តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

32519 កំណត់ត្រារកឃើញសម្រាប់ "ins 粉丝怎么增加(SMMFS.COM)在线粉,1OH"

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ​ ២០២២ ក្រសួងក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។​ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ជាថ្មី និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែទាំសុខភាព សន្តិសុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ...

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf

ផ្លូវជាតិ​លេខ​ ២១ ​ត្រូវ​​សម្ពោធ​ជាមួយ​នឹង​ការប្រកាស​សង់ស្ពាន​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ

ផ្លូវជាតិ​លេខ​ ២១ ប្រវែង​ជិត ៦៤ ​គីឡូម៉ែត្រ តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ​រហូត​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃធំ​-​ឡុងប៊ិញ​) ក្នុង​ខេត្តកណ្តាល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​​ប្រើប្រាស់​នៅ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​តំបន់​អរិយក្សត្រ។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-24-0956-233747.html

រដ្ឋ​គ្រោង​ចុះបញ្ជី​ម្នាស់​បាត់ដំបង និង​ស្រូវ​ថ្មគោល​ជា​ម៉ាក​សមូហភាព

ខេត្តបាត់ដំបង​គ្រោង​សិក្សា​នូវ​ផលិតផល​កសិកម្ម​សំខាន់ៗ​ចំនួន ​២ មុខ​ទៀត​របស់​ខេត្ត​ ដើម្បី​ចុះបញ្ជី​ជា “​ម៉ាក​សមូហភាព​” ក្នុង​គោលបំណង​លើកកម្ពស់ និង​រក្សា​កេរដំណែល​របស់​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន​ខេត្ត និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកលេង​កម្សាន្ត​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-11-1414-233191.html

នាយកដ្ឋាន​ប្រយុទ្ធ​​ជំងឺឆ្លង​រកឃើញ​ជំងឺ​​ផ្ដាសាយ​បក្សី​ប្រភេទ A/H9​ លើ​ទារិកា​ម្នាក់​

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​(CDC) ​បានប្រកាស​រកឃើញ ករណី​ជំងឺ​ផ្តាសាយ​​បក្សី​ប្រភេទ A/H9 (Influenza A/H9) ​តាមរយ​:​ប្រព័ន្ធ​តាមដាន​ជំងឺ​រលាក​សួត លើ​ទារិកា​អាយុ​​ជាង ​១ ​ឆ្នាំ ដោយមាន​រោគសញ្ញា​គ្រុនក្តៅ និង​ពិបាក​ដក​​ដង្ហើម ខណៈ​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-0846-233265.html

ពលរដ្ឋ​ ២៨២ ​គ្រួសារ​យល់ព្រម​ទទួលយក​សំណង ​ដើម្បី​អនុវត្ត​គម្រោង​ស្តារ​ប្រឡាយ​ក្នុង​ក្រុង​តាខ្មៅ​

ប្រជាពលរដ្ឋ​ចំនួន ២៨២ ​គ្រួសារ បាន​យល់​​ព្រម​ទទួលយក​សំណង​តាម​គោលការណ៍ និង​នីតិវិធី​ដើម្បី​ជួយ​សម្រួល​ការអនុវត្ត​គម្រោង​ស្តារ​ប្រឡាយ​ទាំង ៤ ​ខ្សែ ប្រវែង ៦ ០០០​ ម៉ែត្រ ឱ្យ​រួចរាល់​តាម​ផែនការ ដើម្បី​រំដោះ​ទឹកជំនន់ និង​ទឹក​កខ្វក់​នៅក្នុង​រដូវវស្សាចេញពី​ទីក្រុង​តាខ្មៅ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-14-1424-233276.html

គម្រោង​ USAID​ ព្រៃ​ឡង់ ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ការធានា​ផលិតផល​ឃ្មុំ និង​គុណភាព​វេចខ្ចប់

គម្រោង USAID ព្រៃឡង់​បៃតង​បាន​ផ្តល់ជំនួយ​ដល់​អង្គការ​ NTFP-EP Cambodia ក្នុង​ការផ្តល់​វិញ្ញាបនបត្រ និង​រង្វាន់​លើកទឹកចិត្ត​ជា​សាច់ប្រាក់​ដល់​សហគ្រាស​សហគមន៍​ទឹកឃ្មុំ​ព្រៃ​ចំនួន ​៣ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ ដែល​ធ្វើឡើង​ដើម្បី​ធានាបាន​នូវ​ការប្រមូលផល​ប្រកបដោយ​និរន្តរភាព អនាម័យ និង​ការ​រក្សាទុក ព្រមទាំង​ការ​វេចខ្ចប់​ប្រកបដោយ​គុណភាព​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-15-1400-233333.html

អភិបាលខេត្ត​ឱ្យ​មន្ត្រី​ជំនាញ​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ

អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​ណែនាំ​ដល់​មន្ត្រី​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​រក​ទីតាំង​សមរម្យ​សម្រាប់​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​​ដែល​អាច​ឈានដល់​ការបង្កើត​សួនសត្វ​ព្រៃ​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​មើល​កម្សាន្ត​។ នេះ​​បើតាម​ការ​ឱ្យដឹងពី​លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នក​នាំពាក្យ​ខេត្តមណ្ឌលគិរី​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html

លោក ស ខេង អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ជួយផ្ដល់​​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​មាននៅ​ក្នុង​សហគមន៍

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រប់​ប្រភេទ ដែល​កើតមាន​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ដល់​កម្លាំង​សមត្ថកិច្ច ចុះ​បង្ក្រាប​បាន​ទាន់ពេលវេលា ដើម្បី​រក្សា​ការពារ​បាន​នូវ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-25-1017-235342.html

វិស័យយានយន្ត គ្រឿងអេឡិចត្រូនិចត្រូវបានសម្គាល់ថាជាវិស័យអាទិភាពដែលមានសក្តានុពល

រដ្ឋាភិបាលកម្ពុជាបានកំណត់វិស័យយានយន្ត និងអេឡិចត្រូនិកជាវិស័យអាទិភាពដ៏មានសក្តានុពល សម្រាប់ការលើកកម្ពស់ការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501060029/auto-electronics-marked-as-potential-priority-sectors/

ត្រីមាស​ទី​ ១ មន្ត្រីជលផល​ខេត្ត​បង្ក្រាប​បទល្មើស​នេសាទ​បាន​ ៣៨ ​ករណី និង​បញ្ជូន​មនុស្ស​ ៥ ​នាក់ ទៅ​តុលាការ

​ក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ ​២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨ ​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ៥​ នាក់​បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូស​​របាំង​សាច់​អួន និងរ​បាំងសាច់​ស្បៃមុង​សរុប​ប្រវែង ១៨ ៥៦០ ​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-18-1029-234973.html

ស្ទឹងត្រែង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​គោក្របី​បាន​ជិត ​៨ ០០០​ ក្បាល

មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ស្ទឹងត្រែង​សហការ​ជាមួយ​ការិយាល័យ​កសិកម្ម ក្រុង​ស្រុក និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​បាន​ចុះ​អន្តរាគមន៍​ចាក់​ថ្នាំ​ការពារ​​ជំងឺសា​ទឹក​សត្វ​គោក្របី​បាន​ចំនួន ៧ ៧៩៤​ ក្បាល ចាប់ពី​ថ្ងៃទី​ ២៣ ខែមីនា ដល់​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​ ២០២២ ស្រប​​ពេលដែល​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​ចុះ​ពិនិត្យ​ព្យាបាល និង​ចាក់​វ៉ាក់សាំង​ជំងឺ​នេះ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-31-0950-237167.html

​សកម្មជន​​ម្នាក់​​រីករាយ​​ទទួល​ការចាប់អារម្មណ៍​ពី​នាយករដ្ឋមន្ត្រី​

​អ្នកគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​វ័យ​ក្មេងម្នាក់​ ​ដែល​ទទួល​ការចាប់អារម្មណ៍​ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅពេលដែល​រូបលោក​កំពុង​ជិះកង់​ចាស់​ទ្រុឌទ្រោម​ក្នុង​ការ​ប្រមូលផ្តុំ​រថយន្ត​របស់​គណបក្សប្រជាជន​កម្ពុជា​ ​កំពុងតែ​ញញឹម​នៅ​ថ្ងៃនេះ​ ​បន្ទាប់ពី​ក្មួយស្រី​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​ម៉ូតូ ...

សុ៊ន មិនា
https://bit.ly/3wSzePB

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ចំនួន ៦៣ ប្រទេស​នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ (ITF) បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជាសមាជិក​ទី​៦៤ នៃ ITF នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែឧសភា។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1627-236747.html

លោក ស ខេង ចាត់ទុក​ដំណើរការ​បោះឆ្នោត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​សូមឱ្យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ) ស្នើឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​យកចិត្ត​ទុកដាក់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ ដោយ​លោក​បានចាត់ទុក​ដំណើរការ​បោះឆ្នោត គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ប្រកប​ដោយ​មោទនភាព​ជាតិ​។ ​នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-04-29-1659-235702.html

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត១៦ម៉ឺននាក់ក្នុងត្រីមាសទី១

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ១៦​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កើនឡើង ១២៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ក្នុង​នោះ​ជាង ៥៤​ភាគរយ បាន​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1121-235713.html

វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២

​នៅ​ថ្ងៃ​ទី​ ០៣​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២​។​​ក្រសួងបរិស្ថាន​ សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ “​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២”​ នៅ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ព្រះសង្ឃ ​និង​និស្សិត​ធ្វើ​ធម្ម​យាត្រា​ថ្មើរជើង ​ដើម្បី​ចូលរួម​អភិរក្ស​បរិស្ថាន​ និង​ព្រៃឈើ​

ព្រះសង្ឃ សាស្ដ្រាចារ្យ និង​និស្សិត​ប្រមាណ ៣០ អង្គ​/​នាក់ ដឹកនាំ​ដោយ​ព្រះសង្ឃ​មុនី​កោសល​បណ្ឌិត​យ៉​ន សេង​យៀ​ត សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ជា​ព្រះ​បាឡាត់​គណ​រាជធានី​ភ្នំពេញ នឹងធ្វើ​ធម្ម​យាត្រា​ថ្មើរ​ជើង​ចម្ងាយ ២៦៥ គីឡូម៉ែត្រ នៅ​តំបន់​ជួរ​ភ្នំក្រវាញ​រយៈពេល ១៩ ថ្ងៃ ចាប់ពី​ថ្ងៃទី ​៧ ខែមិថុនា ដើម្បី​ចូលរួមចំណែក​លើ​ការ​អភិ​​រក្ស​បរិស្ថាន ​និង ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-06-07-0903-237410.html

គម្រោងដែលមានតម្លៃជិត ២៤ លានដុល្លារត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានទុនវិនិយោគសរុបជិត ២៤ លានដុល្លារ ដែលនឹងបង្កើតការងារបន្ថែមទៀតនៅក្នុងប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501093977/projects-worth-nearly-24-million-approved-by-cdc/

លោកនាយក​រដ្ឋមន្ត្រី ​ប្រកាស​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​​នៅក្នុង​ឆ្នាំ​ ២០២៣

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​ប្រមាណ​ជាង​ ៣៦ ​ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ​ ២០២៣ ក្នុងនោះ​មន្ត្រី​ក្នុង​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ​នឹងមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-06-14-0933-237656.html

លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ផ្ទេរ​អ្នកជំងឺ​កូវីដ ១៩ ​ចេញពី​ស្តាត​អូឡាំពិក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ និង​រៀបចំ​ផ្ទេរ​អ្នកជំងឺ​កូវីដ ​១៩​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​យក​ទីកន្លែង​នេះ​ឱ្យ​កីឡាករ​-​កីឡាការិនី​ធ្វើការ​ហាត់​សម​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។  ...

មុំ គន្ធា
https://www.postkhmer.com/national/2022-04-29-1015-235642.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

A2ccj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!