សហគមន៍ ២៣ រោងម៉ាស៊ីនកិនស្រូវ ៧ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មកទល់នឹងពេលនេះ ក្រសួងកសិកម្ម បានជួយសម្របសម្រួល រវាងរោងម៉ាស៊ីនកិនស្រូវចំនួន ៧ និងសហគមន៍កសិកម្មចំនួន ២៣ ហើយ ក្នុងការចុះកិច្ចសន្យាកសិកម្ម នៅក្នុងខេត្តចំនួន ៣ រួមមានបន្ទាយមានជ័យ កំពង់ឆ្នាំង និងព្រៃវែង ខណៈដែលក្រសួងគ្រោងនឹងជំរុញឱ្យមានការចុះកិច្ចសន្យាឱ្យបាន ១៣ ខេត្ត ក្នុងឆ្នាំ ២០២៣ នេះ។ …
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-29-1049-248523.html