កម្ពុជាប្រារព្ធទិវាមនុស្សគថ្លង់ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពពួកគេ
កម្ពុជាបានប្រារព្ធទិវាមនុស្សគថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីម្សិលមិញ ដើម្បីលើកទឹកចិត្តនិងបំពេញតាមតម្រូវការរបស់មនុស្សគថ្លង់ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិសេរីភាពរបស់ ...
តន វិបុល
http://rb.gy/f6vdu
មនុស្សជិត ៣ ពាន់នាក់ស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៨ ខែ ឆ្នាំ ២០២៣
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១ ពាន់នាក់ បានស្លាប់ និងជាង ២ ៧០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៣ នេះ ដែលអត្រានេះថយចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-1030-254524.html
លោក ស សុខា ណែនាំឱ្យមន្ត្រីពាក់ព័ន្ធធ្វើការពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធធ្វើការពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែនដោយពិនិត្យតម្លៃនៃប្រទេសខ្លះក្នុងអាស៊ាន។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-04-1751-254187.html
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់ជាង $៥៣៥ លាន
ឥទ្ធិពលវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកលដែលកំពុងតែកើតមាន បានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកាណាដា ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៣ សម្រេចមានជាង ៥៣៥ លានដុល្លារ ធ្លាក់ចុះជិត ២៥ ភាគរយបើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-05-0838-254198.html
លោក នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងព័ត៌មានដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវិស័យព័ត៌មាន។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-09-06-1724-254247.html
សហគមន៍ជនជាតិដើមភាគតិចកួយរកឃើញបទល្មើសព្រៃឈើ ៨៦ ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរកា
សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ បានបន្តរកឃើញបទល្មើសព្រៃឈើជិត ៨៦ ករណី នៅដែនជម្រកសត្វព្រៃព្រះរកានៅដើមខែកញ្ញានេះ ខណៈមន្ត្រីមូលដ្ឋានបដិសេធការរកឃើញនេះ និងស្នើឱ្យសហគមន៍ដែលចុះល្បាត ត្រូវមានកិច្ចសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បីរួមគ្នាអភិរក្ស ...
ជា សុខនី
https://www.postkhmer.com/national/2023-09-22-0930-254674.html
កម្ពុជា និងអូស្ត្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មី លើវិស័យកែច្នៃចំណីអាហារ
កម្ពុជា និងអូស្ត្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ ក្នុងន័យគាំទ្រសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ...
សុខ រក្សា
https://www.postkhmer.com/business/2023-09-23-0724-254694.html
មនុស្សជាង ៤០០ នាក់ចូលរួមវេទិកាស្តីពីការការពារលម្ហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិល និងពលរដ្ឋមកពីច្រើនវិស័យជាង ៤០០ នាក់បានជួបជជែកគ្នានៅក្នុងវេទិកាពលរដ្ឋ ក្រោមប្រធានបទការពារលម្ហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា ដោយរំពឹងថា បញ្ហារបស់ពួកគេនឹងត្រូវបានយកទៅដោះស្រាយ និងដាក់បញ្ចូលក្នុងគោលនយោបាយជាតិ និងតំបន់។ ...
ឡុង គីមម៉ារីតា និង អេង រាជនី
https://www.postkhmer.com/national/2022-10-18-0956-242407.html
កំពង់ផែភ្នំពេញមើលឃើញថាមានការកើនឡើង ៣០% ក្នុងការដឹកជញ្ជូនកុងតឺន័រក្នុងខែមករាដល់ខែកញ្ញា
កំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះបញ្ជីជាសាធារណៈបានកត់ត្រាការកើនឡើង ៣០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៃការដឹកជញ្ជូនកុងតឺន័រ ដែលកើនឡើងដល់ ៣២៩ ០៤៣ TEUs ក្នុងរយៈពេលប្រាំបួនខែដំបូងដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ ...
Sangeetha Amarthalingam
https://kiripost.com/stories/phnom-penh-port-sees-30-jump-in-jan-sept-container-throughput
ការចុះបញ្ជីដីសមូហភាពបញ្ចប់ភាពកង្វក់សម្រាប់មនុស្សមួយចំនួនខណៈមួយចំនួនទៀតមានការបារម្ភ
ក្រុមអ្នកតស៊ូមតិបាននិយាយនៅសប្តាហ៍នេះថា សហគមន៍ជនជាតិដើមភាគតិចដែលប៉ុនប៉ងចុះបញ្ជីដីសមូហភាពជារឿយៗត្រូវបានទុកចោលក្នុងប្រព័ន្ធការិយាធិបតេយ្យ ហើយប្រឈមនឹងហានិភ័យនៃការបាត់បង់ដីនេះ ទោះបីជារដ្ឋាភិបាលបានប្រគល់ដីជាង ...
ភិន រតនា
https://vodenglish.news/communal-titling-ends-in-relief-for-some-anxiety-for-others/
ដែនជម្រកសត្វព្រៃលំផាត់នឹងបង្កើតឥណទានកាបូននៅឆ្នាំ២០២៤
ដែនជម្រកសត្វព្រៃលំផាត់ ដែលជាជម្រករបស់សត្វ និងបក្សីដែលជិតផុតពូជជាច្រើនប្រភេទ ត្រូវបានគេរំពឹងថានឹងបង្កើតឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃចំនួន ១៣០,០០០ ហិកតានៅឆ្នាំ ២០២៤ និងកាត់បន្ថយការបញ្ចេញកាបូនយ៉ាងហោច ...
ស សុជាតិ
https://www.khmertimeskh.com/501190983/lumphat-sanctuary-to-generate-carbon-credit-by-2024/
ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិនៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពីជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើ ...
កិច្ចព្រមព្រៀង RCEP នឹងធ្វើអោយឱ្យពាណិជ្ជកម្មក្នុងចំណោមប្រទេសជិតខាងអាស៊ីកាន់តែមានភាពងាយស្រួល
រថយន្តដឹកធុរេនវៀតណាមស្ថិតនៅជាជួរសម្រាប់រង់ចាំការត្រួតពិនិត្យកាលពីពេលថ្មីៗនេះនៅច្រកព្រំដែន Youyi Pass របស់ប្រទេសចិន និងវៀតណាម ដែលជាច្រកព្រំដែនគ្របដណ្ដប់ដោយភ្នំ ដើមត្រែង និងឫស្សីនៅតាមព្រំដែននៃប្រទេសទាំងពីរ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DQ6coe
សហគមន៍ ២៣ រោងម៉ាស៊ីនកិនស្រូវ ៧ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មកទល់នឹងពេលនេះ ក្រសួងកសិកម្ម បានជួយសម្របសម្រួល រវាងរោងម៉ាស៊ីនកិនស្រូវចំនួន ៧ និងសហគមន៍កសិកម្មចំនួន ២៣ ហើយ ក្នុងការចុះកិច្ចសន្យាកសិកម្ម នៅក្នុងខេត្តចំនួន ៣ រួមមានបន្ទាយមានជ័យ កំពង់ឆ្នាំង និងព្រៃវែង ខណៈដែលក្រសួងគ្រោងនឹងជំរុញឱ្យមានការចុះកិច្ចសន្យាឱ្យបាន ១៣ ខេត្ត ក្នុងឆ្នាំ ២០២៣ នេះ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-29-1049-248523.html
មន្ត្រី Incofin៖ វិស័យហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំខ្លាំង
ស្ថាប័នគ្រប់គ្រងមូលនិធិវិនិយោគអន្តរជាតិ Incofin មានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក បានអះអាងថា វិស័យធនាគារនៅកម្ពុជា មានភាពរឹងមាំខ្លាំងមិនងាយនឹងដួលរលំនោះទេ ប៉ុន្តែព័ត៌មានអវិជ្ជមានកើតឡើងម្តងម្កាលក៏បានធ្វើឱ្យវិនិយោគិនបរទេសខ្លាចរអា និងចោទសួរត្រឡប់មកវិញចំពោះមូលនិធិដែលពួកគាត់បានទម្លាក់មក។ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2023-04-18-1323-249103.html
សេចក្តីណែនាំដែលចេញដើម្បីស្ថិរភាពវិស័យសំណង់ និងវិស័យលក់រាយ
ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពយឺត និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន រដ្ឋាភិបាលបានចេញសេចក្តីណែនាំក្នុងគោលបំណងរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលចាត់ទុកថាជាវិស័យអាទិភាពមួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-guidelines-issued-to-stabilize-construction-and-retail-sector
នាយករដ្ឋមន្ត្រីកម្ពុជានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅថ្ងៃព្រហស្បតិ៍
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3XeP4yZ
នាវាទេសចរណ៍មួយគ្រឿងមកទស្សនាខេត្តព្រះសីហនុជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥០០នាក់
Nautica ជានាវាទេសចរណ៍ដែលមានដោតទង់ជាតិនៃកោះ Marshall បានមកទស្សនរយៈពេលមួយថ្ងៃក្នុងប្រទេសកម្ពុជា។ នាវាទេសចរណ៍ដែលផ្ទុកភ្ញៀវទេសចរចំនួន ៥៣៥ នាក់ និងមាន ៣៦ជាតិសាស៍ផ្សេងៗគ្នា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3XVEZY4
លោក ហ៊ុន សែន បដិសេធការសុំទោសពីលោក សុន ឆ័យ ជុំវិញការចោទគណបក្សប្រជាជនលួចសន្លឹកឆ្នោត
លោកនាយករដ្ឋមន្ត្រីបានបធិសេធការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចោទគណបក្សប្រជាជនកម្ពុជាពីការលួចសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកន្លងមក ដោយលោក ហ៊ុន សែន ថ្លែងថា លោកធ្លាប់មានបទពិសោធន៍ជូរចត់នឹងការសុំទោសច្រំដែលនេះច្រើនដងហើយរបស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-03-01-0842-247493.html