αžαžΎαž’αŸ’αž“αž€αž…αž„αŸ‹αž˜αžΆαž“αž“αŸαž™αž”αŸ‚αž”αž“αŸαŸ‡αž¬?
αžŸαŸ†αž’αžΆαž

32548 αž€αŸ†αžŽαžαŸ‹αžαŸ’αžšαžΆαžšαž€αžƒαžΎαž‰αžŸαž˜αŸ’αžšαžΆαž”αŸ‹ "ins η²‰δΈπŸ‘‰γ€SMMFS.COMγ€‘εΌΊζ‹‰ηœŸδΊΊ,7WX"

αž›αŸ„αž€β€‹ αžŸαŸ†β€‹αž αŸαž„β€‹ αž”αž»αžšαžŸβ€‹αŸ–β€‹ αžšαžΆαž‡αžšαžŠαŸ’αž‹αžΆαž—αž·αž”αžΆαž›β€‹αž“αžΉαž„β€‹αž’αž“αž»αžœαžαŸ’αžŠβ€‹αž€αž˜αŸ’αž˜αžœαž·αž’αžΈβ€‹αž‡αŸ†αž“αž½αž™β€‹αžŸαž„αŸ’αž‚αž˜β€‹αžαŸ’αž˜αžΈαŸ—β€‹αž“αŸ…β€‹αž†αŸ’αž“αžΆαŸ†β€‹ ្០្ៀ

ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ លោក​ សំ​ហេង​ បុរស​ បាន​លើក​ឡើង​ថា​ សម្រាប់​ឆ្នាំ​ ២០២៤​ ខាង​មុខ​ ការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ថ្មីៗ​ផ្សេង​នឹង​ត្រូវ​ចាប់ផ្តើម​បន្ថែម​ទៀត​ បន្ទាប់​ពី​កម្មវិធី​មួយ​ចំនួន​នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ក៏​នឹង​ត្រូវ​បញ្ចប់ ...

αž‡αžΆβ€‹β€‹β€‹β€‹ αžŸαž»αžαž“αžΈ
https://www.postkhmer.com/national/2023-08-22-0932-253791.html

β€‹αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αžšαž”αžŸαŸ‹β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž‘αŸ…β€‹αž₯αžŽαŸ’αžŒαžΆβ€‹αž€αžΎαž“αž‘αžΎαž„β€‹ ៀ៣%

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ឈាន​ដល់​ ១៤០,៩៣​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​កើនឡើង​ ៤២,៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

Manoj Mathew
https://www.khmertimeskh.com/501348223/cambodias-exports-to-india-rise-by-43/

αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αžŸαž»αžαžΆαž—αž·αž”αžΆαž›β€‹αžαŸ’αž˜αžΈβ€‹ αž”αŸ’αžŠαŸαž‡αŸ’αž‰αžΆβ€‹αž€αŸ‚β€‹αž›αž˜αŸ’αž’β€‹αž€αŸ’αžšαž˜αžŸαžΈαž›αž’αž˜αŸŒβ€‹αž‚αŸ’αžšαžΌαž–αŸαž‘αŸ’αž™β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹

លោក​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ក្នុង​អាណត្តិ​ទី​៧​ នៃ​រដ្ឋសភា​ ប្ដេជ្ញា​កែ​លម្អ​ក្រមសីលធម៌​គ្រូពេទ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​សាធារណៈ​ និង​ឯកជន​ ប្រកបដោយ​គុណភាព​ និង​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​ ...

αž αž„αŸ’αžŸ αž–αžŽαŸ’αžŽαžšαžΆαž™
http://rb.gy/ie05g

β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹-β€‹αž€αžΌαžšαŸ‰αŸβ€‹ αž”αž“αŸ’αžβ€‹αž‡αŸ†αžšαž»αž‰β€‹αž€αž·αž…αŸ’αž…β€‹αžŸαž αž”αŸ’αžšαžαž·αž”αžαŸ’αžαž·αž€αžΆαžšβ€‹αž•αŸ’αž“αŸ‚αž€β€‹αžŒαžΈβ€‹αž‡αžΈβ€‹αžβ€‹αž›β€‹ αž“αž·αž„β€‹αž€αžΆαžšβ€‹αžœαž·αž“αž·αž™αŸ„αž‚β€‹

ប្រទេស​កម្ពុជា​ និង​សាធារណៈរដ្ឋ​កូរ៉េ​ តាម​រយៈ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Korea​ International​ Trade​ Association-KITA)​ បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​របស់​ពួក​គេ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://tinyurl.com/mtpkkeuf

β€‹αž‘αž·αžœαžΆβ€‹αž’αž€αŸ’αžαžšαž€αž˜αŸ’αž˜β€‹αž’αž“αŸ’αžαžšαž‡αžΆαžαž·β€‹αž”αŸ’αžšαžΆαžšαž–αŸ’αž’β€‹αžŠαžΎαž˜αŸ’αž”αžΈβ€‹αž›αžΎαž€αž€αž˜αŸ’αž–αžŸαŸ‹β€‹αž€αžΆαžšβ€‹αžŸαž·αž€αŸ’αžŸαžΆβ€‹αž–αŸαž‰β€‹αž˜αž½αž™β€‹αž‡αžΈαžœαž·αžβ€‹

​ដើម្បី​អបអរសាទរ​ទិវា​អក្ខរកម្ម​អន្តរជាតិ​ អង្គការ​យូ​ណេ​ស្កូ​បាន​ជួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ពិធី​អបអរសាទរ​នៅ​ខេត្តព្រះវិហារ​ ក្រោម​ប្រធានបទ​ជាតិ​ “​អក្ខរកម្ម​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជា​សហគ្រិន​ និង​សេដ្ឋកិច្ច​”​។​ ...

មអស αž˜αŸ‰αžΌαž›αžΈαž€αžΆ
https://kiripost.com/stories/international-literacy-day-celebrations-promote-lifelong-learning

αž€αŸ’αžšαžŸαž½αž„αžŸαž»αžαžΆαž—αž·αž”αžΆαž›β€‹αž…αžΆαžαŸ‹αžœαž·αž’αžΆαž“αž€αžΆαžšβ€‹αž‘αž”αŸ‹αžŸαŸ’αž€αžΆαžαŸ‹β€‹αž”αž“αŸ’αž‘αžΆαž”αŸ‹β€‹αž–αžΈβ€‹αž”αž»αžšαžŸβ€‹αž˜αŸ’αž“αžΆαž€αŸ‹β€‹αžŸαŸ’αž›αžΆαž”αŸ‹β€‹αžŠαŸ„αž™αžŸαžΆαžšβ€‹αž‡αŸ†αž„αžΊαž•αŸ’αžŠαžΆαžŸαžΆαž™αž”αž€αŸ’αžŸαžΈβ€‹αž“αŸ…β€‹αžŸαŸ’αžœαžΆαž™β€‹αžšαŸ€αž„β€‹

​ក្រសួងសុខាភិបាល​ រួម​ទាំង​អាជ្ញាធរ​ដែនដី​បាន​ចាត់វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល់ដាល​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ H5N1​ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​ បន្ទាប់​ពី​បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​ ...

αžβ€‹αž“β€‹ β€‹αžœαž·αž”αž»αž›β€‹
https://tinyurl.com/yc728636

β€‹αžŸαž—αžΆαž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜β€‹αž”αŸ’αžšαŸŠαž»β€‹αž™β€‹αžŽαŸβ€‹αž€αŸ†αž–αž»αž„αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžŸαŸ’αžœαŸ‚αž„β€‹αž™αž›αŸ‹β€‹αž”αž„αŸ’αž€αžΎαž“β€‹αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„β€‹αž‡αžΆαž˜αž½αž™β€‹αžŸαž αž‚αž˜αž“αŸβ€‹αž’αž»αžšαž€αž·αž…αŸ’αž…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹

លោក​ Haji​ Abdul​ Halim​ bin​ Haji​ Saim​ បាន​និយាយ​ថា​ សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជាតិ​ប្រ៊ុ​យ​ណេ​ (NCCIBD)​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វែងរក​វិធី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://tinyurl.com/mpsynana

β€‹αžŸαž·αž„αŸ’αž β€‹αž”αž»αžšαžΈβ€‹ αž–αž·αž“αž·αžαŸ’αž™β€‹αž›αž‘αŸ’αž’αž—αžΆαž–β€‹αž”αžŽαŸ’αžŠαž»αŸ‡αž”αžŽαŸ’αžŠαžΆαž›β€‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž›αžΎβ€‹αžœαž·αžŸαŸαž™β€‹αž”αž…αŸ’αž…αŸαž€αž‘αŸαžŸβ€‹ αžŸαŸŠαžΈβ€‹αžœαž·αž›β€‹ αž“αž·αž„β€‹αž€αžΆαžšαž–αžΆαžšβ€‹αž‡αžΆαžαž·β€‹

​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី​ ពិនិត្យ​លទ្ធភាព​ផ្ដល់​ការ​គាំទ្រ​លើ​បច្ចេកទេស​ និង​បណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា​លើ​វិស័យ​ស៊ី​វិល​ និង​ការពារ​ជាតិ​ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ និង​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​។​ ...

αž αž„αŸ’αžŸ αž–αžŽαŸ’αžŽαžšαžΆαž™
https://tinyurl.com/mrp2z676

β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αž‘αŸ†αž“αž·αž‰β€‹αž‘αŸ…β€‹αž‡αž”αŸ‰αž»αž“β€‹αž‚αž·αžβ€‹αž‡αžΆβ€‹αž‘αžΉαž€αž”αŸ’αžšαžΆαž€αŸ‹β€‹αž”αžΆαž“β€‹αž‡αžΆαž„β€‹αž˜αž½αž™β€‹αž–αžΆαž“αŸ‹β€‹αž›αžΆαž“β€‹αž€αŸ’αž“αž»αž„β€‹αžšαž™αŸˆαž–αŸαž›β€‹αŸ§β€‹αžαŸ‚β€‹αž†αŸ’αž“αžΆαŸ†β€‹αž“αŸαŸ‡β€‹

​យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ខាងក្រៅ​របស់​ប្រទេស​ជប៉ុន​ (JETRO)​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ ក្នុង​រយៈពេល​ ៧​ ខែ​ ឆ្នាំ​២០២៣​នេះ​ សម្រេច​បាន​ជាង​ ១​ ពាន់​លាន​ដុល្លារ​ ។​ ...

αž‡αžΆβ€‹ αžœαžŽαŸ’αžŽβ€‹αž™αž»αž‘αŸ’αž’β€‹
https://tinyurl.com/y29rwk8v

αž€αŸ’αžšαžŸαž½αž„β€‹αž™αž»β€‹αžαŸ’αžαž·β€‹αž’αŸŒβ€‹αž˜β€‹αž”αž“αŸ’αžβ€‹αžšαŸ€αž”αž…αŸ†β€‹αž”αŸ’αžšαž–αŸαž“αŸ’αž’β€‹αž–αŸ’αžšαžΉαžαŸ’αžαž·αž”αžαŸ’αžšβ€‹αžαŸ’αž€αŸ„αž›αž‘αŸ„αžŸβ€‹αžŒαžΈβ€‹αž‡αžΈβ€‹αžβ€‹αž›β€‹αžŠαŸ†αžŽαžΆαž€αŸ‹αž€αžΆαž›β€‹αž‘αžΈβ€‹αž–αžΈαžšβ€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αžΆαžαŸ‹β€‹αž”αž“αŸ’αžαž™β€‹αž€αžΆαžšβ€‹αž…αŸ†αžŽαžΆαž™β€‹ αž“αž·αž„β€‹αž–αŸαž›αžœαŸαž›αžΆβ€‹

ក្រសួងយុត្តិធម៌​បាន​បន្ត​រៀបចំ​ប្រព័ន្ធ​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​នៅ​ក្នុង​ដំណាក់កាល​ទី​ពីរ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ភាព​ និង​ឆាប់រហ័ស​ដល់​សាធារណជន​ ក្នុង​គោលបំណង​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​ និង​ថវិកា​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€ αžαŸ’αž˜αŸ‚αžšαžαžΆαž˜αžŸαŸ
https://www.khmertimeskh.com/501358423/ministry-of-justice-continues-to-develop-the-second-phase-of-the-digital-criminal-record-to-reduce-costs-and-time/

β€‹αž›αŸ„αž€β€‹ αž αŸŠαž»αž“β€‹ αž˜αŸ‰αžΆβ€‹αžŽαŸ‚β€‹αžβ€‹αŸ–β€‹ αž€αžΆαžšβ€‹αž’αž”αŸ‹αžšαŸ†β€‹αž˜αž·αž“β€‹αžαŸ’αžšαžΉαž˜β€‹αž•αŸ’αžαž›αŸ‹β€‹αžαŸ‚β€‹αž…αŸ†αžŽαŸαŸ‡αžŠαžΉαž„β€‹αž‘αŸβ€‹ αž‚αžΊβ€‹αžαŸ’αžšαžΌαžœβ€‹αž•αŸ’αžαž›αŸ‹β€‹αž±αŸ’αž™β€‹αž˜αžΆαž“αž‚αž»αžŽβ€‹αž’αž˜αŸŒβ€‹ αž“αž·αž„β€‹αžŸαžΈαž›αž’αž˜αŸŒβ€‹

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បាន​គិតគូរ​ពី​ការ​អប់រំ​ មិន​ត្រឹមតែ​ផ្តល់​តែ​ចំណេះដឹង​នោះ​ទេ​ គឺ​ត្រូវ​ឱ្យ​មានគុណ​ធម៌​ សីលធម៌​ និង​ឥរិយាបថ​ ដែល​ការ​អប់រំ​ទាំងនេះ​ ត្រូវ​តែ​បណ្តុះបណ្តាល​តាំងពី​ថ្នាក់​ម​ត្តេ​យ្យមក​។​ ...

αž‚αžΉαž˜ αž™αž»αžαŸ’αžαžΆαžšαŸ‰αžΌ
https://www.postkhmer.com/national/2023-09-26-0338-254765.html

αž€αŸ†αžŽαžΎαž“β€‹αž“αŸƒβ€‹αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αž•αŸ’αž›αŸ‚β€‹αžˆαžΎβ€‹αž‘αŸ…β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αž…αž·αž“β€‹αž”αž„αŸ’αž αžΆαž‰β€‹αž–αžΈβ€‹αž”αŸ’αžšαžŸαž·αž‘αŸ’αž’αž—αžΆαž–β€‹αž“αŸƒαž€αž·αž…αŸ’αž…αž–αŸ’αžšαž˜αž–αŸ’αžšαŸ€αž„αž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜αžŸαŸαžšαžΈ αž€αž˜αŸ’αž–αž»αž‡αžΆ-αž…αž·αž“

ការនាំចេញកសិផល ជាពិសេសផ្លែឈើស្រស់បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជា​បាន​មើល​ឃើញ​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ផ្លែឈើ​ទៅ​ប្រទេស​ចិន​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3z4euFM

αž–αž›αžšαžŠαŸ’αž‹β€‹αž“αŸ…β€‹αž—αžΌαž˜αž·β€‹αž–αŸ’αžšαŸ‚αž€αžαžΆαž‚αž„αŸ‹β€‹αž‘αžΆαž˜αž‘αžΆαžšβ€‹αž’αžΆαž‡αŸ’αž‰αžΆαž’αžšβ€‹αž•αŸ’αžαž›αŸ‹β€‹αž”αžŽαŸ’αžŽβ€‹αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž·β€‹αžŠαžΈαž’αŸ’αž›αžΈβ€‹ αž–αŸ’αžšαŸ„αŸ‡β€‹αž”αžΆαžšαž˜αŸ’αž—β€‹αž–αžΈαž€αžΆαžšβ€‹ Β«αž”αžŽαŸ’αžαŸαž‰αž…αŸαž‰Β»β€‹

ពលរដ្ឋ៦៥គ្រួសារនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទាមទារអាជ្ញាធរ ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ឱ្យបានឆាប់ ដោយថាពួកគាត់បានរស់នៅលើដីនោះជាច្រើនឆ្នាំមកហើយ និងបារម្ភពីការ «បណ្តេញចេញ» ក្រោមហេតុផលអភិវឌ្ឍន៍ បន្ទាប់ពីមើលឃើញថាសហគមន៍ខ្លះបានរងគ្រោះនូវរឿងស្រដៀងៗគ្នានេះ។ ...

Pa Sokheng
https://www.vodkhmer.news/2022/10/07/prek-ta-kong-villagers-demand-land-giving-authorities-for-fear-of-eviction/

β€‹αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αž€αžŸαž·αž€αž˜αŸ’αž˜β€‹αžαŸ’αž˜αžΈβ€‹αž”αžΆαž“β€‹αž‡αŸ’αžšαžΎαžŸαžšαžΎαžŸβ€‹

​លោក​ ឌិ​ត​ ទីណា​ អតីត​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃ​សុក្រ​ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ ១១១​ ពី​សមាជិក​រដ្ឋសភា​។​ ...

αž˜αŸ‰αŸ… αžŸαŸ’αžšαžΈαž–αŸαž‡αŸ’αžš
https://kiripost.com/stories/new-agriculture-minister-appointed

Six Senses αž“αžΉαž„β€‹αž”αžΎαž€β€‹αžŠαŸ†αžŽαžΎαžšαž€αžΆαžšβ€‹αž‘αžΎαž„αžœαž·αž‰β€‹ αž€αŸ’αž“αž»αž„β€‹αžαŸ‚αž’αŸ’αž“αžΌβ€‹αžαžΆαž„αž˜αž»αž

រមណីយដ្ឋាន​ប្រណីត Six Senses កោះក្របី គ្រោង​នឹង​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ខែធ្នូ ខាងមុខ​នេះហើយ បន្ទាប់ពី​បាន​បញ្ឈប់​ប្រតិបត្តិការ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ទទួលរង​-​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាង​ ២​ ឆ្នាំ​មកនេះ​។ ...

αž˜αŸ‰αŸƒ αž‚αž»αžŽαž˜αž€αžšαžΆ
https://www.postkhmer.com/business/2022-10-21-0936-242560.html

NBC​ αžšαŸ€αž”αž…αŸ†β€‹αžŸαž“αŸ’αž“αž·αžŸαžΈαž‘β€‹αž˜αŸ‰αžΆαž€αŸ’αžšαžΌαžŸαŸαžŠαŸ’αž‹αž€αž·αž…αŸ’αž…β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž‡αŸ†αžšαž»αž‰β€‹αž€αžΆαžšβ€‹αž’αž—αž·αžœαžŒαŸ’αžαž“αŸβ€‹αžŸαŸαžŠαŸ’αž‹αž€αž·αž…αŸ’αž…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ បាន​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ លើក​ទី​៩​ របស់​ធនាគារជាតិ​កម្ពុជា​ ដែល​ផ្តល់​ឱកាស​ពិភាក្សា​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3GLqvW8

αž€αž˜αŸ’αž–αž»αž‡αžΆ αž“αž·αž„β€‹αžαž½β€‹αž€β€‹αž‚αžΈβ€‹ β€‹αž”αŸ’αžαŸαž‡αŸ’αž‰αžΆβ€‹αž“αžΉαž„β€‹αž‘αžΆαž‰β€‹αž™αž€β€‹αžŸαž€αŸ’αžŠαžΆαž“αž»αž–αž›αž–αžΈαž‚αŸ’αž“αžΆβ€‹αž‘αŸ…αžœαž·αž‰αž‘αŸ…β€‹αž˜αž€ β€‹αžαžŽαŸˆβ€‹β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αž‘αžΆαŸ†αž„ β€‹αŸ’ αž“αŸ…αž˜αžΆαž“β€‹αžŸαž€αŸ’αžŠαžΆαž“αž»αž–αž›β€‹αž…αŸ’αžšαžΎαž“β€‹αžŸαž˜αŸ’αžšαžΆαž”αŸ‹αž’αŸ’αžœαžΎβ€‹αž€αž·αž…αŸ’αž…αžŸαž β€‹αž”αŸ’αžšαžαž·β€‹αž”αžαŸ’αžαž·αž€αžΆαžšβ€‹

កម្ពុជា និង​តួ​ក​គី​ បាន​ប្តេជ្ញា​នឹង​ទាញយក​សក្ដានុពលពីគ្នា​ទៅវិញទៅ​មក​ ​ ខណៈ​​ប្រទេស​ទាំង ​២ នៅ​មាន​សក្ដានុពល​ច្រើន​សម្រាប់ធ្វើ​កិច្ចសហ​ប្រតិ​បត្តិការ​តាមរយៈ​កិច្ចព្រម​ព្រៀង​មួយចំនួន​ដែល​បាន​ចុះហត្ថលេខា​កន្លងមក។ ...

រី αžŸαž»αž…αžΆαž“αŸ‹
https://www.postkhmer.com/national/2022-08-25-1840-240162.html

αž‡αž“αž‡αžΆαžαž·β€‹αžŠαžΎαž˜β€‹αž—αžΆαž‚αžαž·αž…β€‹αžαž€β€‹αž…αž·αžαŸ’αžβ€‹β€‹αžαžŽαŸˆβ€‹αžŠαŸ‚αž›β€‹αž‡αž˜αŸ’αž›αŸ„αŸ‡αžŠαžΈαž’αŸ’αž›αžΈβ€‹αž“αŸ…β€‹αžαŸαžαŸ’αžαžšαžαž“αž‚αž·αžšαžΈβ€‹β€‹αž€αžΆαž“αŸ‹β€‹αžαŸ‚β€‹αž€αžΎαž“αž‘αžΎαž„β€‹

អ្នក​ភូមិ​ទំពួន​ប្រាំបួន​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​របស់​តុលាការ​នា​ពេល​ខាង​មុខ​ជុំវិញ​ការ​ចោទប្រកាន់​ថា​បាន​លួច​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​ចិន​ដែល​សហគមន៍​នៅ​ខេត្តរតនគិរី​បាន​ជាប់​ក្នុង​ជម្លោះ​​ដីធ្លី​កាន់​តែ​កើន​ឡើង​​។​ ​ ...

αž—αž·αž“ αžšαžαž“αžΆ
https://vodenglish.news/ratanakiri-land-dispute-escalates-amid-indigenous-frustration/

αž“αžΆαž™αž€αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αž’αŸ†αž–αžΆαžœαž“αžΆαžœβ€‹αžŠαž›αŸ‹β€‹αž‚αŸ’αžšαžΉαŸ‡αžŸαŸ’αžαžΆαž“β€‹αž˜αžΈαž€αŸ’αžšαžΌαž αž·αžšαž‰αŸ’αž‰αžœαžαŸ’αžαž»β€‹αž•αŸ’αžŠαž›αŸ‹β€‹αž”αŸ’αžšαžΆαž€αŸ‹αž€αž˜αŸ’αž…αžΈβ€‹αž€αŸ’αž“αž»αž„β€‹αž’αžαŸ’αžšαžΆβ€‹αž€αžΆαžšαž”αŸ’αžšαžΆαž€αŸ‹β€‹αž‘αžΆαž”β€‹αžŠαž›αŸ‹β€‹αž–αž›αžšαžŠαŸ’αž‹β€‹αž“αŸ…β€‹αžαŸ†αž”αž“αŸ‹αžšαž»αž“αžαžΆαž―αž€

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចី​ក្នុងអត្រាការប្រាក់​ទាបទៅដល់ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរើ​លំនៅឋានពីតំបន់រមណីយដ្ឋាន​អង្គរ ​ទៅរស់នៅតំ​បន់រុន​តាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយ​សម្រួល​ឱ្យពួកគាត់​។ ...

αž˜αŸαž„ αž‚αŸ’αžšαž»αž™αž–αž“αŸ’αž›αž€
https://www.vodkhmer.news/2022/09/13/hun-sen-calls-on-microfinance-to-provide-low-interest-loans-to-people-of-run-ta-ek/

αžšαžŠαŸ’αž‹αžΆαž—αž·αž”αžΆαž›αž”αžΆαž“αž€αŸ†αžŽαžαŸ‹αž™αž€αžαŸ’αž„αŸƒαž‘αžΈ ្៣ αžαŸ‚αž€αž€αŸ’αž€αžŠαžΆ αž†αŸ’αž“αžΆαŸ† ្០្៣ αž‡αžΆαžαŸ’αž„αŸƒαž”αŸ„αŸ‡αž†αŸ’αž“αŸ„αžαž‡αžΆαžαž·

ក្នុង​លិខិត​ដែល​បាន​ចេញ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី ៧ ខាង​មុខ។ យោងតាមលិខិតនោះ ការបោះឆ្នោតសភាសម្រាប់អាសនៈចំនួន ១២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ...

αžŸαž»β€‹αžβ€‹ β€‹αž‚αžΉαž˜β€‹αžŸαžΏαž“β€‹
https://www.khmertimeskh.com/501103731/govt-sets-july-23-2023-as-national-election-day/

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž”αžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αžŸαŸ†αž“αž½αžšαž‘αžΆαž€αŸ‹αž‘αž„αž“αžΉαž„αžαŸ’αž›αžΉαž˜αžŸαžΆαžšαž•αŸ’αžŸαžΆαž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžš Open Development Cambodia (ODC)? αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž†αŸ’αž›αžΎαž™β€‹αžαž”β€‹β€‹αžŠαŸ„αž™β€‹αž€αŸ’αžαžΈβ€‹αžšαžΈαž€β€‹αžšαžΆαž™αŸ”

αžαžΎαž’αŸ’αž“αž€αž”αžΆαž“αžƒαžΎαž‰αž”αž‰αŸ’αž αžΆαž”αž…αŸ’αž…αŸαž€αž‘αŸαžŸαžŽαžΆαž˜αž½αž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšαž¬αž‘αŸ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž™αž›αŸ‹αž™αŸ‰αžΆαž„αžŠαžΌαž…αž˜αŸ’αžαŸαž…αžŠαŸ‚αžšαž…αŸ†αž–αŸ„αŸ‡αž€αžΆαžšαž„αžΆαžšαžšαž”αžŸαŸ‹αž’αžΌαžŒαžΈαžŸαŸŠαžΈ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αž―αž€αžŸαžΆαžšαžŠαŸ‚αž›αž’αžΆαž…αž‡αž½αž™αž–αž„αŸ’αžšαžΈαž€β€‹αž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšβ€‹αž¬αž‘αŸβ€‹?​ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž’αŸ†αž–αžΈβ€‹αž•αŸ‚αž“αž‘αžΈβ€‹ αž…αŸ’αž”αžΆαž”αŸ‹β€‹ αž’αžαŸ’αžαž”αž‘β€‹ αž“αž·αž„β€‹ αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž–αž»αŸ†β€‹αž˜αžΆαž“αž“αŸ…β€‹αž›αžΎβ€‹αž‚αŸαž αž‘αŸ†αž–αŸαžšβ€‹αž“αŸαŸ‡β€‹ αž αžΎαž™β€‹αž–αž·αž…αžΆαžšαžŽαžΆβ€‹αž”αŸ„αŸ‡αž•αŸ’αžŸαžΆαž™β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž‘αžΆαŸ†αž„αž“αŸ„αŸ‡β€‹αŸ”β€‹ αžŸαžΌαž˜β€‹αž˜αŸαžαŸ’αžαžΆβ€‹αž•αŸ’αž‰αžΎβ€‹αžαŸ‚β€‹αž―αž€αžŸαžΆαžšβ€‹αžŽαžΆβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative CommonsαŸ”

αž―αž€αžŸαžΆαžšαžαŸ’αžšαžΌαžœαž”αžΆαž“αž›αž»αž”
αž˜αžΆαž“αž”αž‰αŸ’αž αžΆ!

αž€αŸ†αžŽαžαŸ‹αžŸαž˜αŸ’αž‚αžΆαž›αŸ‹αŸ– Open Development Cambodia (ODC) αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž‰αŸ’αž‡αžΌαž“β€‹αž˜αž€β€‹αž™αŸ‰αžΆαž„β€‹αž αŸ’αž˜αžαŸ‹αž…αžαŸ‹β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αŸ†αžŽαžαŸ‹β€‹αž—αžΆαž–β€‹αžαŸ’αžšαžΉαž˜αžαŸ’αžšαžΌαžœβ€‹ αž“αž·αž„β€‹αž–αžΆαž€αŸ‹αž–αŸαž“αŸ’αž’β€‹ αž˜αž»αž“β€‹αž–αŸαž›αž’αŸ’αžœαžΎαž€αžΆαžšβ€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αŸ”β€‹ αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αž“αžΉαž„β€‹αž‡αžΆβ€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative​ Commonsβ€‹αŸ”β€‹ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αžŸαžΌαž˜β€‹αž’αž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž‚αžΆαŸ†αž‘αŸ’αžšβ€‹αžšαž”αžŸαŸ‹β€‹αž›αŸ„αž€β€‹αž’αŸ’αž“αž€β€‹αŸ”β€‹

2SS5D
* αž”αŸ’αžšαž’αž”αŸ‹αž˜αžαž·αž˜αž·αž“αž’αžΆαž…αž‘αž‘αŸ! αž˜αž·αž“αž’αžΆαž…αž”αž‰αŸ’αž…αžΌαž“αž”αžΆαž“ αžŸαžΌαž˜αž’αŸ’αžœαžΎαž€αžΆαžšαž”αž‰αŸ’αž…αžΌαž“αž˜αŸ’αžαž„αž‘αŸ€αž! Please add the code correctly​ first.

αžŸαžΌαž˜β€‹αž’αžšαž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž…αŸ†αž“αžΆαž™β€‹αž–αŸαž›β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž…αŸ‚αž€β€‹αžšαŸ†αž›αŸ‚αž€β€‹αž˜αž€β€‹αž€αžΆαž“αŸ‹β€‹αž™αžΎαž„αžαŸ’αž‰αž»αŸ†!