មកទល់ពេលនេះ ការចាក់វ៉ាក់សាំងការពារដុំពកគោក្របីអស់ថ្នាំ ៣ ពាន់ដូសហើយ
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមការងារបានចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោក្របីរបស់អ្នកភូមិបានប្រមាណ ៣ ០០០ ដូសហើយ ចាប់ពីពេលផ្ដើមយុទ្ធនាការកាលពីចុងខែមុននៅក្នុង ២៣ រាជធានី-ខេត្ត។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-06-0953-223072.html
ក្រសួងធនធានទឹកផ្សព្វផ្សាយពីជំនន់ទឹកភ្លៀងប៉ះពាល់ដល់រាជធានីខេត្តមួយចំនួន
ចាប់ពីថ្ងៃទី ៦ ខែកញ្ញានេះទៅ តំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងបណ្ដាខេត្តជាប់បឹងទន្លេសាបមួយចំនួនអាចនឹងរងការជន់លិច។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-09-05-1754-223057.html
រដ្ឋមន្ត្រីធម្មការ ណែនាំពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក ឈិត សុខុន បានធ្វើការណែនាំទៅដល់គ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននៅឆ្នាំនេះ ដោយត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារដើម្បីកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-09-07-0933-223137.html
កម្ពុជាប្រមូលចំណូលបានប្រមាណជាង $៦៨៥ លាន ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១
កម្ពុជាទទួលបានប្រាក់ជាង ៦៨៥ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ ដែលក្នុងនោះបរិមាណនៃការនាំចេញស្រូវបានកើនឡើងជិតទ្វេដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-07-1106-223165.html
សេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគត្រូវបានយកមកធ្វើការពិភាក្សា
រដ្ឋាភិបាលកំពុងតែធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគទៅវិស័យឯកជនដើម្បីពិភាក្សាពីវិធីក្នុងការធ្វើឲ្យច្បាប់នេះកាន់តែទូលំទូលាយ ជួយប្រទេសកម្ពុជាឱ្យក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី និងដើម្បីកែលម្អបរិយាកាសវិនិយោគ ...
សុខ ចាន់
https://bit.ly/3lUboM4
ពលរដ្ឋ ៣០ នាក់ ត្រូវបានឃាត់ខ្លួនពេលប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចក្នុងជម្លោះដីធ្លី
សមត្ថកិច្ចកំពុងសាកសួរពលរដ្ឋ ៣០ នាក់ នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បន្ទាប់ពីឃាត់ខ្លួនពេលប៉ះទង្គិចជាមួយកងកម្លាំងសមត្ថកិច្ចក្នុងរឿងវិវាទដីធ្លីកាលពីថ្ងៃទី ១២ កញ្ញា នៅទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បណ្តាលឱ្យកងកម្លាំងសមត្ថកិច្ចរងរបួសជាង ១០ នាក់។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-09-14-1027-223557.html
Ford ក្លាយជាក្រុមហ៊ុនដំបូងគេបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុននឹងបង្កើតរោងចក្រដំឡើងរថយន្តលើកដំបូងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរថយន្តយីហោថ្មីៗ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុននេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរធំមួយក្នុងឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-16-1240-223671.html
ការជម្រុញបន្ថែមដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងលើកទី ១ និងលើកទី ២
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ថ្នាក់ជាតិបានជម្រុញឱ្យអភិបាលខេត្ត និងក្រុង បង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនទាំងលើកទី ១ និងលើកទី ២ បន្ទាប់ពីកត់សម្គាល់ឃើញថា ...
ម៉ម គន្ធា
https://www.phnompenhpost.com/national/added-push-wrap-first-second-covid-shots
ក្រសួងបើកឱ្យដំណើរការប្រឡងយកបណ្ណបើកបរឡើងវិញ ក្រោយផ្អាកអស់ពេលប្រមាណ ៣ ខែ
ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសការផ្តល់សេវាប្រឡងយកបណ្ណបើកបរនៅក្នុងរាជធានីភ្នំពេញឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលប្រមាណ ៣ ខែ ហើយបើពលរដ្ឋដែលមានបំណងប្រឡងត្រូវទៅដាក់ពាក្យនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-23-1839-222195.html
មកទល់ពេលនេះ កម្ពុជាបាននាំចេញកង់កើនឡើងជិត ២៥%
បើយោងតាមក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនផលិតកង់នៅកម្ពុជារកចំណូលបានជាង ៤០០ លានដុល្លារពីការនាំចេញក្នុងឆ្នាំនេះគិតត្រឹមថ្ងៃទី ៣១ ខែសីហា។ ការនាំចេញបានកើនឡើង ២៤.៥ ភាគរយបើធៀបនឹងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២០ ។ ប្រសិនបើតម្រូវការនៅក្រៅប្រទេសនៅតែរឹងមាំ ការនាំចេញរយៈពេល ១២ ខែទំនងជាលើសពី ៥២៧ លានដុល្លារកាលពីឆ្នាំមុនដែលជាការកើនឡើង ២៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ...
Michael Firn
https://bit.ly/3zXt6G8
មន្ទីរវប្បធម៌កំពុងសិក្សាពីនំ និងម្ហូបនៅស្ទឹងត្រែង ដើម្បីចងក្រងជាឯកសារ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងកំពុងសិក្សាពីលទ្ធភាពក្នុងការចងក្រងឯកសារផ្លូវការនៃនំអន្សមជ្រូក មុខម្ហូប និងបង្អែមផ្សេងៗ សម្រាប់សម្គាល់អាហារប្រចាំតំបន់នេះ ដើម្បីរក្សានូវមរតកដូនតា និងទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-21-1030-225420.html
ខេត្តសៀមរាបបញ្ចប់បម្រាមគោចរ ខណៈកំពង់ស្ពឺឱ្យបើកអាជីវកម្ម
រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទបញ្ចប់បម្រាមគោចរក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលធ្លាប់បានរឹតត្បិតការធ្វើចរាចរណ៍ពេលយប់ចាប់ពីម៉ោង ៩ ដល់ម៉ោង ៣ ទៀបភ្លឺ បន្ទាប់ពីខេត្តសង្កេតឃើញអត្រាឆ្លងជំងឺកូវីដ-១៩ បានថយចុះ ខណៈនៅខេត្តកំពង់ស្ពឺក៏បានបញ្ចប់ដូចគ្នា ហើយបានបើកឱ្យដំណើរការអាជីវកម្មឡើងវិញផងដែរ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-21-1058-225425.html
មន្ត្រីជំនាញចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា មុនចុះបញ្ជីជូនពលរដ្ឋ
ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា និងស្ថានភាពជាក់ស្តែងនៃទីតាំងដីពាក់ព័ន្ធ បន្ទាប់ពីរដ្ឋបាលខេត្តមណ្ឌលគិរីស្នើទៅក្រសួង ដើម្បីធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលឱ្យមានកម្មសិទ្ធិកាន់កាប់ស្របច្បាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-26-1000-225686.html
កម្ពុជា-ចិនប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានតម្លៃជាង១.១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំនួន៥២.៧៤ ភាគរយ នេះបើយោងតាមតួលេខចាស់របស់ក្រសួងពាណិជ្ជកម្ម។ យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថាភាគីទាំងពីរបានប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ពី ៨.១ពាន់លានដុល្លារកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3bPbZM7
តម្រូវការសេវាកម្មសម្រាប់ពិធីមង្គលការស្ទុះងើបឡើងវិញ ក្រោយការបើកផ្លូវរបស់នាយករដ្ឋមន្ត្រី
ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប្រកាសពីការបញ្ឈប់ការកំណត់ចំនួនអ្នកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដោយគ្រាន់តែតម្រូវឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនោះ សកម្មភាពអាជីវកម្មនានាពាក់ព័ន្ធនឹងពិធីនេះ ដូចជា ផ្នែកចុងភៅ សម្អាងការ និងមជ្ឈមណ្ឌលសម្រាប់រៀបចំមង្គលការ ជាដើម បានចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ដែលជាការឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-17-1036-226971.html
ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានតម្លៃជាង $៤ ពាន់លាន កើន ៥១,២៧%
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៤ ៣៦៨,៨ លានដុល្លារ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមាន ២ ៨៨៨,២ លានដុល្លារ។ នេះបើតាមតួលេខក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-12-1414-226677.html
អ.គ.រ ក្រើនរំឭកអំពីកាលបរិច្ឆេទនៃការបិទបញ្ចប់ការបន្ធូរបន្ថយពន្ធអាករ ១០%
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានក្រើនរំលឹកម្ចាស់រថយន្តចង្កូតឆ្វេងដែលមិនទាន់មកបង់ពន្ធថា ការអនុគ្រោះលើការបន្ធូរបន្ថយប្រាក់ពន្ធអាករ ១០ ភាគរយនឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-12-03-1118-227771.html
បរិមាណថ្នាំជក់នាំចេញមានជិត ៤,៣ ពាន់តោន ធ្លាក់ជាង ២៤%
កម្ពុជាបាននាំចេញថ្នាំជក់ជិត ៤,៣ ពាន់តោនក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ថយចុះ ២៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយក្នុងនោះការនាំចេញទៅទីផ្សារវៀតណាមគ្របដណ្តប់ស្ទើរទាំងស្រុង។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-08-1054-228023.html
កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» (Startup Cambodia) ដើម្បីឆ្លើយតបគាំទ្រ និងជ្រោមជ្រែងដល់ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលទើបត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-09-0940-228055.html
លោក ចម ប្រសិទ្ធ ៖ ភូមិប្រមាណ ៥០ ភាគរយនៅកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយ
ភូមិចំនួនប្រមាណ ៥០ ភាគរយនៅទូទាំងប្រទេសកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ។ នេះជាការលើកឡើងរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីចុងសប្តាហ៍មុន។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-07-1920-227995.html