ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិនៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពីជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើឱ្យជីវភាពពួកគាត់កាន់តែលំបាកខ្លាំងទៅៗ។ …