-
ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យថៃដោះលែងទាហានខ្មែរ១៨នាក់ដែលជាប់ឃុំឃាំងជាបន្ទាន់
ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ដោយបញ្ជាក់ថា ប្រទេសថៃកំពុងល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ...
-
អ្នកវិនិយោគអាមេរិកត្រូវបានជំរុញឲ្យចាប់យកឱកាសនៅកម្ពុជា
កម្ពុជាបានជំរុញអ្នកវិនិយោគអាមេរិកឱ្យទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មដែលកំពុងរីកចម្រើន និងបរិយាកាសវិនិយោគដែលប្រសើរឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas។ ...
-
សត្វក្រៀល ដែលជិតផុតពូជក្នុងពិភពលោក កំពុងតែកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំនៅកម្ពុជា
ការធ្វើជំរឿនសត្វក្រៀលនៅឆ្នាំ២០២៥នេះ បានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាលនៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត គិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤។ ...
-
ពលរដ្ឋខ្មែរ៖ តំបន់ជំរំណងចាន់ គឺជាទឹកដីខ្មែរដែលមានភ័ស្តុតាងច្បាស់លាស់
ជំរំណងចាន់ស្ថិតនៅលើដីខ្មែរ ហើយអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះ ពុំមានប្រជាជន ឬទាហានថៃរស់នៅឡើយ និងមានប្រឡាយមួយខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ។ នេះបើតាមប្រជាពលរដ្ឋដែលធ្លាប់បានទៅជំរំណងចាន់ ដែលបច្ចុប្បន្ននេះ ភាគីថៃកំពុងទាមទារ។ ...
-
ក្រុមអង្គការនៅកម្ពុជា និងថៃជាង៧០ ជំរុញឱ្យដោះលែងទាហានកម្ពុជា១៨រូប ដើម្បីរក្សាសុខសន្តិភាព
ក្រុមសង្គមស៊ីវិលនៅកម្ពុជា និងថៃចំនួន៧៣បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីសុខសន្តិភាព និង ឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ។ ...
-
អាជ្ញាធរមីនពន្យល់ប្រាប់តំណាង UNDP ថ្មីអំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់បែកចង្កោម និងគ្រាប់ផ្លោងរបស់ថៃ
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃរវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ក្នុងនោះរួមមាន គ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។ ...
-
មេដឹកនាំកម្ពុជាថ្លែងអំណរគុណមេដឹកនាំម៉ាឡេស៊ីចំពោះការចូលរួមដ៏សកម្មក្នុងបទឈប់បាញ់រវាងកម្ពុជា-ថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរអរគុណចំពោះការគាំទ្រដ៏បុរេសកម្មរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។ ...
-
ថវិកា«មូលនិធិរ៉ែ»ជាង៩លានដុល្លារ ត្រូវបានចំណាយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល១០ឆ្នាំ
ថវិកាជាង៩លានដុល្លារអាមេរិក នៃ«មូលនិធិរ៉ែ»ត្រូវបានចំណាយ និងគ្រោងនឹងចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជាង១០០គម្រោង ក្នុងរយៈពេលប្រមាណជា១០ឆ្នាំចុងក្រោយនេះ។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និងចិន ហើយបានពិភាក្សាស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីភាពជោគជ័យនៃការប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីភាពជោគជ័យនៃការប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។រ៉ែសំណង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម មានថ្មសំណង់ ក្រួស ខ្សាច់ ឡាតេរីត សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ស្ពាន វារីអគ្គិសនី ទំនប់ធារាសាស្ត្រ និងសំណង់នានាដទៃទៀតនៅទូទាំងប្រទេស។ ...
ក្រសួងរ៉ែ និងថាមពល
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥។ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក។ ...
ក្រសួងបរិស្ថាន