សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.បបានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

 នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន​បានបញ្ជាក់ថាក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតឡើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf