កម្ពុជាឈរលំដាប់ទី៣ នៃការកើនឡើងប្រាក់ចំណូលពី RCEP
កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៣ នៃការបង្កើនប្រាក់ចំណូលសម្រាប់ប្រទេសពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី ខណៈការនាំចេញរបស់កម្ពុជានឹងកើនប្រមាណ ៦,៥ ភាគរយ ដោយជាប់លេខ ៣ បន្ទាប់ពីវៀតណាម ១១,៤ ភាគរយ និងជប៉ុន ៨,៩ ភាគរយ។ នេះបើតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោក (WB)។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-28-1125-232474.html
កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត ប្តេជ្ញាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត ប្តេជ្ញាចិត្តពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពីព្រោះប្រទេសទាំង ២ នៅមិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ ខណៈកម្ពុជាស្នើឱ្យអារ៉ាប៊ី សាអ៊ូឌីត ផ្តល់អាហារូបករណ៍លើជំនាញវិស្វកម្មប្រេង និងឧស្ម័ន ដល់កម្ពុជា ...
រី សុចាន់ and មុំ គន្ធា
https://www.postkhmer.com/national/2022-03-21-1421-233620.html
អង្គការសន្សំម្លប់ព្រៃប្រកាសជ្រើសរើសកសិករឱ្យចូលជាសមាជិក IBIS ដើម្បីអនុវត្តការដាំស្រូវសរីរាង្គ
អង្គការសន្សំម្លប់ព្រៃកំពុងប្រកាសជ្រើសរើសកសិករ សម្រាប់ចូលរួមជាសមាជិក-កសិករ IBIS ដោយឥតគិតថ្លៃ ដើម្បីអនុវត្តការដាំដុះស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ នៅខេត្តចំនួន ៤ គឺខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ ដែលការជ្រើសរើសនេះនឹងធ្វើឡើងត្រឹម ខែមេសា ២០២២។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-04-0915-234345.html
ធនាគារពិភពលោកអនុម័តថវិកាប្រមាណ ១១៣ លានដុល្លារ ដើម្បីសេវាថែទាំសុខភាព
ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណ ១១៣ លានដុល្លារ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ខណៈថវិកាទាំងនោះសំដៅសំខាន់សម្រាប់ក្រុមដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានា ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-14-0859-233266.html
រដ្ឋាភិបាលឧបត្ថម្ភប្រាក់ដល់មន្ត្រី និងគ្រួសារជនពលី ក្នុងពិធីបុណ្យចូលឆ្នាំ និងភ្ជុំ
រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ៨ លានដុល្លារឧបត្ថម្ភដល់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធប្រមាណ ៥០ ម៉ឺននាក់ សម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដោយមន្ដ្រីរាជការម្នាក់ៗ និងគ្រួសារជនពលី និងជនមរណៈជាអតីតយុទ្ធជន ១ គ្រួសារនឹងទទួលបាន ១០ ម៉ឺនរៀល។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1051-233966.html
ភ្ញៀវទេសចរជិត ៤,៦ លាននាក់ ចេញដើរកម្សាន្តនៅក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
កម្ពុជា ទទួលបានភ្ញៀវជិត ៤,៦ លាននាក់ នៅក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២ ក្នុងនោះភ្ញៀវជាតិជាង ៤,៥ លាននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជិត ៣ ម៉ឺននាក់។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-18-1102-234981.html
រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំឡើងម៉ាស៊ីនបូមទឹក និង ប្រើប្រាស់រថយន្តបូមលូចំនួន ១០ គ្រឿងដើម្បីបូមរំដោះជំនន់ទឹកភ្លៀងក្នុងសង្កាត់បឹងទំពុន
រដ្ឋបាលរាជធានីភ្នំពេញកំពុងដំឡើងម៉ាស៊ីនបូមទឹក និងប្រើប្រាស់រថយន្តបូមលូចំនួន ១០ គ្រឿងដើម្បីបូមរំដោះជំនន់ទឹកភ្លៀងក្នុងសង្កាត់បឹងទំពុន និងទីតាំងរងការជន់លិចដោយសារទឹកភ្លៀងនារដូវវស្សានេះ ខណៈក្នុងរាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន ១៥ សម្រាប់បូមរំដោះទឹកជំនន់។ នេះបើតាមអ្នកនាំពាក្យ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-06-12-1705-237614.html
ផ្លូវជាតិលេខ ៤១ ភ្ជាប់ពីផ្លូវជាតិលេខ ៤ ខេត្តកណ្តាល ទៅផ្លូវជាតិលេខ ៣ ខេត្តកំពតជាង ៩៥ គីឡូ បានដំណើរការសាងសង់ក្នុងទឹកប្រាក់ប្រមាណ $៦៧ លាន
លោកនាយករដ្ឋមន្ត្ រីហ៊ុន សែន និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបើកការដ្ឋានសាងសង់លើកកម្រិត គុណភាពផ្លូវជាតិលេខ ៤១ ប្រវែង ជាង ៩៥ គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ៦៧ លានដុល្លារអាមេរិក តភ្ជាប់ពីផ្លូវជាតិលេខ ៤ ខេត្តកណ្តាល ទៅដល់ផ្លូវជាតិលេខ ៣ ខេត្តកំពត។ ...
រី សុចាន់
https://www.postkhmer.com/national/2022-12-27-0845-245234.html
WFP និងគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សានៅកូរ៉េ ដើម្បីពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន
គណៈប្រតិភូកម្ពុជា រួមនឹងបុគ្គលិកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ប្រមាណជិត២០នាក់បានបំពេញទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េខាងត្បូងរយៈពេលប្រាំថ្ងៃ ដើម្បីពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា។ ពួកគេនឹងត្រឡប់មកកម្ពុជាវិញ ...
តន វិបុល
https://tinyurl.com/yc827xh4
អ្នកតវ៉ាដីធ្លីខេត្តកោះកុងត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារតែមិនត្រូវឃុំខ្លួន
ពលរដ្ឋខេត្តកោះកុងម្នាក់ដែលមានជម្លោះក្នុងចម្ការអំពៅត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកាលពីថ្ងៃពុធពីបទបរិហារកេរ្តិ៍ ប៉ុន្តែនៅមានសេរីភាពរហូតមកដល់ពេលនេះដោយគ្មានដីកាចាប់ខ្លួនដោយតុលាការ។ ...
ឃុត សុគន្ធ
https://vodenglish.news/koh-kong-land-protester-sentenced-to-jail-but-not-detained/
អ្នករុករករ៉ែអូស្ត្រាលីរកមាសនៅមណ្ឌលគិរី
ក្រុមហ៊ុនរុករករ៉ែរបស់អូស្ត្រាលី Renaissance Minerals បានផលិតមាសដំបូងរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរីរបស់កម្ពុជា ដោយទទួលបានពន្ធចំនួន ៥,១ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា នេះបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារ។ ...
ឆន រស្មី
https://kiripost.com/stories/australian-miners-find-gold-in-mondulkiri
មេដឹកនាំគណបក្សនយោបាយចំនួន ៤ នឹងជួបជាមួយប្រធាន គជប ពិភាក្សាពីការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី ៣១ សីហា
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ អនុញ្ញាតឱ្យថ្នាក់ដឹកនាំ គណបក្សនយោបាយចំនួន ៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀនចូលជួបពិភាក្សាលើសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី ៣១ សីហា។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-08-30-1005-240279.html
គម្រោង USAID ព្រៃឡង់បៃតង កំពុងស្រាវជ្រាវ និងជំរឿនសត្វព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
គម្រោង USAID ព្រៃឡង់បៃតង កំពុងស្រាវជ្រាវ និងធ្វើជំរឿនចំនួនសត្វព្រៃដែលមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដោយប្រើវិធីសាស្ត្រដើរតាមបន្ទាត់ត្រង់។ ការស្រាវជ្រាវជីវចម្រុះ គឺជាសកម្មភាពសំខាន់សម្រាប់គម្រោងរេដបូក (redd+) ដែលជាកម្មវិធីជាតិកាត់បន្ថយ ...
តន វិបុល
https://bit.ly/3UEPCy1
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការដឹកជញ្ចូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីបញ្ចៀសការឡើងថ្លៃតាក់ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យសាលារាជធានីភ្នំពេញ ផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចកាលមុនកូវីដ-១៩។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/pm-calls-for-free-transport-during-pchum-ben
ការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជានឹងកើនដល់ ៤,៧៣ ពាន់លានដុល្លារក្នុងឆ្នាំនេះ
វិស័យទូទាត់តាមប្រព័ន្ធឌីជីថលរបស់កម្ពុជា ដែលដំណើរការដោយអ្នកលេងឧស្សាហកម្មសំខាន់ៗ ត្រូវបានគេរំពឹងថានឹងឈានទៅមុខកាន់តែច្រើននៅឆ្នាំនេះ ហើយការទូទាត់សរុបអាចឈានដល់ ៤,៧៣ពាន់លានដុល្លារ នេះបើយោង ...
Manoj Mathew
http://khmertimeskh.com/501267158/digital-payments-in-cambodia-to-touch-4-73b-this-year/
កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនជាមួយវៀតណាមផ្តល់ផលប្រយោជន៍យ៉ាងច្រើន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងវៀតណាមនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន និងបង្កើតលក្ខខណ្ឌ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-border-trade-agreement-with-vietnam-presents-huge-benefits
នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៥,៥%ក្នុងឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាកើនឡើង ៥,៥ ភាគរយនៅឆ្នាំ ២០២២ ខណៈដែលចំណូលពន្ធដែលប្រមូលបានពីគយ និងពន្ធដារកើនឡើង ២ ភាគរយលើសពីការរំពឹងទុក។ ...
កង សុធា
https://www.khmertimeskh.com/501212559/cambodias-economy-grew-5-5-in-2022-says-pm/
វិស័យឯកជនរំពឹងលើទីផ្សារកាន់តែរីកធំឡើង ក្រោយផលិតផលអំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
វិស័យឯកជនរំពឹងថា ក្រោយពីផលិតផលរបស់ខ្មែរ ៣ មុខ រួមមាន អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងឆ្នាំ ២០២៣ នេះរួចហើយ ទីផ្សារនៃផលិតផលទាំងនេះ នឹងកាន់តែធំជាងមុន ដែលអាចនឹងឈានដល់ការនាំចេញ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-03-1756-245512.html
លោកនាយករដ្ឋមន្ត្រីសរសើរតួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម (SME) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ជាប្រភពចម្បងនៃការបង្កើតការងារជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ ...
ជា វណ្ណយុទ្ធ
https://bit.ly/3zNS4t8
ជប៉ុននឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសមកឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា
រដ្ឋាភិបាលនៃប្រទេសជប៉ុនសន្យាថា នឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសរបស់ខ្លួន ឱ្យមកចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកា ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-27-1843-248470.html