ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ច​ន​ ឃើ​រី​ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​។​ រូបភាព​ ដោយ​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​,​ ថត​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។​

ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ទាប​ជាមួយនឹង​ការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​លឿន​ដែល​បាន​រក្សា​អត្រាកំណើន​ប្រមាណ​ ៧​ ភាគរយ​ចាប់តាំងពី​ឆ្នាំ​ ២០១១។​1​ យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ ៣,១​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។​ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ៤​ ភាគរយ​នៅ​ឆ្នាំ​ ២០២១​ និង​ ៥,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២២​ ដោយសារ​ការ​ឆ្លើយ​តប​រហ័ស​របស់​រដ្ឋាភិបាល​ចំពោះ​វិបត្តិ​ និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​ដោយ​ជំរុញ​តម្រូវការ​នាំ​ចេញ​។​ ទោះបីជា​គ្រប់​វិស័យ​ទាំងអស់​នឹង​មិន​ទទួល​បាន​អត្ថប្រយោជន៍​ស្មើភាព​គ្នា​ ​ក៏​ប៉ុន្តែ​វា​នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ទាំងមូល​អោយ​​​មាន​កំណើន​​។​2

​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ប្រទេស​កម្ពុជា​មាន​ដូច​ជា​បណ្តា​ប្រទេស​អាស៊ាន​ ចិន​ និង​អា​មេ​រិ​ក សហភាព​អឺរ៉ុប​ក៏​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ​។​ ទំហំ​ពាណិជ្ជកម្ម​ពី​ឆ្នាំ​ ២០១៩​ ដល់​ ២០២០​ បាន​កើនឡើង​ពី​ ៣៤,៩​ ពាន់​លាន​ដុល្លារ​ដល់​ ៣៥,៨​ ពាន់​លាន​ដុល្លារ​ដែល​ជា​ការ​កើនឡើង​ ២,៥​ ភាគរយ​បើ​ទោះបីជា​មានការ​រឹត​បន្តឹង​ការ​ហោះហើរ​ និង​ព្រំដែន​ចំ​ពេល​មាន​ជំងឺឆ្លង​ក៏​ដោយ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ឆ្នាំ ​២០២០​។​3

បណ្តា​ប្រទេស​អាស៊ាន​

​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ២០២០​ បង្ហាញ​ថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ទំហំ​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​ដែល​មាន​ចំនួន​ ១១,៣​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០​។​ នេះ​គឺជា​ការ​កើនឡើង​ ២២,៤​ ភាគរយ​បើ​ប្រៀបធៀប​នឹង​តួលេខ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ​២០១៩​ ដោយ​មាន​ប្រទេស​ថៃ​ និង​វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​។​ ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ ​២០២០​ ជាមួយ​ប្រទេស​ថៃ​មាន​តម្លៃ​ ៣,៤​ ពាន់​លាន​ដុល្លារ​ខណៈ​ពេល​ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម​គឺ​ ៣​ ពាន់​លាន​ដុល្លារ​ដែល​ធ្លាក់​ចុះ​ ៦,៤​ និង​ ១,១៣​ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​  ២០១៩​។​4

បណ្តា​ប្រទេស​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រទេស​ជា​សមាជិក​ទទួល​បាន​នូវ​លំហូរ​ទំនិញ​ សេវាកម្ម​ ការ​វិនិយោគ​ ដើមទុន​ និង​កម្លាំង​ពលកម្ម​ដោយ​សេរី​តាម​រយៈ​ការ​បង្កើត​ទីផ្សារ​ និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ​។​ កិច្ចព្រមព្រៀង​នេះ​រួម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តី​ពី​សេវាកម្ម​ កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​ស្តី​ពី​វិនិយោគ​ កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ចលនា​មនុស្ស​ធម្មជាតិ​ និង​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ការ​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​លើ​សេវាកម្ម​។​5 រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូ​រ៉ា​ស័ក្តិ​បាន​ធ្វើ​សន្និសីទ​វី​ដេ​អូ​ជាមួយ​លោក​ Gan​ Kim​ Yong​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​សិង្ហ​បុរី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ និង​ដំណើរការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​។​6​ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)​ រវាង​សមាជិក​អាស៊ាន​ និង​ដៃគូ​ពាណិជ្ជកម្ម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ ៦​ របស់​ខ្លួន​រួម​មាន​ចិន​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ ឥណ្ឌា​ អូស្ត្រាលី​ និង​នូ​វែ​ល​ហ្សេ​ឡង់​។​7

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក​ លឹ​ម​ ហេង​បាន​មាន​ប្រសាសន៍​ថា​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ និង​ថៃ​មាន​ភាព​ស្រ​ដៀង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ទំនិញ​នាំ​ចេញ​ភាគច្រើន​មាន​ផលិតផល​កសិកម្ម​ដូច​ជា​ស្រូវ​ ដំឡូង​មី​ ពោត​ និង​កៅស៊ូ​ខណៈ​ការ​នាំ​ចូលរួម​មាន​អាហារ​ និង​ភេសជ្ជៈ​ ទំនិញប្រើប្រាស់​ និង​សម្ភារៈ​សំណង់​។​ លោក​ក៏​បាន​បន្ថែម​ថា​ទោះបីជា​កម្ពុជា​អាច​ដំណើរការ​ផលិតផល​ប្រើប្រាស់​បាន​ទូលំទូលាយ​ក៏​ដោយ​ក៏​សមត្ថភាព​នៅ​តែ​មាន​កម្រិត​។​ ប្រទេស​នេះ​នៅ​តែ​ត្រូវការ​ការ​នាំ​ចូល​បន្ថែម​ជា​ពិសេស​ពី​ប្រទេស​ជិតខាង​ ដូច្នេះ​ការ​វិនិយោគ​អន្តរជាតិ​ត្រូវ​បាន​លើកទឹកចិត្ត​ដើម្បី​ធ្វើ​អោយ​ឧស្សាហកម្ម​កែ​ច្នៃ​ និង​សមត្ថភាព​ផលិត​ក្នុងស្រុក​ប្រសើរ​ឡើង​។​8

ប្រទេស​ចិន​

ប្រទេស​ចិន​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ ៨,១​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០២០​ (​ទោះបី​នេះ​គឺជា​ការ​ធ្លាក់​ចុះ​ពី​ ៨,៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩)​។​9​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​មិន​ត្រឹមតែ​នៅ​ក្នុង​បរិបទ​នៃ​ជំងឺឆ្លង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ និង​ភូមិសាស្ត្រ​នយោបាយ​តំបន់​ និង​ពិភពលោក​ផង​ដែរ​នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ លោក​ សុខ​ សុ​ភ័ក្ត្រ​។​10

​ការ​ចរចា​ស្ដី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​ចិន​ ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ហើយ​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ ​២០២២​ និង​ជួយ​លើកកម្ពស់​ទំហំ​ពាណិជ្ជកម្ម​ និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ដល់​ ១០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣​ នេះ​បើ​តាម​លោក​ សុខ​ សុ​ភ័ក្ត្រ​មាន​ប្រសា​ស​ន៏​។​11​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ចង្អុលបង្ហាញ​ថា​នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវ​បាន​អនុវត្ត​ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ បាន​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​ហើយ​កម្ពុជា​ និង​ចិន​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើងជា​ពិសេស​ការ​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​ដើម្បី​ផលិត​ និង​កែ​ច្នៃ​ផលិតផល​ដើម្បី​នាំ​ចេញ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​12

​សហរដ្ឋអាមេរិក​

​ទោះបីជា​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ជំងឺឆ្លង​បាន​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់​ចុះ​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អា​មេ​រិ​ក​មានដំណើរ​ការ​ល្អ​។​ បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ឆ្នាំ ​២០២១​ តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អា​មេ​រិ​កបាន​កើនឡើង​ពី​ ៤,៧​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​ ដល់​ ៥,៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០​ ដែល​ជាន​ការ​កើនឡើង​ ១៦,៨​ ភាគរយ​។​13​ ទោះបីជា​អា​មេ​រិ​ក​មិនមែន​ជា​ប្រភព​វិនិយោគ​ដ៏​សំខាន់​របស់​កម្ពុជា​ក៏​ដោយ​ក៏​អា​មេ​រិ​ក​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ដោយ​ភាគច្រើន​ជា​សម្លៀក​បំពាក់​ និង​ស្បែកជើង​ដែល​មាន​ចំនួន​ ៥,២​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។​14

​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​ញឹក​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ឆ្នាំ ​២០០៦​ ដែល​ជា​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ពួក​គេ​ដើម្បី​ដោះស្រាយ​បញ្ហា​ទ្វេភាគី​ តំបន់​ និង​ពហុភាគី​។​15​ នៅ​ថ្ងៃ​ទី​ ០១​ ខែមិថុនា​ឆ្នាំ​ ២០២១​ អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ Wendy​ Sherman​ បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ជិត​ស្និទ្ធ​ និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។​16

​សហភាព​អឺរ៉ុប​

​ប្រទេស​កម្ពុជា​ និង​សហភាព​អឺរ៉ុប​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​នៅ​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​សហភាព​អឺរ៉ុប​ និង​អាស៊ាន​។​17ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប​មាន​ចំនួន​ ៣,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០២០​ ដែល​ជា​ការ​ធ្លាក់​ចុះ​ ១៥,៩​ ភាគរយ​ពី​ ៤,៥​ ពាន់​លាន​ដុល្លារ​ដែល​បាន​បង្ហោះ​ក្នុង​ឆ្នាំ​២០១៩​។​ ការ​ធ្លាក់​ចុះ​គឺ​មក​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ (​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​)​ និង​ជំងឺឆ្លង​ដែល​បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ និង​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ និង​ការ​ផ្អាក​ដំណើរការ​រោងចក្រ​មួយ​ចំនួន​។​18

​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ដែល​ផ្តល់​ឱ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នូវ​ការ​រួច​ពន្ធ​ និង​មិន​គិត​កូតា​ចូល​ចំពោះ​ផលិតផល​ទាំងអស់​លើកលែងតែ​អាវុធ​ និង​គ្រាប់រំសេវ​។​19​ ការ​ដក​ ២០​ ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ជាមួយ​កម្ពុជា​នៅ​ឆ្នាំ​២០២០​ ដែល​សហភាព​អឺរ៉ុប​បាន​អះអាង​ថា​មក​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​ បាន​ប៉ះពាល់​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​សហភាព​អឺរ៉ុប​ជា​ពិសេស​សំលៀក​បំពាក់​សម្លៀក​បំពាក់​ ទំនិញ​ធ្វើ​ដំណើរ​ និង​ស្ករ​។​20​ ជា​សំណាងល្អ​ដែល​កម្ពុជា​មាន​សិទ្ធិ​ទទួល​បានការ​នាំ​ចេញ​ដោយ​រួច​ពន្ធ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​ចក្រភព​អង់គ្លេស​ ដូច្នេះ​វា​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​ ២០​ ភាគរយ​ដែល​បាត់បង់​ពី​​សហភាព​អឺរ៉ុប​ទៅ​ចក្រភព​អង់គ្លេស​ជំនួស​វិញ​។​ ចក្រភព​អង់គ្លេស​មានការ​រៀបចំ​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ដែល​រឹង​មាំ​ជាមួយ​ប្រទេស​កម្ពុជា​ និង​មាន​សិទ្ធ​ពាណិជ្ជកម្ម​លើ​ការ​នាំ​ចេញ​បើ​ទោះបីជា​ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​21

​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ និង​ពាណិជ្ជកម្ម​ សហភាព​អឺរ៉ុប​ និង​កម្ពុជា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​ ១១​ ខែមករា​ ឆ្នាំ​ ២០២១​ ដើម្បី​រៀបចំសេចក្តី​ព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ឆ្នាំ ​២០២១-២០២៧​។​ នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​ ៤​ លើ​វិស័យ​ដូច​ជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ការ​លើក​ស្ទួយ​វិស័យ​ឯកជន​ និង​ការងារ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​។​ កិច្ចប្រជុំ​នេះ​ក៏​បាន​ពិភាក្សា​អំពី​សេចក្តីព្រាងច្បាប់​ថ្មី​នៃ​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​ឆ្នាំ​ ២០២១-២០២៧​ ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​នៃ​វិស័យសេដ្ឋកិច្ច​ និង​ការងារ​ វិស័យ​អប់រំ​និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវ​:​ និង​វិស័យ​អភិបាលកិច្ច​។22

ទាក់ទង​ទៅ​នឹង​​ពាណិជ្ជកម្ម​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ugwc9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!