥០ ​មេហ្គាវ៉ាត់​ ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​។ លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ​ជិត​រួចរាល់​ហើយ ...

ធូ វិរៈ
https://bit.ly/2YOuDyh

​ក្រុមហ៊ុន​ផ្គត់​ផ្គត់​ទឹក​រំពឹង​ថា​ប្រាក់​ចំណូល​នឹង​កើនឡើង​បន្ទាប់​ពី​ការ​ខាតបង់​ឆ្នាំ​ ២០១៩

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PWSA)​ ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​កម្ពុ​ជាដំបូង​បង្អស់​ មាន​បំណង​ប្រមូលប្រាក់​ចំណូល​បន្ថែម​ទៀត​នៅ​ឆ្នាំ​ ២០២០​ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ប្រាក់​ចំណូល​សរុប​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50739594/water-company-expects-big-revenue-rise-after-2019-loss/

​បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​វិស័យ​ថាមពល​កកើត​ឡើង​វិញ​

​យោង​តាម​ម​ជ្ឍ​មណ្ឌល​ធនធាន​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ (BHRRC)​ គោលការណ៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ក្រុមហ៊ុន​ថាមពល​កកើត​ឡើង​វិញ​ បាន​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ធ្ងន់ធ្ងរ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​កម្មករ​ និង​សហគមន៍​ ដោយ​បាន​បង្កើត​ហានិភ័យ​នៅ​ក្នុង ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50739595/human-rights-issues-alleged-in-renewable-energy-sector-report/

​ខេត្តព្រៃវែង​ជា​ខេត្ត​ដែល​ផលិត​ស្រូវ​ខ្ពស់​ជាងគេ​នៅ​ឆ្នាំ​ ២០២០

​ខេត្តព្រៃវែង​គឺជា​ខេត្ត​ដែល​ផលិត​ស្រូវ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​រហូត​មក​ដល់​ពេល​នេះ​ ដែល​ខេត្តបាត់ដំបង​ជា​ធម្មតា​កាន់កាប់​តំណែង​នេះ​។​ លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា​ ឆ្នាំ​នេះ​ស្រូវ​ចំនួន ...

សំ​ កណ្ណិកា
https://www.khmertimeskh.com/50739349/prey-veng-highest-rice-producing-province-of-2020/

​ក្រសួងកសិកម្ម​ ឲ្យ​ពលរដ្ឋ​ដាក់​ឯកសារ​ពាក់ព័ន្ធ​ដី​នៅ​ស្ថានីយ​ស្ដារ​ព្រៃឈើ​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ប្រកាស​ឲ្យ​ពលរដ្ឋ​ដាក់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ​ក្នុង​បរិវេណ​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្តារ​ព្រៃឈើ​អូរ​ថ្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ពិនិត្យ​ និង​ស្រាវជ្រាវ​ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ពាក់កណ្តាល​ខែកក្កដា​ខាង​មុខ​ ប៉ុន្តែ ...

ឡុង គីមម៉ារីតា
https://bit.ly/2VxeJ9f

រដ្ឋាភិបាល​ពិនិត្យ​មើល​ការ​ចុះបញ្ជី​ឈ្មោះ​គេហទំព័រ​

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា​អំពី​គំនិត​បង្កើត​មជ្ឈមណ្ឌល​បណ្តាញ​ព័ត៌មាន​កម្ពុជា​ (KHNIC)​ ដើម្បី​គ្រប់គ្រង​ការ​ចុះ​ឈ្មោះ​គេហទំព័រ​ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ប្រើប្រាស់​គេហទំព័រ​ជាតិ​ (.kh)​ ។​ ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/government-eyes-domain-name-registry

ផ្ទុះមីនតោន និងយុទ្ធភណ្ឌមិនទាន់ស្លាប់ពីរនាក់

លោកវរសេនីយ៍ឯក មួង តេង អធិការនគរបាលស្រុកពញាឮ​ ខេត្តកណ្តាល បានឲ្យដឹងកាលពីថ្ងៃចន្ទ​ថា មាន​ករណី​​ផ្ទុះ​គ្រាប់កាំភ្លើង​ធំប្រភេទ ១០៥មីលីម៉ែត្រ កាលពីរសៀលថ្ងៃអាទិត្យ នៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ បានបណ្តាលឲ្យបុរសម្នាក់​​ឈ្មោះ អ៉ី សារិន អាយុ ៥១ឆ្នាំ ជាម្ចាស់ស្តង់ទិញលក់អេតចាយ និង​​កែច្នៃ​ឧបករណ៍​​គ្រឿង​បន្លាស់​ផ្សេងៗ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ...

ប៉ិច សុធារី
https://bit.ly/2NIrcCS

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hLWSY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!