-
ភ្ញៀវបរទេសចូលមកកម្ពុជារក្សាកំណើន ២ខ្ទង់
ភ្ញៀវទេសចរបរទេសចំនួនជិត ៣ លាននាក់បានចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ដោយកើនឡើងជិត ១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ក្នុងនោះជាង ៤០ភាគរយធ្វើដំណើរតាមផ្លូវអាកាស។ ...
-
តុកែ និងជីងចក់៣ប្រភេទ ត្រូវទទួលស្គាល់ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងស្នើដាក់ក្នុងបញ្ជី ជិតផុតពូជបំផុត
តុកកែថ្មី១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញកាលពីខែមិនា ឆ្នាំ២០២៤ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបងនោះ ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ...
-
ទោះបីមានការចរចាបីលើកក៏ដោយ កម្ពុជានៅតែរងហានិភ័យការអនុវត្តអត្រាពន្ធ៤៩%ពីសហរដ្ឋអាមេរិក ខណៈពេលវេលាកំណត់កាន់តែខិតមកដល់
នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលពន្ធគយបដិការរបស់សហរដ្ឋអាមេរិកចូលជាធរមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងមិនបន្ដការផ្អាករយៈពេល ៩០ថ្ងៃលើសពីកាលបរិច្ឆេទកំណត់ថ្ងៃទី៩ ខែកក្កដាទេ ដែលជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មនឹងត្រូវអនុវត្ត លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក។ ...
-
កិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងកម្ពុជា-តួកគី នឹងត្រូវពង្រឹងបន្ថែម
កម្ពុជា-តួកគី បានចុះហត្ថលេខាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា(MoU)ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទ្វេភាគីតាមច្រករបៀងអន្តរជាតិ(ច្រករបៀងកណ្តាល និងច្រករបៀង TRACECA) ដែលនឹងជួយឱ្យកម្ពុជាទាក់ទាញការមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ព្រមទាំងមានឱកាសក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់អាស៊ានសម្រាប់តភ្ជាប់ជាមួយតំបន់អឺរ៉ុបទៀតផង។ ...
-
CRF បដិសេធចំពោះកញ្ចប់វេចខ្ចប់អង្ករចំណុះ ៥ គីឡូក្រាម ដាក់លក់នៅតាមអនឡាញប្រទេសចិន
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានចេញបដិសេធចំពោះសម្បកវេចខ្ចប់អង្ករចំណុះ ៥គីឡូក្រាម ដែលមានសរសេរជាភាសាថៃ និងមានសញ្ញាស្រដៀងទង់ជាតិប្រទេសថៃ ប៉ុន្តែមានបង្ហាញថាជាផលិតផលអង្ករកម្ពុជា ដែលកំពុងមានដាក់លក់នៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិនថា មិនមែនជាប្រភេទនៃការវេចខ្ចប់អង្កររបស់កម្ពុជាទេ។ ...
-
កម្មវិធីផ្ដល់ដីការពារព្រៃចាប់ផ្ដើមចាប់ឆ្នោតសម្រាប់មនុស្ស៥០០គ្រួសារដំបូងដែលនឹងទៅរស់នៅស្រុកសេសាន្ត
គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព (ផ.ក.អ.) នៅថ្ងៃនេះបានចាប់ឆ្នោតផ្ដល់ដីដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារដំបូង ដោយផ្អែកលើលក្ខណៈសម្បត្តិ រួមមាន គ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដីក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី។ ...
-
បុគ្គលិកសុខាភិបាល ត្រៀមលក្ខណៈជាស្រេច ដើម្បីជួយពលរដ្ឋ និងកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ក្រសួងសុខាភិបាលពង្រឹងមណ្ឌលសុខភាពអាទិភាព ជាង១២០នៅតាមព្រំដែន ដែលរួមទាំងការត្រៀមក្រុមបុគ្គលិក និងបរិក្ខារបន្ថែម ជូនប្រជាពលរដ្ឋ ពិសេសកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីជម្លោះព្រំដែនបានកើតឡើងសាជាថ្មី កាលពីចុងខែឧសភាកន្លងមក។ ...
-
ការចុះបញ្ជីអាត្រានុកូលដ្ឋាន (CRVS) របស់កម្ពុជាមានវឌ្ឍនភាពល្អ ទោះនៅមានគម្លាតទិន្នន័យមរណភាព
ប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយមានការចុះបញ្ជីកំណើតទាន់ពេលវេលាកើនឡើង ៣០ ភាគរយ និងការចុះឈ្មោះមរណភាពកើនឡើងទ្វេដងដល់ ៧០ ភាគរយនៅឆ្នាំ ២០២៣។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម awrence Wong នាយករដ្ឋមន្រ្តី និងធារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។ ...
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
-
សេចក្តីថ្លែងការណ៍ស្តីពីការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា