នាយករដ្ឋមន្រ្តី បញ្ចុះតម្លៃប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យពី៥០ម៉ឺនមកត្រឹម១០ម៉ឺន
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃការប្រឡងចេញថ្នាក់ជាតិសម្រាប់និស្សិត វិស័យសុខាភិបាល ពី៥០ម៉ឺនរៀល (ប្រមាណ១២៥ដុល្លារ) មកនៅត្រឹម ១០ម៉ឺនរៀល (២៥ដុល្លារ) វិញ បន្ទាប់ពីក្រុមនិស្សិតពេទ្យ បានបរាជ័យក្នុងការតវ៉ាសុំបញ្ចុះតម្លៃ ២ជំនាន់មកហើយ។ ...
តាំង វីដា
http://bit.ly/1RKd2OO
វិស័យសំណង់បង្កើនការងារជូនពលរដ្ឋជិត៣០ម៉ឺននាក់ក្នុងមួយថ្ងៃ
របាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូប-នីយកម្មនិងសំណង់បង្ហាញថាវិស័យសំណង់បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋគិតជាមធ្យមប្រមាណជិត៣០ម៉ឺននាក់ក្នុងមួយថ្ងៃ។ដោយឡែកនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណ ...
ស៊ុំ ម៉ាណេត
http://bit.ly/1WUdw3L
ពន្ធនាគារថ្មីនឹងត្រូវសាងសង់នៅក្នុងខេត្តពោសាតិ៍ដោយសារចំនួនអ្នកទោសកើនឡើង
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានប្រកាសកាលពីម្សិលមិញថា ក្រសួងរបស់លោកមានគម្រោងសាងសង់ពន្ធនាគារដែលមានអាចផ្ទុកអ្នកទោស ៧,០០០នាក់នៅលើទំហំដី ៨០០ ហិកតានៅក្នុងខេត្តពោធិ៍សាត់។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/23144/new-prison-for-pursat-as-inmate-population-grows/
ពន្ធនាគារត្រូវបានផ្តល់ជំនួយអភិវឌ្ឍន៍កម្មវិធីបណ្ណាល័យ
កម្មវិធីបណ្ណាល័យតាមពន្ធនាគារនៅកម្ពុជា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៦០ម៉ឺនដុល្លារអាមេរិកពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (FAD) និងអង្គការ Sipar នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24670/prisons-granted-more-funds-to-develop-libraries/
ផលិតកម្មកសិកម្មកម្ពុជា ២០១៥ ធ្លាក់ចុះ
ក្រសួងកសិកម្មបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីម្សិលមិញថា ផលិតផលកសិកម្មសរុបរបស់កម្ពុជា បានធ្លាក់ចុះបន្តិចកាលពីឆ្នាំមុនខណៈក្រសួងដាក់ទិសដៅពង្រីក ការនាំចេញ ផលិតផលកសិកម្មកែច្នៃ។ ...
ចេង សុខហ័ង
http://bit.ly/1TR8qF4
ជំរឿនសម្រាប់ជនបរទេសនៅមិនទាន់បញ្ចប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរ ខេងបានអំពាវនាវដល់មន្ត្រីអន្តោប្រវេសន៍ឱ្យបញ្ចប់ការរាប់ចំនួននិងការប្រមូលព័ត៌មានអំពីតួរលេខជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រឹមខែកក្កដាជាកំហិត។ ...
Ven Rathavong
http://www.khmertimeskh.com/news/25072/census-of-foreigners-not-finished/
ក្រសួងអាចឲ្យកម្មករសម្រាកដើម្បីទៅចុះឈ្មោះបោះឆ្នោត
ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...
ប៊ុន សេងគង់
http://bit.ly/2cCcJ8S
ICRC នឹងធ្វើការត្រួតពិនិត្យការរំលោភបំពានពលករចំណាកស្រុក
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានស្នើទៅសុំធ្វើការស៊ើបអង្កេតករណីនៃការមិនយកចិត្តទុកដាក់លើកម្មករចំណាកស្រុកកម្ពុជា ដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារបរទេស នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសក្នុងសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31625/icrc-to-check-migrant-abuse/
រដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីរ៉ែសួររឿងពុករលួយ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ត្រូវបានកោះហៅដោយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភាដើម្បីសាកសួរនៅពាក់កណ្តាលខែនេះក្នុងករណីពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបុរីដែលធ្វើឲ្យបាត់ចំណូលជាតិរាប់រយលាន ...
មាស សុខជា
http://bit.ly/2gMBR0d
ក្រុមកសិករអះអាងថាដីចម្ការរបស់ខ្លួនមិនត្រូវបានអើពើរ
អ្នកភូមិជាង ៥០០ នាក់នៅខេត្តស្វាយរៀងកំពុងស្នើរសុំចូលទៅកាន់ចម្ការក្នុងភូមិស្រុករបស់គេបន្ទាប់ពីបានបិទរបស់រយៈពេលប៉ុន្មានឆ្នាំដោយក្រុមហ៊ុនមួយដែលត្រូវបានផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់ការអភិវឌ្ឍ។ ...
សែន ដាវីដ
http://www.khmertimeskh.com/news/38615/farmers-claim-farmland-neglected/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងថ្ងៃនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសនៅថ្ងៃនេះសម្រាប់ឃុំ សង្កាត់ណាដែលគណបក្សឈ្នះយ៉ាងប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៤ ខែ មិថុនា។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37778
ក្រសួងសុខាភិបាលបានប្រាប់ឲ្យប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី
កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានប្រាប់ប្រជាពលរដ្ឋឲ្យដឹងពីជំងឺផ្តាសាយបក្សីថ្មីH7N9 ដែលបានរីករាលដាលទៅបសុបក្សីនៅប្រទេសចិន និងបណ្តាប្រទេសជិតខាង។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5074793/health-ministry-warns-bird-flu/
ច្បាប់រារាំងពលករចំណាកស្រុកពីការបោះឆ្នោត
បន្ទាប់ពីកិច្ចប្រជុំមួយកាលពីម្សិលមិញដើម្បីពិភាក្សាអំពីពលករចំណាកស្រុកនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ច្បាប់បច្ចុប្បន្នហាមប្រាមការចុះឈ្មោះ និងបោះឆ្នោតក្រៅប្រទេស។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076540/law-blocks-migrant-workers-voting/
ប្រទះឃើញក្បាលគ្រាប់ចំនួន ៣០ នៅស្រុកភ្នំក្រវាញ
ក្បាលគ្រាប់ ចំនួន៣០ក្នុងនោះក៏មានក្បាលគ្រាប់ ១០០ មិល្លីម៉ែត្រ M76B 40 និងក្បាលគ្រាប់ ៦០ មិល្លីម៉ែត្រ ត្រូវបានគេប្រទះឃើញនៅក្នុងបរិវេណដីជីកសាងសង់ផ្ទះ នៅភូមិឃុំលាច ស្រុកភ្នំក្រវាញ កាលពីថ្ងៃទី ២២ ខែតុលា ហើយត្រូវបានស៊ីម៉ាក់ ប្រមូលទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកម្ទេចចោល។ ...
គឹម សារុំ
http://bit.ly/2yFa1vV
ក្រសួងបរិស្ថានកំណត់គោលដៅ
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំដល់បុគ្គលិករបស់ខ្លួនឱ្យសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកំពស់ការគ្រប់គ្រងនៅក្នុងវិស័យនេះនៅពេលបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការងារនៅថ្ងៃចន្ទ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5095895/environment-ministry-targets-set/
នាយករដ្ឋមន្ត្រីជំរុញឱ្យមានការបង្កើតគណបក្សថ្មី
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាសមាជិកនៃគណបក្សនយោបាយដែលត្រូវបានរំលាយអាចប្រមូលផ្តុំគ្នាដើម្បីបង្កើតគណបក្សនយោបាយថ្មីមួយ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5096511/pm-urges-new-parties-form/
សារព័ត៌មានរាប់រយបានប្រឈមនឹងការបិទ
មន្ត្រីមួយរូបមកពីនាយកដ្ឋានពត៌មាន និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានបាននិយាយថា សារព័ត៌មានក្នុងស្រុកជិត ៣០០ កំពុងប្រឈមនឹងការបិទនៅឆ្នាំក្រោយ ដោយសារតែភាពអសកម្មនៅក្នុងការបោះពុម្ពផ្សាយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5096456/hundreds-papers-face-closure/
អ្នកភូមិចង់ឱ្យអាមេរិកបោះបង់ចោលបំណុលសង្គ្រាមរបស់ប្រទេសកម្ពុជា
អ្នកភូមិដែលបានរងគ្រោះដោយសារតែគ្រាប់បែកអាមេរិក និងគ្រាប់បែកគីមី ដែលបានប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម ចង់ឱ្យអាមេរិក លុបចោលបំណុលសង្គ្រាម និងចង់ឱ្យប្រទេសនេះផ្តល់សំណងចំពោះប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5096199/villagers-want-us-drop-cambodias-war-debt/
ទីបំផុត ទីតាំងព្រលានយន្តហោះថ្មី ពិតប្រាកដនៅមិនឆ្ងាយពីភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅជាទីដែលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅឯ ...
ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn
កម្ពុជា នឹងចាប់ផ្តើមខ្ចីប្រាក់ពីធនាគារ AIIB ចាប់ពីឆ្នាំក្រោយទៅ
ប្រទេសកម្ពុជានឹងពិនិត្យមើលលើទំហំបំណុលរបស់ខ្លួនក្នុងការរៀបចំសម្រាប់ស្វែងរកប្រាក់កម្ចីបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍ និងវិនិយោគអាស៊ី ហៅកាត់ថា AIIB ចាប់ពីឆ្នាំក្រោយទៅ ដើម្បីបំពេញតម្រូវការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនាឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://bit.ly/2iTB5it