សេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម
នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការគណៈ កម្មាធិការបក្ស កុម្មុយនីស្តវៀតណាម។ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួន ក្នុងនោះក៏មានបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន និង លោក ង្វៀន ហ្វ៊ូជុង បានអញ្ជើញ ចូលរួម ជា សក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសាររវាងប្រទេសកម្ពុជា និងវៀតណាម មានដូចជា៖
១) សេចក្តីថ្លែងការណ៍រួម ស្តីពីការ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម
២.) ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់ សេដ្ឋកិច្ចកម្ពុជា -វៀតណាម
៣) អនុស្សារណៈនៃការ យោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ គម្រោងរោង ចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូន អគ្គិសនី និងពាណិជ្ជកម្មថាមពល
៤). សកម្ម ភាពសង្គ្រោះ គ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក
៥) អនុស្សារណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន ( NIPTICT)នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ កម្ពុជា ជាមួយក្រុម ហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD)។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ