-
កម្ពុជា-ថៃរកវិធីបន្ថយភាពតានតឹងតាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា និងពិភាក្សាករណីទាហានកម្ពុជា១៨រូបដែលថៃកំពុងឃុំឃាំង
ម្ពុជា និង ថៃ ពិភាក្សាគ្នាអំពីការកាត់បន្ថយភាពតានតឹង ការដោះលែងទាហានកម្ពុជា ១៨រូប និងការស្នើរបស់ជប៉ុនក្នុងការបើកច្រកព្រំដែនមួយចំនួន នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញានេះ នៅខេត្តកោះកុង។ កិច្ចប្រជុំ GBC ដែលជាកិច្ចប្រជុំកម្រិតក្រសួងការពារជាតិ ធ្វើឡើងដោយមានការចូលរួមរបស់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...
-
ក្រសួងនិងស្ថាប័នជំនាញជំរុញដំណើរការសិក្សាលទ្ធភាពស្ដារនិងពង្រីកសារមន្ទីរជាតិកម្ពុជា
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ បានជួបពិភាក្សាការងារកាលពីថ្ងៃចន្ទ ដើម្បីជំរុញដំណើរការសិក្សាលទ្ធភាពសម្រាប់ការស្តារនិតិសម្បទានិងពង្រីកសារមន្ទីរជាតិកម្ពុជា។ ...
-
កម្ពុជា និងហ្វីលីពីន ប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍
ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានជំរុញឱ្យប្រទេសទាំងពីរបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយកត់សម្គាល់ថា ទំហំពាណិជ្ជកម្មបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ...
-
កម្ពុជារកចំណូលបាន ១.៤ ពាន់លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល៨ ខែ
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញកាលពីថ្ងៃអង្គារថា កម្ពុជាទទួលបានប្រាក់ចំណូលសរុបចំនួន ១,៤៦២ លានដុល្លារពីការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។ ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៤៧២,៨០៣ តោនទៅកាន់គោលដៅចំនួន៦៦ នៅទូទាំងពិភពលោក កើនឡើង ១៤.៧ ភាគរយពីចំនួន ៤១២,០២៣ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
-
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ទំនុកចិត្តរបស់កម្ពុជា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆបោកក៏ដោយ
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានដាក់ទណ្ឌកម្មលើបណ្តាញមជ្ឈមណ្ឌលឆបោកដែលប្រតិបត្តិការនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលជាការសម្រេចចិត្តមួយដែលអាចប៉ះពាល់ដល់ការវិនិយោគ ពាណិជ្ជកម្ម ភាពជឿជាក់ផ្នែកធនាគាររបស់កម្ពុជា ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់នានាក៏ដោយ។ ...
-
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឲ្យអ្នកសារព័ត៌មាន មានមនសិការនិងតម្កល់ឧត្តមប្រយោជន៍របស់ជាតិនិងក្រមសីលធម៌ វិជ្ជាជីវៈ
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ ...
-
យោធិនកម្ពុជា ១៨នាក់ ដែលទាហានថៃចាប់ខ្លួន មានឱកាសតបសំបុត្រជាមួយក្រុមគ្រួសារជាលើកដំបូង
កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ថា យោធិនកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងកម្លាំងថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា បានទទួលសារដំណឹងពីគ្រួសារ និងបានសរសេរសារតបត្រឡប់វិញតាមរយៈប្រព័ន្ធមនុស្សធម៌។ ...
-
លោក ហ៊ុន ម៉ាណែត ទម្លាយពីមូលហេតុដែលរដ្ឋាភិបាលរក្សាភាពស្ងាត់ស្ងៀម
បន្ទាប់ពីសកម្មភាពរបស់លោកនៅលើបណ្ដាញសង្គមហាក់មានភាពថមថយ គិតចាប់ពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ កញ្ញានេះ បានចេញសារឆ្លើយតបទៅនឹងការលើកឡើងពីស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាល។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ។សម្ព័ន្ធនៃអង្គការសង្គមស៊ីវិលកម្ពុជា រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិករួមជាមួយនឹងក្រុមចម្រុះនៃអ្នកឯកទេស/អ្នកការពារបរិស្ថាន មេធាវី អ្នកតស៊ូមតិ និងអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកឯកទេសសង្គម នឹងធ្វើការវាយតម្លៃរហ័សរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក
-
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...
ក្រសួងបរិស្ថាន