ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃកើនឡើង ១៦.៦៣ % ដល់ ១៤៤,៩ ពាន់លានបាតក្នុងឆ្នាំ ២០២១
ទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២១ រវាងប្រទេសថៃ និងកម្ពុជាបានកើនឡើង ១៦.៦៣% ដល់ ១៤៤.៩ ពាន់លានបាតកាលពីឆ្នាំមុន ដែលនេះជាសមិទ្ធិផលដ៏អស្ចារ្យបើទោះបីជាព្រំដែនត្រូវបានបិទកាលពីឆ្នាំមុនក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/335GzAz
លោករដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យមានការបោះឆ្នោតឆ្នាំ២០២៣ តាមបែបប្រជាធិបតេយ្យ
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់លោក ហ៊ុន ម៉ាណែត អ្នកអាចស្នងតំណែងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគតកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយតាមបែបប្រជាធិបតេយ្យ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3oO1fo8
គ.ជ.ប គ្រោងថវិកា ៤៣ លានដុល្លារសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំថវិកាចំនួន ៤៣ លានដុល្លារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ពោលគឺថយចុះជិត ១០ ភាគរយធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៧។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/43-million-set-commune-elections-june-nec-says
លោក ស ខេង ជំរុញឱ្យអាជ្ញាធរបាត់ដំបងដោះស្រាយទំនាស់ដីធ្លីឱ្យមានតម្លាភាពជូនប្រជាពលរដ្ឋ
លោក ស ខេង ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងមេភូមិ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0940-232020.html
មនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួនក្នុងករណីរំលោភយកដីនៅខេត្តព្រះសីហនុ
មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ចាប់ខ្លួនមនុស្ស ១០នាក់ ជុំវិញការរំលោភយកដីនៅស្រុកកំពង់សីលា។ របាយការណ៍បានឲ្យដឹងថា មនុស្សជិត ៣០០ នាក់បានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីក្នុងខេត្ត។ ...
សុន មិនា
https://www.khmertimeskh.com/501041329/10-arrested-over-land-grabbing-in-preah-sihanouk-province/
ជប៉ុនផ្តល់ប្រាក់ ១,៧ លានដុល្លារសម្រាប់ការដោះមីនក្នុងខេត្តចំនួនពីរ
រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ប្រាក់ចំនួន ១,៧៩៩,១៦៦ ដុល្លារសម្រាប់គម្រោងចំនួន ២ ក្រោមក្របខ័ណ្ឌនៃ “ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការមិនមែនរដ្ឋាភិបាលជប៉ុន”។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501030660/japan-gives-1-7mil-for-demining-in-two-provinces/
គជបលុបបេក្ខជន ២០ រូបពីបញ្ជីបក្សភ្លើងទៀន ព្រោះមិនចេះអក្សរខ្មែរ ខ្លះគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេចលុបឈ្មោះ បេក្ខជនចំនួន ២០ រូប ចេញពីបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន ដោយសារពួកគេមិនចេះអាន និងសរសេរអក្សរខ្មែរ មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនផ្ទាល់ដៃ ហើយមួយចំនួនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំសង្កាត់ ដែលខ្លួនបានដាក់ពាក្យឈរឈ្មោះ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-21-1106-233595.html
វិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា។ ក្រុមហ៊ុនត្រូវអនុវត្តតាម ៥ ចំណុចដែលមានចែងក្នុងសេចក្តីជូនដំណឹង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
កម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់ ២៩១លានដុល្លារខែមករាដល់ខែកុម្ភៈ
កម្ពុជាបាននាំចេញទំនិញទៅប្រទេសជប៉ុនក្នុងតម្លៃ ២៩១លានដុល្លារក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ដោយធ្លាក់ចុះ ១,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្
https://bit.ly/3vpdBWw
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើងបន្តិចក្នុងត្រីមាសទី ១ ប៉ុន្តែតម្លៃធ្លាក់ចុះ
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ៦១,៨៣៩ តោន នៅក្នុងត្រីមាសទី១ (Q1) នៃឆ្នាំ២០២២ ពោលគឺកើនឡើង ១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xC9JUA
ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាមានទំហំជាង ១៣ ពាន់លានដុល្លារក្នុងត្រីមាសទីមួយ
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូឈានដល់ ១៣,១៦២ ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើង ៩,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rBl17H
លោក ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីចំហទូទាំងប្រទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលើកលែងនូវការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីកន្លែងចំហនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៦ ខែមេសា តទៅ លើកលែងតែទីតាំងដែលបិទជិតប៉ុណ្ណោះ ដោយលោកបានផ្តល់សិទ្ធិទៅដល់ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ ឬមិនពាក់ម៉ាស់? ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-27-1018-235464.html
កាវ៉ាន់ ធ្លាប់ជាដំរីឯកកោជាងគេលើពិភពលោក ឥឡូវនេះមិនឯកកោរទៀតទេ ព្រោះវាមានជម្រកនៅដែនជម្រកសត្វព្រៃកម្ពុជា
ដំរីអាយុ ៣៧ ឆ្នាំឈ្មោះ កាវ៉ាន់ ត្រូវបានគេមើលឃើញថាវាកំពុងងរីករាយនឹងការស្នាក់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលមានទំហំ ២៥,០០០ ហិចតា ក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3M2A8yC
ទីផ្សារចិនស្រូបយកអង្ករនាំចេញរបស់កម្ពុជាជាង ៥០ ភាគរយ
ប្រទេសចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេដោយមានបរិមាណជិត ១៥ ម៉ឺនតោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង ២៨ ម៉ឺនតោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-02-1022-237265.html
ការនាំចេញរបស់កម្ពុជាកើនឡើង ៣២ ភាគរយក្នុងរយៈពេល ៤ ខែដំបូង
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញក្នុងទឹកប្រាក់សរុបចំនួន ៧ ៦០៦ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501076534/cambodias-exports-jump-32-percent-in-first-four-months/
ក្រសួងការបរទេស បញ្ជាក់ពីការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph R. Biden។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3M2km7s
ក្រសួងការងារស្នើឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិក ២០០ នាក់ ចូលរួមដោះស្រាយបញ្ចប់វិវាទ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ចំនួន ២០០ នាក់មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទរួម ខណៈកិច្ចប្រជុំរកដំណោះស្រាយលើក ៩ នៅមិនទាន់ឯកភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-06-0940-235978.html
WHO ប្រកាសពីការផ្លាស់ប្តូរសំខាន់ក្នុងការព្យាបាលជំងឺរបេងដែលធន់នឹងថ្នាំ
អង្គការសុខភាពពិភពលោក(WHO)ទើបតែបានចេញផ្សាយគោលការណ៍ណែនាំរួមដែលបានធ្វើបច្ចុប្បន្នភាពស្តីពីការព្យាបាលជំងឺរបេងដែលធន់នឹងថ្នាំ (DR-TB) ដោយបង្ហាញពីការកែលម្អសំខាន់ៗក្នុងជម្រើសនៃការព្យាបាលសម្រាប់អ្នកដែលមានជំងឺរបេងដែលធន់នឹងថ្នាំ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3PAAUWS
បណ្តាប្រទេសមេគង្គត្រូវបានជំរុញឱ្យប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីកក្នុងទន្លេ
វៀតណាម ឡាវ ថៃ និងកម្ពុជា ត្រូវបានស្នើឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយការបំពុលប្លាស្ទីកនៅក្នុងទន្លេមេគង្គ និងដៃទន្លេរបស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3WzPZdC