αžαžΎαž’αŸ’αž“αž€αž…αž„αŸ‹αž˜αžΆαž“αž“αŸαž™αž”αŸ‚αž”αž“αŸαŸ‡αž¬?
αžŸαŸ†αž’αžΆαž

30190 Newsαžšαž€αžƒαžΎαž‰αžŸαž˜αŸ’αžšαžΆαž”αŸ‹ "ins ζΆ¨η²‰πŸ‘‰γ€SMMFS.COMγ€‘ζ΅θ§ˆεΈ–ε­,l7m"

αž’αž„αŸ‹αž‚αŸ’αž›αŸαžŸαž”αžšαž·αž…αŸ’αž…αžΆαž‚αžœαŸ‰αžΆαž€αŸ‹αžŸαžΆαŸ†αž„ AstraZeneca ៀ៑αŸ₯.αŸ αŸ αŸ αžŠαžΌαžŸαžŠαž›αŸ‹αž€αž˜αŸ’αž–αž»αž‡αžΆ

ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ៤១៥.០០០ ដូសដល់ប្រជាជនកម្ពុជាដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€ αžαŸ’αž˜αŸ‚αžšαžαžΆαž˜αžŸαŸ
https://bit.ly/3f7Ns7b

MAFF αž“αž·αž„ CFIU αž•αŸ’αž›αžΆαžŸαŸ‹αž”αŸ’αžαžΌαžšαž–αŸαžαŸŒαž˜αžΆαž“αžŸαŸ’αžαžΈαž–αžΈαž€αžΆαžšαž›αžΆαž„αž›αž»αž™αž€αžαŸ’αžœαž€αŸ‹ αž“αž·αž„αž αž·αžšαž‰αŸ’αž‰αž”αŸ’αž”αž‘αžΆαž“αž—αŸαžšαžœαž€αž˜αŸ’αž˜

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CFIU) នៃធនាគារជាតិនៃកម្ពុជានឹងសហការលើការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យកសិកម្ម។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3smbctO

αž…αŸ’αž”αžΆαž”αŸ‹αžŸαŸ’αžŠαžΈαž–αžΈαž€αžΆαžšαž αžΆαž˜αžƒαžΆαžαŸ‹αž€αžΆαžšαž˜αžΆαž“αžŸαž‰αŸ’αž‡αžΆαžαž·αž–αžΈαžšαž…αŸ†αž–αŸ„αŸ‡αž’αŸ’αž“αž€αž€αžΆαž“αŸ‹αžαŸ†αžŽαŸ‚αž„αž€αŸ†αž–αžΌαž›αž€αŸ†αž–αž»αž„αž”αž‰αŸ’αž‡αžΌαž“αž‘αŸ…αž–αŸ’αžšαŸ‡αž˜αž αžΆαž€αŸ’αžŸαžαŸ’αžš

ក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជានឹងស្វែងរកការពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រនរោត្តមសីហមុនីស្តីពីការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដែលនឹងកំណត់ថាមុខតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រត្រូវបំពេញដោយប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរ។ ...

αžœαŸ‰β€‹αž“β€‹ αžŠαžΆβ€‹αžšαŸ‰αžΆβ€‹
https://www.phnompenhpost.com/national/dual-citizenship-ban-top-office-holders-way-king

αžαŸαžαŸ’αžαžŸαŸ€αž˜αžšαžΆαž”αž•αŸ’αžαž›αŸ‹αž±αŸ’αž™αžŸαŸ’αžšαž»αž€αž“αžΌαžœαž•αŸ’αžŸαžΆαžšαž”αžŽαŸ’αžαŸ„αŸ‡αž’αžΆαžŸαž“αŸ’αž“αž…αŸ†αž–αŸαž›αž˜αžΆαž“αž‡αŸ†αž„αžΊαž€αžΌαžœαžΈαžŠ-៑៩

អាជ្ញាធរស្រុកបន្ទាយស្រីខេត្តសៀមរាបបានរៀបចំផ្សារក្រមួនឬផ្សារកែច្នៃដើម្បីឱ្យអាជីវករលក់របស់របរចាំបាច់ដល់សហគមន៍ចំពេលមានការបិទផ្សារបន្ទាយស្រីជាបណ្តោះអាសន្នដែលមានអាជីវករចំនួន ៦០ នាក់បានតេស្តវិជ្ជមានមេរោគកូវីដ-១៩។ ...

αž‘αžΆαž™β€‹ αžŸαžΆβ€‹αž˜αžΆαž“β€‹
https://www.phnompenhpost.com/national/siem-reap-gives-district-temporary-makeshift-market-amid-covid-19

αž€αž˜αŸ’αž–αž»αž‡αžΆαžŸαž„αŸ’αžƒαžΉαž˜αž›αžΎαž€αžΆαžšαž”αŸ’αžšαž˜αžΌαž›αž–αž“αŸ’αž’αžαžΆαž˜αž”αŸ’αžšαž–αŸαž“αŸ’αž’αžŒαžΈαž‡αžΈαžαž›αžšαž”αžŸαŸ‹αž‚αž˜αŸ’αžšαŸ„αž„αž•αŸ’αž›αžΌαžœαž˜αž½αž™ αžαŸ’αžŸαŸ‚αž€αŸ’αžšαžœαžΆαžαŸ‹αž˜αž½αž™

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញនៅថ្ងៃទី ១២ ខែកញ្ញានេះបាន ឲ្យដឹងថាប្រទេសកម្ពុជាប្តេជ្ញាប្រើប្រាស់ឌីជីថលសម្រាប់ការសម្របសម្រួលកាន់តែប្រសើរឡើងនៅក្នុងរដ្ឋបាលពន្ធដារដែលជាយុត្តាធិការតាមគំនិតផ្តួចផ្តើមគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។   ...

αž’αžΌ វិរៈ
https://www.phnompenhpost.com/business/kingdom-hops-bri-digital-taxation-wagon

αž˜αž·αž“αž˜αžΆαž“αž€αžΆαžšαž”αž·αž‘αžαŸ’αž‘αž”αŸ‹ αž¬αž”αž·αž‘αž’αž‚αžΆαžšαžŸαžΆαž›αžΆαžšαŸ€αž“ αž¬αž•αŸ’αžŸαžΆαžšαž‘αŸ€αžαž‘αŸ αž”αŸ’αžšαžŸαž·αž“αž”αžΎαžšαž€αžƒαžΎαž‰αž€αžšαžŽαžΈαžœαž·αž‡αŸ’αž‡αž˜αžΆαž“αž€αžΌαžœαžΈαžŠ-៑៩

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសដោយមានប្រសិទ្ធិភាពភ្លាមៗថានឹងមិនមានការបិទសាលារៀនកន្លែងអាជីវកម្ម និងផ្សារទៀតទេ ប្រសិនបើករណីជំងឺកូវីដ-១៩ ផ្ទុះឡើងនៅទីកន្លែងណាមួយ។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3Glc5ZQ

αžŸαŸ’αžαžΆαž“αž‘αžΌαžβ€‹αž’αžΆαž˜αŸαžšαž·αž€β€‹αžŸαŸ’αž“αžΎβ€‹αž’αŸ„αž™αž•αŸ’αžαž›αŸ‹αž‡αŸ†αž“αž½αž™β€‹αž’αž—αž·αžšαž€αŸ’αžŸβ€‹αžœαž”αŸ’αž”αž’αž˜αŸŒ

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវចំពោះសំណើសម្រាប់កម្មវិធីអភិរក្សវប្បធម៌និងមូលនិធិឯកអគ្គរដ្ឋទូត Ambassadors Fund for Cultural Preservation (AFCP) ។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3q3Ctlq

β€‹αž‡αž”αŸ‰αž»αž“β€‹αž‚αžΆαŸ†αž‘αŸ’αžšβ€‹αž‚αž˜αŸ’αžšαŸ„αž„β€‹αž–αž„αŸ’αžšαžΈαž€β€‹αž€αžΆαžšβ€‹αž•αŸ’αž‚αžαŸ‹αž•αŸ’αž‚αž„αŸ‹β€‹αž‘αžΉαž€β€‹αž“αŸ…β€‹αžαŸαžαŸ’αžβ€‹αž–αŸ„αž’αž·αŸαžŸαžΆαžαŸ‹β€‹

​រដ្ឋាភិបាល​ជប៉ុន​បាន​គាំទ្រ​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នៅ​ខេត្ត​ពោធិ៍សាត់​ ​ជាមួយ​ជំនួយ​ឥត​សំណង​ប្រមាណ​ ​២​១​,​៩​ ​លាន​ដុល្លារ​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3dVRK0A

αžœαŸαž‘αž·αž€αžΆβ€‹αž‘αŸαžŸαž…αžšαžŽαŸβ€‹αž’αžΆαžŸαŸŠαžΆαž“β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ’αŸ’ αžαŸ’αžšαžΌαžœβ€‹αž”αžΆαž“αž”αžΎαž€β€‹αž‡αžΆβ€‹αž•αŸ’αž›αžΌαžœαž€αžΆαžš

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែមករា នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន – សហគមន៍សន្តិភាព និងអនាគតរួមគ្នា”។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3fClct7

αž“αžΆαž™αž€αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈαž…αŸ‚αž€αžšαŸ†αž›αŸ‚αž€αž€αžΆαžšαž™αž›αŸ‹αžŠαžΉαž„αž’αŸ†αž–αžΈαžŠαŸ†αžŽαžΎαžšαž€αžΆαžšαžŸαž“αŸ’αžαž·αž—αžΆαž–αž“αŸ…αž€αŸ’αž“αž»αž„αž€αž·αž…αŸ’αž…αž”αŸ’αžšαž‡αž»αŸ†αž€αŸ†αž–αžΌαž›αž€αžΌαžšαŸ‰αŸαžαžΆαž„αžαŸ’αž”αžΌαž„

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែកមេរៀនរបស់កម្ពុជា ស្តីពីការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ដែលជាការបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលលោកទទួលបានរង្វាន់សន្តិភាព។   ...

រី αžŸαžΌαž…αžΆαž“αŸ‹
https://www.phnompenhpost.com/national/pm-shares-insights-peace-process-south-korean-summit

αž‡αž”αŸ‰αž»αž“αž‚αžΆαŸ†αž‘αŸ’αžšαž€αžΆαžšαž€αžŸαžΆαž„αžŸαž˜αžαŸ’αžαž—αžΆαž–αž™αž»αžœαž‡αž“ αž“αž·αž„αž€αžΆαžšαž›αžΎαž€αž€αž˜αŸ’αž–αžŸαŸ‹αžŸαž»αžαž—αžΆαž–αžŸαž αž‚αž˜αž“αŸαžšαž”αžŸαŸ‹αž€αž˜αŸ’αž–αž»αž‡αžΆ

រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាចំនួន ១,០៩៣ លានដុល្លារ ដើម្បីកសាងសមត្ថភាពយុវជន និងលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ នៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមក្របខណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3HWap8U

αžŸαž—αžΆαž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜αž’αžΊαžšαŸ‰αž»αž”αž“αŸ…αž€αž˜αŸ’αž–αž»αž‡αžΆ αž“αž·αž„αžŸαž˜αžΆαž‚αž˜αžšαŸ„αž„αž…αž€αŸ’αžšαž€αžΆαžαŸ‹αžŠαŸαžš αž…αž»αŸ‡αž€αž·αž…αŸ’αž…αž–αŸ’αžšαž˜αž–αŸ’αžšαŸ€αž„αžšαž½αž˜αžŠαžΎαž˜αŸ’αž”αžΈαž’αŸ’αžœαžΎαž’αŸ„αž™αž€αžΆαž“αŸ‹αžαŸ‚αž”αŸ’αžšαžŸαžΎαžšαž‘αžΎαž„αž“αžΌαžœαž˜αŸ‰αžΆαž€αž™αžΈαž αŸ„αž’αžΊαžšαŸ‰αž»αž”αžŠαŸ‚αž›αž˜αžΆαž“αž”αŸ’αžšαž—αž–αž–αžΈαž€αž˜αŸ’αž–αž»αž‡αžΆ

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិង សមាគមរោងច្រកកាត់ដេរ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដែលនឹងនៅតែជាធរមានសម្រាប់រយៈពេលមិនកំណត់ និងកំណត់ច្បាស់លាស់នៃសកម្មភាពរួមគ្នាដោយសមាគមទាំងពីរសម្រាប់ឆ្នាំខាងមុខ។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/36vO7hf

αž€αž˜αŸ’αž–αž»αž‡αžΆβ€‹-β€‹αž”αŸ‰αžΆαž‚αžΈαžŸαŸ’αžαžΆαž“ αž”αŸ’αžαŸαž‡αŸ’αž‰αžΆβ€‹αž–αž„αŸ’αžšαžΉαž„β€‹αžœαž·αžŸαŸαž™β€‹αžšαž€αŸ’αžŸαžΆβ€‹αžŸαž“αŸ’αžαž·αž—αžΆαž–

កម្ពុជា​ និង​ប៉ាគីស្ថាន​ប្តេជ្ញា​ពង្រឹង​ចំណង​ទាក់ទង និង​សាមគ្គីភាព​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពជិតស្និទ្ធ ដោយ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព​។ ...

រី αžŸαž»αž…αžΆαž“αŸ‹
https://www.postkhmer.com/national/2022-03-26-0856-233906.html

αž•αŸ‚αž“αž€αžΆαžšαžŸαž˜αŸ’αžšαžΆαž”αŸ‹αž€αžΆαžšαž’αž—αž·αžœαžŒαŸ’αžαž“αŸαžœαž·αžŸαŸαž™αž‘αŸαžŸαž…αžšαžŽαŸαžαŸαžαŸ’αžαž˜αžŽαŸ’αžŒαž›αž‚αž·αžšαžΈ ្០្៑-្០៣αŸ₯ αž”αžΆαž“αžŠαžΆαž€αŸ‹αž±αŸ’αž™αžŠαŸ†αžŽαžΎαžšαž€αžΆαžšαž‡αžΆαž•αŸ’αž›αžΌαžœαž€αžΆαžš

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការនូវ “ផែនការសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” ដែលជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រទេស។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://www.khmertimeskh.com/501056800/master-plan-for-mondulkiri-tourism-development-2021-2035-officially-launched/

αž’αŸ’αž“αž€β€‹αžŸαž„αŸ’αž€αŸαžαž€αžΆαžšαžŽαŸβ€‹αž’αž“αŸ’αžαžšαž‡αžΆαžαž·β€‹αž―αž€αžšαžΆαž‡αŸ’αž™β€‹αž“αž·αž™αžΆαž™β€‹αžαžΆ αž€αžΆαžšβ€‹αž”αŸ„αŸ‡αž†αŸ’αž“αŸ„αžβ€‹αž€αŸ’αžšαž»αž˜αž”αŸ’αžšαžΉαž€αŸ’αžŸαžΆαžšαžƒαž»αŸ†β€‹/αžŸαž„αŸ’αž€αžΆαžαŸ‹αžšαž”αžŸαŸ‹β€‹αž€αž˜αŸ’αž–αž»αž‡αžΆαž”αžΆαž“β€‹αž”αŸ’αžšαž–αŸ’αžšαžΉαžαŸ’αžβ€‹αž‘αŸ…β€‹αžαžΆαž˜β€‹αž€αŸ’αž”αž½αž“αž…αŸ’αž”αžΆαž”αŸ‹β€‹αž’αž“αŸ’αžαžšαž‡αžΆαžαž·

លោក Hubert Moise Hai HADDAD ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមក្នុងការសង្កេតការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ការបោះឆ្នោតធ្វើឡើងដោយយុត្តិធម៌ទាំងស្រុង និងស្របតាមក្បួនច្បាប់អន្តរជាតិ។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3Q1sW99

αž‚.αž‡.αž” αž‘αž‘αž½αž›β€‹αž”αžŽαŸ’αžαžΉαž„β€‹αž‡αž·αž ្០០ αž–αžΈβ€‹αž‚αžŽαž”αž€αŸ’αžŸβ€‹αž‡αž»αŸ†αžœαž·αž‰β€‹αž€αžΆαžšβ€‹αž”αŸ„αŸ‡αž†αŸ’αž“αŸ„αž

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងប្រហែល ២០០ ដែលដាក់ដោយគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ ទាំងមុន និងក្រោយការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://www.khmertimeskh.com/501090617/nec-receives-nearly-200-complaints-from-parties/

β€‹αž‘αžΉαž€αž”αŸ’αžšαžΆαž€αŸ‹β€‹ αŸ’αŸ β€‹ αž›αžΆαž“β€‹αžŠαž»αž›αŸ’αž›αžΆαžšβ€‹αž“αžΉαž„β€‹αžŸαž“αŸ’αž™αžΆβ€‹αž‡αž½αž™β€‹αž‡αž›αž•αž›β€‹αž†αŸ’αž“αŸαžšαžŸαž˜αž»αž‘αŸ’αžšβ€‹ αž“αž·αž„β€‹αžŸαž˜αž»αž‘αŸ’αžšβ€‹

​កិច្ចព្រមព្រៀង​តម្លៃ​ ២០​ លាន​ដុល្លារ​ត្រូវ​បាន​ចុះហត្ថលេខា​ ដើម្បី​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ​នៅ​កម្ពុជា​ និង​និរន្តរភាព​នៃ​ជលផល​ឆ្នេរសមុទ្រ​ និង​សមុទ្រ​។​ ...

αž˜αŸ‰αŸ… αžŸαŸ’αžšαžΈαž–αŸαž‡αŸ’αžš
https://kiripost.com/stories/20m-pledged-to-aid-marine-and-coastal-fisheries

β€‹αž–αŸ’αžšαŸ‡αžšαžΆαž‡αžΆαžŽαžΆαž…αž€αŸ’αžšβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αž“αž·αž„β€‹ αž”αŸ’αžšαž‘αŸαžŸβ€‹αž αŸ’αžŸαŸŠαžΈβ€‹αž˜β€‹αž”αžΆβ€‹αžœαŸ‰αŸβ€‹ αž˜αžΆαž“β€‹αž”αŸ†αžŽαž„β€‹αž›αžΎαž€αž€αž˜αŸ’αž–αžŸαŸ‹β€‹αž‘αŸαžŸαž…αžšαžŽαŸαž’αž˜αŸ’αž˜αž‡αžΆαžαž·β€‹

កម្ពុជា​ និង​ហ្ស៊ី​ម​បា​វ៉េ​ កំពុង​សម្លឹង​មើល​ជម្រើស​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ ដោយ​ផ្តោត​ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​។​ ...

Adur Pradeep
https://www.khmertimeskh.com/501346104/kingdom-zimbabwe-keen-to-promote-ecotourism/

αž’αž„αŸ’αž‚αž€αžΆαžšαž›αžΎαž€αž›αŸ‚αž„αž‘αŸ„αžŸαž’αž“αŸ’αžαžšαž‡αžΆαžαž·αž’αŸ†αž–αžΆαžœαž“αžΆαžœαž±αŸ’αž™αž‚αžŽαŸˆαž€αž˜αŸ’αž˜αžΆαž’αž·αž€αžΆαžšαž”αŸαžαž·αž€αž—αžŽαŸ’αžŒαž–αž·αž—αž–αž›αŸ„αž€αžŠαŸ„αŸ‡αžŸαŸ’αžšαžΆαž™αž€αžΆαžšαž”αžŽαŸ’αžαŸαž‰αž…αŸαž‰αžŠαŸ„αž™αž”αž„αŸ’αžαŸ†αž“αŸ…αžαŸ†αž”αž“αŸ‹αž’αž„αŸ’αž‚αžš

អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហា​បណ្តេញចេញដោយបង្ខំនៅ​តំបន់​អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការ​យូណេស្កូ​ចាប់​ផ្តើមកាលពីថ្ងៃអាទិត្យ​នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ...

αžƒαž½αž“ αžŽαžΆαžšαžΈαž˜β€‹ αž“αž·αž„ αžŸαŸŠαžΎαž„ αž“αž·αž˜αž›αŸ‹
https://khmer.cambojanews.com/amnesty-international-calls-on-world-heritage-committee-to-address-forced-evictions-at-angkor-wat/

αž€αŸ’αžšαž»αž˜αž€αžΆαžšαž„αžΆαžšβ€‹αž‡αžΌβ€‹αžŸβ€‹αž‡αž»αž›β€‹αž”αž„αŸ’αž αžΆαž‰β€‹αž€αžΆαžšβ€‹αžαžΆαŸ†αž„αž…αž·αžαŸ’αžβ€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž‡αž½αžŸαž‡αž»αž›β€‹αž”αŸ’αžšαžΆαžŸαžΆαž‘αž”αž»αžšαžΆαžŽβ€‹αžŠαŸ„αž™β€‹αž”αŸ’αžšαžΎβ€‹αž”αž…αŸ’αž…αŸαž€αž‘αŸαžŸβ€‹αž”αž»αžšαžΆαžŽβ€‹

អាជ្ញាធរ​ជាតិ​អប្សរា​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា​ ក្រុមការងារ​ជួសជុល​ប្រាសាទបុរាណ​ បង្ហាញ​ការ​តាំងចិត្ត​ក្នុង​ការ​ជួសជុល​ដោយ​ប្រើ​បច្ចេកទេស​បុរាណ​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
http://rb.gy/ojlux

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž”αžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αžŸαŸ†αž“αž½αžšαž‘αžΆαž€αŸ‹αž‘αž„αž“αžΉαž„αžαŸ’αž›αžΉαž˜αžŸαžΆαžšαž•αŸ’αžŸαžΆαž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžš Open Development Cambodia (ODC)? αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž†αŸ’αž›αžΎαž™β€‹αžαž”β€‹β€‹αžŠαŸ„αž™β€‹αž€αŸ’αžαžΈβ€‹αžšαžΈαž€β€‹αžšαžΆαž™αŸ”

αžαžΎαž’αŸ’αž“αž€αž”αžΆαž“αžƒαžΎαž‰αž”αž‰αŸ’αž αžΆαž”αž…αŸ’αž…αŸαž€αž‘αŸαžŸαžŽαžΆαž˜αž½αž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšαž¬αž‘αŸ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž™αž›αŸ‹αž™αŸ‰αžΆαž„αžŠαžΌαž…αž˜αŸ’αžαŸαž…αžŠαŸ‚αžšαž…αŸ†αž–αŸ„αŸ‡αž€αžΆαžšαž„αžΆαžšαžšαž”αžŸαŸ‹αž’αžΌαžŒαžΈαžŸαŸŠαžΈ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αž―αž€αžŸαžΆαžšαžŠαŸ‚αž›αž’αžΆαž…αž‡αž½αž™αž–αž„αŸ’αžšαžΈαž€β€‹αž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšβ€‹αž¬αž‘αŸβ€‹?​ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž’αŸ†αž–αžΈβ€‹αž•αŸ‚αž“αž‘αžΈβ€‹ αž…αŸ’αž”αžΆαž”αŸ‹β€‹ αž’αžαŸ’αžαž”αž‘β€‹ αž“αž·αž„β€‹ αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž–αž»αŸ†β€‹αž˜αžΆαž“αž“αŸ…β€‹αž›αžΎβ€‹αž‚αŸαž αž‘αŸ†αž–αŸαžšβ€‹αž“αŸαŸ‡β€‹ αž αžΎαž™β€‹αž–αž·αž…αžΆαžšαžŽαžΆβ€‹αž”αŸ„αŸ‡αž•αŸ’αžŸαžΆαž™β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž‘αžΆαŸ†αž„αž“αŸ„αŸ‡β€‹αŸ”β€‹ αžŸαžΌαž˜β€‹αž˜αŸαžαŸ’αžαžΆβ€‹αž•αŸ’αž‰αžΎβ€‹αžαŸ‚β€‹αž―αž€αžŸαžΆαžšβ€‹αžŽαžΆβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative CommonsαŸ”

αž―αž€αžŸαžΆαžšαžαŸ’αžšαžΌαžœαž”αžΆαž“αž›αž»αž”
αž˜αžΆαž“αž”αž‰αŸ’αž αžΆ!

αž€αŸ†αžŽαžαŸ‹αžŸαž˜αŸ’αž‚αžΆαž›αŸ‹αŸ– Open Development Cambodia (ODC) αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž‰αŸ’αž‡αžΌαž“β€‹αž˜αž€β€‹αž™αŸ‰αžΆαž„β€‹αž αŸ’αž˜αžαŸ‹αž…αžαŸ‹β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αŸ†αžŽαžαŸ‹β€‹αž—αžΆαž–β€‹αžαŸ’αžšαžΉαž˜αžαŸ’αžšαžΌαžœβ€‹ αž“αž·αž„β€‹αž–αžΆαž€αŸ‹αž–αŸαž“αŸ’αž’β€‹ αž˜αž»αž“β€‹αž–αŸαž›αž’αŸ’αžœαžΎαž€αžΆαžšβ€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αŸ”β€‹ αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αž“αžΉαž„β€‹αž‡αžΆβ€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative​ Commonsβ€‹αŸ”β€‹ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αžŸαžΌαž˜β€‹αž’αž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž‚αžΆαŸ†αž‘αŸ’αžšβ€‹αžšαž”αžŸαŸ‹β€‹αž›αŸ„αž€β€‹αž’αŸ’αž“αž€β€‹αŸ”β€‹

EVzj3
* αž”αŸ’αžšαž’αž”αŸ‹αž˜αžαž·αž˜αž·αž“αž’αžΆαž…αž‘αž‘αŸ! αž˜αž·αž“αž’αžΆαž…αž”αž‰αŸ’αž…αžΌαž“αž”αžΆαž“ αžŸαžΌαž˜αž’αŸ’αžœαžΎαž€αžΆαžšαž”αž‰αŸ’αž…αžΌαž“αž˜αŸ’αžαž„αž‘αŸ€αž! Please add the code correctly​ first.

αžŸαžΌαž˜β€‹αž’αžšαž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž…αŸ†αž“αžΆαž™β€‹αž–αŸαž›β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž…αŸ‚αž€β€‹αžšαŸ†αž›αŸ‚αž€β€‹αž˜αž€β€‹αž€αžΆαž“αŸ‹β€‹αž™αžΎαž„αžαŸ’αž‰αž»αŸ†!