តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

32127 កំណត់ត្រារកឃើញសម្រាប់ "ins 粉丝怎么增加(SMMFS.COM)飞机粉丝,8vt"

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ជាង​ ១០​ នាក់ ​ត្រូវបាន​ចាប់ខ្លួន

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ជាង​ ១០ ​នាក់ ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទន្លេសាប​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អន្តរក្រសួង​បាន​ឯកភាព​គ្នា​បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់ជាតិ​ជា​អចិន្រៃ្តយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន ២ ​កន្លែង​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-28-0948-233948.html

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

​ក្នុង​រយៈ​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​រក​ចំណូល​​បាន​ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន បាន​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក​ ខណៈ​អន្តរក្រសួង​កំពុង​បន្ត​ខិតខំ​ធ្វើជា​មួយក្រុម​ហ៊ុន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​លេខ​ពិសេស​នេះ​បន្ថែមទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html

លោក​ ស៊ុន ចាន់ថុល ​ព្រមាន​​ដាក់ចូល​បញ្ជីខ្មៅ​ក្រុមហ៊ុន​​កូរ៉េខាងត្បូង​ ១​ ដែល​សាងសង់​ផ្លូវ មិនមាន​គុណភាព

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ព្រមាន​ដាក់ចូល​បញ្ជីខ្មៅ ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ក្រោយ​រកឃើញថា ក្រុមហ៊ុន​នេះ សាងសង់​ផ្លូវ​មិនមាន​គុណភាព និង​មាន​ភាពយឺតយ៉ាវ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-25-0953-235333.html

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨​ ករណី​

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​៣៨​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​នាក់ បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូសរ​បាំងសាច់​អួន និង របាំង​សាច់​ស្បៃ​មុង សរុប ១៨៥៦០​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ទៀត​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-16-0900-234902.html

កម្ពុជា បំពាក់​មេដាយ​កិត្តិយស ជូន​លោក Lou McGrath សម្រាប់​ការងារ​មនុស្សធម៌​នៅ​កម្ពុជា​

ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ ចក្រភព​អង់គ្លេស លោក កាន់ ផា​រិ​ទ្ធ បាន​បំពាក់ មេដាយ​កិត្តិយស​សហ​មេត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​លោក Lou McGrath សម្រាប់​ការងារ​មនុស្សធម៌​នៅ​កម្ពុជា ដែល​បាន​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​សង្គ្រាម តាមរយៈ​មូលនិធិ Sir Bobby Charlton Foundation នៅ​កម្ពុជា​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-15-1530-234938.html

អាស៊ាន-​អាមេរិក​នឹង​បើក​កិច្ច​ប្រជុំ​កំពូល​ពិសេស​ នៅ​ថ្ងៃទី ​១២-១៣​ ខែ​ឧសភា​

អាស៊ាន និង​សហ​រដ្ឋអា​មេរិក​នឹងធ្វើ​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​សហ​រដ្ឋ​អាមេ​រិក​ នៅ​ថ្ងៃទី​ ១២-១៣​ ខែ​ឧសភា ខណៈ​កម្ពុជា​គឺជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ២០២២​ នេះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-17-0931-234948.html

ជប៉ុន​ប្រគល់​បទ​ចម្រៀង​មាន​ចំណងជើង​ថា​ «​ឥន្ទធនូ សម្រាប់​ថ្ងៃស្អែក​» ​ដល់​កម្ពុជា

ជប៉ុន​ប្រគល់​បទចម្រៀង​មាន​ចំណងជើង​ថា​ «​ឥន្ទធនូ សម្រាប់​ថ្ងៃ​ស្អែក​» ដែល​និពន្ធ និង​ច្រៀង​ដោយ​តារាចម្រៀង និង​តារាសម្ដែង​ដ៏ល្បី​របស់​ជប៉ុន គឺ​លោកស្រី មីណា​មី​ណុ យ៉ូ​កុ​(Minamino Yoko) ដល់​កម្ពុជា​ដែល​ពិធី​ប្រគល់​-​ទទួល​ធ្វើឡើង​រវាង​លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ៣០ ​ឧសភា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-31-1001-237169.html

សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

​រដ្ឋាភិបាល​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​ដែល​មាន​តម្លៃ​ ​៣​០​០​ ​លាន​ដុល្លារ​ក្នុង​ខែ​នេះ​

​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​ដែល​មាន​តម្លៃ​១​,​២ទ្រីលាន​រៀល​ ​ស្មើនឹង​ប្រមាណ​ ​៣០០ ​លាន​ដុល្លារ​ជាលើកដំបូង​ក្នុង​ខែ​នេះ​ ​សម្រាប់​ការ​បង្កើត​ប្រភព​ហិរញ្ញវត្ថុ​សាធារណៈ​ថ្មី​ ​និង​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ទី​ផ្សារ ...

​សុក​ សិទ្ឋិ​កា​រ្យ
https://bit.ly/3amxTZV

កិច្ចព្រមព្រៀងត្រូវបានសម្រេចសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក

រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សហគ្រាស​ឱសថ​កម្ពុជា​ (CPE)​ និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​ Sinovac​ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩​ ជាង​ ១០៤​ លាន​ដូ​ស​ ដែល​នឹង​ផលិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២៤​ សម្រាប់​រយៈពេល​ ៣​ឆ្នាំ​។​ ...

មុំ គន្ធា
https://www.phnompenhpost.com/national/deal-inked-locally-made-jabs

ស្ថាប័ន​ចំនួន ៣ សហការ​គ្នា​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក

ក្រុមហ៊ុន Beijing Urban Construction Group និង Beijing Jiao Tong University(BJTU) ​របស់​ប្រទេស​ចិន​បាន​សហការគ្នា​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ផ្លូវដែក​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្លូវដែក​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-05-16-1101-236463.html

កម្ពុជា​រកចំណូលបាន​ជាង $៧,៦ ​ពាន់​លាន​ពី​ការនាំចេញ​ទំនិញ ៤ ​ខែ

កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ជាង ៧,៦ ​ពាន់​លាន​ដុល្លារ នា​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង​ជាង​ ៣២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ទឹកប្រាក់​សរុប ១៧,៦ ​ពាន់​លាន​ដុល្លារ​។   ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-16-1055-236462.html

កម្ពុជាសម្លឹងមើលការសហការគ្នាសម្រាប់ដំណើរការរស់ឡើងវិញនៃសេដ្ឋកិច្ចសង្គម

កម្ពុជា​បាន​ប្រកាស​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ដើម្បី​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ​ និង​លើកកម្ពស់​វិបុលភាព​ក្នុង​សម័យប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​ (UN​ ESCAP)​ លើក​ទី​ ៧៨​ នៅ​ទីក្រុង ...

រី សូចាន់
https://www.phnompenhpost.com/national-politics/kingdom-eyes-intl-co-op-socio-economic-revival-process

អាជ្ញាធរ​ធ្វើ​របាំង​ដែក​ហាម​ឆ្លង​កន្លែង​បាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត

ក្រុមការងារ​នៃ​អាជ្ញាធរ​ខេត្តកណ្តាល​បានសម្រេច​ធ្វើ​របង​ដែក​ឃាំង​មិនឱ្យ​មាន​ការឆ្លងកាត់​កន្លែង​បាក់ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែកត្នោត​ចាប់ពី​ស្ពានថ្ម​តាខ្មៅ​រហូតដល់​វិហារ សាថៃជឺ​ប្រវែង ២១០ ​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ និង​អាច​ផ្អាក​ទីតាំង​ដេប៉ូ​ខ្សាច់​ ១​ កន្លែង​នៅក្បែរនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-11-1041-236221.html

លោក​ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​ និង​គ្រោង​ជួប​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ១០ ឧសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា ដោយ​លោក​បញ្ជាក់ថា នឹង​ជួប​ជាមួយ​មេដឹកនាំ​សំខាន់ៗ មួយចំនួន​ផងដែរ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-11-0921-236205.html

គជប ប្រាប់​ពលរដ្ឋ​ដែល​មិនមាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ទៅ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បាន​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​មិនមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ត្រូវ​ទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​រយៈពេល ៣០ ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៥ ខែឧសភា ដល់​ថ្ងៃទី​ ៣ ​ខែមិថុនា ឆ្នាំ​ ២០២២​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-06-1014-235981.html

ពលរដ្ឋ៥០០នាក់​ត្រូវ​បានបង្គាប់​ឱ្យ​ចាក​ចេញពី​តំបន់​ក្នុងដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ជាបន្ទាន់

​ប្រជាជន​ប្រមាណ៥០០នាក់​ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ប្រកាស​ឱ្យ​ពួកគេ​ចាកចេញ​ជាបន្ទាន់​ពី​ដែន​ជ​ម្រ​សត្វព្រៃ​ភ្នំ​សំ​កុស ស្ថិតនៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ ការប្រកាស​ឱ្យ​ចាកចេញ​នេះ គឺធ្វើឡើង​ក្រោយពី​ពួកគេ​ធ្វើ​ចំណាកស្រុក​មកពី​បណ្ដា​ខេត្ត​មួយចំនួន​ចូលទៅ​កាប់​ទ​ន្ទ្រា​ន​យក​ដី ...

​តន វិបុល
https://bit.ly/3NdsVMQ

ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ​នឹង​មក​ទស្សនកិច្ច​កម្ពុជា​នៅ​ដើមខែ​ក្រោយ​

ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel Kritenbrink នឹងធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ឡាវ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៧ ខែឧសភា​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-30-1312-235716.html

កម្ពុជា-ឡាវ ជួបប្រជុំ​​ពី​ការថែរក្សា​សន្ដិសុខ​​នៅតាម​ព្រំដែន​ឱ្យមាន​​សន្តិភាព​ពិតប្រាកដ

គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​រក្សាសន្តិសុខ​របៀប​រៀបរយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ​,​ឡាវ​-​កម្ពុជា នៅ​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​ ២០២២ បាន​បើក​កិច្ចប្រជុំ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ថែរក្សា​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ហើយ​បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយចំនួន​ទាក់ទង​នឹង​ការធ្វើឱ្យ​មាន​ស្ថិរភាព សន្តិសុខ​កាន់តែ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-03-0945-235829.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZcMas
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!