កសិកម្ម

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

ក្តីរំពឹង​នៃ​ដំណាំ​កៅស៊ូ​នៅ​តែ​មាន​ ខណៈ​តម្លៃ​ចាប់ផ្តើម​ឡើង

ទំហំ​នៃ​ការ​ដាំដុះ​ដំណាំ​​កៅស៊ូ​ដ៏ធំ​បាន​ចាប់ផ្តើម​​​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​​​ ១០ ​ឆ្នាំ​មុន​ខណៈ​តម្លៃ​​កៅស៊ូ​សកល​ដែល​បាន​ហក់​ឡើង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​នឹង​បន្ត​ជា​ក្តីសង្ឃឹម​ដោយសារ​តែ​ដើម​​​កៅស៊ូ ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/2eWlfzV

ដំណាំស្រូវត្រូវបានរងការខូតខាតដោយសារគ្រោះទឹកជំនន់

វាលស្រែ​យ៉ាង​ហោច​ណាស់​ ១៧,៥៧១​ ហិ​កតា​ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដែល​វាលស្រែ​ប្រមាណ​ ៣,១៨៦​ ហិ​កតា​ ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃ​ម្សិលមិញ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31368/rice-crop-damaged-by-floods/

ស្ថាប័ន​ធំ​​ពីរ​រួមគ្នា​ជំរុញ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​យក​ចលនវត្ថុ​ធ្វើ​​ទ្រព្យ​បញ្ចាំ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​តូច​និង​មធ្យម​និង​ក្រុមហ៊ុន​នាំចេញ​ដែល​បច្ចុប្បន្ន​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជា​របស់​បញ្ចាំ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានាធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ចូលរួម​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ ...

ម៉ៃ គុណមករា
http://bit.ly/2eh3iL9

ការប្រើប្រាស់មូលនិធិស្រូវរបស់រដ្ឋាភិបាលនៅទាប

មូលនិធិ​ស្រោចស្រង់​ស្រូវ​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ ២៧​ លាន​ដុល្លារ​ ដែល​បាន​ប្រកាស​កាលពី​ខែ​មុន​ចំ​ពេល​ដែល​មាន​បណ្តឹង​ជា​ច្រើន​ពី​ក្រុម​កសិករ​ និង​រោង​ម៉ាស៊ីនកិនស្រូវ​អំពី​តម្លៃ​ប្រកួតប្រជែង​ទាប​ និង​សមត្ថភាព​ផ្ទុកស្រូវ​នៅ​មាន​កម្រិត​ដែល​បាន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ ...

សុខ ចាន់
http://www.khmertimeskh.com/news/31195/low-uptake-of-gov---t-rice-fund/

កម្ពុជា​ស្វែងរក​ការ​នាំ​ចេញ​អង្ករ​ជា​ថ្មី​ទៅ​ ឥណ្ឌូនេស៊ី

ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ការ​នាំ​ចេញ​អង្ករ ១ លាន​តោន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​មន្ដ្រី​មកពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​អនុស្សរណៈ​យោគយល់​គ្នា​មួយ​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខណៈ​ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​អះអាង​ថា​វា​នឹង​មិន​អាច​ទៅ​រួច ...

ចេង សុខហ័ង
http://bit.ly/2f34qXx

​កម្ពុជា ថៃ និង​អុីស្រាអែល​ ​ចុះ​ហត្ថលេខា​​ដាំ​ដើម​លម៉ើ​នៅ​កម្ពុជា

ប្រទេស​កម្ពុជាថៃនិងអុីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា(MoU) ក្នុង​ការ​ដាំ​ដើម​លម៉ើ​នៅ​កម្ពុជាដោយសារ​តម្រូវការ​ផ្លែ​លម៉ើ​មាន​ការ​កើន​ឡើង​មិន​ត្រឹមតែ​កម្ពុជា​ទេប៉ុន្តែ​វា​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ។​ ...

សុខ ចាន់
http://bit.ly/2faxHyP

ស្រូវ​ជាង ២ ម៉ឺន​ហិកតា​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់

ដំណាំ​ស្រូវ​ជាង ២ ម៉ឺន​ហិកតា​កំពុងរង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់​ដែល​កំពុង​បន្ត​វាយ​ប្រហារ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា។ នេះ​បើតាម​លោក មែន សុទ្ធី ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ក្រសួង​កសិកម្ម​ឲ្យដឹង​កាលពី​ម្សិលមិញ ខណៈ​សហគមន៍​ធានារ៉ាប់​រង​កសិករ​កំពុង​សិក្សា​ពីការ​ចំណាយ​លើ​សំណង លោក​បានឲ្យ​ដឹងថា បម្រែ​បម្រួល​អាកាសធាតុ ...

ចេង សុខហ័ង
http://bit.ly/2e60sbS

ការនាំចេញកៅស៊ូនៅតែបន្តកើនឡើង

ការ​នាំ​ចេញ​កៅស៊ូ​បាន​បន្ត​កើនឡើង​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​នេះ​ បើ​ទោះបីជា​ការ​ធ្លាក់​ចុះ​ និង​ភាព​ស្ងប់ស្ងាត់​នៃ​តម្លៃ​នៃ​តម្រូវការ​សកល​នៅ​តែ​បន្ត​នឹង​ក៏​ដោយ​ នេះបើ​យោង​តាម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31095/rubber-exports-keep-rising/

ENR ថា ​កសិករ​កម្ពុជា​មិន​បាន​ប្រយោជន៍​ពី​ EBA

ភ្នាក់ងារ​អង្ករ​ជាតិ​របស់​ប្រទេស​អ៊ីតាលី​ Ente Nazionale Risi (ENR) បាន​ចាត់​ទុក​​កិច្ចព្រមព្រៀង​នាំ​ចូល​អង្ករ​​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​​ថា​មិន​បាន​ផ្តល់​ផលចំណេញ​​ដល់​កសិករ​ទេ​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​​​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ ...

ស៊ន សារ៉ាត និង ចេង សុខហ័ង
http://bit.ly/2eoztxl

ក្រុមហ៊ុន​មក​ពី​ខេត្ត​ស៊ាងដុង ​ពង្រឹង​​ប្រតិបត្តិការ​អភិវឌ្ឍ​​កសិកម្ម​នៅ​កម្ពុជា

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន​ធាន​រួយ ​(ខេមបូឌា) អេហ្គ្រីខលឆឺរ៉ល ខូបអបផឺរេសិន អេសអុីហ្សិត ដែល​ជា​ក្រុមហ៊ុន​មក​ពី​ខេត្ត​ស៊ាងដុង (Shangdong) ​ភាគ​ខាង​កើត​ប្រទេស​ចិន កាល​ពី​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​គោល​បំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ ...

សុខ ចាន់
http://bit.ly/2ekcArY

ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដំណាំ​ស្រូវ​តិច​តូច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន

ការ​ប្រមូល​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថាអាច​រង​ផល​ប៉ះពាល់​តិច​តូច​ដោយសារ​ទឹក​ជំនន់​តាម​បណ្ដា​ខេត្ត​ផលិត​ស្រូវ​សំខាន់ៗ ខណៈដែល​ក្រសួង​កសិកម្ម​ អះអាង​ថា ​នៅ​មិន​ទាន់​មាន​ទំហំ​ខូច​ខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃ​នេះ​ឡើយ​ទេ។ ...

ជា វណ្ណៈ
http://bit.ly/2e4uteV

អង្ករ​ល្អ​បំផុត​របស់​ពិភព​លោក​ប្រកួត​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា

កម្មវិធី​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះដែល​នឹង​ធ្វើ​ឡើង​នៅ​ឈៀងម៉ៃ​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃខណៈ​ដែល​កម្ពុជាសង្ឃឹម​ថា​នឹង​ដណ្តើម​យក​ជ័យលាភី​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​មក​វិញបន្ទាប់​ពី​កម្ពុជាបាន​ត្រឹម​ចំណាត់ ...

សុខ ចាន់
http://bit.ly/2eeKFcb

តម្រូវការ​ក្រូច​បាត់ដំបង ​កើន​ខណៈ​ការ​ចុះ​បញ្ជី​​ផលិតផល​​នៅ​មិនច្បាស់

ដំណាំ​ក្រូច​ពោធិ៍សាត់ជា​ប្រភេទ​ដំណាំ​ប្រជាកសិករ​និយម​ដាំ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេសតែ​ក្រូច​ពោធិ៍សាត់​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងគឺ​ក្រូចពោធិ៍សាត់​ដែល​ដាំ​នៅ​ខេត្ត​បាត់ដំបង។រដូវ​ប្រមូល​ផល​ពី​មួយ​រដូវទៅ​មួយ​រដូវ ក្រូច​ពោធិ៍សាត់ កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ ជាពិសេស​នៅ ...

ជា វណ្ណៈ
http://bit.ly/2exHyyl

ម្រេច​កំពត​ ទទួល​ការ​គាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ​

ម្រេច​កំពត​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​តម្លៃនិង​ទីផ្សារ​ទាំង​ក្នុង​ស្រុក ​និង​អន្តរជាតិ បន្ទាប់​ពី​សហគមន៍​អឺរ៉ុបទទួល​ស្គាល់​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​តែ​មួយ​គត់​កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៦និង​ក្លាយ​ជា​ផលិតផល​កម្ពុជា​ដំបូង​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ ...

សុខ ចាន់
http://bit.ly/2dxtRvo

ក្រសួង និង​ក្រុមហ៊ុន​ចិន​ពិភាក្សា​ពី​ការ​វិនិយោគ​​ការ​កែច្នៃ​អង្ករ

​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ក្រុមហ៊ុន​ចិន​ Jilin Province Investment Group Co. Ltd មកពី​ខេត្ត​ជីលីន​កំពុង​ពិភាក្សា​ពី​ការ​​វិនិយោគ​លើ​​ហេដ្ឋរចនាសម្ព័ន្ធ​​កែច្នៃ​អង្ករ​នៅ​​កម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dLeFhf

ក្រុមហ៊ុន​ ម៉ុង ឫទ្ធី កំពុង​ចរចា​ដំឡើង​ឡ​សម្ងួត​ស្វាយ សម្រាប់​នាំចេញ

ក្រុមហ៊ុន​ ម៉ុង​ ឫ​ទ្ធី​ ដែល​ជា​ក្រុមហ៊ុន​ផ្លូវការ​តែ​មួយ​ក្នុង​ការ​នាំ​ចេញ​ស្វាយ​ទៅ​ក្រៅប្រទេស​ កំពុង​នាំ​ចូល​ម៉ាស៊ីន​ ជា​ប្រភេទ​ឡ​ស​ម្ងួ​ត​ ផ្លែស្វាយ​ស្រស់​ មក​ដំឡើង​នៅ​ក្នុង​ប្រទេស​ក្នុង​គោលបំណង​នាំ​ចេញ​ស្វាយ​តាម​ស្តង់ដារ​អនាម័យ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ ...

ជា វណ្ណៈ
http://bit.ly/2daQBFk

RDB បាន​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ចំនួន​ពីរជិត ១ លានដុល្លារ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ (RDB)​ បានផ្តល់​​កម្ចី​ប្រមាណ ៨០០ ០០០ ​ដុល្លារ​ដល់​​រោង​ម៉ាស៊ីន​កិន​ស្រូវពីរ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​អនុ​ម័តទឹក​ប្រាក់ ២៧ លាន​ដុល្លារ​ក្នុង​ការគាំទ្រ​តម្លៃ​ស្រូវ​មក​។ នេះបើ​យោង​ទៅ​តាម​អគ្គនាយក​ (RDB)​។​ ...

ចេង សុខហ័ង
http://bit.ly/2dMXU3w

កម្ពុជា ចិន គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​២៨​ នៅ​សបា្តហ៍​ក្រោយ

កិច្ច​​​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរវាង​កម្ពុជានិង​ចិនចំនួន​២៨ គ្រោង​ចុះ​នៅ​សបា្តហ៍​ក្រោយ នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​លើក​ឡើង​ថា ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់ ...

ជា វណ្ណៈ
http://bit.ly/2dPbt1l

សហព័ន្ធ​ស្រូវ​អង្ករ​ ស្នើ​​​​បង្កើត​​ឥណទាន​​គ្រប់គ្រង​កញ្ចប់​ថវិកា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា(CRF)បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ស្នើ​បង្កើត​គណៈកម្មាធិការ​ឥណទាន​ចម្រុះ​មួយ​ដើម្បី​គ្រប់គ្រង​កញ្ចប់​ថវិកា​ពិសេស​ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ជូន​ដល់​បណ្តា​រោង​ម៉ាស៊ីន​កិនស្រូវ​និង​អ្នក​នាំចេញ​អង្ករ​ដែល​ត្រូវ​ការ​ទុន​បង្វិល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ដើម្បី ...

សុខ ចាន់
http://bit.ly/2dDAhw9

RDB បន្ទាប​ការប្រាក់​ដើម្បី​​បង្កើន​តម្លៃ​នៃ​ការ​ទិញ​ស្រូវ

ធនាគារ​អភិវឌ្ឍន៍ជនបទ​ (RDB)​ បាន​សម្រេច​បន្ទាប​អត្រា​ការ​ប្រាក់​ដែល​ផ្តល់​ឲ្យ​រោង​ម៉ា​ស៊ី​កិនស្រូវ​ ១​ ភាគរយ​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទិញ​ស្រូវ​ពី​កសិករ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ នេះ​បើ​តាម​អគ្គនាយក​ RDB​។​ RDB​ ភ្លាមៗ​បន្ទាប់​ពី​ទទួល ...

ហ៊ គឹមសាយ
http://bit.ly/2dvnUzR

កម្ពុជា ​ស្នើ​ចិន​ ពន្លឿន​ទិញ​អង្ករ​ពី​កម្ពុជា តាម​ការ​សន្យា

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ភាគី​ចិន​ ឲ្យ​ព​ន្លឿ​ន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ គ្រប់​ចំនួន​ តាម​ការ​សន្យា​ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​សម្រេច​កិច្ចសន្យា​ទិញ​លក់​ស្រូវ​ថ្មី​កាលពី​ពេល​ថ្មី​នេះ​។​ ការ​ស្នើ​សុំ​ព​ន្លឿ​ន​ការ​ទិញ ...

ជា វណ្ណៈ
http://bit.ly/2dy9Jg4

ឥណ្ឌូណេស៊ី​ ពិចារណា​ទិញ​អង្ករ​ពី​កម្ពុជា ​បើ​តម្លៃ​មាន​ភាព​ប្រកួត​ប្រជែង

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នឹង​ពិចារណា​ទិញ​អង្ករ​ពី​កម្ពុជា​បើសិនជា​តម្លៃ​អង្ករ​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង​ជាង​តម្លៃ​បច្ចុប្បន្ន​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ដូច​ជា​ ប្រទេស​ថៃ​ និង​វៀតណាម​។​នេះ​បើ​យោង​ទៅ​តាម​ការ​អះអាង​របស់​លោក​អគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី ...

សុខ ចាន់
http://bit.ly/2cOuujG

ការបញ្ចេញប្រាក់សម្រាប់​វិបត្តិស្រូវ​អង្ករ​​ជាដំណោះស្រាយ​មួយគ្រា

ខណៈ​រដ្ឋាភិបាល​ខិតខំ​ស្រោចស្រង់​វិស័យ​ ស្រូវ​អង្ករ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ស្រូវ​ធ្លាក់​ថ្លៃ​ និង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​អន្តរជាតិ​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​ បាន​សរសើរ​ដល់​មន្ត្រី​រដ្ឋាភិបាល​ និង​”​សប្បុរសជន​ពាណិជ្ជករ​”​ ដែល​ធ្វើ​តាម​ការ​អំពាវនាវ​របស់ ...

ជេនណែល រ៉េតខា​ និង គុច ណារ៉េន
http://www.cambodiadailykhmer.com/34450

ស្ថាប័នហិរញ្ញវត្ថុ​កំពុង​មើល​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ស្ថាប័នហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ឃ្លាំមើល​នូវ​ប្រាក់​កម្ចី​ដែល​បាន​ផ្ដល់​ឲ្យ​កសិករ​ដែល​ជា​អតិថិជន​របស់​ខ្លួន​ខណៈ​ដែល​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ​អាច​នឹង​ប៉ះពាល់​ការ​ទូទាត់​សង​ត្រឡប់​នៃ​ប្រាក់​កម្ចី​។ ...

ម៉ៃ គុណមករា
http://bit.ly/2de2FCa

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GRzM8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!