អ្នកកាប់ឈើខុសច្បាប់ត្រូវបានចាប់់ខ្លួននៅច្រកព្រំដែនថៃ
នគរបាលខេត្តកោះកុងបានរាយការណ៍កាលពីម្សិលមិញថា កាលពីថ្ងៃចន្ទ មានប្រជាជនកម្ពុជាចំនួន៤៩រូប ដែលត្រូវបានចាប់ឃាត់ខ្លួនក្នុងស្រុកស្មាចមានជ័យ ខណៈពេលដែល ជនទាំងនេះព្យាយាមឆ្លងទៅកាន់ ច្រកព្រំដែនប្រទេសថៃកក្នុងគោលបំណងកាប់ឈើក្នុងព្រៃ។ ...
Khouth Sophak Chakrya
http://www.phnompenhpost.com/national/patrol-thwarts-bid-cross-thai-border-illegally
ជម្លោះទាក់ទងនឹងការចម្លងប្រាសាទព្រះវិហារនៅតែបន្ត ប៉ុន្តែក្រុមទាហានមិនមានការព្រួយបារម្ភ
ទាហានកម្ពុជាដែលឈរជើងនៅប្រាសាទព្រះវិហារបាននិយាយថា ទំនាក់ទំនងរបស់ពួកគេជាមួយក្រុមភាគីថៃនៅតែល្អ បើទោះបីជាមានសេចក្តីរាយការណ៍ថាមានការចម្រូងចម្រាសទាក់ទងនឹងការសាងសង់ចម្លងប្រាសាទដោយយោធាថៃអាចនឹងត្រូវបានបើកឡើងវិញ។ ...
Jonathan Cox
http://www.khmertimeskh.com/news/25238/replica-temple-dispute-drags--on--but-soldiers-unfazed/
គណបក្សសង្គ្រោះជាតិ៖ ប្រទេសវៀតណាមបានបរាជ័យក្នុងការបំពេញស្រះទន្ទ្រានធំទាំង៣
ប្រាំខែបន្ទាប់ពីប្រទេសវៀតណាមបានសន្យាបំពេញស្រះធំបីដែលប្រជាពលរដ្ឋវៀតណាមបានជីកខុសច្បាប់ប្រវែងកន្លះគីឡូម៉ែត្រចូលមកក្នុងទឹកដីកម្ពុជានៅខេត្តរតនគិរី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបាននិយាយថាមិនទាន់មានសកម្មភាពអ្វីមួយមកលើអាងស្តុក ...
គុច ណារ៉េន
https://www.cambodiadaily.com/news/vietnam-fails-to-fill-in-3-large-encroaching-ponds-cnrp-says-101701/
ថៃបាននិរទេសបុរសកម្ពុជាម្នាក់បន្ទាប់ពីបានឆ្លងដែនដោយខុសច្បាប់
បុរសកម្ពុជាម្នាក់ត្រូវបាននិរទេសពីប្រទេសថៃតាមរយៈច្រកទ្វារព្រំដែន Choam Sangam កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានប៉ុនប៉ងចូលទៅក្នុងទឹកដីថៃ នេះបើឱ្យដឹងតាមរយៈមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្តបន្ទាយមានជ័យ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/23256/thais-deport-cambodian-man-after-illegal-border-crossing/
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនស្តីអំពីការបញ្ចេញមតិជុំវិញបញ្ហាព្រំដែន
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដ៏លេចធ្លោរមួយរូប លោក អ៊ុំ សំអាត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ អាទិត្យនៅខេត្តសៀមរាប ចំពោះការបញ្ចេញមតិរបស់លោកជុំវិញបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម នេះបើយោងតាមពាក្យសម្តីរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលមួយរូប។ ...
Neou Vannarin
http://www.voanews.com/content/cambodia-opposition-lawmaker-arrest-border-comments/3280305.html
ប្រទះឃើញម្សៅស ៨ កញ្ចប់ក្នុងហ្វូងកម្មករពេលកំពុងធ្វើកូដកម្ម
ម្សៅក្រាមពណ៌សថ្លាដែលសមត្ថកិច្ចសង្ស័យថាជាថ្នាំញៀន ៨ ថង់តូចត្រូវក្រុមកម្មករកម្មការិនីប្រទះឃើញក្នុងហ្វូងកូដករ ខណៈពួកគេកំពុងឈរស្រែកតវ៉ានៅមុខរោងចក្រខេមវើណាកាលពីម្សិលមិញ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ...
គឹម សារុំ
http://bit.ly/1ZovfRf
(English) New report spotlights hidden workforce behind global brands
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Aria Danaparamita
https://www.cambodiadaily.com/news/new-report-spotlights-hidden-workforce-behind-global-brands-105909/
ឧត្តមសេនីយ៍ធ្លាក់ស័ក្តិចាញ់ក្តីនៅតុលាការកំពូល
កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់សាលដីកាជាប់ទោសនិងកាត់ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំសម្រាប់អតីតឧត្តមសេនីយ៍មួយរូបនិងអ្នកសមគំនិតមួយរូបពីបទជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៣។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/32158
ធនាគារ Maybank ណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទនៅកម្ពុជា
ធនាគារ Maybank បានណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួននៅកម្ពុជា ដែលរួមបញ្ជូលទាំងសមត្ថភាពជាក់ស្តែងដែលកើនឡើង និង QR code reader សម្រាប់អតិថិជនងាយស្រួលក្នុងការស្វែងរកទីតាំងសាខាធនាគារ Maybank ដែលនៅជិតពួកគេ។ ...
ក្រុមការងារ The Star Online
http://www.thestar.com.my/business/business-news/2016/07/05/maybank-introduces-mobile-banking-app-to-cambodia/
Skyland ខុនដូ សម្រាប់ប្រជាជននៅក្នុងស្រុក
ក្រុមហ៊ុន STAR5 Development Pvt, Ltd និងក្រុមហ៊ុន SKYLAND បានចូលរួមបណ្ដាក់ទុនជាមួយគ្នាដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ មានឈ្មោះថា Skyland ខុនដូ សម្រាប់អតិថិជនក្នុងស្រុក ហើយបានប្រកាសលក់មុនជាផ្លូវការដល់សាធារណៈក្នុងសបា្តហ៍នេះផងដែរ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2apGLcS
បញ្ហាចរាចរណ៍ កំពុងរំខានអភិបាលក្រុងភ្នំពេញ
កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមការគោរពច្បាប់ចរាចរ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ខណៈដែលលោកបានសង្កត់លើបញ្ហាចរាចរណ៍ ដែលកំពុងរីករាលដាល។ ...
សែន ដាវីត
http://www.phnompenhpost.com/national/traffic-woes-vex-phnom-penh-governor
មេដឹកនាំសហជីពស្នើសុំជួបជាមួយតំណាងរាស្ត្រ
ខណៈពេលដែលរដ្ឋសភា រៀបចំនឹងសួរដេញដោលសេចក្តីព្រាងច្បាប់ ចម្រូងចម្រាសមួយ សំដៅគ្រប់គ្រងសហជីព មេដឹកនាំសហជីពនិយាយថា ពួកគេចង់ជួបជាមួយនឹងតំណាងរាស្ត្រ និងសម្តែងការព្រួយបារម្ភរបស់ពួកគេ។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/union-leaders-request-meeting-with-lawmakers/3086122.html
ប្រទេសកាណាដានឹងបើកការិយាល័យការទូតនៅរាជធានីភ្នំពេញ
បន្ទាប់ពីការបិទស្ថានទូតតូចរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៩ ប្រទេសកាណាដាបានបើកការិយាល័យថ្មីមួយនៅក្នុង ស្ថានទូតអង់គ្លេស ដោយមានបុគ្គលិកមន្ត្រីកាណាដាតែមួយរូបប៉ុណ្ណោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែល ...
ក្រុមការងារខេមបូឌាដេលី
https://www.cambodiadaily.com/news/canada-to-open-diplomatic-office-in-phnom-penh-102886/
អគ្គីភ័យឆាបឆេះកសិដ្ឋានចិញ្ចឹមមាន់នៅខេត្តព្រះសីហនុ
កាលពីថ្ងៃពុធ មានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅកសិដ្ឋានចិញ្ចឹមមាន់មួយ ក្នុងខេត្តព្រះសីហនុ ដែលបានបំផ្លាញទ្រុងមាន់ចំនួនពីរនិងមាន់នៅក្នុងនោះ និងបង្កឱ្យមានការខាតបង់ជាទឹកប្រាក់ចំនួន១០ ០០០ដុល្លារ នេះបើយោង ...
សែន ដាវីត
http://www.phnompenhpost.com/national/chicken-farm-razed-preah-sihanouk
លោក ជា ចម្រើនលាលែងពីគណបក្សបង្កើតថ្មី
អតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ជា ចម្រើនបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក ពីការលាលែងពីតំណែងរបស់លោកពីគណបក្សប្រជាធិបតេយ្យកម្ពុជា ដែលជាសេចក្តីប្រកាសក្នុង រយៈពេលតិចជា៤ខែបន្ទាប់ពីការបង្កើតគណបក្សនេះ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/bowing-to-pressure-chamroeun-quits-party-110111/
លោក ទ្រី ភាព ចុះកិច្ចព្រមព្រៀងសាងសង់កំពង់ផែជាមួយក្រុមហ៊ុនហុងកុង
លោក ទ្រី ភាព ឈ្មួញឈើដ៏ធំបានចុះហត្ថលេខាលើគម្រោងសាងសង់កំពង់ផែសមុទ្រក្នុងទឹកប្រាក់៣០០លានដុល្លារជាមួយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hutchison Port Holdings កាលពីថ្ងៃច័ន្ទ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។ ...
ផ្សារ AEON លែងជាកន្លែងសម្រាប់ផ្សព្វផ្សាយកម្មវិធីអចលនទ្រព្យទៀតហើយ
បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...
Catherine Harry
http://bit.ly/2bl6ERh
ប្រទេសកម្ពុជាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តសានស៊ី
ប្រទេសកម្ពុជានឹងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀតនៅប្រទេសចិន ក្នុងខែឧសភាខាងមុខនេះ ដើម្បីជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្តល់ព័ត៌មានដល់ពាណិជ្ជករ និងភ្ញៀវទេសចរជនជាតិចិនពីឱកាសនានានៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/36933/cambodia-opens-trade-center-in-shaanxi/
តម្លៃស្វាយចន្ទីកើនឡើង ខណៈតម្រូវការខ្ពស់់
កម្ពុជា និងវៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ដែលជំរុញឲ្យមានការប្រែប្រួលតម្លៃនៅទីផ្សារពិភពលោក។ នេះបើតាមសេចក្តីរាយកាណ៍របស់ Financial Express។ ...
ចេង សុខហ័ង
http://bit.ly/2pJUBBJ
កសិករចិញ្ចឹមជ្រូកនៅក្នុងស្រុកស្នើសុំឱ្យរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលជ្រូកពីបរទេស
លោក ម៉ុង ឫទ្ធី ឧកញ៉ាផ្នែកកសិឧស្សាហកម្មបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីម្សិលមិញ ដើម្បីស្វែងរកជំនួយសម្រាប់កសិករចិញ្ចឹមជ្រូកដែលត្អូញត្អែរថា ពួកគាត់ពិបាកប្រកួតប្រជែងនឹងជ្រូកតម្លៃថោកដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។ ...
ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/37465