ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។1 នៅក្នុងតំបន់ព្រៃការពារសីម៉ា មានសត្វដំរី ខ្លាឃ្មុំ និងប្រភេទឆ្មាចំនួន៧ប្រភេទ។2

12716144895_47c9798eae_k

តំបន់ព្រៃការពារក្នុងខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, ២៣ កុម្ភះ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

បន្ថែមលើគុណតម្លៃនៃការអភិរក្ស និងជីវៈចម្រុះរបស់វា តំបន់ព្រៃការពារក៏បានជួយទ្រទ្រង់ដល់ការរស់នៅរបស់សហគមមនុស្សបានច្រើន ជាឧទារហណ៍ ទន្លេនៅក្នុងតំបន់ព្រៃការពារភ្នំក្រវាញភាគកណ្តាល ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាង ៣០,០០០នាក់។3

ពីមុន តំបន់ព្រៃការពារទាំងនេះត្រូវបានគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ដែលជាស្ថាប័នមួយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យ៉ាងណាមិញ ស្ថិតក្រោមការសម្រេចនៃ អនុក្រឹត្យលេខ ៦៩ ស្តីពីការផ្ទេរព្រៃការពារ តំបន់អភិរក្សឈើ តំបន់ព្រៃផ្តល់ផល និងសម្បទានដីសេដ្ឋកិច្ចរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចុះថ្ងៃទី ២៨ មេសា ឆ្នាំ២០១៦ ព្រៃការពារត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញ។4

រដ្ឋាភិបាលក៏ទទួលបានជំនួយបច្ចេកទេសក្នុងការងារគ្រប់គ្រងពីអង្គភាពមួយចំនួនដូចជា អង្គការ WWF (ខេត្តមណ្ឌលគិរី) អង្គការសម្ព័ន្ធសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ (ភ្នំក្រវាញ) និងអង្គការសង្គមអភិរក្សសត្វព្រៃ (សីម៉ា)។

ជាលទ្ធផលនៃអនុក្រឹត្យបន្តបន្ទាប់នៅក្នុងខែឧសភា ឆ្នាំ២០១៦ រាល់ព្រៃការពារទាំងអស់ គឺត្រូវបានប្រែក្លាយទៅជាតំបន់ការពារធម្មជាតិ លើកលែងតែព្រៃការពារមួយប៉ុណ្ណោះគឺ ព្រៃការពារតាម៉ៅ ដែលមានទំហំ ២,២៨៥ ហិកតា ស្ថិតក្នុងខេត្តតាកែវ។ តំបន់ការពារធម្មជាតិជាងពាក់កណ្តាលត្រូវបានចាត់ចំណាត់ថ្នាក់ជាដែនជម្រកសត្វព្រៃ។

តារាងនៃព្រៃការពារដែលបានបន្ថែមទៅក្នុងតំបន់ការពារធម្មជាតិក្នុងឆ្នាំ ២០១៦៖ 

លេខរៀងឈ្មោះព្រៃការពារឈ្មោះតំបន់
ការពារធម្មជាតិ

ទំហំ
(ហិកតា)

ទីតាំងអនុក្រឹត្យ
ព្រៃការពារ
ព្រះវិហារ
ដែនជម្រកសត្វព្រៃ
ឆែប
១៩០,០២៧ ព្រះវិហារ, ស្ទឹងត្រែង

លេខ ៧៩,
ចុះថ្ងៃ ០៩ ឧសភា ២០១៦

ព្រៃការពារ
មណ្ឌលគិរី
ដែនជម្រកសត្វព្រៃ
ស្រែពក
៣៧២,៩៧១មណ្ឌលគិរីលេខ ៨៥,
ចុះថ្ងៃ ០៩ ឧសភា ២០១៦
ព្រៃការពារ
ជួរភ្នំក្រវាញភាគកណ្តាល
ឧទ្យានជាតិជួរ
ភ្នំក្រវាញកណ្តាល
៤០១,៣១៣ កោះកុង, ពោធិ៍សាត់,
កំពង់ស្ពឺ
លេខ ៨១,
ចុះថ្ងៃ ០៩ ឧសភា ២០១៦
ព្រៃការពារ
ដែនជម្រកបម្រុង
សត្វក្រៀលអាងត្រពាំងថ្ម
តំបន់ការពារទេសភាព
អាងត្រពាំងថ្ម
១២,៦៥០បន្ទាយមានជ័យលេខ ១០០,
ចុះថ្ងៃ ២៣ ឧសភា ២០១៦
ព្រៃការពារ
ច្រករបៀង
សត្វដំរីភាគនិរតី
ដែនជម្រកសត្វព្រៃ
តាតៃ
១៤៤,២៧៥កោះកុងលេខ ៨០,
ចុះថ្ងៃ ០៩ ឧសភា ២០១៦
ព្រៃការពារ
លំហែ និងកីឡារ
ប្រមាញ់អូរយ៉ាដាវ
ឧទ្យានជាតិ
អូរយ៉ាដាវ
១០១,៣៤៨រតនៈគិរីលេខ ៨២,
ចុះថ្ងៃ ០៩ ឧសភា ២០១៦
ព្រៃការពារសីម៉ាដែនជម្រកសត្វព្រៃ
កែវ សីម៉ា
២៩២,៦៩០រតនៈគិរី,
ក្រចេះ
លេខ ៨៣,
ចុះថ្ងៃ ០៩ ឧសភា ២០១៦
ព្រៃការពារ
សៀមប៉ាងខាងលិច
ដែនជម្រកសត្វព្រៃ
សៀមប៉ាង
៦៦,៩៣២ស្ទឹងត្រែង លេខ ៨៦,
ចុះថ្ងៃ ០៩ ឧសភា ២០១៦

ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃការពារ នៅតែកើតមានឡើង ទោះបីជាវានៅកម្រិតទាបជាងតំបន់ព្រៃជុំវិញក៏ដោយ។ អង្គការអភិរក្សអន្តរជាតិ ប៉ាន់ប្រមាណថា ការកាប់បំផ្លាញព្រៃនៅតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្តាល មានអត្រា ២ ភាគរយ សម្រាប់រយៈពេលជាង ៦ឆ្នាំមកនេះ។5

យោងតាមអនុក្រឹត្យលេខ ៦៩ ក្រសួងបរិស្ថាន រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុទ្ធតែមានតួនាទីក្នុងការបង្ក្រាបរាល់សកម្មភាពកាប់ព្រៃខុសច្បាប់នានា។ ខណៈពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងលើតំបន់សម្បទានដីសេដ្ឋកិច្ច ក្រសួងបរិស្ថានមានតួនាទីគ្រប់គ្រងព្រៃការពារ តំបន់អភិរក្សព្រៃឈើ និងតំបន់ព្រៃផ្តល់ផលរួមទាំងតំបន់ការពារធម្មជាតិផងដែរ។ ការផ្ទេរការទទួលខុសត្រូវ គួរតែត្រូវបានអនុវត្តតាមរយៈការបែងចែក ធនធាន ដើម្បីផ្គូផ្គងការទទួលខុសត្រូវថ្មី។

បានធ្វើបច្ចុប្បន្នភាព៖ ០៩ មិថុនា ២០១៦

ទាក់ទងនឹងតំបន់ព្រៃការពារ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VLnFG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!