វិនិយោគិនក្នុងស្រុក

រាជធានីភ្នំពេញ ប្រទេសកម្ពុជា. រូបភាព ថតដោយ B2B Cambodia

​កម្ពុជា​បាន​បង្ហាញ​ពី​ដំណើរការ​ដ៏​រឹង​មាំ​នៃ​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​កំណើន​យ៉ាង​ឆាប់រហ័ស​ និង​ការ​ថយ​ចុះ​នៃ​ភាព​ក្រីក្រ​។​ យ៉ាងណា​ក្ដី​ ភាព​ជោគជ័យ​នេះ​ពឹងផ្អែក​ភាគច្រើន​លើ​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ ដែល​ភាគច្រើន​ជា​វិនិយោគិន​បរទេស​ ប្រមូលផ្តុំ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​បរិ​យា​បន្ន​ កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​លើ​ប្រភព​ និង​លើ​វិស័យ​នៃ​ការ​វិនិយោគ​ពី​បរទេស​​ ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក ដើម្បី​ជួយ​សម្រួល​ដល់​ “​អវត្តមាន​”​ នៃ​សហគ្រាស​ធុន​មធ្យម​1

​គិត​ត្រឹម​ខែតុលា​ ឆ្នាំ​២០២៤​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ បាន​អនុម័ត​ការ​វិនិយោគ​ចំនួន ​៣១​ និង​ការ​ពង្រីក​ផលិតកម្ម​ថ្មី​ចំនួន ​៣១​ ដែល​មាន​ដើមទុន​សរុប​លើស​ពី​ ២២៦​ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​មាន​វិនិយោគិន​ក្នុងស្រុក​ចំនួន ​២៩,៤៧​ ភាគរយ2 គួរ​កត់​សម្គាល់ថា​ រដ្ឋាភិបាល​ក៏​បាន​លើកទឹកចិត្ត​ដល់​សហគ្រិនភាព​កម្ពុជា​ តាម​រយៈ​គម្រោង​ហិរញ្ញប្បទាន​ផ្ទាល់​ និង​សហ​ហិរញ្ញប្បទាន​ ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​សេដ្ឋកិច្ច​ លើកកម្ពស់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន3 ក៏​ដូច​ជា​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ ច្បាប់​វិនិយោគ​ថ្មី​ ដែល​​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​តាម​រយៈការ​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ ការ​ធានា​ និង​ការ​ការពារ​បន្ថែម​ទៀត​សម្រាប់​អ្នក​វិនិយោគ​ក្នុងស្រុក​ស្រប​តាម​ច្បាប់​ និង​ស្តង់ដារ​អន្តរជាតិ​។4

​ក្របខ័ណ្ឌ​ច្បាប់​ និង​គោលនយោបាយ​ស្តី​ពី​ការ​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​កម្ពុជា​រក្សា​ជំហរ​ស្របច្បាប់​សម្រាប់​ការ​វិនិយោគ​ យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ច្បាប់​និង​បទ​ប្បញ្ញត្តិ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​ និង​លើកកម្ពស់​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធិ​ភាព​ និង​ស័​ក្ដ​សិទ្ធិ​ភាព​។​ នៅ​កម្ពុជា​ ច្បាប់​វិនិយោគ​ដំបូង​ ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៤5​ ដែល​ត្រូវ​បាន​កំណត់​ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​ទាំងអស់​ដោយ​អ្នក​វិនិយោគ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ និង​/​ឬ​ជនបរទេស​នៅ​កម្ពុជា​។​ ក្រៅពី​នេះ​ វា​ក៏​បាន​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ចំនួន​ ៩​ ផង​ដែរ​។​

នៅ​ក្នុង​ឆ្នាំ​២០០៣​ ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​ច្បាប់​វិនិយោគ​ឆ្នាំ​១៩៩៤​ ដើម្បី​ឱ្យ​មាន​អត្ថន័យ​កាន់តែ​ច្បាស់​ និង​ទូលំទូលាយ​ជាង​មុន​។​ លើស​ពី​នេះ​ ច្បាប់​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​ និង​បង្កើត​តុល្យភាព​កាន់តែ​ត្រឹមត្រូវ​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា។6

​គួរ​កត់​សំគាល់ថា​ អនុក្រឹត្យ​លេខ​ ១១១​ ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០០៥​។​ អនុក្រឹត្យ​នេះ​មាន​គោលបំណង​បំពេញបន្ថែម​ និង​គ្រប់គ្រង​ច្បាប់​វិនិយោគ​ ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ពី​សំណាក់​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​បរទេស​។​ អនុក្រឹត្យ​នេះ​ក៏​បាន​កំណត់​ជា​ផ្លូវការ​ថា​ “​អ្នក​វិនិយោគ​កម្ពុជា​”​ ជា​អ្នក​វិនិយោគ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ឬ​ជា​អង្គភាព​កម្ពុជា។7​ លើស​ពី​នេះ​ អនុក្រឹត្យ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រប់​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ (QIP)​ ដែល​វិនិយោគិន​ទាំងអស់​ត្រូវ​អនុវត្ត​ដើម្បី​ទទួល​បានការ​លើកទឹកចិត្ត​ក្នុង​ការ​វិនិយោគ។8

​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២១​ ច្បាប់​ស្តី​ពី​ការ​វិនិយោគ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​ច្បាប់​ឆ្នាំ​១៩៩៤​ និង​វិសោធនកម្ម​ឆ្នាំ​២០០៣​ ក៏​ដូច​ជា​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​បើកចំហ​ តម្លាភាព​ និង​អាច​ព្យាករណ៍​បាន​ ដើម្បី​ទាក់ទាញ​ និង​លើកកម្ពស់​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​ស័​ក្ដ​សិទ្ធិ​ភាព​ទាំង​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​បរទេស​នៅ​កម្ពុជា។​9​ ច្បាប់​នេះ​មាន​ ១២​ ជំពូក​ និង ​៤២​ មាត្រា​ដែល​មាន​គោលបំណង​ (១)​ ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ (២)​ ការ​ធ្វើ​ទំនើប​កម្ម​ និង​ការ​បង្កើន​ផលិតភាព​នៃ​ឧស្សាហកម្ម​ក្នុងស្រុក​ និង​ការ​ពង្រឹង​កា​រត​ភ្ជាប់​ជាមួយនឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុង​តំបន់​ និង​សកលលោក​តាម​រយៈ​ការ​ជំរុញ​លំហូរ​ទុន​កើនឡើង​ (៣)​ ការ​បង្កើត​របប​ដែល​លើកទឹកចិត្ត​វិនិយោគ​ដែល​មាន​លក្ខណ​:​តម្លាភាព​ អាច​ព្យាករណ៍​បាន​ មិន​រើសអើង​ និង​ប្រកួតប្រជែង​ ដែល​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​សង្គម​ រួម​ទាំង​ (៤)​ ការ​ផ្តល់​ការ​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ស្របច្បាប់​សម្រាប់​អ្នក​វិនិយោគ​ តាម​រយៈ​ការ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​ដ៏​ទូលំទូលាយ​ និង​សមធម៌​ ស្រប​តាម​ផលប្រយោជន៍​ជាតិ។10​ លើស​ពី​នេះ​ទៅ​ទៀត​ ច្បាប់​វិនិយោគ​ថ្មី​នេះ​ក៏​មាន​លក្ខណៈ​ពិសេស​សំខាន់ៗ​ចំនួន​ប្រាំ​ដូច​ជា៖11

  1. អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​សម្រាប់​គម្រោង​វិនិយោគ​ថ្មី​ពីរ​ប្រភេទ​៖​ EQIP​ (​គម្រោង​ពង្រីក​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​)​ និង​ GIP​ (​គម្រោង​វិនិយោគ​ដែល​ធានា​)
  2. ​ការ​ធានា​និង​ការ​ការពារ​ការ​វិនិយោគ​
  3. ការ​លើកទឹកចិត្ត​សម្រាប់​វិស័យ​វិនិយោគ​ និង​សកម្មភាព​នានា​
  4. ការ​លើកទឹកចិត្ត​ក្នុង​ការ​វិនិយោគ​សម្រាប់​ QIP​ (​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​)
  5. ការ​អនុម័ត​លើ​ការ​វិនិយោគឯកជន​ និង​ការ​ដោះស្រាយ​វិវាទ​

​អនុក្រឹត្យ​លេខ​ ១២៤​ ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យមក្នុង​វិស័យ​អាទិភាព​ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី០​២​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​គោលបំណង​ជំរុញ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ចំនួន​ ៦​ រាប់​បញ្ចូល​ទាំង​ផលិតផល​ក​សិ​-​វប្បធម៌​ ដល់​សេវា​ព័ត៌មានវិទ្យា​ និង​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រួម​ទាំង​សហគ្រាស​ដែល​កំពុង​ដំណើរការ​អភិវឌ្ឍ​តំបន់​ចង្កោម។12​ ការ​លើកទឹកចិត្ត​រួម​មានការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈពេល​ ៣​ ឆ្នាំ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ថ្មី​ និង​ ៥​ ឆ្នាំ​ ប្រសិនបើ​តម្រូវការ​បន្ថែម​ត្រូវ​បាន​បំពេញ​។​ ដើម្បី​ជួយ​ដល់​ការ​អនុវត្ត​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ប្រកាស​លេខ​ ១៥៩​ ក្នុង​ឆ្នាំ​២០២០​ ដោយ​កំណត់​នូវ​ការ​ណែនាំ​ លក្ខខណ្ឌ​ និង​នីតិវិធី​ក្នុង​ការ​ស្នើ​សុំ​ការ​លើកទឹកចិត្ត​ពន្ធ។13​​ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​កត់​សម្គាល់ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យមភាគ​ច្រើន​ជា​ការ​វិនិយោគ​ក្នុងស្រុក​ និង​ផ្តោត​លើ​ការ​ប្រើប្រាស់​ក្នុងស្រុក​ ខណៈ​ដែល​សហគ្រាស​ធំៗ​ ឬ​ឧស្សាហកម្ម​ធុន​ធ្ងន់​គឺ​ភាគច្រើន​ជា​ការ​វិនិយោគ​បរទេស។14

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​វិនិយោគ​ក្នុងស្រុក​

​ផ្អែក​លើ​ យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១​ រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​រយៈពេល​វែង​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ គោលដៅ​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំង​ប្រាំ​គឺ​ ពង្រឹង​អភិបាលកិច្ច​វិស័យ​ឯកជន​ និង​លើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​ការ​វិនិយោគ។15​ ជា​លទ្ធផល​ ប្រព័ន្ធ​អេកូ​នៃ​ការ​វិនិយោគ​របស់​កម្ពុជា​បាន​ពង្រីង​បន្ថែម​ពីលើ​ក្រប​ខណ្ឌ​ច្បាប់​ ជាមួយនឹង​យន្តការ​គាំទ្រ​វិស័យ​សាធារណៈ​ និង​ឯកជន​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អ្នក​វិនិយោគ​ក្នុងស្រុក​។​

​គួរ​កត់​សម្គាល់ថា​ ធនាគារ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ កម្ពុជា​ គឺជា​ស្ថាប័ន​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ ហើយ​ក៏​ដើម្បី​ផ្តល់​នូវ​គម្រោង​ហិរញ្ញប្បទាន​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ លើកកម្ពស់​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ជំរុញ​ការ​នាំ​ចេញ​ ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល16​​ ខណៈ​ពេល​ដែល​វិស័យ​ឯកជន​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគ​17 ធនាគារ​មួយ​នេះ​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​វិនិយោគ​ក្នុងស្រុក​។​ ក្នុង​ឆ្នាំ​២០២៣​ ធនាគារ​បាន​បញ្ចេញ​ប្រាក់​កម្ចី​ប្រហែល​ ៤៩០​ លាន​ដុល្លារអាមេរិក​ដល់​សហគ្រាស​ជាង​ ៣.២០០​ កន្លែង18

​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC)​ ក៏​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ​ ១៤០​ ANKR.BK​ ក្នុង​ឆ្នាំ​ ២០២០​ ដើម្បី​កែ​លម្អ​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ និង​អភិវឌ្ឍ​កំណើន​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម។​19 សាជីវកម្ម​នេះ​ក៏​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​រយៈ​គម្រោងការ​ធានា​សហ​ហិរញ្ញប្បទាន​ (CFGS)​ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចី​ជា​ផ្លូវការ​សម្រាប់​ទាំង​ដើមទុន​ធ្វើការ​ និង​ការ​វិនិយោគ​ ឬ​ការ​ពង្រីក​អាជីវកម្ម។20

​កម្ពុជា​បាន​ណែនាំ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ)​ ក្នុង​ឆ្នាំ​ ២០០៥​ តាម​រយៈ​អនុក្រឹត្យ​លេខ​ ១៤៨​ អន​ក្រ​.​បក​ ស្តី​ពី​ការ​បង្កើត​ និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស។​21 SEZs​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ និង​ជំរុញ​ការ​ផលិត​ដែល​ផ្តោត​លើ​ការ​នាំ​ចេញ​ ដោយ​ផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ ដូច​ជា​ការ​លើកលែង​ពន្ធ​ និង​ការ​គាំទ្រ​ផ្នែក​ដឹក​ជញ្ជូន​ដែល​ប្រសើរ​ឡើង​។​ ទោះបីជា​គោលបំណង​ចម្បង​នៃ​តំបន់​ទាំងនេះ​គឺ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​គាំទ្រ​ការ​អភិវឌ្ឍន៍​តាម​រយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ ការ​បែងចែក​ដីធ្លី​ និង​ការ​បង្កើត​បរិយាកាស​បទ​ប្បញ្ញត្តិ​អំណោយផល​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុងស្រុក។22​​ តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​បី​ប្រភេទ​ ដូច​ជា​តំបន់​កែ​ច្នៃ​នាំ​ចេញ​ (EPZs)​ តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZs)​ និង​សួន​ឧស្សាហកម្ម។​23​ កម្ពុជា​មាន​ SEZ​ ចំនួន ​៦៩​ ប៉ុន្តែ​មាន​តែ​ ២៩​ ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរការ​យ៉ាង​សកម្ម​ ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ធំៗ​ចំនួន​ ៤​ ដូច​ជា​ ក្រុងភ្នំពេញ​ បា​វិត​ ព្រះ​សីហ​នុ​ និង​ប៉ោយ​ប៉ែ​ត។24

វិស័យ​ឈានមុខ​

​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ ដោយ​វិស័យ​សំខាន់ៗ​ទាក់ទាញ​ការ​វិនិយោគ​រួម​មាន​ វិស័យ​ផលិតកម្ម​ វិស័យ​ទេសចរណ៍​ និង​វិស័យ​អចលនទ្រព្យ​25 លើស​ពី​នេះ​ រដ្ឋាភិបាល​បាន​កំណត់​វិស័យ​អាទិភាព​ចំនួន​បី​សម្រាប់​គម្រោង​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ឯកជន​ (PPP)​ ពី​ឆ្នាំ​២០២៥​ ដល់​ឆ្នាំ​ ២០៣៥​ គឺ​ការ​ដឹក​ជញ្ជូន​ និង​ភស្ដុ​ភារ​កម្ម​ ថាមពល​ និង​សេវា​សាធារណៈ​ (​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ការ​គ្រប់គ្រង​កាក​សំណល់​)​ ដែល​ទាំង​អស់នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​យ៉ាងច្រើន​។26

​វិស័យ​ផលិតកម្ម​បាន​ជួប​ប្រទះ​នឹង​កំណើន​ដ៏​លេចធ្លោរ​ក្នុង​ឆ្នាំ​២០២៤​ ដោយ​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​នៃ​ការ​កើនឡើង​នៃ​រោងចក្រ​ចំនួន​ ២.៣១៦​ ហើយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​កំណើន​ដែល​បាន​ប៉ាន់ស្មាន​ចំនួន​ ៩,៧​ ភាគរយ។27​ លើស​ពី​នេះ​ មានការ​កើនឡើង​នៃ​ផលិតផល​កាត់ដេរ​ ៨,៦​ ភាគរយ​ និង​ផលិតផល​មិនមែន​កាត់ដេរ​ ១០,៨​ ភាគរយ​ ដែល​គាំទ្រ​ដោយ​តម្រូវការ​ និង​ការ​វិនិយោគ​ពី​ខាងក្រៅ28

​លើស​ពី​នេះ​ វិស័យ​ទេសចរណ៍​ក៏​ជំរុញ​ការ​វិនិយោគ​ និង​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា29 ​ ក្នុង​ឆ្នាំ​ ២០២៤​ វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រហែល​ ៩,៤​ ភាគរយ​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់​កម្ពុជា​ ហើយ​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ចំនួន​ ៣,៦៣​ ពាន់​លាន​ដុល្លារ​អាមេរិកផង​ដែរ។30​ ថ្មីៗ​នេះ​ រដ្ឋាភិបាល​ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ (NTDC)​ ក៏​បាន​ប្រកាស​ពី​ការ​បង្កើត​គោលនយោបាយ​ “​ទេសចរណ៍​ពិសិដ្ឋ​ ២០២៥-២០៣៥”​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ពិភពលោក​ឈានមុខ​គេ។31

​វិនិយោគិន​ក្នុងស្រុក​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​វិនិយោគ​ឡើង​វិញ​ក្នុង​វិស័យ​អចលនទ្រព្យ។​32​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​យុទ្ធសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ទីផ្សារ​លំនៅ​ដ្ឋា​ន​ រួម​ទាំង​ការ​លើកលែង​ពន្ធ​លើ​ការ​ចុះបញ្ជី​សម្រាប់​អ្នកទិញ​ផ្ទះ​លើក​ដំបូង​ដែល​ទិញ​ផ្ទះ​តម្លៃ​ក្រោម​ ៧០.០០០​ ដុល្លារអាមេរិក​។​ គោលនយោបាយ​នេះ​មាន​គោលបំណង​ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក​កាន់តែ​ច្រើន​តាម​រយៈ​ការ​ជំរុញ​តម្រូវការ​នៅ​ក្នុង​ផ្នែក​ដែល​មាន​ប្រាក់​ចំណូល​ទាប​ដល់​ពាក់កណ្តាល​ ដោយ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ​ដំបូង​របស់​ពួក​គេ។33​ នៅ​ឆ្នាំ​២០២៤​ កម្ពុជា​ទទួល​បានការ​វិនិយោគ​ជិត​ ៧​ ពាន់​លាន​ដុល្លារអាមេរិក ​ពី​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​បរទេស​លើ​គម្រោង​វិនិយោគ​ចំនួន​ ៤១៤​ ដោយ​អ្នក​វិនិយោគ​ក្នុងស្រុក​បាន​វិនិយោគ​ជា​បន្តបន្ទាប់​លើ​វិស័យ​អចលនទ្រព្យ​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋា​ន​របស់​ពួក​ខ្លួន។34

ទាក់ទងនឹងវិនិយោគិនក្នុងស្រុក

ឯកសារយោង

  1. 1. អង្គការ​ OECD,​ “​ការ​ត្រួតពិនិត្យ​គោលនយោបាយ​វិនិយោគ​របស់​អង្គការ​ OECD៖​ កម្ពុជា​ ឆ្នាំ​២០១៨,”​ ២០១៨,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២៥។
  2. 2. Fibre2Fashion,​ “​កម្ពុជា​អនុម័ត​ការ​វិនិយោគ​ ៣១​ គម្រោង​ពង្រីក​ផលិតកម្ម​ក្នុង​ខែតុលា​,”​ ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២៥។
  3. 3. ម៉ៃ​ គុណ​មក​រា​,​ “​ធនាគារ​ SME​ ពង្រីក​ការ​គាំទ្រ​ជាមួយ​ ១០០​លាន​ដុល្លារ​អាមេរិកសម្រាប់​កំណើន​សហគ្រាស​ក្នុងស្រុក​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៤,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២៥។
  4. 4. ការិយាល័យ​មេធាវី​ សុក​ ស៊ី​ផា​ន់​ណា​ និង​សហការី​,​ “​កម្ពុជា​អនុម័ត​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ,​”​ ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៥។
  5. 5. អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​១៩៩៤,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៥។
  6. 6. សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍន៍​,​ “​ការ​ណែនាំ​អំពី​ការ​វិនិយោគ​នៅ​កម្ពុជា​៖​ ឱកាស​ និង​លក្ខខណ្ឌ​,”​ ខែកញ្ញា​ ឆ្នាំ​២០០៣,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៥។
  7. 7. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​, “​អនុក្រឹត្យ​ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លេខ​ ១១១​ ANK/BNK​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ឆ្នាំ​ ២០០៥,”​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៥។
  8. 8. ដូច​ឯកសារយោង​ខាង​ដើម​។​
  9. 9. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC),​ “​ច្បាប់​ស្តី​ពី​ការ​វិនិយោគ,​”​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៥។
  10. 10. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC),​ “​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​,”​ បាន​ចូល​អាននៅថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៥។
  11. 11. សុក​ ស៊ី​ផា​ន់​ណា​ និង​ ស៊ី​ន​ សុ​រម្យ​នា​,​ “​កម្ពុជា​អនុម័ត​ច្បាប់​វិនិយោគ​ថ្មី,​”​ ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៥។
  12. 12. ក្រុមហ៊ុន​សិក្សា​ផ្នែក​ច្បាប់​ DFDL,​ “​បច្ចុប្បន្នភាព​ពន្ធ​កម្ពុជា​៖​ ការ​លើកទឹកចិត្ត​ពន្ធ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវ​បាន​ប្រកាស,​”​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២៥។
  13. 13. ក្រុមហ៊ុន​ KPMG​ Cambodia​ Ltd,​ “​សេចក្តីណែនាំ​ស្តី​ពី​ការ​អនុវត្ត​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs),”​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២៥។
  14. 14. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​ -​ ២០២៥,”​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៥។
  15. 15. ​ដូច​ឯកសារយោង​ខាង​ដើម​។
  16. 16. ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ កម្ពុជា​,​ “​អំពី​យើងខ្ញុំ​,”​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  17. 17. B២B,​ “​គម្រោង​សហ​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជំហាន​ទី​១,”​ ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  18. 18. ភ្នំពេញ​ប៉ុស្តិ៍​,​ “​ធនាគារ​ SME​ ពង្រីក​ការ​គាំទ្រ​ជាមួយ​ $១០០​ លាន​ដុល្លារ​សម្រាប់​កំណើន​សហគ្រាស​ក្នុងស្រុក​,”​ ថ្ងៃទី១៥​ ខែមក​រា​ ឆ្នាំ២០២៤,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  19. 19. សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​,​ “​អំពី​យើងខ្ញុំ​,”​ បាន​ចូល​អាន​ ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  20. 20. ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​,​ “​គ្រោងកា​រណ៍ការ​ធានា​សហ​ហិរញ្ញប្បទាន​ (CFGS),”​ ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  21. 21. អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​អនុក្រឹត្យ​លេខ​ ១៤៨​ ស្តី​ពី​ការ​បង្កើត​ និង​ការ​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​,”​ ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  22. 22. EMERHUB,​ “​ការ​ណែនាំ​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZs)​ នៅ​កម្ពុជា​,”​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៤,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  23. 23. B២B,​ “​តួនាទី​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​និង​ការ​វិនិយោគ​ឆ្នាំ​២០២៥,”​ ថ្ងៃ​ទី​០៤​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  24. 24. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  25. 25. សង្ខេប​អាស៊ាន​,​ “​ទស្សនវិស័យ​សេដ្ឋកិច្ច​ឆ្នាំ​ ២០២៥​ និង​ឱកាស​វិនិយោគ​របស់​កម្ពុជា​សម្រាប់​វិនិយោគិន​បរទេស​”​ ថ្ងៃ​ទី​០១​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​ ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  26. 26. ដូច​ឯកសារយោង​ខាង​ដើម​។
  27. 27. ខ្មែរ​ថា​ម​ស៍​,​ “​ព្រះរាជាណាចក្រ​កម្ពុជា​មើលឃើញ​កំណើន​ ១០​ ភាគរយ​នៅ​ក្នុង​វិស័យ​ផលិតកម្ម​,”​ ថ្ងៃ​ទី​២៥​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥។
  28. 28. ដូច​ឯកសារយោង​ខាង​ដើម​។​
  29. 29. គី​រី​ផូស​,​ “​វិស័យ​ទេសចរណ៍​បន្ថែម​ ៣.៦​ ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ ២០២៤”​ ថ្ងៃ​ទី​២៨​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥។​​
  30. 30. Xinhua,​ “​ទេសចរណ៍​កម្ពុជា​រក​ចំណូល​បាន​ ៣,៦៣​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤,”​ ថ្ងៃ​ទី​០២​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥។
  31. 31. ​Cambodia​ Investment​ Review,​ “​កម្ពុជា​ដាក់​ចេញ​នូវ​គោលនយោបាយ​ “​ទេសចរណ៍​ពិសិដ្ឋ​ ២០២៥-២០៣៥”​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​ការ​វិនិយោគ​គុណភាព​ខ្ពស់​,”​ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥។
  32. 32. ​Camness,​ “​កំណើន​តិចតួច​បំផុត​សម្រាប់​អចលនទ្រព្យ​,”​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៥,​ បាន​ចូល​អាននៅថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥។
  33. 33. PropertyGuru,​ “​ពី​គោលនយោបាយ​មួយ​ទៅ​អចលនទ្រព្យ​៖​ របៀប​ដែល​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុជា​កំពុង​ដំណើរការ​កាន់តែ​ប្រសើរ​ឡើង​,”​ ថ្ងៃ​ទី​០២​ ខែ​ឧសភា ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥។
  34. 34. Harbor​ Property,​ “​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រឈម​នឹង​កំណើន​យឺត​ បើ​ទោះបី​មានការ​រីក​ចម្រើន​នៅ​ឆ្នាំ​២០២៥,”​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៥,​ បាន​ចូល​អាន​នៅថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Hx5sg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!