លោក ស ខេង ចាត់ទុក​ដំណើរការ​បោះឆ្នោត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​សូមឱ្យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ) ស្នើឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​យកចិត្ត​ទុកដាក់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ ដោយ​លោក​បានចាត់ទុក​ដំណើរការ​បោះឆ្នោត គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ប្រកប​ដោយ​មោទនភាព​ជាតិ​។ ​នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ …

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-04-29-1659-235702.html