សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៦​ មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​រាជធានី​ភ្នំពេញ​។​

​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ដល់​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០២៦​ រាជធានី​ភ្នំពេញ​ នឹង​រង​ឥទ្ធិពល​រលក​កម្ដៅ​ ដោយ​សីតុណ្ហភាព​អតិបរមា​អាច​ឈាន​ដល់​ចន្លោះ​ពី​ ៣៧°C​ ដល់​ ៤១°C​ ហើយ​អាជ្ញាធរ​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុង​ប្រយ័ត្ន​ និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​។

មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ

ទាញយក៖ pdf