រដ្ឋាភិបាល អង្គការសង្គមស៊ីវិលពិភាក្សាអំពីសិទ្ធិឌីជីថល សេរីភាពអ៊ីនធឺណិត
អង្គការសង្គមស៊ីវិល (CSOs) និងអ្នកជំនាញបានធ្វើកិច្ចពិភាក្សាលើបញ្ហាប្រឈម និងការអភិវឌ្ឍន៍សិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា។ ពួកគេបានជំរុញឲ្យសិទ្ធិនិងសេរីភាពទាំងនេះបន្តមាន។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/govt-csos-discuss-digital-rights-internet-freedoms
កម្ពុជាជួសជុលព្រះពុទ្ធបដិមា ៣អង្គទៀតនៅរួតបាកាន
អាជ្ញាធរបានអោយដឹងថា អាជ្ញាធរជាតិអប្សរា (ANA) របស់កម្ពុជា កំពុងជួសជុលព្រះពុទ្ធបដិមា ៣អង្គទៀត នៅប្រាង្គបាកាន នៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នាភាគពាយ័ព្យ ខេត្តសៀមរាប បន្ទាប់ពី ព្រះពុទ្ធបដិមាមួយព្រះអង្គមុនត្រូវបានជួសជុលរួច។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sru8HP
ពលរដ្ឋបុទុមសាគរតវ៉ាព្រោះអាជ្ញាធរគំរាមបោសសម្អាតជម្រក
អាជ្ញាធរខេត្តកោះកុងបានគំរាមកម្ទេចជម្រកដែលសាងសង់ដោយប្រជាពលរដ្ឋនៅស្រុកបុទុមសាគរលើដីដែលអ្នកស្រុកថាយកពីពួកគេដោយចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លី យ៉ុងផាត់។ ...
ឃុត សុគន្ធ
https://vodenglish.news/botum-sakor-residents-defiant-as-authorities-threaten-to-clear-shelters/
រដ្ឋមន្ត្រីមហាផ្ទៃប្រកាសបង្ក្រាបការទន្ទ្រានយកដីព្រៃលិចទឹកនៅបាត់ដំបង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង ទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប ក្នុងស្រុកមោងឬស្សី ស្រុកសង្កែ ឯកភ្នំ និងស្រុក ...
ស៊ុត គឺមសឿត
https://bit.ly/3v4DE6B
ពលរដ្ឋជាង ១ ០០០ គ្រួសារ បានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងស្រុកម៉ាឡៃ
ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារបានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1006-232109.html
អន្តរក្រសួង និង WB កំពុងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹង
អន្តរក្រសួង និងធនាគារពិភពលោក (WB) កំពុងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅក្នុងក្រុង និងស្រុកនៅក្នុងខេត្តចំនួន ៥ ក្រោមការផ្ដល់ហិរញ្ញប្បទានពី WB ដែលមានទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ សម្រាប់រយៈពេល ៦ ឆ្នាំ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-24-1105-232297.html
លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យប្រកាន់ខ្ជាប់ការរស់នៅតាមគន្លងថ្មី
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងអនាម័យ» រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-01-0907-232502.html
រាជរដ្ឋាភិបាលសម្រេចលុបចោលការធ្វើតេស្តរហ័ស និងលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR នៅពេលមកដល់កម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលការធ្វើតេស្តរហ័ស និងលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង សម្រាប់អ្នកដំណើរមកពីក្រៅនៅពេលមកដល់ប្រទេសកម្ពុជា។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-17-0851-233411.html
រដ្ឋាភិបាលជំរុញឱ្យការពារដំរី និងជម្រករបស់ពួកគេ
អ្នកអភិរក្សសត្វដំរីក្នុងខេត្តមណ្ឌលគិរី អំពាវនាវដល់រដ្ឋាភិបាលឲ្យការពារសត្វដំរី និងថែរក្សាព្រៃឈើ។ ការអំពាវនាវនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសម្លាប់ដំរីសម្រាប់ភ្លុករបស់វា និងផ្នែកផ្សេងៗទៀត។ ...
សុត គឹមសឿន
https://www.khmertimeskh.com/501050336/government-urged-to-protect-elephants-and-their-habitats/
គ្រោះថ្នាក់ចរាចរណ៍ ៣ ខែដើមឆ្នាំនេះ មានការកើនឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំមុន
ក្នុងរយៈពេលប្រមាណ ៣ ខែ ឆ្នាំ ២០២២ នេះ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៥៩ លើកបណ្តាលឱ្យមានអ្នកស្លាប់ ៤៨៦ នាក់ អ្នករបួសធ្ងន់ ៧៧៩ នាក់ និងរបួសស្រាល ៤៥៩ នាក់ដែលតួលេខទាំងនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-01-1026-234243.html
ក្រសួងអប់រំ គ្រោងដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះការគិតស៊ីជម្រៅ ដែលមានឈ្មោះថា « Think!Think!» ជាកម្មវិធីសិក្សាលេខ១ របស់ប្រទេសជប៉ុន
ក្រសួងអប់រំគ្រោងដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះការគិតស៊ីជម្រៅ ដែលមានឈ្មោះថា «Think!Think!» ជាកម្មវិធីសិក្សាលេខ១ របស់ប្រទេសជប៉ុន នៅសាលាបឋមសិក្សាព្រះនរោត្តមក្នុងរាជធានីភ្នំពេញ នៅខែមីនា នេះ។ នេះបើយោងតាមក្រសួងអប់រំ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-05-1402-232863.html
ព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូម៉ង់គ្រោងនឹងពង្រីកពាណិជ្ជកម្ម និងមូលបត្របំណុលវិនិយោគ
កម្ពុជា និងអូម៉ង់បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ កំណត់តំបន់អាទិភាព និងស្វែងយល់ពីមូលដ្ឋានដើម្បីបង្កើតកិច្ចព្រមព្រៀងដែលឆ្លើយតបនឹងធនធាន និងសមត្ថភាពតែមួយគត់របស់ប្រទេសទាំងពីរ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ ...
ហ៊ិន ពិសី
https://www.phnompenhpost.com/business/kingdom-oman-set-scale-trade-investment-bonds
មេដឹកនាំ និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨ នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន
មន្រ្តីពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-15-0908-233317.html
យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប ត្រូវបានដាក់ឱ្យអនុវត្ត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី ២១ ខែមីនានេះ ដើម្បីបន្តពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះស្របតាមបរិការណ៍ថ្មី។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-21-1522-233605.html
ក្រសួងអប់រំនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំចំនួន ៣ នាថ្ងៃទី ២៨-៣០ មីនា ឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍ សង្គម-វប្បធម៌អាស៊ាន នាឆ្នាំ ២០២២ នេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំចំនួន ៣ ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា នៅរាជធានីភ្នំពេញ ដោយធ្វើតាមប្រព័ន្ធអនឡាញ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-1048-233964.html
កម្ពុជាបានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
បន្ទាប់ពីបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ កម្ពុជាកំពុងកាន់តំណែងជាប្រធានអាស់ានជាលើកទីបីនៅឆ្នាំនេះ។ ក្នុងនាមជាប្រធានសម្រាប់ឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់ៗជាច្រើន រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Gycqck
ក្រសួងសុខាភិបាលកំពុងគិតពីការត្រៀមបង្ការ ជំងឺអុតស្វា ដូចដែលក្រសួងត្រៀមប្រយុទ្ធនឹងកូវីដ
ក្រសួងសុខាភិបាលបាននិងកំពុងគិតគូរទៅលើការត្រៀមបម្រុងលើការការពារជំងឺអុតស្វា ឬ Monkeypox ដែលជាយុទ្ធសាស្ត្រសំខាន់ដូចដែលក្រសួងបានត្រៀមបម្រុងប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែរ ហើយក្នុងនោះអ្វីដែលជាចំណុចសំខាន់គឺការចាក់វ៉ាក់សាំង។ នេះបើតាមអ្នកនាំពាក្យសុខាភិបាល។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-31-0956-237168.html
ការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសកម្ពុជាបានកែប្រែមកត្រឹម ៥,៤ ភាគរយ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបញ្ចប់ជាមួយនឹងអត្រាកំណើនល្អនៅឆ្នាំ ២០២២ ប៉ុន្តែទាបជាងកំណើនដែលបានព្យាករណ៍នៅដើមឆ្នាំនេះ។ ការធ្លាក់ចុះនៃការព្យាករកំណើនគឺដោយសារជម្លោះរុស្ស៊ីនិងអ៊ុយក្រែននិងភាពមិនប្រាកដប្រជាក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501067848/cambodias-2022-economic-growth-estimates-revised-to-5-4-percent/
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង៖ ការបង្កើនសក្តានុពលសម្រាប់វិស័យពាណិជ្ជកម្ម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចជួយជំរុញការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះក៏បង្ហាញពីឱកាសសម្រាប់ការវិនិយោគបន្ថែមក្នុងឧស្សាហកម្មកែច្នៃរបស់កម្ពុជាតាមរយៈ ‘គំរូអាជីវកម្មបូកមួយ’ ដែលក្នុងនោះក្រុមហ៊ុនកូរ៉េខាងត្បូងអាចពង្រីកបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេដែលមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងប្រទេសវៀតណាម ឬប្រទេសថៃផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3traxJk
អ្នកជំនាញ៖ បំណុលសាធារណៈរបស់ប្រទេសកម្ពុជាស្ថិតក្នុងកម្រិតទាបប្រហែល ២៤%
អ្នកជំនាញបានឱ្យដឹងថា បំណុលសាធារណៈរបស់កម្ពុជាស្ថិតនៅក្នុងកម្រិតទាបប្រហែល ២៤ ភាគរយធៀបនឹងផលិតផលសរុបក្នុងស្រុកដែលជាកម្រិតមូលដ្ឋានដ៏ទាបជាងបណ្តាប្រទេសទាំងឡាយនៅក្នុងតំបន់ និងពិភពលោក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-06-16-1003-237758.html