គ្រួសារដែលរងគ្រោះ បានសុំឱ្យក្រសួងជួយដោះស្រាយវិវាទដីធ្លី
ក្រុមគ្រួសារ ដែលរងគ្រោះក្នុងករណីជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានស្នើសុំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការយឺតយាវ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38754/families-ask-ministry-to-handle-land-disputes/
លោក ប្រាក់ សុខុន ថា កម្ពុជានៅតែប្រកាន់ជំហរអព្យាក្រឹត
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន អះអាងថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធហើយពេលនេះកម្ពុជា កំពុងតែមានទំនាក់ទំនងល្អទាំងជាមួយចិន និងអាមេរិក។ នៅក្នុងការផ្តល់បឋកថាពីថ្ងៃម្សិលមិញស្តីពីស្ថានភាពពិភពលោកបច្ចុប្បន្ន និងទិដ្ឋភាពនយោបាយការបរទេសរបស់ ...
ទូច សុខា
http://bit.ly/2qy8xAp
រដ្ឋាភិបាលស៊ើបអង្កេតលើ NGO ដែលនៅពីក្រោយរបាយការណ៍រិះគន់
ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945
រដ្ឋមន្ត្រីព្រមាន NGO ឱ្យអនុវត្ត តាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការផ្លូវច្បាប់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់អង្គការសង្គមស៊ីវិលកាលពីយប់ថ្ងៃអង្គារដោយព្រមានអង្គការមិនមែនរដ្ឋាភិបាលនានាឱ្យគោរពតាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ នៅពេលតែមួយដែលក្រសួងនេះបានបញ្ជា ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085
សេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម
នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការគណៈ កម្មាធិការបក្ស កុម្មុយនីស្តវៀតណាម។ ភាគីទាំង ...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
វិស័យកាត់ដេរ បានអន់ថយ
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងយឺតជាងការរំពឹងទុកជាង ៤ភាគរយ ក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹង ៩ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការវិនិយោគបរទេសនៅក្នុងវិស័យនេះបាន ...
សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/
កម្ពុជានាំចេញចេក១០០តោនថែមទៀតទៅទីផ្សារអន្តរជាតិ
កុ្រមហ៊ុនវិនិយោគលើដំណាំចេកក្នុងខេត្តរតនគិរីបានឳ្យដឹងថា ខ្លួននឹងនាំចេញចេកជាលើកទី២ចំនួន១០០តោនបន្ថែមទៀតទៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ។ នេះបើតាមនាយករដ្ឋបាលក្រុមហ៊ុនវៀតណាម ចម្ការកៅស៊ូ Hoang Anh Gia Lai មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិនិយោគលើដំណាំចេក និងជាក្រុមហ៊ុនដែលនាំចេញចេកពីកម្ពុជាទៅវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2upRzkW
ពលករដែលគ្មានឯកសារបានទៅចុះឈ្មោះនៅមន្ទីថៃ
ពលករកម្ពុជាគ្មានឯកសារចំនួនជាង ៧០០០នាក់ បានទៅចុះឈ្មោះនៅមន្ទីនៅក្នុងប្រទេសថៃ ក្នុងសប្ដាហ៍ដំបូងនៃប្រតិបត្តិការរបស់ពួកគេនេះ បើទោះជាមានអ្នកជំនាញបានអៈអាងកាលពីថ្ងៃអាទិត្យថា ២សប្តាហ៍ដែលបានកំណត់នេះ គឺខ្លីពេកសម្រាប់ពលករទាំងអស់ ...
Leonie Kijewski
http://www.phnompenhpost.com/national/undocumented-migrants-signing-new-thai-centres
នៅតែមិនទាន់មានការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង
បើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម កម្ពុជានៅមិនទាន់នាំចេញស្វាយទៅកូរ៉េខាងត្បូងនៅឡើយទេ បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅឆ្នាំ ២០១៥ ជាមួយភ្នាក់ងារនៅអាស៊ីបូព៌ាក៏ដោយ។ ...
សុខ ចាន់
http://www.khmertimeskh.com/5078690/still-no-mango-exports-south-korea/
សមាគមវៀតណាមថា ឈើចាប់មិនមែនរបស់ខ្លួន
តំណាងសមាគមសហព័ន្ធខ្មែរ-វៀតណាមនៅខេត្តរតនគិរីកាលពីម្សិលមិញបានបដិសេធថាឈើគ្រញូង និងធ្នង់ប្រមាណជាងពីរម៉ែត្រគុបដែលសមត្ថកិច្ចឆែកឃើញ និងរឹបអូសកាលពីថ្ងៃអង្គារនោះមិនមែនជារបស់ខ្លួនទេ ហើយថារឿងនេះក៏មិនពាក់ព័ន្ធនឹងសមាគមដែរ។ ...
ឃុត សុភចរិយា
http://bit.ly/2ir48eW
ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី
ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/
ចិនគាំទ្រ CPP ខ្លាំងជាងមុន ក្រោយមានការថ្កោលទោសពីអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូកាលពីម្សិលមិញបានប្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅប្រទេសចិន សម្រាប់ពិព័រណ៍ចិន‑អាស៊ានលើកទី ១៤ ដែលក្នុងនោះចិនបានថ្លែងជាដដែលអំពីការគាំទ្រគណបក្សប្រជាជនកម្ពុជាខ្លាំងក្លាជាងមុនបន្ទាប់ពីមានការប្រឈមមុខ ...
Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2juFjPS
នាយករដ្ឋមន្រ្តីបញ្ចប់ការបញ្ជូនអដ្ឋិធាតុតបនឹងការផ្អាកទិដ្ឋាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកចំពោះការផ្អាកមិនផ្តល់ទិដ្ឋាការរបស់អាមេរិកដោយបញ្ចប់ការបញ្ជូនឆ្អឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ...
Mech Dara and Erin Handley
http://bit.ly/2x5PDm5
មជ្ឈមណ្ឌលខេត្តកណ្តាលដើម្បីតាមដានគុណភាពបន្លែ
ប្រធាននាយកដ្ឋានកសិកម្មខេត្តបានឱ្យដឹងថា មជ្ឈមណ្ឌលកែលម្អស្តង់ដារ និងគុណភាពនៃផលិតផលកសិកម្មជាពិសេសបន្លែនឹងត្រូវបង្កើតឡើងក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5083526/kandal-centre-monitor-veggie-quality/
GIZ ដាក់ដំណើរការគម្រោងសម្របសម្រួលពាណិជ្ជកម្មកសិកម្មក្នុងតំបន់
ភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) កាលពីម្សិលមិញបានដំណើរការគម្រោងសម្របសម្រួលពាណិជ្ជកម្មទំនិញកសិកម្មនៅអាស៊ាន (FTAG) ដែលជាគំនិតផ្តួចផ្តើមរយៈពេល២ឆ្នាំដើម្បីលើកកម្ពស់ការសម្រួលពាណិជ្ជកម្មតាមបណ្តោយព្រំដែនជាមួយថៃ និងវៀតណាម និងជួយពាណិជ្ជករអាចចូលទីផ្សារ ...
ចេង សុខហ័ង
http://bit.ly/2ytfrdR
រដ្ឋទិញស្ពានពីក្រុមហ៊ុន LYP Group
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបាននិយាយថា រដ្ឋាភិបាលនឹងគ្រប់គ្រងលើស្ពានមួយដែលសង់នៅលើទន្លេសាបដោយក្រុមហ៊ុនដែលជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5084897/state-buys-bridge-lyp-group/
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា ខណៈមន្ត្រីរដ្ឋាភិបាលបានច្រានចោល
កាលពីម្សិលមិញសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក ថេត គ្រូហ្ស (Ted Cruz) បានចេញលិខិតមួយដោយបានដាក់ឱសានវាទដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឱ្យដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅត្រឹមថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោតទី ៩ ខែវិច្ឆិកាខាងមុខ បើមិនដូច្នេះទេសភាអាមេរិកនឹងស្នើឲ្យ ...
Daphne Chen
http://bit.ly/2iyI3LY
ក្រុមអភិរក្សសត្វស្លាបរកឃើញត្រដក់តូច ១២១ សម្បុក
សម្បុកពងកូនសត្វត្រដក់តូចចំនួន ១២១ សម្បុកត្រូវបានក្រុមបរិស្ថានុរក្សនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងប្រជាសហគមន៍ប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគ ...
ឃុត សុភចរិយា
http://bit.ly/2A3iCq3
នគរបាលខេត្តក្រចេះរងការរិះគន់មិនបង្ក្រាបឡានដឹកឈើ
នគរបាលដាក់ប៉ុស្តិ៍ពេលយប់នៅក្នុងខេត្តក្រចេះត្រូវបានរិះគន់ថា មិនបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ដែលបើកឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់ខ្លួន ខណៈដែលមន្ត្រីរដ្ឋបាលព្រៃឈើមិនហ៊ានបង្ក្រាបព្រោះអ្នកដឹកឈើញៀនថ្នាំ និងមានដាវសាមូរ៉ៃ។ ...
ផាក់ ស៊ាងលី
http://bit.ly/2hekRyP
ឃុំខ្លួន ៤ នាក់រឿងជួញឈើនៅក្រុមហ៊ុន Metfone
មនុស្សប្រុស-ស្រីជាតិវៀតណាម ៣ នាក់ និងខ្មែរម្នាក់ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនកាលពីម្សិលម្ង៉ៃ មួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនពេលចុះបង្ក្រាបផ្ទះជួលរបស់ក្រុមហ៊ុន Metfone ដោយបានរកឃើញស្ដុកឈើប្រណីតគ្មានច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ១៩ ...
សុទ្ធ គឹមសឿន
http://bit.ly/2zFE5FS