ប្រទេសកម្ពុជា និងអូស្ត្រាលីយល់ព្រមធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសំណង់ជាមួយគោលការណ៍ណែនាំថ្មី
ទំនាក់ទំនងដ៏រឹងមាំរវាងអូស្ត្រាលី និងកម្ពុជាបានប្រសើរឡើងកាលពីម្សិលមិញដោយសារឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang និងរដ្ឋលេខាធិការក្រសួងរៀបចំដែនដី Chhann Saphan បានចុះហត្ថលេខាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការលើការពង្រឹងសុវត្ថិភាពសំណង់នៅកម្ពុជា។ <a href='https://opendevelopmentcambodia.net/km/news/cambodia-and-australia-agree-to-further-improve-construction-safety-with-new-guidelines/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50936736/cambodia-and-australia-agree-to-further-improve-construction-safety-with-new-guidelines/
រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញបច្ចេកទេសកសិកម្មដែលបង្កើនទិន្នផលស្រូវ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញពីការសិក្សាលើការគ្រប់គ្រងទឹក និងដី ដែលជាជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាត ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ ហើយការអនុវត្តបច្ចេកទេសនេះ ជួយបង្កើនទិន្នផលស្រូវខ្ពស់ជាងស្រែដែលមិនបានអនុវត្តបច្ចេកទេសនេះ។ <a href='https://opendevelopmentcambodia.net/km/news/climate-proof-farming-techniques-boost-yields/ ' class='cambodia-color'>...a>
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-22-1022-224012.html
ទេសចរណ៍ និងព្រលានយន្តហោះលើកស្ទួយអចលនទ្រព្យខេត្តកោះកុង
ការត្រលប់មកវិញនូវវិស័យទេសចរណ៍អន្តរជាតិ និងការបើកដំណើរការបច្ចេកទេសនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង ដែលគ្រោងទុកនៅចុងឆ្នាំនេះ អាចជំរុញឱ្យមានការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យរបស់ខេត្ត និងតំបន់នៅជិតៗនេះ។ <a href='https://opendevelopmentcambodia.net/km/news/tourism-airport-to-lift-koh-kong-realty/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/tourism-airport-lift-koh-kong-realty
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញអាទិភាពចំនួន ៤ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ ២០៣០
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអាទិភាពចំនួនបួនសំខាន់ៗក្នុងការអនុវត្ត។ <a href='https://opendevelopmentcambodia.net/km/news/cambodia-unveils-four-pronged-intervention-towards-2030-food-systems-vision/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.postkhmer.com/national/2021-09-24-1619-224196.html
នាយករដ្ឋមន្ត្រីនិយាយថាកម្ពុជាបានចាត់វិធានការដើម្បីបើកដំណើរការទេសចរណ៍ឡើងវិញដោយសុវត្ថិភាព
នាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញថាប្រទេសកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកទេសចរនៅពេលដែលបើកឡើងវិញសម្រាប់អ្នកទស្សនាដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនស្ទើរតែ <a href='https://opendevelopmentcambodia.net/km/news/cambodia-has-taken-steps-to-reopen-tourism-safely-says-pm/ ' class='cambodia-color'>...a>
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50942787/cambodia-has-taken-steps-to-reopen-tourism-safely-says-pm/
ការសិក្សាឬសរុក្ខជាតិសម្រាប់ដំណាំប្រាំបួនប្រភេទ
កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (Cavac) នៅថ្ងៃទី ២៥ ខែសីហា នេះបានចេញផ្សាយការសិក្សាមួយដែលកំណត់អំពីដំណាំតម្លៃខ្ពស់ចំនួន ៩ ដែលមានសក្តានុពលនាំចេញទៅប្រទេសចិន សហភាពអឺរ៉ុប អាស៊ាន អូស្ត្រាលី និងនូវែល <a href='https://opendevelopmentcambodia.net/km/news/oz-study-plants-roots-for-nine-crops/ ' class='cambodia-color'>...a>
ធូ វិរៈ
https://www.phnompenhpost.com/business/oz-study-plants-roots-nine-crops
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន១២ ដែលមានតម្លៃជាង ៧៩លានដុល្លារគិតត្រឹមថ្ងៃទី២៣ ខែសីហា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តវិញ្ញាបនប័ត្រចុះបញ្ជីចុងក្រោយសម្រាប់គម្រោងចំនួន ១២ ដែលមានទុនវិនិយោគជាង ៧៩ លានដុល្លារ នៅខែនេះ គិតត្រឹមថ្ងៃទី ២៣ ខែសីហា ដែលអាចបង្កើតការងារថ្មីចំនួន ៤.០៤៨។ <a href='https://opendevelopmentcambodia.net/km/news/cdc-endorses-12-projects-worth-over-79m-as-of-aug-23/ ' class='cambodia-color'>...a>
ធូ វិរៈ
https://www.phnompenhpost.com/business/cdc-endorses-12-projects-worth-over-79m-aug-23
ឱនភាពពាណិជ្ជកម្មជាមួយកូរ៉េកើនឡើង ៤៣ភាគរយ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៥៥២,១ លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងជិត ១១ ភាគរយ ពី ៤៩៨,៧៥ លានដុល្លារ នេះបើយោងតាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។ <a href='https://opendevelopmentcambodia.net/km/news/trade-deficit-with-korea-widens-43/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/trade-deficit-korea-widens-43
ផ្សារទំនើបលក់រាយ 7-Eleven បើកជាផ្លូវការនៅកម្ពុជា
CP All Pcl ជាក្រុមហ៊ុនពហុផលិតផលលក់រាយរបស់ប្រទេសថៃ បានបើកដំណើរការហាងលក់រាយ 7-Eleven លើកដំបូងរបស់កម្ពុជា នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្របតាមផែនការពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងតំបន់អាស៊ាន។ <A href='https://opendevelopmentcAmbodiA.net/km/news/7-eleven-retAil-mAll-officiAlly-opened-in-cAmbodiA/ ' clAss='cAmbodiA-color'>...A>
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-08-31-1003-222709.html
ប្រជាពលរដ្ឋនៅកោះកុងស្វែងរកដំណោះស្រាយវិវាទដីធ្លី
ប្រជាពលរដ្ឋចំនួន ១៩៧ គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនហេងហ៊ុយដែលបានរំលោភយកដីជាង ៤០០ ហិកតា។ <a href='https://opendevelopmentcambodia.net/km/news/villagers-in-koh-kong-seek-land-dispute-resolution/ ' class='cambodia-color'>...a>
សុន មិនា
https://www.khmertimeskh.com/50931236/villagers-in-koh-kong-seek-land-dispute-resolution/
Oxfam អំពាវនាវឱ្យបង្កើតគោលនយោបាយជាតិ ដើម្បីធានាដល់ស្ត្រីកម្មករទាំងអស់នៅកម្ពុជា
អង្គការអុកស្វាម (Oxfam) អំពាវនាវជាថ្មីឱ្យមានការបង្កើតគោលនយោបាយជាតិរួមគ្នា ដើម្បីធានាបានថា ស្ដ្រីកម្មករទាំងអស់នៅកម្ពុជា ពិសេសចំពោះស្ត្រីកម្មករក្នុងការងារក្រៅប្រព័ន្ធ ឱ្យអាចទទួលបានការគាំពារមាតុភាពគ្រប់ៗគ្នា បន្ទាប់ពីយុទ្ធនាការកិច្ចគាំពារមាតុភាពរបស់អង្គការអុកស្វាម រយៈពេល ៣ ខែ ត្រូវបាន <a href='https://opendevelopmentcambodia.net/km/news/oxfam-calls-for-maternity-benefit-plan/ ' class='cambodia-color'>...a>
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-16-1059-223677.html
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគ្រោងប្រជុំចាប់ពីថ្ងៃ ១៤ កញ្ញាទៅ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២២
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចកំណត់កិច្ចប្រជុំជាក់លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាទៅ ដើម្បីជួបចរចាប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ ខណៈបានប្រកាសសមាសភាពក្រុមប្រឹក្សាថ្មី នៅអាណត្តិទី ២ ជាផ្លូវការ។ <a href='https://opendevelopmentcambodia.net/km/news/dates-set-for-minimum-wage-raise-discussion/ ' class='cambodia-color'>...a>
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-08-0930-223206.html
អាជ្ញាធរជាតិអប្សរាស្នើភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរ យកយានជំនិះទៅចតកន្លែងផ្ញើ
អាជ្ញាធរជាតិអប្សរាស្នើយ៉ាងទទូចដល់សាធារណជន ដែលចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវយកយានជំនិះរបស់ខ្លួនទៅចតនៅកន្លែងផ្ញើ ចៀសវាងការចតយានយន្តនៅតាមដងផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព និងតម្លៃនៃប្រាង្គប្រាសាទនានា។ <a href='https://opendevelopmentcambodia.net/km/news/parking-banned-on-angkor-wat-roads/ ' class='cambodia-color'>...a>
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-08-1355-223227.html
ព្រះសង្ឃវត្តសៀមរាបរៀបចំយុទ្ធនាការដាំដើមត្នោត
ព្រះសង្ឃគង់នៅវត្តភ្នំព្រះទេវៈ ហៅសែនជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប គ្រោងដាំដើមត្នោតអាស៊ីចំនួន ៥០.០០០ដើម ក្នុងព្រៃសហគមន៍ទំហំ ៦០ហិកតា ដើម្បីអភិរក្សពូជតំណាងឱ្យអត្តសញ្ញាណជាតិ។ <a href='https://opendevelopmentcambodia.net/km/news/siem-reap-pagoda-monks-plan-palm-tree-planting-campaign/ ' class='cambodia-color'>...a>
ឡាយ សាមាន
https://www.phnompenhpost.com/national/siem-reap-pagoda-monks-plan-palm-tree-planting-campaign
ក្រសួងអប់រំបណ្ដុះបណ្ដាលគ្រូជាង ៣ ពាន់នាក់ ពីការបង្រៀនតាមអនឡាញ
ចាប់តាំងពីចុងខែកញ្ញាមក ក្រសួងអប់រំ យុវជន និងកីឡាបានបណ្ដុះបណ្ដាលគ្រូបង្រៀនមកពីវិទ្យាល័យធនធាន និងវិទ្យាល័យបណ្តាញចំនួន ៣ ២៩២ នាក់ ស្តីពីការបង្រៀនពីចម្ងាយ ដើម្បីឱ្យដំណើរការថ្នាក់រៀនតាមប្រព័ន្ធអេឡិចត្រូនិកមានគុណភាព និងប្រសិទ្ធភាព។ <a href='https://opendevelopmentcambodia.net/km/news/ministry-trains-700-educators-weekly-to-boost-online-learning/ ' class='cambodia-color'>...a>
បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-04-1050-226204.html
កម្ពុជានៅតែបន្តរក្សាកំណើននាំចេញទៅទីផ្សារអាមេរិក ស្របពេលដែលប្រទេសទាំង ២ ប្តេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគ
ទិន្នន័យចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៦ ៤៧៩,៣ លានដុល្លារ កើន ២៨,៣៧ ភាគរយ ពីចំនួន ៥ ០៤៧,១ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២០។ <a href='https://opendevelopmentcambodia.net/km/news/us-trade-swells-to-nearly-6-5b-in-jan-sept/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-08-1044-226387.html
កម្ពុជាផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវ ASEM13
សៀវភៅនេះមានចំណងជើងថា “កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM&rAquo; ត្រូវបានដាក់សម្ពោធនៅព្រឹកនេះ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ <A href='https://opendevelopmentcAmbodiA.net/km/news/cAmbodiA-lAunches-Asem13-plenAry-study-book/ ' clAss='cAmbodiA-color'>...A>
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3c64kJG
អង្គការ ១០ សាទរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនី
អង្គការសង្គមស៊ីវិលចំនួន ១០ អបអរសាទរការអះអាងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ។ <a href='https://opendevelopmentcambodia.net/km/news/csos-cheer-coal-hydro-ban/ ' class='cambodia-color'>...a>
រី សុចាន់
https://www.postkhmer.com/national/2021-11-16-1826-226943.html
ថៃនិងកម្ពុជាពិភាក្សាគ្នាពីការបើកច្រកព្រំដែនមួយចំនួនក្នុងខេត្តស្រះកែវឡើងវិញ
មន្ត្រីថៃគ្រោងនឹងជួបពិភាក្សាជាមួយសមភាគីនៅកម្ពុជា ដើម្បីពិភាក្សាពីការបើកព្រំដែនគោកប្រទេសទាំងពីរឡើងវិញ។ អភិបាលខេត្តស្រះកែវបានបើកកិច្ចប្រជុំកាលពីម្សិលមិញដើម្បីពិភាក្សាអំពីផែនការបើកច្រកទ្វារចូលឡើងវិញ។ <a href='https://opendevelopmentcambodia.net/km/news/thailand-and-cambodia-to-discuss-reopening-borders-along-sa-kaeo/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3yynmmc
អភិបាលរងខេត្តសៀមរាបប្រាប់ឱ្យអាជ្ញាធរបញ្ឈប់ទីតាំងកែច្នៃឈើជាង ១៤០
អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវទីតាំងកែច្នៃឈើ ជាង ១៤០ ទីតាំង ដែលមិនមានច្បាប់អនុញ្ញាតនៅក្នុង ឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៀត។ <a href='https://opendevelopmentcambodia.net/km/news/siem-reap-orders-tough-immediate-crackdown-on-illegal-timber-sites/ ' class='cambodia-color'>...a>
រី សុចាន់
https://www.postkhmer.com/national/2021-12-27-0927-228946.html