សេចក្តីប្រកាស

សារលិខិត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥  រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយ។ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា។​ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម វីនស្តុន ភីធឺរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែងនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អចំពោះគណៈប្រតិភូកម្ពុជា។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និងចិន ហើយបានពិភាក្សាស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូកឆ្នាំ២០២៥ នៅទីក្រុងធានជីន ប្រទេសចិន

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូកឆ្នាំ២០២៥ នៅទីក្រុងធានជីន ប្រទេសចិន។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធនជីន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ។សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានលើកអំពីជំហររបស់ខ្លួន ព្រមទាំងឆន្ទៈសម្រាប់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ផ្ញើជូន ឯកឧត្តម Asim Iftikhar Ahmad ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃប្រទេសប៉ាគីស្ថាន ប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែកក្កដា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតផ្ញើជូន ឯកឧត្តម Asim Iftikhar Ahmad ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃប្រទេសប៉ាគីស្ថាន ប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែកក្កដា ឆ្នាំ២០២៥។ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយមានការគិតទុកជាមុន និងចេតនាបង្កហេតុ មកលើទីតាំងរបស់កម្ពុជាតាមបណ្តោយតំបន់ព្រំដែន រួមមានតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ដែលស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Dato'​ Sri​ Tiong​ King​ Sing​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ សិល្បៈ​ និង​វប្បធម៌​ ម៉ា​ឡេ​ស៊ី​

នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ ខុ​ទ្ទកាល័យ​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Dato’ ...

ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ ស្តី​ពី​មហាសមុទ្រ​ លើក​ទី​៣​ នៅ​ទីក្រុង​នី​ស​ ប្រទេស​បារាំង​

​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ ស្តី​ពី​មហាសមុទ្រ​ លើក​ទី​៣​ នៅ​ទីក្រុង​នី​ស​ ប្រទេស​បារាំង​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦

​នៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦​។​​នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២៥​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ ដា​តុ​ ស៊េរី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងថៃសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា និងថៃសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ។ដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ គឺជាការបោះជំហានដ៏សំខាន់ថ្មីមួយ ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងកាទូតនៅឆ្នាំនេះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ញត្តិ​គាំទ្រ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៧

​នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣​ សមាគម​បណ្ឌិត​វិទ្យាសាស្ត្រ​កម្ពុជា​ បាន​ចេញ​ញត្តិ​គាំទ្រ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៧​ ក្នុង​ខែ​សីហា​ ឆ្នាំ​ ២០២៣​។​​សមាគម​បណ្ឌិត​វិទ្យាសាស្ត្រ​កម្ពុជា​បាន​ចេញ​ញត្តិ​គាំទ្រ​ឯកឧត្តម ...

សមាគម​បណ្ឌិត​វិទ្យាសាស្ត្រ​កម្ពុជា​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​លិខិត​សូមទោស​របស់​វី​អូ​ឌី​

​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វី​អូ​ឌី​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​លិខិត​សូមទោស​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​​ក្រុមការងារ​ វី​អូ​ឌី​ នឹង​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយៈ​ខុទ្ទកាល័យ​ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី ...

វីអូឌី

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tTD2S
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!