-
កម្ពុជា ស្នើឱ្យមូលនិធិថែរក្សាភ្នែកអន្តរជាតិ ពង្រីកសេវាជួយដល់ស្រ្តី និងកុមារនៅតំបន់ដាច់ស្រយាល
ក្រសួងកិច្ចការនារី បានស្នើឱ្យមូលនិធិហ្វ្រេដហូឡូកម្ពុជា ពង្រីកកម្មវិធីថែរក្សាសុខភាពភ្នែករបស់ខ្លួនទៅតាមតំបន់ដាច់ស្រយាល ជាពិសេសជួយដល់ស្រ្តី និងកុមារ ដើម្បីចូលរួមកាត់បន្ថយអត្រាពិការភ្នែកមកនៅត្រឹម០,៣៥% នៅឆ្នាំ២០៣០។ ...
-
ទៀ សីហា៖ គ្មានមេដឹកនាំណាយកប្រជាពលរដ្ឋជាខែលដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានច្រានចោលការអះអាងដែលថា រាជរដ្ឋាភិបាលបានលាក់បាំងព័ត៌មានអំពីភាពតានតឹងតាមព្រំដែននាពេលថ្មីៗនេះជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់ថាកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ហើយនឹងមិនអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ឧបាយកលនយោបាយឡើយ។ ...
-
រដ្ឋសភាអនុម័តសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ដែលអនុញ្ញតឱ្យដកសញ្ជាតិខ្មែរពីកំណើត
រដ្ឋសភាបានអនុម័តសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដកសញ្ជាតិខ្មែរពីកំណើតក្រោមការចោទប្រកាន់ពីបទក្បត់ជាតិតាមរយៈការគប់គិតជាមួយបរទេសបំផ្លាញជាតិ ទោះអង្គការមិនមែនរដ្ឋាភិបាលចំនួន៥០បានស្នើឱ្យទម្លាប់ចោលសេចក្ដី ...
-
ក្រសួង និងស្ថាប័នពាក់ព័ន្ធជាង១០ពិគ្រោះយោបល់ បង្កើតផែនទីប្លង់គោលនៃការប្រើប្រាស់ដីធ្លី
ក្រសួង និងស្ថាប័នពាក់ព័ន្ធសំខាន់ៗយ៉ាងហោចណាស់ចំនួន១១បានចាប់ផ្តើមពិគ្រោះយោបល់គ្នា លើការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប នៅមុនពេលឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងឃុំ/សង្កាត់ទាំង១ពាន់នៅទូទាំងប្រទេសជាលើកដំបូង។ ...
-
រដ្ឋាភិបាលលើកទឹកចិត្តការចិញ្ចឹមត្រី ដើម្បីជំរុញសេដ្ឋកិច្ចនិងការនាំចេញ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវដល់កសិករចិញ្ចឹមត្រី អ្នកប្រមូលទិញ អ្នកចែកចាយ អ្នកនាំចេញ និងឧស្សាហកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាព លើកកម្ពស់ផលិតភាព និងគុណភាព ព្រមទាំងពង្រឹងសេវាកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងស្តង់ដារ។ ...
-
ក្រសួងអប់រំសហការជាមួយក្រសួងស្ថាប័នចំនួន៦ ជំរុញការប្រឡងបាក់ឌុបដោយរលូន និងតម្លាភាព
ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ ដើម្បីជំរុញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពសម្រាប់បេក្ខជន ១៤៦ ៧២០នាក់ នៅទូទាំងប្រទេស។ ...
-
សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះសមុទ្រ ក្រោមអនុសញ្ញាUN ត្រូវបានអនុម័ត
រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ...
-
អភិបាលខេត្តបន្ទាយមានជ័យផ្ញើលិខិតជំទាស់ទៅភាគីថៃក្នុងករណីដែលថៃសន្យាផ្ដល់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋរបស់ខ្លួនលើដីខ្មែរ
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើរលិខិតទៅអភិបាលខេត្តស្រះកែវ របស់ថៃ ពាក់ព័ន្ធការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដោយបញ្ជាក់ថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ពលរដ្ឋថៃ មិនអាចធ្វើបានទេនៅលើភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជួយ។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុមគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ...
ក្រសួងការពារជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្តិភាពទៅតាមព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពផ្ទុយគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...
ក្រសួងការពារជាតិ
-
សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦)
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦)។នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ