សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.បបានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតឡើយ។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.ប សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីការសម្រេចអនុញ្ញាតឱ្យភ្ញៀវពិសេសចូលរួមសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ឆ្នាំ ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយ រលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ការអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្ដីណែនាំមួយ ស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សេចក្តីណែនាំនេះ តម្រូវឱ្យប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមការណែនាំដោយផ្អាកការលក់ និងទទួលទានគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្ដីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។សេចក្តីប្រកាសនេះបានកំណត់ការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឆ្ហើយបានកំណត់សកម្មភាពគួរធ្វើ និងមិនគួរធ្វើផ្សេងៗក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត