ជំនួយ និងការអភិវឌ្ឍ

សេចក្ដីប្រកាសព័ត៌មាន៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន។ក្នុងរយៈពេលចន្លោះពីពាក់កណ្ដាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ ...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដូចបានបញ្ជាក់ក្នុងឯកសារភ្ជាប់។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ីសម្រាប់ជំនួយមនុស្សធម៌សរុបជាទឹកប្រាក់ចំនួនប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤។គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវក្នុងឆ្នាំ២០២៣-២០២៤ និងលើកកម្ពស់ការជជែកពិភាក្សាជាមួយវាគ្មិនដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងការទទួលបានធាតុចូលនិងអនុសាសន៍ចាំបាច់បន្ថែមទៀត។ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល។កិច្ចសន្ទនាបានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗនៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា និងសហភាពអឺរ៉ុប រួមមានសក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជានិន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ និង​កំណែទម្រង់​ច្បាប់​ដើម្បី​ពង្រឹង​វិស័យ​ជលផល​សមុទ្រ​នៅ​កម្ពុជា

​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO)​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍​ (AFD)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ និង​កំណែទម្រង់​ច្បាប់​ដើម្បី​ពង្រឹង​វិស័យ ...

អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO)​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»

នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពីការស្នើពី តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បី «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»។ឯកឧត្តម កែវ ឈា បានផ្ញើលិខិតជូនឯកឧត្តម Samuel Bogar ដោយស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យយកចិត្តទុកដាក់ និងចាត់ការជាបន្ទាន់និងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពឈ្លានពានប្រដាប់អាវុធដោយគ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ ដែលកំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាថៃប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​២២​ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​

​នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​ ២២​ នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ហាមប្រាម ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ ឆ្នាំ​២០២៥​។​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ដោយ​មាន ...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​ លើក​ទី​២៨​ កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ លើក​ទី​៥

​នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​សង្ខេប​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​ លើក​ទី​២៨​ កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បិទ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ (CAPFISH-Capture)

​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បិទ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ ដែល​គាំទ្រ​ដោយ​ សហភាព​អឺរ៉ុប​ បន្សល់​ទុក​នូវ​កេរតំណែល​ និង​ផល​ជះ​យូរអង្វែង​ដល់​ការ​រីក ...

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ ស្ដី​ពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ពីរ​

​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកអគ្គរាជទូត​ជប៉ុន​ អ៊ូ​អិ​ណុ​ អាត់​ស៊ូ​ស៊ី​ និង​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ឥណទាន​សម្បទាន​ODA​ សម្រាប់​អនុវត្ត​ “​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សុន្ទរ​កថា​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​បាន​ថ្លែង​ក្នុង​មហា​សន្និបាត​អង្គការ​​សហ​ប្រជា​ជាតិ​លើក​ទី​៨០​

នៅ​ថ្ងៃ​ទី​២​ ​ខែ​តុលា​ ​ឆ្នាំ​ ​២០២៥​ ​ឯកឧត្តម​ ​ប្រាក់​ ​សុខុន​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​បាន​ថ្លែង​សុន្ទរ​កថា​ក្នុង​មហា​សន្និ​បាត​អង្គការ​សហ ...

ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពី​មូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី គម្រោងនេះនឹង​ជួយ​ពង្រឹង​ជំនាញ​អក្ខរកម្ម និង​គណិតវិទ្យា​មូលដ្ឋាន​នៅ​តាម​សាលាបឋមសិក្សាទូទាំងប្រទេស។ ...

ធនាគារពិភពលោក

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី​ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក។វិទ្យាស្ថានចក្ខុវិស័យអាស៊ី​ សូមអំពាវនាវ អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងស្ថាប័នមនុស្សធម៌ពាក់ព័ន្ធ បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅ ពង្រឹងស្ថិរភាពព្រំដែន និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន។បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយពីអំពើហឹង្សាប្រដាប់អាវុធរយៈពេលប្រាំថ្ងៃតាមបណ្តោយព្រំដែន យូនីសេហ្វកំពុងពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កុមារ និងក្រុមគ្រួសារភៀសសឹក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ទាន់ដល់សុខភាព សុវត្ថិភាព និងការអប់រំរបស់ពួកគេ។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​

នៅ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។​​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០២៥​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ ...

យូនីសេហ្វប្រចាំកម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​លើ​ “​សេចក្ដី​ព្រាង​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ (IDP)​ ក្នុង​ឆ្នាំ​២០២១-២០២៣”​

​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​អំពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​លើ​“​សេចក្ដី​ព្រាង​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ (IDP)​ ក្នុង​ឆ្នាំ​២០២១-២០២៣”​ ដែល​ប្រព្រឹត្តិ​ទៅ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​វេច​ខ្ចប់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ “​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​វេច​ខ្ចប់​កម្ពុជា​” ​ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ប្រកួត​ ប្រជែង​ និង​និរន្តរភាព​ នៃ​ឧស្សាហកម្ម ...

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ របាយ​ការ​ណ៏​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM)​ និងកម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ ត្រូវ​បាន​ចេញផ្សាយ​ជា​ផ្លូវការ​ហើយ​

​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM)​ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ ការ​វាយតម្លៃ​ហានិភ័យ​គ្រោះ​មហន្តរាយ​អាកាសធាតុ​នៅ​កម្ពុជា​ ដោយ​ប្រើប្រាស់​សញ្ញា​សិប្បនិម្មិត​(AI)​ និង​ទិន្នន័យ​ភូមិសាស្ត្រ។​ ​សិក្ខា​សាលា​នេះ ...

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​

​សេចក្ដី​ប្រកាស​ព័ត៌​មាន​ស្ដី​ពី​ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន

នៅ​ថ្ងៃ​ទី​ ៩​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ កម្ពុជា​ និង​ជប៉ុន​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ របស់​ជប៉ុន​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ ...

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ គម្រោង​៨០​លាន​ដុល្លារ​របស់​ ADB​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ និង​គុណភាព​ការ​អប់រំ​ថ្នាក់មធ្យមសិក្សា​ នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ គម្រោង​៨០​លាន​ដុល្លារ​របស់​ ADB​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ និង​គុណភាព​ការ​អប់រំ​ថ្នាក់មធ្យមសិក្សា​ នៅ​កម្ពុជា​។​​យោង​តាម​សេចក្ដី​ប្រកាស​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន ...

ធនាគារអភិវឌ្ឍន៍អាស៊ី​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cRWKt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!