លោក គិត ម៉េង ធានាឱ្យដោះលែងឈើប្រណីតដែលសមត្ថកិច្ចរឹបអូសបាននៅជិតព្រំដែន
យោងតាមនគរបាលឱ្យដឹងថា មន្ត្រីគយបានដោះលែងរថយន្តធុនធំពីរគ្រឿងដែលមន្ត្រីមូលដ្ឋាននិយាយថាត្រូវបានឃាត់ទុកកាលពីខែមុន ខណៈប៉ុនប៉ងរត់ពន្ធឈើរបស់អ្នកឧកញ៉ា គិត ម៉េង ចូលទៅក្នុងប្រទេសវៀតណាម បំពានបម្រាមរបស់រដ្ឋាភិបាល។ ...
កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន
កម្ពុជានិងចិនបានធ្វើការប្តេជ្ញាចិត្តសារជាថ្មីក្នុងការពន្លឿនការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងការកសាងព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប នេះបើយោងតាមការផ្សាយរបស់អង្គភាពព័ត៌មាន និងប្រតិកម្ម ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37923/cambodia-china-cooperation/
ឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតកម្ពុជា កាន់តែប្រកួតប្រជែង
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំទីពីររបស់ថៃ Bangkok Life បានចាប់ផ្តើមបើកដំណើរការនៅកម្ពុជាកាលពីថ្ងៃអង្គារ ខណៈក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA នឹងបើកដំណើរការនៅចុងសប្តាហ៍នេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2pHTbWj
គ្រួសាររស់នៅតាមផ្លូវរថភ្លើងតវ៉ានៅមុខសាលារាជធានីភ្នំពេញ
មនុស្សជិត១០០នាក់ដែលរស់នៅតាមផ្លូវរថភ្លើងចាប់ពីបឹងកក់រហូតដល់ផ្លូវជាតិលេខ៥ បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឱ្យសាលារាជធានីបង្ហាញព័ត៌មានលំអិតស្តីពីការអភិវឌ្ឍន៏ផ្លូវថ្មី ដែលមានផល ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38081/roadside-families--protest-at-city-hall/
សេដ្ឋវិទូធនាគារពិភពលោកត្រូវបានជជីកសួរពាក់ព័ន្ធបំណុលនៅតាមទីជនបទ
ឆ្លៀតក្នុងឱកាសធនាគារពិភពលោកចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនកាលពីម្សិលមិញ ប្រធានអង្គការតម្លាភាពកម្ពុជាបានជជីកសួរសេដ្ឋវិទូរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះអំពីការជំពាក់បំណុលនៅតាមទីជនបទ និងការអះអាងរបស់ពួកគេដែលថា កំណើនផលិតក្នុងស្រុកសរុបដ៏ខ្លាំងរបស់ប្រទេសកម្ពុជាកំពុងជួយអ្នកក្រីក្រនៅក្នុងប្រទេស។ ...
Brendan O’Byrne
http://www.cambodiadailykhmer.com/37480
ការនាំចេញទៅអាមេរិកងើបឡើងវិញ
ការនាំចេញទៅកាន់សហរដ្ឋអាមេរិកងើបឡើងវិញ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលបានកើនឡើងជិត ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក Donald Trump ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38644/us-exports-rebound/
ILO ៖ ឧស្សាហកម្មកាត់ដេរប្រឈមការប្រើប្រាស់អ្នកម៉ៅការបន្តកាន់តែច្រើនឡើង
រោងចក្រកាត់ដេរនៅកម្ពុជាទំនងជាបង្កើនការប្រើប្រាស់អ្នកម៉ៅការបន្តដែលទំនងជាមិនសូវមានការចាប់អារម្មណ៍ពីក្រុមនិយតករ និងដែលធ្វើឲ្យមានកង្វល់ខ្លាំងបំផុតក្នុងចំណោមអង្គការសិទ្ធិមនុស្សពាក់ព័ន្ធការរំលោភបំពាន នេះបើយោងតាមរបាយការណ៍មួយចេញកាលពីម្សិលមិញ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37619
ព្រះរាជាណាចក្រកម្ពុជាស្នើសុំអង្គការពាណិជ្ជកម្មពិភពលោកចែករំលែកព័ត៌មានពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន់ សូស័ក្តិ បានដាក់សំណើរមួយកាលពីសប្តាហ៍មុន ដើម្បីស្នើសុំ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចែករំលែកព័ត៌មាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ជាមួយសមាជិកទាំងអស់របស់ខ្លួនដើម្បីជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចតូចៗ ...
Post Staff
http://www.phnompenhpost.com/business/kingdom-asks-wto-share-trade-information
NEC នឹងធ្វើការស៊ើបអង្កេតសន្លឹកឆ្នោតមិនបានការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំមួយជាមួយនឹងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនានានៅខែក្រោយ ដើម្បីពិភាក្សាគ្នាពីចំនួនដ៏ច្រើននៃសន្លឹកឆ្នោតមិនបានការនៅក្នុងការ ...
គី សុវុទ្ធី
http://www.khmertimeskh.com/news/39698/nec-to-probe-invalid-ballots/
តំណាងស្ត្រីនៅក្នុងនយោបាយបានធ្លាក់ចុះក្នុងការបោះឆ្នោតឃុំ សង្កាត់
ថ្វីបើមានការប្តេជ្ញាម្តងហើយម្តងទៀតដោយគណបក្សនយោបាយធំៗ ទាំងពីររបស់ប្រទេសកម្ពុជាក្នុងការបង្កើនតំណាងស្ត្រីក៏ដោយ ក៏ចំនួនបេក្ខជនស្ត្រីដែលត្រូវបានជាប់ឆ្នោតរាប់បញ្ចូលទាំងការបោះឆ្នោតឃុំសង្កាត់កាលពីពេលថ្មីៗនេះបាន ...
Leonie Kijewski
http://www.phnompenhpost.com/national/female-representation-politics-decreased-commune-elections
កញ្ចក់រថយន្តត្រូវបានជនអនាមិកគប់បែក បន្ទាប់ពីដាក់ក្រុមព្រះសង្ឃជាសកម្មជនចុះអស់
ដុំថ្មធំមួយដុំបានទម្លុះទ្វារកញ្ចក់រថយន្តដែលទើបតែបានដាក់សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចុះអស់នៅក្នុងខេត្តកណ្តាលកាលពីយប់ថ្ងៃអង្គារ នេះបើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាកាលពីម្សិលមិញ។ ...
ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38164
TC ដំណើរការបណ្តាញឆ្អឹងខ្នងគមនាគមន៍តំបន់
ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) ដែលជាសហគ្រាសរដ្ឋ កាលពីម្សិលមិញ បើកដំណើរការ បណ្តាញឆ្អឹងខ្នងគមនាគមន៍មហាអនុតំបន់ទន្លមេគង្គ ជាបណ្តាញស្នូលនៃខ្សែកាបអុបទិក ដើម្បីបញ្ជូនសេវាទូរគមនាគមន៍របស់ក្រុមហ៊ុនពីខេត្តកំពង់ចាម ទៅខេត្ត ព្រះសីហនុ មានប្រវែង ៤៦៧ គីឡូមែត្រ។ នេះបើតាមព័ត៌មាននៅលើគេហទំព័រ ហ្វេសប៊ុករបស់ ...
ហ៊ គីមសាយ
http://bit.ly/2uuc43P
មន្ត្រីដែនជម្រកសត្វព្រៃ និងអ្នកភូមិរបួសទាំងសងខាងក្នុងជម្លោះចាប់ឈើ
នាយកដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងអ្នកភូមិម្នាក់បានរបួសយ៉ាងដំណំខណៈអ្នកផ្សេងទៀតរបួសស្រាលដោយសារភាគីទាំង២មានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប៉ុន្តែមូលហេតុនៃជម្លោះហិង្សានេះ ត្រូវបានមន្ត្រីបិស្ថាននិងអ្នកភូមិអះអាងផ្សេងៗគ្នា។ ...
នៀម ឆេង
http://www.phnompenhpost.com/national/villagers-attack-officials-after-logging-bust
លោក ហ៊ុន សែន អំពាវនាវឲ្យគាំទ្រប្រទេសទីម័រជាសមាជិក WTO
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោកយោគយល់ និងអនុគ្រោះដល់ប្រទេសទីម័រឲ្យបានចូលជាសមាជិកភាពរបស់អង្គការមួយនេះបន្ទាប់ពីបានមើលឃើញថាប្រទេសទីម័រមានលក្ខខណ្ឌគ្រប់គ្រាន់។ ...
ទូច សុខា
http://bit.ly/2nFZ1cE
រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...
គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ
ILO៖ កិច្ចគាំពារសង្គមរបស់កម្ពុជា យឺតយ៉ាវជាងប្រទេសជិតខាង
របាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ប្រទេសកម្ពុជានៅបន្តយឺតយ៉ាវជាងប្រទេសជិតខាងលើវិសាលភាពស្តីពីកិច្ចគាំពារសង្គមដោយយោងទៅលើសារអាទិភាពនៃការចំណាយរបស់រដ្ឋាភិបាល។ ...
Brendan O’Byrne
http://bit.ly/2j5HSFa
ធនាគារពិភពលោកថា កម្ពុជាត្រូវការបន្ថែម ដើម្បីបញ្ចប់ភាពក្រីក្រ
កម្ពុជា អាចកាត់បន្ថយកម្រិតភាពក្រីក្រខ្លាំងបំផុតរបស់ខ្លួនមកនៅត្រឹមមួយខ្ទង់ ប៉ុន្តែទន្ទឹមនឹងនោះអត្រាប្រជាជនថ្នាក់កណ្ដាលស្ទើរតែមិនមាន ហើយប្រហែលជាពាក់កណ្ដាលនៃប្រជាជននៅតែងាយទទួលរងគ្រោះខ្លាំងពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍ធនាគារពិភពលោកដែល ...
Robin Spiess
http://bit.ly/2AXNFH2
អាជីវកម្មចិន បង្កក្តីបារម្ភដល់អាជីវករក្នុងស្រុកនៅខេត្តព្រះសីហនុ
លំហូរចូលយ៉ាងគំហុកនៃជនជាតិចិននៅខេត្តព្រះសីហនុកំពុងបង្កឲ្យមានភាពចម្រូងចម្រាសមិនត្រឹមតែសណ្តាប់ធ្នាប់ សន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបង្កឲ្យមានវិវាទក្នុងអាជីវកម្មជាមួយអ្នកនៅក្នុងស្រុកផងដែរ។ ...
ចេង សុខហ័ង
http://bit.ly/2nnuBKu
ភាពតានតឹងតាមព្រំដែនកម្ពុជា -ឡាវផ្ទុះឡើងម្តងទៀត ប៉ុន្តែបានធូរស្បើយវិញក្នុងរយៈពេលដ៏ខ្លី
ទាហានឡាវរាប់សិបនាក់បានចាប់ផ្តើមសាងសង់ប៉ុស្តិ៍មួយនៅក្នុងតំបន់មានជម្លោះតាមបណ្តោយព្រំដែនកាលពីម្សិលមិញ ដោយបំពាននឹងកិច្ចព្រមព្រៀងដែលទើបតែធ្វើឡើងមួយថ្ងៃមុននោះ រវាងភាគីឡាវ និងភាគីកម្ពុជាដើម្បីដកកងទ័ពចេញរហូតដល់ក្រោយចូលឆ្នាំខ្មែរ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37104
កម្ពុជាទទួលចំណាត់ថ្នាក់ទី ១៦១ ស្ដីពីអំពើពុករលួយក្នុងចំណោម ១៨០ ប្រទេស
សន្ទស្សន៍សកលមួយស្ដីពីអំពើពុករលួយបានដាក់ចំណាត់ថ្នាក់កម្ពុជាទី ១៦១ ក្នុងចំណោមប្រទេស ១៨០ ខណៈរបាយការណ៍នេះ បានចង្អុលបង្ហាញជាក់លាក់អំពីសេរីភាពសារព័ត៌មានទន់ខ្សោយ និងការការពាររដ្ឋាភិបាលទន់ខ្សោយ ហើយក្រុមអ្នកអត្ថាធិប្បាយបានលើកជាដដែលៗថា ជាក្ដីបារម្ភនៅក្នុងប្រទេសកម្ពុជា។ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2EMPlGi