តុលាការកំពូលច្រានចោលសំណើសុំនៅក្រៅឃុំរបស់មន្ត្រីអាដហុក
មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកនឹងនៅតែជាប់ពន្ធនាគារដដែល បន្ទាប់ពីតុលាការកំពូលកាលពីម្សិលមិញ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនពួកគាត់ ខណៈរង់ចាំសវនាការនៅឡើយ ប៉ុន្តែមិនបានប្រាប់ហេតុផលនៃការសម្រេចនេះទេ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/36826
ភាពភ័យខ្លាចនានាលើគម្រោងនៃការប្រមូលទិន្នន័យពីប្រជាជនកម្ពុជាទាំងអស់
ប្រជាជនកម្ពុជាគ្រប់ៗរូប នឹងតម្រូវឱ្យមានអត្តលេខឌីជីថល ១០ខ្ទង់ ដែលព័ត៌មានពីនាយកដ្ឋានានារបស់រដ្ឋាភិបាល ក៏ដូចជាពីវិស័យឯកជន នឹងត្រូវបានប្រមូលទុកក្នុងមូលដ្ឋានទិន្នន័យកណ្តាលមួយ នេះ ...
ឃួន ណារិម
https://www.cambodiadaily.com/news/fears-hover-over-plan-to-collect-data-on-all-cambodians-126693/
UN កាត់បន្ថយការផ្តល់មូលនិធិលើវិស័យសុខភាពដល់ UN Women
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទាញមូលនិធិនានាសម្រាប់ពេលអនាគតពីមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ដែលជាស្ថាប័នមួយផ្តោតទៅលើសិទ្ធិបន្តពូជសម្រាប់ស្ត្រី និងកុមារី ដោយអះអាងថាខ្លួនបានអនុវត្តន៍មូលនិធិទាំងនេះជួយដល់ការរំលូតកូនដោយបង្ខិតបង្ខំ និង ...
Mark Tilly
http://www.khmertimeskh.com/news/37230/us-cuts-funding-to-un-women---s-health-fund/
លោក គិត ម៉េង ធានាឱ្យដោះលែងឈើប្រណីតដែលសមត្ថកិច្ចរឹបអូសបាននៅជិតព្រំដែន
យោងតាមនគរបាលឱ្យដឹងថា មន្ត្រីគយបានដោះលែងរថយន្តធុនធំពីរគ្រឿងដែលមន្ត្រីមូលដ្ឋាននិយាយថាត្រូវបានឃាត់ទុកកាលពីខែមុន ខណៈប៉ុនប៉ងរត់ពន្ធឈើរបស់អ្នកឧកញ៉ា គិត ម៉េង ចូលទៅក្នុងប្រទេសវៀតណាម បំពានបម្រាមរបស់រដ្ឋាភិបាល។ ...
កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន
កម្ពុជានិងចិនបានធ្វើការប្តេជ្ញាចិត្តសារជាថ្មីក្នុងការពន្លឿនការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងការកសាងព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប នេះបើយោងតាមការផ្សាយរបស់អង្គភាពព័ត៌មាន និងប្រតិកម្ម ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37923/cambodia-china-cooperation/
រដ្ឋមន្ដ្រីការបរទេសទៅចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិក
នៅថ្ងៃព្រហស្បតិ៍នេះ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទៅចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ជាលើកដំបូង នៅឯសេតវិមានក្នុង ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37938/foreign-minister-on-us-mission/
កម្ពុជាត្រូវការឯកសារបន្ថែមអំពីផលប៉ះពាល់ឆ្លងដែននៃគម្រោងទំនប់ប៉ាក់ បេងរបស់ឡាវ
លោក សូ សុភ័ទ្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងថា កម្ពុជាកំពុងពិនិត្យមើលបន្ថែមទៀតលើឯកសារដែលផ្តល់ដោយភាគីឡាវ នៅមុនគណៈកម្មការទន្លេមេគង្គ (MRC) ដែលមានតួនាទីសម្របសម្រួលលើការអភិវឌ្ឍនានានៅទន្លេមេគង្គ រៀបចំវេទិកាពិភាក្សាជាលើក ...
ក្រសួងការពារការនាំចេញខ្សាច់ ខណៈ NGO គាំទ្រការអះអាងរបស់ខ្លួន
កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។ ...
វណ្ណ រើន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/37383
គ្រួសាររស់នៅតាមផ្លូវរថភ្លើងតវ៉ានៅមុខសាលារាជធានីភ្នំពេញ
មនុស្សជិត១០០នាក់ដែលរស់នៅតាមផ្លូវរថភ្លើងចាប់ពីបឹងកក់រហូតដល់ផ្លូវជាតិលេខ៥ បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឱ្យសាលារាជធានីបង្ហាញព័ត៌មានលំអិតស្តីពីការអភិវឌ្ឍន៏ផ្លូវថ្មី ដែលមានផល ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38081/roadside-families--protest-at-city-hall/
កម្ពុជា លើកឡើងពីបញ្ហាប្រឈមនៃវិស័យកសិកម្ម ដែលនៅតែបន្ត
វេទិកា Grow Asia ជាកិច្ចពិភាក្សាមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃម្សិលមិញ ត្រូវបានធ្វើឡើងដើម្បីពិភាក្សាសក្ដានុពល និងបញ្ហាប្រឈមរបស់កសិកម្មក្នុងតំបន់ ខណៈប្រទេសកម្ពុជានៅតែលើកឡើងបញ្ហាប្រឈមដដែលជា ...
ចេង សុខហ័ង
http://bit.ly/2r3W9EJ
វិទ្យាស្ថានបណ្តុះបណ្តាលជំនាញក្នុងវិស័យកាត់ដេរនឹងបើកនៅខែក្រោយ
វិទ្យាស្ថានបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា(CGTI) នឹងចាប់ផ្តើមវគ្គបណ្តុះបណ្តាលដំបូងរបស់ខ្លួននៅពាក់កណ្តាលខែមិថុនា ដោយផ្តោតលើការបង្ហាត់ជំនាញក្នុងតំណែងជាថ្នាក់គ្រប់គ្រងកម្រិតកណ្តាល ក្នុងគោលដៅអាចឲ្យបុគ្គលិកកម្ពុជាអាចធ្វើការតំណែង ...
ហ៊ គឹមសាយ
http://bit.ly/2rwmgrx
វិស័យហិរញ្ញវត្ថុ មិនបារម្ភពីស្ថានភាពក្រោយបោះឆ្នោត
លោក ប៊ុន មុន្នី ទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានទទួលស្គាល់ការសម្រេចចិត្តជាច្រើនរបស់រដ្ឋាភិបាលហាក់សំដៅដល់វិស័យមីក្រូហិរញ្ញវត្ថុច្រើនជាងគេ ដែលមានឥទិ្ធពលដល់ប្រតិបត្តិការវិស័យនេះ ប៉ុន្តែលោកបញ្ជាក់ថាប្រតិបត្តិករមិនបានផ្លាស់ប្តូរសកម្មភាពរបស់គេឡើយ។ លោកបន្តថា ប្រតិបត្តិ ...
ហ៊ គីមសាយ and ចេង សុខហ័ង
http://bit.ly/2rvLqp3
NEC នឹងធ្វើការស៊ើបអង្កេតសន្លឹកឆ្នោតមិនបានការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំមួយជាមួយនឹងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនានានៅខែក្រោយ ដើម្បីពិភាក្សាគ្នាពីចំនួនដ៏ច្រើននៃសន្លឹកឆ្នោតមិនបានការនៅក្នុងការ ...
គី សុវុទ្ធី
http://www.khmertimeskh.com/news/39698/nec-to-probe-invalid-ballots/
អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព
មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...
នៀម ឆេង
http://bit.ly/2sAvwMj
ទូកបូមខ្សាច់ត្រូវបានប្រទះឃើញនៅកោះកុង
កាលពីម្សិលមិញ សកម្មជន និងអ្នកភូមិបាននិយាយថា ពួកគេបានបានប្រទះឃើញទូកបូមខ្សាច់នៅលើឆ្នេរសមុទ្រកោះកុងដែលនាំឱ្យមានការភ័យខ្លាចថានឹងមានការចាប់ផ្តើមប្រតិបត្តិការបូមខ្សាច់ ទោះបីជាមានការហាមឃាត់ការនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/dredging-boats-spotted-koh-kong
រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន
មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...
កញ្ចក់រថយន្តត្រូវបានជនអនាមិកគប់បែក បន្ទាប់ពីដាក់ក្រុមព្រះសង្ឃជាសកម្មជនចុះអស់
ដុំថ្មធំមួយដុំបានទម្លុះទ្វារកញ្ចក់រថយន្តដែលទើបតែបានដាក់សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចុះអស់នៅក្នុងខេត្តកណ្តាលកាលពីយប់ថ្ងៃអង្គារ នេះបើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាកាលពីម្សិលមិញ។ ...
ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38164
TC ដំណើរការបណ្តាញឆ្អឹងខ្នងគមនាគមន៍តំបន់
ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) ដែលជាសហគ្រាសរដ្ឋ កាលពីម្សិលមិញ បើកដំណើរការ បណ្តាញឆ្អឹងខ្នងគមនាគមន៍មហាអនុតំបន់ទន្លមេគង្គ ជាបណ្តាញស្នូលនៃខ្សែកាបអុបទិក ដើម្បីបញ្ជូនសេវាទូរគមនាគមន៍របស់ក្រុមហ៊ុនពីខេត្តកំពង់ចាម ទៅខេត្ត ព្រះសីហនុ មានប្រវែង ៤៦៧ គីឡូមែត្រ។ នេះបើតាមព័ត៌មាននៅលើគេហទំព័រ ហ្វេសប៊ុករបស់ ...
ហ៊ គីមសាយ
http://bit.ly/2uuc43P
កិច្ចសន្យាលក់ឈើក្នុងជម្រកសត្វព្រៃឲ្យវៀតណាម បែកធ្លាយ
កិច្ចសន្យាលក់ឈើដែលគេប៉ាន់ប្រមាណថាមានឈើយ៉ាងតិច ៥០០ ដើមក្នុងតម្លៃត្រឹមតែ ១៥ ០០០ ដុល្លារនៅដែនជម្រកសត្វព្រៃលំផាត់ទៅឲ្យវៀតណាមនោះត្រូវបានបែកធ្លាយនៅសប្តាហ៍នេះដែលនេះជាផ្នែកមួយនៃបទល្មើសលក់ឈើទៅឲ្យប្រទេសវៀតណាម ...
ផាក់ ស៊ាងលី
http://bit.ly/2h7CtyP
លោក ញឹក ប៊ុនឆៃ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅគុកព្រៃសពីបទសមគំនិតផលិតគ្រឿងញៀន
អតីតឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នបញ្ជូនទៅពន្ធនាគារព្រៃស កាលពីម្សិលមិញ ដោយចោទប្រកាន់ពី “បទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន” ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនកាលពី១០ឆ្នាំមុន ដោយសារថ្មីៗនេះ មានទណ្ឌិតធ្លាប់ជាទីប្រឹក្សាបានឆ្លើយដាក់រូបលោក។ ...
ម៉ិច ដារ៉ា និង ឆាយ ច័ន្ទនីដា
http://bit.ly/2uhcT0J