ព័ត៌មាន​

MRC នឹង​ស្វែង​រក​ការកាត់​បន្ថយ​ផល​ប៉ះ​ពាល់ ចំពោះ​ការ​សង់​ទំនប់​វា​រី​អគ្គិសនី​តាម​ទន្លេ​មេគង្គ​

គោលការណ៍​ណែនាំ​ថ្មី​ ស្តីអំពី​ការអភិវឌ្ឍ​ទំនប់វា​រី​អគ្គី​សនី​​ដែល​សម្រេច​ដោយ​ គណៈ​កម្មការ​ទន្លេមេគង្គ​នៅឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វៀង​ចន្ទ​ ប្រទេស​ឡាវ​ កាលពី​ខែ​មុន​ គ្រោង​នឹង​ចេញ​ផ្សាយ​នៅក្នុង​ខែមីនា​ខាង​មុខ​​ ដើម្បី​ស្វែង​រក​ការ «កាត់​បន្ថយ» ផលផល​ប៉ះពាល់​បរិស្ថាន ​និង​គ្រប់ ...

Alessandro Marazzi Sassoon
http://bit.ly/2BHqCkA

ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកើនឡើង៣០ភាគរយនៅឆ្នាំ២០១៧

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀតណាម​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​វៀតណាម​កាលពី​ឆ្នាំ​កន្លង​ទៅ​បាន​កើនឡើង​ជិត​ ៣០​ ភាគរយ​រហូត​ដល់​ ៣.៨​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​កម្ពុជា​នៅ​មិន​ទាន់​បាន​រាយការណ៍​អំពី​ស្ថិតិ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​ ២០១៧​ ។​ ...

ហ៊ គឹមសាយ
http://www.phnompenhpost.com/business/cambodia-vietnam-trade-30-percent-2017

​ឡាវ​ និង​កម្ពុជា​កំពុង​សម្លឹង​រក​មើល​កិច្ច​សហប្រតិបត្តិការ​

​រណសិរ្ស​ឡាវ​កសាង​ជាតិ​ ​បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​។​ ​គណៈប្រតិភូ​កម្ពុជា​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍​ចាប់ពី​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃ​ពុធ​ដើម្បី​ពង្រឹង ...

Lifang
http://www.xinhuanet.com/english/2018-02/06/c_136952097.htm

"ការ​ធ្វើ​បាប​កាសែត ខេមបូឌា ដេលី គឺ​ផ្ទុយ​ពី​គោលការណ៍​បើកចំហ​សេរីភាព​ព័ត៌មាន"

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​ការ​តាម​រក​រឿង​ព្យាបាទ​របស់​រដ្ឋាភិបាល ទៅលើ​សារព័ត៌មាន​ដែល​ហ៊ាន រិះគន់​រដ្ឋាភិបាល ថា ជាការ​បំបិទ​សិទ្ធិសេរីភាព ដោយ​អនុវត្ត​ច្បាប់​ដោយ​ពុំ​ស្មើភាព​គ្នា ហើយ​ការតាមរក​រឿង​កាសែត​ឯករាជ្យ​បែបនេះ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​រដ្ឋាភិបាល និង​សង្គម​ទេ។ ...

តាំង សារ៉ាដា
https://www.rfa.org/khmer/news/human-rights/govt-ban-the-cambodia-daily-ip-address-02052018095119.html

​ក្រុមការងារ​ជួយ​ដល់​ពលករ​ចំណាកស្រុក​

​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​នឹង​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជួន​ដល់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ត្រូវ​បាន​និរទេស​ចេញពី​ប្រទេស​ថៃ​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/50106733/working-group-aid-migrant-workers/

ទូក​នេសាទ​វៀតណាម​រត់គេច​ខ្លួន​

​កាលពី​ម្សិលមិញ​ អាជ្ញាធរ​បាន​ដេញ​តាម​ទូក​នេសាទ​វៀតណាម​ដែល​សង្ស័យ​ថា​បាន​នេសាទ​ខុសច្បាប់​ នៅ​ឯ​ឆ្នេរ​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ ប៉ូ​លី​សបាន​រាយការណ៍​ថា​ ទូក​នេសាទ​វៀតណាម​ត្រូវ​បាន​រង​ការ​ខូចខាត​ក្នុង​កំឡុង​ពេល​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/50106696/vietnamese-fishing-boat-escapes-chase/

លោក រ៉ុង ឈុន ត្រូវ​ដក​ចេញ​ពី​ក្រប​ខ័ណ្ឌ​ក្រសួង​អប់​រំ

អតីត​សមា​ជិក​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(គ​ជ​ប)​ មក​ពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក​ រ៉ុង ​ឈុន ​ត្រូវ​បាន​ក្រ​សួង​អប់រំ​ យុវជន ​និង​កីឡា ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ក្រសួង​ក្រោម​ហេតុ​ផល​អវត្ត​មាន ...

យន់ ស៊ីនាត
http://bit.ly/2BYBAxU

CBC:​ ការ​ស្នើ​សុំ​ឥណទាន​បង្ហាញ​ពី​កំណើន​រឹង​មាំ​

ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC)​ កាលពី​ម្សិលមិញ​ បាន​ចេញផ្សាយ​របាយការណ៍​ត្រីមាស​ទី​ ៤​ ឆ្នាំ​២០១៧​ ដែល​បាន​បង្ហាញ​កំណើន​ដ៏​រឹង​មាំ​ក្នុង​ការ​ដាក់​ពាក្យសុំ​ឥណទាន​ ពិសេស​ផ្នែក​កាត​ឥណទាន​ និង​កម្ចី​ទិញ​ផ្ទះ​។​ ...

Brendan O’Byrne
http://www.phnompenhpost.com/business/cbc-says-growth-credit-charging-ahead

កម្ពុជា​-​ចិន​ បន្ត​ជំរុញ​ប្រើប្រាស់​យន់​-​រៀល​ក្នុង​ការ​ទូទាត់​ទំនិញ​

ទំនោរ​នៃ​ការ​ចង់ឱ្យ​មានការ​ទូទាត់​ពាណិជ្ជកម្ម​ជា​ប្រាក់​យន់​ចិន​ និង​ប្រាក់​រៀល​ខ្មែរ​រវាង​កម្ពុជា​ និង​តំបន់ឧស្សាហកម្ម​របស់​ចិន​កំពុង​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​រវាង​ប្រទេស​ទាំង​២​ ខណៈ​អាជ្ញាធរ​ខេត្ត​ក្វា​ង​ទុង​របស់​ចិន​ស្នើ​ឱ្យ​មានការ​ទូទាត់​ទំនិញ​ជាមួយ​កម្ពុជា ...

ហ៊ គឹមសាយ
http://www.phnompenhpost.com/business/deal-yuan-trade-china-works

​ប៉ូ​លី​ស​វាយឆ្មក់​រោង​ជាងឈើ​ដែល​លាក់​នៅ​ក្នុង​ព្រៃ​

​នគរបាល​ខេត្តកំពង់ធំ​បាន​វាយឆ្មក់​រោង​ជាងឈើ​មួយ​ដែល​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ក្នុងស្រុក​សណ្តាន់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​ លោក​ អ៊ួ​ង​ ម៉ា​លី​ អធិការ​ស្រុក​សណ្តាន់​បាន​ថ្លែង​ថា​ រោង​ជាង​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ខុសច្បាប់​ហើយ​គ្មាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50106692/police-raid-wood-workshop-hidden-forest/

​អ្នក​ភូមិ​ចង់ឱ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​

​តំណាង​ប្រជាពលរដ្ឋ​ជាង​ ១.០០០​ គ្រួសារ​មក​ពី​ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​បាន​ទៅ​សាលាឃុំ​ និង​សាលាស្រុក​កាលពី​ម្សិលមិញ​ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50106697/villagers-want-land-dispute-resolution/

​ផ្លូវ​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​បាន​បញ្ចប់​ ៥០​ ភាគរយ​

​រដ្ឋមន្ត្រី​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​ត្រូវ​បាន​បញ្ចប់​ ៥០​ ភាគរយ​ហើយ​។​ ​លោក​ ស៊ុន​ ចាន់​ថុ​ល​ បានឱ្យ​ដឹង​ថា​ គម្រោង​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ ...

សែន ដាវីត
http://www.khmertimeskh.com/50106736/airport-railway-50-percent-done/

​រដ្ឋាភិបាល​ស្វែងរក​ប្រាក់​កម្ចី​ជួសជុល​ផ្លូវជាតិ​

​ក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​ស្នើ​សុំ​ធនាគារពិភពលោក​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ១១០​ លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​។​ ​ថ្លែង​បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ដើម្បី​ជួសជុល​ផ្លូវជាតិ​២​ផ្សេង​ទៀត​ លោក​ ស៊ុន ...

សែន ដាវីត
http://www.khmertimeskh.com/50106732/government-seeking-loan-repair-national-road/

​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កម្នា​ក់ថា​ កំពុង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា

កាលពី​ថ្ងៃ​ទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ការិយាល័យ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ លោក​ Patrick​ Leahy​ បាន​បញ្ជាក់​ថា​ ច្បាប់​ទ្វេភាគី​កំពុង​ត្រូវ​បាន​ធ្វើ​សេចក្ដី​ព្រាង​ ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​។​ ...

Andrew Nachemson
http://bit.ly/2s8NwgV

​ពលរដ្ឋ​ ១៤​ គ្រួសារ​ប្ដឹង​សន្តិសុខ​ក្រុមហ៊ុន​ចិន​ពី​បទ​បំផ្លាញ​ផលដំណាំ​

ប្រជាពលរដ្ឋ​១៤​ គ្រួសារ​ នៅ​ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ កាលពី​ម្សិលមិញ​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការខេត្ត​ ប្ដឹង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ចិន​ Union​ Development​ Group,.Ltd​ ចំនួន​ ៦០​ នាក់​ដែល​បាន​នាំ​គ្នា​ទៅ​ដុត​ផ្ទះ​ចាំចម្ការ​ និង​កាប់​បំផ្លាញ​ដំណាំ​ចំនួន​ ៤០​ ហិ​កតា​ កាលពី​ថ្ងៃ​ ១១ ...

សុទ្ធ គឹមសឿន
http://bit.ly/2E5tHN8

លោក ស ខេង បង្ហាញ​ពី​កង្វល់​ ចាប់​ជនសង្ស័យ​គ្រឿងញៀន​ច្រើន​ធ្វើឲ្យ​ណែន​គុក

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ពី​កង្វល់​ពី​ការ​បង្ក្រាប​គ្រឿងញៀន​យ៉ាង​គំហុក​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​យ៉ាង​ច្រើន​ជា​មូលហេតុ​នាំឲ្យ​មាន​ចំនួន ...

នៀម ឆេង និង Erin Handley
http://bit.ly/2FOcQuC

ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ីនិងពិភាក្សាពីការភ្ជាប់ជើងហោះហើរត្រង់

ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​ណេ​ស៊ី​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ជំរុញ​ទីផ្សារ​ទេសចរណ៍​ជា​ពិសេស​តាម​រយៈ​ការ​បង្កើន​កា​រត​ភ្ជាប់​តាម​អាកាស​ និង​ដោយ​គ្រប់គ្រង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ពួក​គេ​។​​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ជា ...

ជា​ វណ្ណៈ
http://www.khmertimeskh.com/50106687/cambodia-indonesia-discuss-direct-air-connection/

សភា​ពិភាក្សា​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ

គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់​រដ្ឋសភា​បាន​ជួប​ពិភាក្សា​អំពី​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ ខណៈ​ការ​រិះគន់​ទៅ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បន្ត​កើនឡើង​។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ហើយ​បាន​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ដែល​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ប្រមាថ ...

Andrew Nachemson
http://bit.ly/2nFwMsT

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​ និង​កម្ពុជា​បាន​កើនឡើង​ ៣០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧

​អគ្គនាយកដ្ឋាន​គយ​បាន​រាយការណ៍​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​ និង​កម្ពុជា​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ ២៩,៧​ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​រហូត​ដល់​ជិត​ ៣,៨​ ពាន់​លាន​ដុល្លារ​។​ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/422484/viet-nam-cambodias-bilateral-trade-surged-30-in-2017.html#q1s8ssWTMd4ceTep.97

'​ពិភព​ទឹក​ស្ងប់ស្ងាត់​':​ ភូមិ​មួយ​ត្រូវ​លិចលង់​ដោយ​ទឹកជំនន់​ពី​ទំនប់​ដែល​សាងសង់​ដោយ​ចិន​

​ទឹកជំនន់​បញ្ចេញ​ពី​ទំនប់​វា​រី​អគ្គិសនី​បាន​ធ្វើ​ឱ្យ​ភូមិ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លិចលង់​ទាំងស្រុង​ដែល​ប្រែ​ក្លាយទៅជា​ “​ពិភព​ទឹក​ស្ងប់ស្ងាត់​”​ ។​ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២ ​ថ្មី​បាន​បញ្ចេញ​ទឹក​ទៅ​លើ​ឃុំ​ស្រែ​គរ ...

Tom Barnes
http://www.independent.co.uk/news/world/asia/dam-flood-cambodia-china-village-srekor-underwater-submerged-silent-waterworld-a8193461.html

មេបញ្ជារការរងកងទ័ពធ្វើការរិះគន់ការទាមទារបំណុលពីសំណាក់សហរដ្ឋអាមេរិក

លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ម៉ា​ណែ​ត​ មេបញ្ជាការ​រង​នៃ​កងពល​ថ្មើរជើង​របស់​កង​យោធពលខេមរភូមិន្ទ​ កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា​សហរដ្ឋអាមេរិក​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​របប​ល​ន់នល់​សម្រាប់​អាវុធ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ទម្លាក់​គ្រាប់បែក​មក​លើ​ទឹកដី​ខ្មែរ​។​​ថ្លែង ...

ឃួន ណារីម
http://www.khmertimeskh.com/50106536/rcaf-commander-criticises-us-debt-demands/

ពាណិជ្ជកម្ម​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​ កើនឡើង​ ២៣​ ភាគយរ​នៅ​ក្នុង​រយៈពេល​ ១១​ ខែ​

ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​សម្រេច​បាន​ចំនួន​ជិត​ ៤៩៣​ លាន​ដុល្លារ​នៅ​រយៈពេល​ ១១​ ខែ​ដំបូង​ កាលពី​ឆ្នាំ​មុន​ ដែល​កើនឡើង​ ២៣​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។​ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន ...

ហ៊ គឹមសាយ
http://www.phnompenhpost.com/business/indonesia-cambodia-trade-grows-492m

'​ព័ត៌មាន​មិន​ពិត​'​ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​

​ក្រសួងការពារជាតិ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ស៊ើបអង្កេត​ករណី​ព័ត៌មាន​មិន​ពិត​ដែល​បាន​និយាយ​ថា​ មេបញ្ជាការ​រង​ដែល​ល្បីឈ្មោះ​ម្នាក់​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា​។​ ​លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ ក្រសួងការពារជាតិ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50106512/fake-news-investigated/

​ការ​កើនឡើង​ករណី​ដួល​សន្លប់​នៅ​ឆ្នាំ​ ២០១៧​ សម្រាប់​កម្មករ​កាត់ដេរ​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​បាន​និយាយ​ថា​ កម្មករ​ជាង​ ១.៦០០​ នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ចំនួន​ ២២​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ដែល​កើនឡើង​ជាង​ ៤០០​ នាក់​ពី​ឆ្នាំ​មុន​។​ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Facebook ...

ប៉ិច សុធារី
http://www.khmertimeskh.com/50106532/jump-fainting-cases-2017-garment-workers/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

apCwD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!