តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

190 Topicsរកឃើញសម្រាប់ "Data Literacy Training Program"

មជ្ឈត្តការផ្នែកការងារ

ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្ម​​អន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច)​ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ការងារ​ ឆ្នាំ​១៩៩៧​។​ បើ​ទោះជា​យ៉ាងនេះ​ក្តី​ ក្រុមប្រឹក្សា​នេះ​ ទើបតែ​បើកទ្វារ​ទទួល​ផ្តល់​សេវា​ជូន​និយោជក​ និ​យោ​ជិ​ក​ កម្មករ​ និង​សហជីព​ នៅ​ខែឧសភា​ ឆ្នាំ​២០០៣​ ប៉ុណ្ណោះ​។​ មាត្រា​ ៣១៧​ នៃ ...

ថាមពល

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...

​ផលិតផល​ព្រៃឈើ​

ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។​ ក្រោម​អាជ្ញាប័ណ្ណក្រោម CC BY-ND 2.0។​ប្រទេស​កម្ពុជា​មាន​ធនធាន​ព្រៃឈើ​ជាង​ ៨​លាន​ហិ​កតា​ក្នុង​ឆ្នាំ​ ២០២០​ ស្មើនឹង​ ៤៤,៧%​ នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​។​54​ រាជរដ្ឋាភិបាល​កាន់កាប់​ផ្ទៃដី​ព្រៃឈើ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ នេះ​មាន​ន័យ​ថា​រដ្ឋាភិបាល​អាច​ផ្ទេរ​ដី​ព្រៃ​ទៅ​សហគមន៍​មូលដ្ឋាន ...

ទេសចរណ៍

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​សក្ដានុពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ថា​ជា​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ រួម​មានការ​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ វិស័យ​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ...

រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន ...

ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...

គោលដៅទី១៥ ជីវិតលើដី
sdg-15

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ផ្តោត​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ ជីវចម្រុះ​នៅ​លើ​ដែន​គោក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ដូច​ជា​ព្រៃឈើ​ វាលស្មៅ​ វាល​ខ្សាច់​ និង​តំបន់​ភ្នំ​ ព្រមទាំង​ទំនាក់ទំនង​របស់​វា​ជាមួយ​ប្រព័ន្ធ​ទឹកសាប​។​ គោលដៅ​ទី​១៥​នេះ​ មាន​គោលបំណង​ការពារ ...

ជំនួយអភិវឌ្ឍន៍ពហុភាគី

លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)252 ...

ដីធ្លី

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។308 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។309នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។310 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ311 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។312កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ...

សុខភាពមាតា និងទារក

ចំនួន​ម្តាយ​ដែល​ស្លាប់​នៅ​ក្នុងអំឡុងពេល​សម្រាលបុត្របាន​កាត់​បន្ថយ​ជិត​ពាក់កណ្តាល​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​មកនេះ ពី​ចំនួន ១៨២​ នាក់​ នៅ​ឆ្នាំ​ ២០១១​ មកនៅ​ត្រឹម​ ១០០​ នាក់​ នៅ​ឆ្នាំ​ ២០១៥​។​366 ការ​ស្លាប់​ក្នុង​ចំនោម​កុមារ​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ បើ​ទោះជា​ចំនួននេះនៅ​តែ ...

សម្បទានដីសង្គមកិច្ច

(English) Social land concessions (SLCs) are intended to provide to the landless or land-poor land on which to establish residences and/or generate income through agriculture. The Cambodian Government that more than 30,000 households have received land as social land concessions. Despite its pro-poor intention, the ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ជាទី​មោ​ទ​នៈ​ ដែល​ឆ្លុះ​បញ្ចាំង​ចេញពី​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឱ្យ​កត់សម្គាល់​។​ មួយ​ផ្នែក​នៃ​ជោគជ័យ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​បើកចំហរ​របស់​កម្ពុជា​ឆ្ពោះទៅ​កាន់ ...

ការនាំចូល/អាហរណ

តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ៣៥,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​កើនឡើង​ ២,៥​ ភាគរយ​បើ​ធៀប​នឹង​ ៣៤,៩​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ បាន​ធ្វើ​អោយ​ពាណិជ្ជកម្ម​ពិភពលោក​ថយ​ចុះ​ក៏ ...

ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី ឈុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋ​អាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។​475  ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។476​  រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង​ ...

ជំនួយពីប្រទេសជប៉ុន

សមាជិកជាយោធាជប៉ុនអង្កេតនាវិកកម្ពុជាបំពាក់ឧបករណ៍ទ្រាប់កដល់អ្នកជម្ងឺក្នុងវគ្គផ្លាស់ប្តូរចំណេះដឹងភាពជាដៃគូប៉ាស៊ីហ្វីកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាព ដោយ  U.S. Pasific Fleet។ ថតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC BY-NC 2.0).តាមរយៈសាខាអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនហៅថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (ដោយមិនគិតប្រទេសចិន ដោយហេតុថាជំនួយរបស់ចិនតែងតែមិនត្រូវបានផ្តល់ឲ្យតាមរបៀបដូចជំនួយដទៃទៀតទេ)។ ត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ១៧០ លានដុល្លារអាមេរិក ផ្តល់តាមរយៈអង្គការអន្តរជាតិ និង៥៥០ លានដុល្លារអាមេរិកតាមរយៈជំនួយទ្វេភាគី)491 បានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ទីភ្នាក់ងារ JICA  បានពង្រីក ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មកកាន់កម្ពុជា។492 សកម្មភាពនេះត្រូវបានអនុវត្តន៍ដើម្បីជួយដល់សមាហរណកម្មអាស៊ាន និងដើម្បីបង្រួមគម្លាតការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ ...

បរិស្ថាន និងធនធានធម្មជាតិ

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ពឹង​ផ្អែក​លើ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​សារៈសំខាន់​ណាស់។ ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ទ្រង់​ទ្រាយ​ធំ។ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាត់​បង់​គម្រប​ព្រៃឈើ​បឋម​៦%​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អត្រា​បាត់​បង់​ព្រៃ​ឈើ​នៅ​តែ​បន្ត​ដូច​អត្រា​កាល​ពី​ឆ្នាំ ២០០០ ដល់​២០០៥​ទៀត កម្ពុជា​នឹង​បាត់​បង់​ព្រៃ​ឈើ​ ២.៧ លាន​ហិចតា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០។ [...] ...

គម្របព្រៃឈើ

គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។​ ជា​លើក​ទី​១​ នៅ​ក្នុងអំឡុងពេល​ ៤១​ឆ្នាំ​ ដែល​ ភាគរយ​នៃ​គម្រប​ដី​មិនមែន​ព្រៃ​ (៤៨.៤%)​ មាន​ទំហំ​ធំ​ជាង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ (៤៧.៧%)​។​[ ...

ការឃ្លាំមើលតុលាការ

​ការ​គោរព​សម្រាប់​គុណ​តម្លៃ​ខ្ពស់​ គឺជា​គន្លឹះ​នៃ​ភាព​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តុលាការ​។​526​ គុណ​តម្លៃ​អន្តរជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ចៅក្រម​ទាំងអស់​ រួម​មាន​ ភាព​ឯករាជ្យ​ និង​ភាព​មិន​លំអៀង​ ភាព​ស្មោះត្រង់​ សមភាព​នៃ​ការ​ឱ្យ​តម្លៃ ...

ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ច​ន​ ឃើ​រី​ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​។​ រូបភាព​ ដោយ​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​,​ ថត​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។​ប្រទេស​កម្ពុជា ...

គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
sdg-13

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៣​ មាន​គោលបំណង​ចាត់វិធានការ​ជា​បន្ទាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​អាកាសធាតុ​ និងការបន្ស៊ាំ។​ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ រដ្ឋ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dY7ht
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!