រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំប្រជុំស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចនៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែមីនានេះ ដើម្បីផ្តល់ការណែនាំបន្ថែមក្នុងការចូលរួមដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-17-0245-248103.html
អង្គការសង់ត្រាល់ បន្តផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលរដ្ឋនៅតាមខេត្តមួយចំនួន
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅតែបន្តសកម្មភាពធ្វើការអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចំណាកស្រុកដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន ខណៈនៅតែមានពលរដ្ឋខ្មែរជាច្រើននៅតែបន្តធ្វើចំណាកស្រុកតាមរយៈមេខ្យល់ដោយខុសច្បាប់។ ...
ជា សុខនី
https://www.postkhmer.com/national/2023-03-20-1936-248210.html
នាយករដ្ឋមន្ត្រីវៀតណាមបាននិយាយថា វៀតណាមមានឆន្ទៈក្នុងការគាំទ្រកម្ពុជា
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានទៅអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃចន្ទ ដល់ថ្ងៃពុធ និងដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ច ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3lywNQK
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាផ្តល់ប្រាក់ចំនួន ៤៣៥ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍កម្ពុជា
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានសន្យាថានឹងផ្តល់មូលនិធិដ៏ធំបំផុតរបស់ខ្លួនមកដល់កម្ពុជាក្នុងទម្រង់ជាទឹកប្រាក់ចំនួន ៤៣៥ លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់គម្រោងជាច្រើនដោយផ្តល់អាទិភាពដល់វិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងវិស័យ ...
Marissa Carruthers
https://kiripost.com/stories/afd-pledges-435m-for-cambodian-development-projects
Cellcard គ្រោងចុះបញ្ជីនៅ CSX នៅពេលឆាប់ៗនេះ
ក្រុមហ៊ុន CamGSM ឬ Cellcard ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង គ្រោងនឹងធ្វើការកៀរគរមូលនិធិប្រមាណ ២០ លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា (CSX) នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីទទួលការអនុញ្ញាតជាគោលការណ៍ពីទីផ្សារ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-03-31-0955-248612.html
ផែនទីចង្អុលផ្លូវនៃទេសចរណ៍កម្ពុជា
ខណៈដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គឆ្នាំនេះនៅខេត្តព្រះសីហនុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញគោលដៅទេសចរណ៍ ផែនការពង្រីកអាកាសចរណ៍ និងលើកទឹកចិត្តភ្ញៀវទេសចរឱ្យរុករកមជ្ឈមណ្ឌលនានានៃខេត្តសៀមរាប និងរាជធានីភ្នំពេញ ...
Marissa Carruthers
https://kiripost.com/stories/cambodias-tourism-roadmap
ធនាគារអភិវឌ្ឍន៍អាស៊ីជំរុញឱ្យមានការវិនិយោគបៃតងកើនឡើង
ទោះបីជាមានហានិភ័យជាច្រើនដែលធ្វើឱ្យទស្សនវិស័យរបស់ប្រទេសកម្ពុជាមានភាពមិនច្បាស់នៅឆ្នាំនេះក៏ដោយ កំណើនផលិតផលក្នុងស្រុកសរុប ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥,៥% ធៀបនឹងការប៉ាន់ប្រមាណ ៥,២% ក្នុងឆ្នាំ២០២២។ ...
Sangeetha Amarthalingam
https://kiripost.com/stories/cambodia-adb-urges-green-investment-ramp-up
កម្ពុជាបានស្នើឱ្យចិនបង្កើនជើងហោះហើរត្រង់ជាមួយគ្នាយ៉ាងតិច ៣០០ ជើងនៅក្នុង ១ សប្តាហ៍
ផ្នែកឯកជនរំពឹងថា ផែនការនៃការបង្កើនចំនួនជើងហោះហើររវាងកម្ពុជា-ចិន នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត ស្របពេលប្រទេសទាំង ២ កំពុងខិតខំជំរុញបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣០០ ជើងក្នុង ១ សប្តាហ៍ ដើម្បីសម្រួលដល់ភ្ញៀវចិន ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-04-27-1021-249432.html
លោករដ្ឋមន្ដ្រីបរិស្ថាន ជំរុញឱ្យមានកិច្ចសហការជាសកល ដើម្បីដោះស្រាយបញ្ហាសំរាមក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ បានជំរុញដល់បណ្តាប្រទេសក្នុងតំបន់ និងអាស៊ី ប៉ាស៊ីហ្វិក និងដៃគូឱ្យមានកិច្ចសហការជាសកលក្នុងការដោះស្រាយបញ្ហាកាកសំណល់ជាពិសេសសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ទេរបច្ចេកទេសពីប្រទេសជឿនលឿនដល់ប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-02-09-1000-246793.html
ការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នានៅដើមនិទាឃរដូវ
យានជំនិះជាងមួយលានគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុក្នុងរយៈពេលបីខែដំបូងចាប់តាំងពីការសម្ពោធដាក់ឱ្យប្រើប្រាស់ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xgysfR
សំណល់អេឡិចត្រូនិកជាង ៧ តោន ត្រូវបានប្រមូលទុកសម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស
ក្នុងរយៈប្រមាណណ ៤ ឆ្នាំមកនេះ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt-Energy Cambodia) ប្រមូលបានសំណល់អេឡិចត្រូនិកជាង ៧ តោន រួមមានថ្មពិល និងអាគុយ ដែលជាប្រភេទសំណល់គ្រោះថ្នាក់សម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះនៅឡើយ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-02-12-1721-246899.html
នាវាពាណិជ្ជកម្ម ដែលចូលមកដែនទឹកកម្ពុជា ត្រូវបានសម្រេចឱ្យស្នើសុំធ្វើបែបបទនាវាតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣កុម្ភៈបានសម្រេចឱ្យគ្រប់នាវាពាណិជ្ជកម្មទាំងអស់ដែលចូលមកដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំធ្វើបែបបទនាវាចូល-ចេញតាមរយៈប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ ...
បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-24-0854-247358.html
NBC នឹងដាក់ឱ្យដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី ១៣៤
ធនាគារជាតិនៃកម្ពុជា (NBC) នឹងរៀបចំដាក់ឱ្យដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី១៣៤ របស់ខ្លួននៅថ្ងៃទី ២៥ ខែកក្កដាខាងមុខជាមួយនឹងទឹកប្រាក់ចំនួន ៩០ ពាន់លានរៀល (២២លានដុល្លារ) ផ្តល់ជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាដែលត្រូវការសន្ទនីយភាពជាប្រាក់រៀល។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-07-20-1001-252512.html
អាជ្ញាធរភ្នំពេញប្រាប់ពេលវេលា និងទីតាំងរថយន្តក្រុង ៤៣០ គ្រឿង ដែលដឹកពលរដ្ឋទៅបោះឆ្នោត
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃចំនួន ៤៣០ គ្រឿង និងបានប្រាប់ពីចំណតត្រៀមចេញដំណើរចាប់ពីម៉ោង ៥និង ៣០ នាទីព្រឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករនិយោជិត ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-20-1553-252527.html
កម្ពុជាបានបញ្ចេញប្រាក់ជាង $៤៥៦ លាន លើការនាំចូលរថយន្ត
ទឹកប្រាក់ជាង ៤៥៦ លានដុល្លារ ត្រូវបានបញ្ចេញទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២៣ លើការនាំចូលរថយន្តគ្រប់ប្រភេទ ដោយធ្លាក់ចុះជិត ២០ ភាគរយបើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២២ ខណៈរោងចក្រដំឡើងរថយន្តក្នុងស្រុកចាប់ផ្តើមដើរតួនាទីជាបណ្តើរៗជំនួសឱ្យការនាំចូលពីក្រៅប្រទេស ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-07-18-1004-252440.html
លោកនាយករដ្ឋមន្ត្រី ម៉ូឌី ចូលគាល់ព្រះមហាក្សត្រខ្មែរ ពិភាក្សាអំពីវិធីជំរុញភាពជាដៃគូ
លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កាលពីថ្ងៃអង្គារបានជួបពិភាក្សាជាមួយព្រះមហាក្សត្រខ្មែរ ព្រះនរោត្តម សីហមុនី ដែលភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវិធីដើម្បីជំរុញភាពជាដៃគូក្នុងការកសាងសមត្ថភាព វិស័យទេសចរណ៍ វប្បធម៌ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/58ruza8r
ក្រុមសប្បុរសជនកូរ៉េខាងត្បូង បានផ្ដល់ផ្ទះជាង ២៦០ខ្នង ដល់ពលរដ្ឋក្នុងស្រុកបន្ទាយស្រី
ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូងតាមរយៈអង្គការមិត្ដកម្ពុជាបានជួយសាងសង់ផ្ទះជាង ២៦០ ខ្នង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាពិសេស នឹង ...
ជា សុខនី
https://www.postkhmer.com/national/2023-06-04-1528-250816.html
គម្រោងវិនិយោគជាង ៦០ ត្រូវបាន CDC អនុម័តក្នុងរយៈពេល ៥ ខែ
គម្រោងវិនិយោគឯកជនចំនួន ៦១ ដែលមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារ និងបង្កើតការងារជាង ៧៦ ពាន់កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនារយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ ដោយភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-06-05-1028-250841.html
ក្រសួងការងារនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ
យោងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងសហការរៀបចំគោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនចំនួន ១,៥ លាននាក់នៅក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយរាជរដ្ឋាភិបាលបានបង់ថ្លៃសិក្សា និងប្រាក់ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501303351/ministry-of-labour-to-provide-vocational-training-to-1-5-million-young-people-from-poor-and-vulnerable-families/
ពិព័រណ៍ការងារបើកឱកាសផ្ដល់ការងារប្រមាណ ៤ ៥០០ កន្លែង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព ចំនួន ២ ថ្ងៃ ដែលពិព័រណ៍នេះនឹងផ្តល់ឱកាសការងារសរុបប្រមាណ ៤ ៥០០ កន្លែង មកពីក្រុមហ៊ុនធំៗចំនួន ២៥ ក្រុមហ៊ុន។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-06-14-1108-251282.html