លោក សំហេង បុរស៖ រាជរដ្ឋាភិបាលនឹងអនុវត្ដកម្មវិធីជំនួយសង្គមថ្មីៗនៅឆ្នាំ ២០២៤
ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លោក សំហេង បុរស បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៤ ខាងមុខ ការអនុវត្តកម្មវិធីជំនួយសង្គមថ្មីៗផ្សេងនឹងត្រូវចាប់ផ្តើមបន្ថែមទៀត បន្ទាប់ពីកម្មវិធីមួយចំនួននៃមូលនិធិជាតិជំនួយសង្គមក៏នឹងត្រូវបញ្ចប់ ...
ជា សុខនី
https://www.postkhmer.com/national/2023-08-22-0932-253791.html
ការនាំចេញរបស់កម្ពុជាទៅឥណ្ឌាកើនឡើង ៤៣%
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាឈានដល់ ១៤០,៩៣ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ៤២,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
Manoj Mathew
https://www.khmertimeskh.com/501348223/cambodias-exports-to-india-rise-by-43/
រដ្ឋមន្ត្រីសុខាភិបាលថ្មី ប្ដេជ្ញាកែលម្អក្រមសីលធម៌គ្រូពេទ្យកម្ពុជា
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្ដេជ្ញាកែលម្អក្រមសីលធម៌គ្រូពេទ្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីផ្ដល់សេវាសុខាភិបាលសាធារណៈ និងឯកជន ប្រកបដោយគុណភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ។ ...
ហង្ស ពណ្ណរាយ
http://rb.gy/ie05g
កម្ពុជា-កូរ៉េ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងការវិនិយោគ
ប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ តាមរយៈសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association-KITA) បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀតនៅក្នុងវិស័យឌីជីថល ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/mtpkkeuf
ទិវាអក្ខរកម្មអន្តរជាតិប្រារព្ធដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត
ដើម្បីអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ អង្គការយូណេស្កូបានជួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរនៅខេត្តព្រះវិហារ ក្រោមប្រធានបទជាតិ “អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិន និងសេដ្ឋកិច្ច”។ ...
មាស ម៉ូលីកា
https://kiripost.com/stories/international-literacy-day-celebrations-promote-lifelong-learning
ក្រសួងសុខាភិបាលចាត់វិធានការទប់ស្កាត់បន្ទាប់ពីបុរសម្នាក់ស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅស្វាយរៀង
ក្រសួងសុខាភិបាល រួមទាំងអាជ្ញាធរដែនដីបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាល់ដាលជំងឺផ្ដាសាយបក្សីប្រភេទ H5N1 នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បន្ទាប់ពីបុរសអាយុ៥០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺនេះ។ ...
តន វិបុល
https://tinyurl.com/yc728636
សភាពាណិជ្ជកម្មប្រ៊ុយណេកំពុងធ្វើការស្វែងយល់បង្កើនទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចកម្ពុជា
លោក Haji Abdul Halim bin Haji Saim បាននិយាយថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិប្រ៊ុយណេ (NCCIBD) បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកវិធីបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ចនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/mpsynana
សិង្ហបុរី ពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាលើវិស័យបច្ចេកទេស ស៊ីវិល និងការពារជាតិ
រដ្ឋាភិបាលប្រទេសសិង្ហបុរី ពិនិត្យលទ្ធភាពផ្ដល់ការគាំទ្រលើបច្ចេកទេស និងបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាលើវិស័យស៊ីវិល និងការពារជាតិ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងបង្កើនសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនៅតាមក្រសួង និងស្ថាប័ន។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/mrp2z676
កម្ពុជានាំចេញទំនិញទៅជប៉ុនគិតជាទឹកប្រាក់បានជាងមួយពាន់លានក្នុងរយៈពេល៧ខែឆ្នាំនេះ
យោងតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន (JETRO) ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៣នេះ សម្រេចបានជាង ១ ពាន់លានដុល្លារ ។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/y29rwk8v
ក្រសួងយុត្តិធ៌មបន្តរៀបចំប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថលដំណាក់កាលទីពីរ ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលា
ក្រសួងយុត្តិធម៌បានបន្តរៀបចំប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថលនៅក្នុងដំណាក់កាលទីពីរ ដើម្បីផ្តល់ភាពងាយស្រួលភាព និងឆាប់រហ័សដល់សាធារណជន ក្នុងគោលបំណងក្នុងការកាត់បន្ថយពេលវេលា និងថវិកា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358423/ministry-of-justice-continues-to-develop-the-second-phase-of-the-digital-criminal-record-to-reduce-costs-and-time/
លោក ហ៊ុន ម៉ាណែត៖ ការអប់រំមិនត្រឹមផ្តល់តែចំណេះដឹងទេ គឺត្រូវផ្តល់ឱ្យមានគុណធម៌ និងសីលធម៌
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីការអប់រំ មិនត្រឹមតែផ្តល់តែចំណេះដឹងនោះទេ គឺត្រូវឱ្យមានគុណធម៌ សីលធម៌ និងឥរិយាបថ ដែលការអប់រំទាំងនេះ ត្រូវតែបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យមក។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-26-0338-254765.html
កំណើននៃការនាំចេញផ្លែឈើទៅប្រទេសចិនបង្ហាញពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន
ការនាំចេញកសិផល ជាពិសេសផ្លែឈើស្រស់បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជាបានមើលឃើញការកើនឡើងនៃការនាំចេញផ្លែឈើទៅប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3z4euFM
ពលរដ្ឋនៅភូមិព្រែកតាគង់ទាមទារអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ព្រោះបារម្ភពីការ «បណ្តេញចេញ»
ពលរដ្ឋ៦៥គ្រួសារនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទាមទារអាជ្ញាធរ ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ឱ្យបានឆាប់ ដោយថាពួកគាត់បានរស់នៅលើដីនោះជាច្រើនឆ្នាំមកហើយ និងបារម្ភពីការ «បណ្តេញចេញ» ក្រោមហេតុផលអភិវឌ្ឍន៍ បន្ទាប់ពីមើលឃើញថាសហគមន៍ខ្លះបានរងគ្រោះនូវរឿងស្រដៀងៗគ្នានេះ។ ...
រដ្ឋមន្ត្រីកសិកម្មថ្មីបានជ្រើសរើស
លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានបោះឆ្នោតជ្រើសរើសជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃសុក្រ ដោយទទួលបានសំឡេងគាំទ្រចំនួន ១១១ ពីសមាជិករដ្ឋសភា។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/new-agriculture-minister-appointed
Six Senses នឹងបើកដំណើរការឡើងវិញ ក្នុងខែធ្នូខាងមុខ
រមណីយដ្ឋានប្រណីត Six Senses កោះក្របី គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មទេសចរណ៍ ដែលទទួលរង-ផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-0936-242560.html
NBC រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
នៅថ្ងៃព្រហស្បតិ៍ ធនាគារជាតិនៃកម្ពុជា (NBC) សហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី៩ របស់ធនាគារជាតិកម្ពុជា ដែលផ្តល់ឱកាសពិភាក្សាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GLqvW8
កម្ពុជា និងតួកគី ប្តេជ្ញានឹងទាញយកសក្ដានុពលពីគ្នាទៅវិញទៅមក ខណៈប្រទេសទាំង ២ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ
កម្ពុជា និងតួកគី បានប្តេជ្ញានឹងទាញយកសក្ដានុពលពីគ្នាទៅវិញទៅមក ខណៈប្រទេសទាំង ២ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខាកន្លងមក។ ...
រី សុចាន់
https://www.postkhmer.com/national/2022-08-25-1840-240162.html
ជនជាតិដើមភាគតិចខកចិត្តខណៈដែលជម្លោះដីធ្លីនៅខេត្តរតនគិរីកាន់តែកើនឡើង
អ្នកភូមិទំពួនប្រាំបួនកំពុងប្រឈមមុខនឹងការកាត់ទោសរបស់តុលាការនាពេលខាងមុខជុំវិញការចោទប្រកាន់ថាបានលួចឈើពីក្រុមហ៊ុនសម្បទានចិនដែលសហគមន៍នៅខេត្តរតនគិរីបានជាប់ក្នុងជម្លោះដីធ្លីកាន់តែកើនឡើង។ ...
ភិន រតនា
https://vodenglish.news/ratanakiri-land-dispute-escalates-amid-indigenous-frustration/
នាយករដ្ឋមន្ត្រីអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ពលរដ្ឋនៅតំបន់រុនតាឯក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបទៅដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រួលឱ្យពួកគាត់។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/13/hun-sen-calls-on-microfinance-to-provide-low-interest-loans-to-people-of-run-ta-ek/
រដ្ឋាភិបាលបានកំណត់យកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាថ្ងៃបោះឆ្នោតជាតិ
ក្នុងលិខិតដែលបានចេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនីតិកាលទី ៧ ខាងមុខ។ យោងតាមលិខិតនោះ ការបោះឆ្នោតសភាសម្រាប់អាសនៈចំនួន ១២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ...
សុត គឹមសឿន
https://www.khmertimeskh.com/501103731/govt-sets-july-23-2023-as-national-election-day/