ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យគោលនយោបាយដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំ និងកិច្ចពិភាក្សាមួយចំនួនជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីធានាការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងផលិតភាព ស្របតាមផែនការមេ គោលនយោបាយសេដ្ឋកិច្ច។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/296j46nc
រដ្ឋាភិបាលរៀបចំផែនការសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨
រដ្ឋាភិបាលរៀបចំផែនការសកម្មភាពសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដើម្បីដោះស្រាយគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/47prr96x
អង្គការអភិរក្សអន្ដរជាតិកម្ពុជា និងរដ្ឋាភិបាលខំស្ដារព្រៃលិចទឹក ៦០០ហិកតានៅតំបន់បឹងទន្លេសាប
នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI Cambodia) បានស្ដារឡើងវិញនូវផ្ទៃដីប្រមាណ ៦០០ ហិកតានៃព្រៃលិចទឹកនៃបឹងទន្លេសាប ដែលជាប្រព័ន្ធអេកូឡូស៊ីសំខាន់នៅក្នុងបឹងទន្លេសាបដ៏ធំបំផុតរបស់កម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2024-7-11-121-259900
កម្ពុជាបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណន តេជោ ដែលត្រូវចំណាយថវិកា ១ពាន់ ៧រយលានដុល្លារ
កម្ពុជាបានប្រកាសបើកជាផ្លូវការ នូវការដ្ឋានស្ថាបនាព្រែកជីក ហ្វូណន តេជោ ដែលត្រូវចំណាយថវិកា ១ពាន់ ៧រយលានដុល្លារសហរដ្ឋអាមេរិក មុនកាលកំណត់ នៅទី៥ ខែសីហា ឆ្នាំ២០២៤ ។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-opens-1-7-billion-construction-site-for-funan-techo-canal/
ចិននឹងចែករំលែកទីផ្សារសម្រាប់ទំនិញកម្ពុជាកាន់តែធំដើម្បីជំរុញការនាំចេញឲ្យបានកាន់តែច្រើន
ប្រទេសចិននឹងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសទៅតាមមាគ៌ារបស់ខ្លួន ហើយនឹងពង្រីកទីផ្សារសម្រាប់ទំនិញកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅទីផ្សារចិនឲ្យបានកាន់តែច្រើន។ ...
នៀម ឆេង
https://www.postkhmer.com/business/2024-8-9-1852-260078
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមានសុពលភាពលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងអ្នកបង្កើតមាតិកា និង MMO
«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ទីមួយរបស់ប្រទេសកម្ពុជាត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់ក្រមសីលធម៌និងស្តង់ដាអ្នកសារព័ត៌មាននៅគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយរួមទាំងអ្នកបង្កើតមាតិកា និងអ្នករកលុយតាមអនឡាញ (MMO)។ ...
ហុង រស្មី
https://www.postkhmer.com/national/2024-8-7-2232-260064
ច្រើនជាង ១៥% នៃចំនួនប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមការធានារ៉ាប់រង ប.ស.ស
ជាង ១៥ ភាគរយនៃចំនួនប្រជាជន ១៧.៦ លាននាក់របស់ប្រទេសកម្ពុជាហាក់ដូចជាមានសំណាញ់សុវត្ថិភាពមួយចំនួនក្នុងទម្រង់នៃការធានារ៉ាប់រងឯកជន ឬមូលនិធិសន្តិសុខសង្គមរបស់រដ្ឋាភិបាល (ប.ស.ស.)។ ...
Rachel David
https://www.khmertimeskh.com/501540288/more-than-15-of-kingdoms-population-covered-under-insurance-nssf/
រដ្ឋមន្ត្រីធនធានទឹកស្នើធនាគារ ADB វិនិយោគថែមទៀតលើធនធានទឹក និងឧតុនិយម
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តការវិនិយោគបន្ថែមទៀតលើការគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិ។ ...
រី សុចាន់
https://www.postkhmer.com/national/2024-8-14-1737-260108
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងពីសមិទ្ធផលសំខាន់ៗ
ក្នុងខួបលើកទី១នៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានពិនិត្យមើលការរីកចម្រើនក្នុងវិស័យបរិស្ថានរបស់កម្ពុជា។ លោកបានបង្ហាញពីសុទិដ្ឋិនិយមសម្រាប់អនាគត ដោយបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះនិរន្តរភាព និងអនាម័យ។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501545493/minister-of-environment-highlights-key-achievements/
ក្រសួងបរិស្ថាន គូសបញ្ជាក់ពីភាពជោគជ័យនៃគំនិតផ្តួចផ្តើមបរិស្ថាន
ក្រសួងបរិស្ថានបានគូសបញ្ជាក់អំពីភាពជោគជ័យនៃគំនិតផ្តួចផ្តើម “ពន្លកបៃតង” និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការថែរក្សាធនធានធម្មជាតិរបស់ប្រទេសកម្ពុជាចាប់តាំងពីរដ្ឋាភិបាលថ្មីចូលកាន់តំណែងកាលពីខែសីហាឆ្នាំមុន។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501551974/moe-underscores-success-of-environment-initiatives/
ការជំរឿនរកសត្វស្វាកាច នឹងត្រូវធ្វើឡើងទូទាំងប្រទេសដើម្បីបង្ការគ្រោះថ្នាក់ដល់ពលរដ្ឋនិងទេសចរ
មន្រ្តីរដ្ឋបាលព្រៃឈើគ្រោងនឹងធ្វើជំរឿនសត្វស្វា ជាពិសេស នៅតាមតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស ដើម្បីរកពពួកស្វាកាចដែលកំពុងតែបង្កគ្រោះថ្នាក់ដល់សាធារណជនក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-9-11-1410-260274
«ចំការពូជឈើគ្រញូង» ជាកន្លែងផលិតនិងស្តុកគ្រាប់ពូជឈើប្រណិតចម្រុះដ៏ធំបំផុតមួយនៅកម្ពុជា
«ចំការពូជឈើគ្រញូង» ជាឃ្លាំងស្តុកគ្រាប់ពូជឈើប្រណិតដ៏ធំនិងចំណាស់ជាងគេមួយនៅកម្ពុជា សម្រាប់ចែកចាយយកទៅបណ្តុះនៅតាមស្ថានីយ៍បណ្តុះកូនឈើនានានៅទូទាំងប្រទេសអស់រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-9-10-145-260264
ភាគីនិយោជកស្នើដំឡើង២ដុល្លារ ភាគីកម្មករស្នើដំឡើង៦, ៧, ១០ដុល្លារសម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៥
តំណាងភាគីនិយោជកស្នើដំឡើង២ដុល្លារ ខណៈតំណាងកម្មករស្នើដំឡើង ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារទៅលើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ក្នុងវិស័យកាត់ដេរ សម្ភារៈធ្វើដំណើរនិងកាបូប។ ...
នៀម ឆេង
https://www.postkhmer.com/national/2024-9-12-1554-260287
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គារអន្តរជាតិនានានៅ ទីក្រុងហ្សឺណែវបានចេញសេចក្តីថ្លែងការណ៍ថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3MSrhCq
កម្ពុជាទាញយករ៉ែមាសបាន ៩,៥តោន
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា ប្រទេសកម្ពុជាបានទាញយករ៉ែមាសចំនួន ៩ ៥០០ គីឡូក្រាម ដែលជាផលិតផលពាក់កណ្តាលសម្រេច ចាប់តាំងពីការជីកយករ៉ែមាសជាលក្ខណៈពាណិជ្ជកម្មបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២១។ ...
ជា វណ្ណយុទ្ធ
http://tinyurl.com/4yv2wd7w
ដាក់ចេញវិធានការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនរវាងកម្ពុជា-វៀតណាម
សាជីវកម្ម Saigon Newport ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានរៀបចំសិក្ខាសាលាដើម្បីស្វែងរកវិធានការពង្រឹងការតភ្ជាប់ និងអភិវឌ្ឍផ្លូវដឹកជញ្ជូនទំនិញវៀតណាម-កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/49ePYmr
ក្រសួងមហាផ្ទៃ បើកកិច្ចពិភាក្សាជុំវិញការអនុវត្តការងារពាក់ព័ន្ធសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
ក្រសួងមហាផ្ទៃ ដែលជាសមាជិកនៃគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ ពិភាក្សាលើចំណុចប្រឈម និងប្រមូលធាតុចូល ដើម្បីរួមចំណែកជំរុញដល់ការអនុវត្តការងារពាក់ព័ន្ធប្រព័ន្ធរដ្ឋាភិបាលឌីជីថល ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-10-29-1619-255560.html
កម្ពុជាបង្ហាញគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ដើម្បីជំរុញនវានុវត្តន៍ និងបរិយាប័ន្ន
រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានបង្ហាញនូវគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ ២០២៣-២០២៨ ដែលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានគោលដៅលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ ដោយធានាស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/yckh7jhp
លោក ហ៊ុន ម៉ាណែត ជំរុញភាគីពាក់ព័ន្ធធ្វើផ្លូវនៅតាមឃុំឱ្យបានស្អាត មុននឹងបង្កើតសួនច្បារក្នុងខេត្ត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើផ្លូវនៅតាមឃុំ សង្កាត់ឱ្យបានស្អាត ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មុននឹងបង្កើតសួនច្បារក្នុងខេត្តនីមួយៗ។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/yecb5ypn