ការនាំចេញផលិតផលកសិកម្មបីមុខសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម កើនយ៉ាងគំហុកក្នុងត្រីមាសទី១
កម្ពុជានាំចេញផលិតផលពីដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែស្វាយស្រស់សរុបជាង ១,១១ លានតោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២១ កើនឡើងជិត ១៤៩ ភាគរយ ទោះបីជាមានការរឹតបន្តឹងតាមព្រំដែនក៏ដោយ។ ...
ធូ វិរៈ
https://bit.ly/3buiHHD
ស៊ុយអែត និងសហភាពអឺរ៉ុប ផ្ដល់ជំនួយប្រមាណ ១,៥ លានដុល្លារ ដល់មជ្ឈមណ្ឌលសភាអាស៊ីសម្រាប់អនុវត្តសកម្មភាពនៅកម្ពុជា
ប្រទេសស៊ុយអែត និងសហភាពអឺរ៉ុប បានផ្តល់ថវិការួមគ្នាចំនួន ១១,៩ លានសេក ឬប្រមាណ ១,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងដែលមានរយៈពេល ២ ឆ្នាំ (២០២១-២០២២) គាំទ្រដល់មជ្ឈមណ្ឌលសភាអាស៊ី (ម.ស.អាស៊ី-PCAsia) នៅថ្ងៃអង្គារនេះ សម្រាប់អនុវត្តសកម្មភាពនានានៅកម្ពុជា។ ...
មុំ គន្ធា
https://bit.ly/3bp3QhH
គម្រោងវិនិយោគថ្មីចំនួន ២,២ ពាន់លានដុល្លារដែលទទួលបានអាជ្ញាប័ណ្ណក្នុងត្រីមាសទី ១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគថ្មីចំនួន ៩៤ គម្រោងដែលមានតម្លៃចុះបញ្ជី ២,២ ពាន់លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ កើនឡើង ១១៤ ភាគរយ បើប្រៀបធៀបនឹងគម្រោងដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50850034/new-investment-projects-of-2-2-billion-licensed-in-q1/
បារាំងសន្យាផ្តល់ប្រាក់ជិត ១៥០ លានដុល្លារដល់កម្ពុជារយៈពេល ៦ ឆ្នាំ
ប្រទេសបារាំងនឹងផ្តល់ប្រាក់ប្រហែល ១២២ លានដុល្លារទៅ ១៤៦ លានដុល្លារក្នុងមួយឆ្នាំដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាក្នុងទម្រង់ជាប្រាក់កម្ចីសម្បទានសម្រាប់រយៈពេល ៦ ឆ្នាំចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច ...
ស សុជាតិ
https://www.khmertimeskh.com/50866318/france-pledges-almost-150-million-to-cambodia-for-six-years/
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមក្នុងត្រីមាសទី១ កើនឡើង ២២%
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី១ ឆ្នាំនេះ គឺប្រមាណ ២២ ភាគរយ ទោះបីជាមានការរឹតបន្តឹងនៅតាមព្រំដែន ដោយសារក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ រវាងប្រទេសទាំង ២ ក៏ដោយ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-06-07-1116-217831.html
ផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីរងចាំការអនុម័តចុងក្រោយ
សេចក្តីព្រាងច្បាប់ស្តីពីផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ ២០២១-២០៣៥ បានទទួលការយល់ព្រមពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/884075/mondulkiris-tourism-master-plan-green-lit-waiting-for-final-approval/
សហជីពទាមទារយីហោសកលឱ្យជួយកម្មករបាត់បង់ប្រាក់ចំណូលក្នុងកំឡុងពេលងបិទខ្ទប់
សហជីពកម្មករនិងក្រុមសង្គមស៊ីវិលបានអំពាវនាវឲ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ូដល្បីៗត្រូវធ្វើបន្ថែមទៀតដើម្បីជួយដល់ពលករខ្មែរដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថ្មីមួយបានលើកឡើងថាកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជាបានបាត់បង់ប្រាក់ឈ្នួលរាប់លានរៀលក្នុងកំឡុងពេលបិទខ្ទប់ពីខែមេសាដល់ខែឧសភាឆ្នាំ២០២១ ។ ...
ឡាយ សុភាវត្តី
https://cambodianess.com/article/unions-demand-global-brands-help-workers-losing-income-during-lockdown
កម្ពុជាព្យាករណ៍ថានឹងទទួលបានចំណូលជាតិចំនួន ៥ ពាន់លានដុល្លារ
រដ្ឋាភិបាលកម្ពុជារំពឹងថានឹងទទួលបានចំណូលពន្ធ និងគយយ៉ាងតិច ៥ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២១។ នេះនឹងនាំមកនូវការរំពឹងទុកថាប្រាក់ចំណូលស្របតាមចំនួន ៥,២៨ ពាន់លានដុល្លារដែលប្រមូលបានដូចដែលបានចុះបញ្ជី ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50906434/kingdom-forecasts-5bn-in-government-revenue/
ពាណិជ្ជកម្មកម្ពុជា-ជប៉ុនកើនដល់ ១,១ពាន់លានដុល្លារនៅឆមាសទីមួយ
ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបាន ១,១០៩៧៧ ពាន់លានដុល្លារ នៅឆមាសទីមួយ នៃឆ្នាំ ២០២១ កើនឡើង ៩,៥៧ ភាគរយធៀបនឹងឆ្នាំមុនដែលសម្រេចបាន ១,០១២៨១ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro) ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-japan-trade-tops-11b-first-half
ចំណូលពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងឆមាសទី ១ ឆ្នាំ ២០២១ បន្តធ្លាក់ចុះស្ទើរ ១០០ ភាគរយ ដោយសារកូវីដ ១៩
ដោយសារវិបត្តិកូវីដ ១៩ បាននាំឱ្យចំណូលរបស់គ្រឹះស្ថានអង្គរពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងឆមាសទី១ ឆ្នាំ ២០២១ បន្តធ្លាក់ចុះស្ទើរ ១០០ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីគ្រឹះស្ថានអង្គរ។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-07-02-1627-219215.html
ការនាំចេញស្វាយចន្ទីកើនឡើង ៣៤០ ភាគរយ
តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២១ ប្រទេសកម្ពុជាបាននាំចេញផលិតផលស្វាយចន្ទីប្រមាណ ៨៧៦.៥២១ តោនទៅកាន់ទីផ្សារបរទេសដោយមានការកើនឡើង ៣៤០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50928483/cashew-exports-grows-by-340-percent/
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងខែវិច្ឆកានឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ
កម្ពុជាបានចេញសេចក្តីប្រកាសជាផ្លូវការថា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥ ដល់ ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50893020/asem13-in-november-to-be-held-virtually/
ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាតាមរយៈព្រលានយន្តហោះទាំង ៣ ធ្លាក់ចុះ ៩២%
ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ មានប្រមាណ ៥ ម៉ឺននាក់ ធ្លាក់ចុះជាង ៩២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-06-1435-223076.html
កម្ពុជាប្រមូលចំណូលបានប្រមាណជាង $៦៨៥ លាន ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១
កម្ពុជាទទួលបានប្រាក់ជាង ៦៨៥ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ ដែលក្នុងនោះបរិមាណនៃការនាំចេញស្រូវបានកើនឡើងជិតទ្វេដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-07-1106-223165.html
ចំណូលពន្ធលើសពី ១,៩ ពាន់លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលពន្ធចំនួន ១,៩០៩២៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ធ្លាក់ចុះ ១៥១,៣ លានដុល្លារ ឬ ១០,៦០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/tax-revenue-surpasses-19b
កម្ពុជារកចំណូលបាន ១ ៥២០ លានដុល្លារក្នុងរយៈពេល ៨ខែដើមឆ្នាំ
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលពីពន្ធគយចំនួន ១ ៥២០ លានដុល្លារក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២១ ស្មើនឹង ៦៤,២ ភាគរយនៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-09-11-1040-223435.html
ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានតម្លៃជាង $៤ ពាន់លាន កើន ៥១,២៧%
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៤ ៣៦៨,៨ លានដុល្លារ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមាន ២ ៨៨៨,២ លានដុល្លារ។ នេះបើតាមតួលេខក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-12-1414-226677.html
បរិមាណថ្នាំជក់នាំចេញមានជិត ៤,៣ ពាន់តោន ធ្លាក់ជាង ២៤%
កម្ពុជាបាននាំចេញថ្នាំជក់ជិត ៤,៣ ពាន់តោនក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ថយចុះ ២៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយក្នុងនោះការនាំចេញទៅទីផ្សារវៀតណាមគ្របដណ្តប់ស្ទើរទាំងស្រុង។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-08-1054-228023.html
ចាប់ពីផ្ទុះកូវីដ ១៩ មានពលករជាង ២៦ ម៉ឺននាក់បានវិលត្រឡប់មកស្រុកវិញ
ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ រហូត ដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសចូលស្រុកវិញជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-12-21-0903-228613.html