ទំនប់ឧត្តរមានជ័យនឹងត្រូវបង្ហូរទឹកដើម្បីចៀសវាងការបាក់
ការព្រួយបារម្ភថាភ្លៀងធ្លាក់ខ្លាំងនឹងធ្វើឱ្យអាងស្តុកទឹកតាម៉ុកនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហៀរទឹកចេញឬធ្លុះធ្លាយ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកំពុងតែត្រៀមលក្ខណៈបង្ហូរអាងទឹកដោយប្រឡាយ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/oddar-meanchey-dam-be-drained-avoid-breach
មន្ត្រីលក់ដីរដ្ឋ ត្រូវបានដោះលែងពីគុកហើយ
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យក្នុងមន្ទីរនេះដែលជាប់ពន្ធនាគាររឿងលក់ដីរដ្ឋយកប្រាក់ចែកមន្ត្រីក្រោមឱវាទត្រូវបានដោះលែងចេញពីពន្ធនាគារហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពួកគាត់ទាំង ២ នាក់កំណត់ ២ ...
នៀម ឆេង
http://bit.ly/2sKm5VH
សេចក្តីប្រកាសព័ត៌មានស្តីពី វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នាពេលបច្ចុប្បន្ន៖អំពាវនាវឲ្យពលករកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ ...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជាបានវិនិយោគជាង ១ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យដឹកជញ្ជូន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/
ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប
របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap
ធនាគារពិភពលោកប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥៤០លានដុល្លារ ដល់កម្ពុជា
ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន ៥៤០លានដុល្លារ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តោតលើការគាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5073984/world-bank-commits-540-million-cambodia/
លំហូរFDIក្នុងវិស័យហិរញ្ញវត្ថុកើន៨៩ភាគរយ
លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយឆ្នាំនេះជាមួយអត្រាកំណើនជិត៩០ភាគរយ ដោយសារការចូលវិនិយោគពីធនាគារអន្តរជាតិថ្មីពីរ និងការបន្ថែមទុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្រាប់ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2vmhcak
ជើងហោះហើរត្រង់មកកម្ពុជាពីទីក្រុងស៊ីអាន
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីម្សិលមិញថា នឹងមានជើងហោះហើរត្រង់ឆ្ពោះមកប្រទេសកម្ពុជាពីទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីបំពេញតម្រូវការកើនឡើងនៃភ្ញៀវទេសចរចិន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5077009/direct-flights-soon-xian-city/
កម្ពុជា និងចិនស្វែងរកអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ
មន្ត្រីពាក់ព័ន្ធនៃក្រសួងបរិស្ថានកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិនដើម្បីទទួលបាននូវអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ។ ...
ខាន សុភីរម្យ
http://www.akp.gov.kh/?p=107890
ត្រីរាជដែលជិតផុតពូជត្រូវបានលែងក្នុងបឹងធម្មជាតិ
កូនត្រីរាជ ២០០ ក្បាល ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុនាំយកទៅលែងក្នុងតំបន់អាចទឹកសាបធម្មជាតិ ក្បាលឆាយ និងតំបន់ទឹកសាប៣ផ្សេងទៀតក្នុងស្រុកព្រៃនប់កាលពីព្រឹកថ្ងៃអាទិត្យដើម្បីអភិរក្សពូជត្រីកម្រ និងជិតផុតពូជនេះឡើងវិញ។ ...
ឃុត សុភចរិយា
http://bit.ly/2ikY3Aw
ថាមពលពន្លឺព្រះអាទិត្យនឹងដាក់ឲ្យដំណើរការនៅបាវិត
គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំដំបូងនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បង ប៉ុន្តែត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅចុងខែនេះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5079197/solar-power-set-shine-bavet/
សេចក្ដីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់នូវដំណើរការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បេក្ខជនបាននិទ្ទេស A ច្រើន ខណៈអ្នកប្រឡងជាប់ជាង ៦៣%
បើទោះជាការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ កាលពីម្សិលមិញបានធ្វើឡើងចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈខេត្តនានាត្រូវប្រកាសនៅថ្ងៃនេះក្ដី ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាបានរំលេចនូវកម្រិត ...
សុទ្ធ គឹមសឿន
http://bit.ly/2ePsjPB
អាមេរិកផ្អាកចេញទិដ្ឋាការឱ្យមន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយកឡើង និងក្រុមគ្រួសារ
ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញបានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 និង B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ...
នៀម ឆេង និង Erin Handley
http://bit.ly/2x2hXnU
ប្រទេសជប៉ុននឹងបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលការថែទាំមនុស្សចាស់
មជ្ឈមណ្ឌលថ្មីមួយនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៨ ដើម្បីបណ្ដុះបណ្ដាលកម្មករចំណាកស្រុកកម្ពុជាដើម្បីធ្វើការជាមួយមនុស្សចាស់នៅប្រទេសជប៉ុន។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន Procast Asia នឹងបង្កើតមជ្ឈមណ្ឌល ...
សែន ដេវិដ
http://www.khmertimeskh.com/5087827/japan-open-elder-care-training-centre/
ការចំណាយខ្ពស់លើចំណីត្រី ជំរុញឱ្យមនុស្សងាកចេញពីកសិដ្ឋានចិញ្ចឹមត្រីស្តោរ
មួយឆ្នាំបន្ទាប់ពីការលើកការហាមឃាត់មួយទសវត្សរ៍ទៅលើកសិដ្ឋានចិញ្ចឹមត្រីស្តោរ ចំនួនកសិដ្ឋានចិញ្ចឹមត្រីគឺនៅតែមានកម្រិតទាបគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការចំណាយខ្ពស់លើចំណីត្រី ជំរុញឱ្យមនុស្សងាកចេញឆ្ងាយពីកសិដ្ឋានចិញ្ចឹមត្រីស្តោរដែលអាចនឹងក្លាយជាអាជីវកម្មរកកម្រៃបានច្រើន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5088049/high-feed-costs-driving-people-away-snakehead-farming/
ជប៉ុនផ្តល់ប្រាក់ ៣,២ លានដុល្លារសម្រាប់អាហារពេលព្រឹកនៅសាលារៀន
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្របានផ្តល់ថវិកាចំនួន ៣,២ លានដុល្លារដល់កម្ពុជាតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីផ្តល់អាហារដល់សិស្សានុសិស្សនៅក្នុងសហគមន៍ដែលងាយរងគ្រោះ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5088219/japan-gives-3-2-million-school-breakfasts/
ប្រតិភូសភាអឺរ៉ុបបង្ហាញកង្វល់រឿងរំលាយបក្សប្រឆាំង និងអំពាវនាវឲ្យដោះលែងលោក កឹម សុខា
ប្រតិភូសភាអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញបន្ទាប់ពីបញ្ចប់ទស្សនកិច្ច ២ ថ្ងៃនៅក្នុងប្រទេសកម្ពុជាដោយបង្ហាញពីកង្វល់យ៉ាងខ្លាំងអំពីបច្ចុប្បន្នភាពនយោបាយ និង សិទ្ធិមនុស្សដែលទាក់ទងផ្លូវច្បាប់ឆ្ពោះទៅរកការរំលាយគណបក្សសង្គ្រោះជាតិ និងអំពាវនាវឲ្យមាន ...
ម៉ិច ដារ៉ា
http://bit.ly/2h0VBQ8
ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបោះប័ណ្ណបំណុល
ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបោះផ្សាយលក់ភាគហ៊ុន ឬប័ណ្ណបំណុល (Bond) ចាប់ពីពេលនេះទៅដើម្បីអាចកៀរគរប្រភពទុនក្នុងស្រុកសម្រាប់ពង្រីកអាជីវកម្មជាអ្វីដែលអ្នកជំនាញរំពឹងថានឹងជួយកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើ ...
ហ៊ គីមសាយ
http://bit.ly/2zX2wk2