ពលរដ្ឋស្ម័គ្រចិត្ត ១៥៣ គ្រួសារ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ទទួលបានការគាំទ្របច្ចេកទេសកសិម្ម
មន្ត្រីជំនាញកសិកម្មកំពុងផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេសកសិកម្មចិញ្ចឹមសត្វ និងដាំបន្លែជំហានដំបូងជូនដល់ប្រជាពលរដ្ឋចំនួន ១៥៣ គ្រួសារ ដែលស្ម័គ្រចិត្តរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ នេះបើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-28-1746-241506.html
កងកម្លាំងឆ្មាំសមុទ្រវៀតណាម និងកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីយន្តការទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍
កងកម្លាំងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខដែនសមុទ្រកម្ពុជាបានជួបប្រជុំគ្នានៅទីក្រុងហាណូយកាលពីថ្ងៃទី៤ ខែតុលា ដើម្បីពិភាក្សាអំពីយន្តការទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ របស់ពួកគេ ដែលបានជួយពួកគេរក្សាទំនាក់ទំនងទោះបីជាមាន Covid-19 ក៏ដោយ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3SYwbyS
នាយករដ្ឋមន្ត្រីគុយបាបានអញ្ជើញមកដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ៤ ខែតុលា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-10-05-0925-241809.html
និយ័តករមូលបត្រកម្ពុជាចាប់ផ្តើមស៊ើបអង្កេតការវិនិយោគខុសច្បាប់ក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបនិយាយថា និយ័តករមូលបត្រកម្ពុជា ( SERC) បានសហការជាមួយអាជ្ញាធរពាក់ព័ន្ឋចាប់់ផ្តើមស៊ើបអង្កេតអង្គការ សមាគម ក្រុមហ៊ុន និង បុគ្គល ដែលមានគម្រោងវិនិយោគខុសច្បាប់ ដើម្បីប្រមូលមូលនិធិពីសាធារណជន។ ...
កង សុធា
https://bit.ly/3tUk4s2
ប្រទេសចិនចាប់ផ្តើមមូលនិធិអចលនទ្រព្យ ៤៤,៤ ពាន់លានដុល្លារ
អ្នកវិភាគកម្ពុជាបានថ្លឹងថ្លែងលើមូលនិធិអចលនទ្រព្យចំនួន ៤៤,៤ ពាន់លានដុល្លាររបស់ប្រទេសចិន ដោយសង្ឃឹមថាកម្មវិធីនេះអាចរៃអង្គាសប្រាក់ដើម្បីដាក់ធនាគារក្នុងការទិញអគារមិនទាន់រួចរាល់ និងបញ្ចប់ការសាងសង់របស់ពួកគេ។ ...
ពេញ ចំរើន
https://kiripost.com/stories/china-launches-444b-real-estate-fund
CCHR សម្ពោធកម្រងមេរៀន ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី ១៥ ខែកញ្ញាបានសម្ពោធកម្រងមេរៀនស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌” ដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីសិទ្ធិនេះដល់សាធារណជន និងដើម្បីផ្តល់ធាតុចូលប្រកបដោយប្រសិទ្ធភាពនៅក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-09-16-0916-241091.html
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅខែក្រោយ
ក្រសួងពាណិជ្ជកម្ម និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសហការរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអត្ថប្រយោជន៍ និងនីតិវិធីនៃការនាំចេញទៅកាន់អ្នកនាំចេញក្នុងស្រុក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3EZ2Vnb
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីលាគ្នាជាចុងក្រោយនៃពិធីបុណ្យសពលោក ស៊ីនហ្សូ អាបេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានចូលរួមក្នុងពិធីលាគ្នាជាចុងក្រោយនៃពិធីបុណ្យសពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានទទួលមរណភាពបន្ទាប់ពីត្រូវបានគេបាញ់ប្រហារ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-09-28-0918-241465.html
លោក ហ៊ុន សែន៖ វៀតណាម គឺជាអ្នកជិតខាងល្អជាមួយកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វៀតណាមគឺជាអ្នកជិតខាងល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ កាន់តែរីកចម្រើនជាបន្តបន្ទាប់។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-10-0943-243257.html
សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។បើយោងទៅតាមសេចក្តីជូនដំណឹង ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាបានបង្កការឆ្លងរំខាន និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កំរិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការដឹកជញ្ចូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីបញ្ចៀសការឡើងថ្លៃតាក់ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យសាលារាជធានីភ្នំពេញ ផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចកាលមុនកូវីដ-១៩។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/pm-calls-for-free-transport-during-pchum-ben
សហគមន៍ស្នើរដ្ឋាភិបាលបង្កើនការការពារដែកជម្រកសត្វព្រៃព្រះរការ ខណៈការដឹកឈើចេញនៅតែបន្តកើតមាន
សហគមន៍ជនជាតិភាគតិចគួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានស្នើជាថ្មីដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ បង្កើនការការពារព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ ដោយពួកគេអះអាងថា ការដឹកឈើខុសច្បាប់ចេញពីព្រៃមួយនេះនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/26/communities-ask-govt-to-increase-protection-of-preah-rokar-wildlife-sanctuary/
ជនជាតិដើមភាគតិចព្នងបានអះអាងថារដ្ឋាភិបាលបានប្រគល់ដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនឯកជន
ជនជាតិដើមភាគតិចតំណាងឲ្យជិត ១០០ គ្រួសារនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹងប្តឹងអាជ្ញាធរដែលផ្តល់ដីចំនួន ២៥៥ ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ។ ...
តន វិបុល
https://www.khmertimeskh.com/501178877/bunong-claim-govt-gave-their-land-away/
ក្រសួងសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំង ដល់សិស្សានុសិស្ស
ក្រសួងសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំង ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេស ដោយជំរុញឱ្យមាតាបិតានាំកូនមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំងទាំងអស់ត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក។ ...
តន វិបុល
https://www.khmertimeskh.com/501233848/health-ministry-accelerates-vaccinations-for-students/
កម្ពុជាគ្រោងរៀបចំព្រឹត្តការណ៍ធំដើម្បីទាក់ទាញភ្ញៀវទេសចរចិន
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនក្នុងប្រទេសក្នុងឆ្នាំនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន។ ព្រឹត្តិការណ៍ទាំងនោះរួមមានព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា ដែលមានគោលដៅទាក់ទាញជនជាតិចិនមួយលាននាក់។ ...
Adur Pradeep
https://bit.ly/3XaIXf8
លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យរួមគ្នាគាំទ្រដល់ពលរដ្ឋឱ្យទទួលបានប្រព័ន្ធគាំពារសង្គម
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់រួមគ្នាក្នុងការគាំទ្រដល់ពលរដ្ឋឱ្យទទួលបានប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ខណៈសប្តាហ៍គាំពារសង្គមឆ្នាំ ២០២៣ កំណត់យកការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាដើម្បីពិភាក្សា។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-02-14-1032-246948.html
មន្ត្រីរដ្ឋាភិបាលឆ្លើយតបក្តីបារម្ភរបស់ឧត្តមស្នងការ UN ករណីបិទវិទ្យុ VOD ដោយថា ការបិទនេះ ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន
មន្ត្រីរាជរដ្ឋាភិបាល ឆ្លើយតបចំពោះក្ដីព្រួយបារម្ភ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សករណីបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD វីអូឌី)។ ទាំងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ សុទ្ធតែពន្យល់ថា ការសម្រេចបិទវីអូឌី ជាការពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-16-1712-247040.html
បុគ្គលិក VOD ស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការសម្រេចចូលបម្រើការងារក្របខណ្ឌរដ្ឋ
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បុគ្គលិករបស់វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌីដែលបាត់បង់ការងារដោយសារការដកអាជ្ញាបណ្ណ មកដល់ពេលនេះពួកគេកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការសម្រេចចូលបម្រើ ...
តន វិបុល
https://bit.ly/3lMFWVe
កម្ពុជាទទួលឱសថប្រឆាំងជំងឺផ្ដាសាយបក្សី H5N1 ចំនួន៣ពាន់ដូសពីអង្គការ WHO
ស្របពេលដែលប្រទេសកម្ពុជាកំពុងកើតមានជំងឺផ្ដាសាយបក្សី H5N1 នៅក្នុងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង អង្គការសុខភាពពិភពលោកបានផ្ដល់ជំនួយឱសថប្រឆាំងជំងឺនេះចំនួនបីពាន់ដូសមកដល់កម្ពុជា។ ឱសថទាំងនេះត្រូវបានដឹក ...
តន វិបុល
https://bit.ly/41sTjKV
យុវជនជិត ៣ ពាន់នាក់ចូលរួមវគ្គបណ្តុះបណ្តាល គ.ជ.ប
ចាប់តាំងពីដើមឆ្នាំមក យុវជនជិត៣ពាន់នាក់បានចូលរួមវេទិកាដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីផ្សព្វផ្សាយច្បាប់បោះឆ្នោត និងលើកទឹកចិត្តពួកគេឱ្យធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតក្នុងការបោះ ...
សុត គឹមសឿន
https://www.khmertimeskh.com/501252329/nearly-3000-youth-attend-nec-training-sessions/