កម្មករកាត់ដេរតវ៉ានឹងការផ្លាស់ប្តូររោងចក្រ ដោយខ្លាចបិទ
កម្មកររោងចក្រកាត់ដេរ Canteran Apparel ប្រមាណ ៣០០នាក់ បានប្រមូលផ្តុំគ្នានៅផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ដើម្បីតវ៉ាចំពោះចំណាត់ការថ្មីៗរបស់ម្ចាស់អាជីវកម្ម។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/garment-workers-protest-factorys-move-fear-shutdown
ការនាំចេញនាំចូលរបស់កម្ពុជា សម្រេចបានជាង ១៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារ កើនជាង ៩ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ២៥ភាគរយ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-16-0927-234940.html
រាជរដ្ឋាភិបាលសម្រេចឱ្យកម្មករ និយោជិតឈប់សម្រាក ២ ថ្ងៃ ដើម្បីទៅបោះឆ្នោតឃុំ-សង្កាត់
រាជរដ្ឋាភិបាលបានសម្រេចឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល ២ ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយម្ចាស់រោងចក្រ សហគ្រាសត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដដែល។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-25-0921-236901.html
នាយករដ្ឋមន្ត្រី ប្រកាសដំឡើងប្រាក់បៀវត្សរ៍ ក្រោយខកខានរយៈពេលពីរឆ្នាំ
បន្ទាប់ពីបានស៊ូទ្រាំនឹងទុក្ខលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ មន្ត្រីរាជការក្នុងព្រះរាជាណាចក្រកម្ពុជាមានអ្វីដែលត្រូវរីករាយជាចុងក្រោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ពួកគេទាំងអស់នឹងត្រូវដំឡើងប្រាក់ឈ្នួលបន្ទាប់ពីផ្អាករយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាត។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501093428/spirits-raised-pm-announces-salary-hikes-after-two-year-freeze/
រដ្ឋាភិបាលអនុម័តទឹកប្រាក់វិនិយោគជិត ១៨ លានដុល្លារក្នុងសប្តាហ៍នេះ
គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៨,៨ លានដុល្លារ និងបង្កើតការងាបាន ២ ០០៥ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមឱ្យវិនិយោគនៅចុងសប្តាហ៍នេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1054-235712.html
ឆែកនឹងផ្តល់ជំនួយបច្ចេកទេស ជំរុញវិស័យកសិកម្មនៅកម្ពុជា
កម្ពុជា និងសាធារណរដ្ឋឆែកគ្រោងនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេលឆាប់ៗនេះលើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2022-05-09-1116-236106.html
ទិវាបរិស្ថានឆ្នាំនេះធ្វើក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ៥ មិថុនា ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងចូលរួមថែរក្សាបរិស្ថាន សម្រាប់ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-05-0948-235922.html
សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.បបានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតឡើយ។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រដ្ឋាភិបាលបញ្ចេញកញ្ចប់ហិរញ្ញវត្ថុអន្តរាគមន៍ ចំនួន១៥០ លានដុល្លារដើម្បីស្តារវិស័យទេសចរណ៍
រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ហិរញ្ញវត្ថុអន្តរាគមន៍ចំនួន១៥០ លានដុល្លារដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញដោយការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ...
កង សុធា
https://bit.ly/3agNr1j
ប្រទះឃើញសត្វផ្សោត ពេញវ័យទម្ងន់ ៩៣គីឡូក្រាម ១ក្បាលងាប់នៅប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី
សត្វផ្សោតពេញវ័យមួយក្បាលមានទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រត្រូវបានគេប្រទះងាប់អណ្តែតទឹកនៅចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ កាលពីម្សិលមិញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-14-1540-236424.html
ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើន១០,៧%
ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ កម្ពុជាបាននាំចេញផលិតផលចំនួន ១,៦៥៨ លានដុល្លារទៅកាន់ប្រទេសជប៉ុន ដែលភាគច្រើនជាការផ្គត់ផ្គង់ផ្នែកដេរ ទំនិញស្បែក កាបូប និងស្បែកជើង ដែលតំណាងឱ្យការកើនឡើង ១០,៧ ភាគរយពីមួយឆ្នាំទៅមួយ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodian-exports-to-japan-increase-by-107
លោក ហ៊ុន សែន អំពាវនាវឱ្យអាស៊ាន និងអឺរ៉ុប ប្រឹងឱ្យអស់លទ្ធភាពក្នុងការកសាងសន្ដិភាពនិងស្ថិរភាពក្នុងតំបន់ និងពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាស៊ាន និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាពិភពលោក ដោយលោកអះអាងថាសន្តិភាពសកលកំពុងទទួលរងនូវការគំរាមកំហែងដោយប្រទេសមួយចំនួន។ ...
រី សុចាន់ and សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-12-16-0828-244771.html
ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនដល់ ១១ ពាន់លានដុល្លារ
ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានរាយការណ៍កាលពីម្សិលមិញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ១១.៣៩១ លានដុល្លារទៅសហរដ្ឋអាមេរិកក្នុងខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ កើនឡើង ៤២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501216028/cambodias-export-to-us-surges-to-11-billion/
គម្រោងដែលមានតម្លៃ ១៦ លានដុល្លារដើម្បីបង្កើតការងារជាង ៤.៦០០ កន្លែង
គម្រោងវិនិយោគដែលមានតម្លៃ ១៦ លានដុល្លារ រំពឹងថានឹងបង្កើតការងារបានជាង ៤.៦០០ កន្លែងក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងដល់ក្រុមហ៊ុនចំនួនបី។ ...
Adur Pradeep
https://www.khmertimeskh.com/501216132/projects-worth-16-million-to-create-over-4-6k-jobs/
គណបក្សប្រឆាំងអះអាងថា ការបង្កើតក្រុងនិងស្រុកថ្មីផ្តល់ប្រយោជន៍ដល់គណបក្សកាន់អំណាច
គណបក្សនយោបាយប្រឆាំងបានលើកឡើងថា ការបង្កើតក្រុង និងស្រុកថ្មីនៅទូទាំងខេត្តចំនួនបីតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែធ្នូ នឹងពង្រឹងការគ្រប់គ្រងរបស់គណបក្សកាន់អំណាចក្នុងតំបន់ទាំងនោះ។ ...
កម្ពុជានាំចេញស្វាយស្រស់ និងតំណាប់ស្វាយជាង ១៧ ម៉ឺនតោនរយៈពេល ១១ ខែ
ផលិតផលផ្លែស្វាយស្រស់ និងតំណាប់ស្វាយកម្ពុជា ប្រមាណជិត ១៧ ម៉ឺនតោន ត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ ធ្លាក់ចុះជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-10-1026-245766.html
ជនជាតិដើមភាគតិច ស្នើតំណាងរាស្ត្រនិងក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ទៅតុលាការទម្លាក់ចោលបទចោទ និងដោះស្រាយវិវាទដីធ្លី
ជនជាតិដើមភាគតិច មកពីបណ្តាខេត្តមួយចំនួន ស្នើតំណាងរាស្ត្រ និងក្រសួងពាក់ព័ន្ធ ជួយអន្តរាគមន៍ទៅតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ និងចុះបញ្ជីដីធ្លីឱ្យពួកគាត់ឱ្យបានឆាប់ បើមិនដូច្នេះទេ កូនចៅជំនាន់ក្រោយពួកគេនឹងគ្មានដីសម្រាប់រស់នៅ។ ...
ក្រុមហ៊ុនក្នុងស្រុកចាប់ដៃជាមួយកូរ៉េផ្តល់សេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា
ក្រុមហ៊ុនពហុផលិតផលWorldBridge Group និងក្រុមហ៊ុនLuxury Business Group (LBG) ដែលគ្រប់គ្រងដោយវិនិយោគិនកូរ៉េ បានចុះកិច្ចព្រមព្រៀងវិនិយោគរួមដើម្បីអភិវឌ្ឍការបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-30-0850-246437.html
ស្ថាប័នពាក់ព័ន្ធ រៀបកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសំណល់សមុទ្រ ដើម្បីប្រមូលធាតុចូល
ស្ថាប័នរដ្ឋាភិបាល និងដៃគូជាតិ-អន្តរជាតិ បានរៀចបំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសំណល់ប្លាស្ទិកមានប្រសិទ្ធភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-29-1813-246414.html
HTTH កំពុងសិក្សាគម្រោងវិនិយោគកោះថ្មី នៅក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការសិក្សាលើគម្រោងវិនិយោគកោះថ្មី ដែលមានផ្ទៃដី ១ ៦៦៨ ហិកតាក្នុងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-01-1103-246498.html