គជប​លុប​បេក្ខជន ​២០​ រូប​ពី​បញ្ជី​បក្ស​ភ្លើងទៀន ព្រោះ​មិនចេះ​អក្សរ​ខ្មែរ ខ្លះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​

ក្រុមប្រឹក្សា​ជំនុំជម្រះនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) សម្រេច​លុបឈ្មោះ បេក្ខជន​ចំនួន ២០ ​រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង នៃ​គណបក្ស​ភ្លើងទៀន ដោយសារ​ពួកគេ​មិនចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ មិនបាន​បំពេញ​ប្រវត្តិរូប និង​សេចក្តីប្រកាស​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​ផ្ទាល់ដៃ ហើយ​មួយចំនួន​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ឃុំ​សង្កាត់ ដែល​ខ្លួន​បានដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​។ …

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-21-1106-233595.html