ចំនាកស្រុកក្រៅផ្លូវការដើម្បីការងារ
ពលករកម្ពុជានៅក្រៅប្រទេស
សេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ ១៨ ធ្នូ លើកទី២៦ «លើកកម្ពស់សុវត្ថិភាព ការងារសមរម្យ និងប្រព័ន្ធជំនួយសង្គមដល់ពលករចំណាកស្រុក»
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អង្គការសង់ត្រាល់ (CENTRAL) បានចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ និងបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីសម្ពាធសេដ្ឋកិច្ចលើពលករកម្ពុជាដែលបានវិលត្រឡប់មកវិញ។របាយការណ៍បានរកឃើញថា ៧១% នៃពលករដែលវិលត្រឡប់មកវិញមានជាប់បំណុល ហើយក្នុងនោះ ៨៥% មិនមានលទ្ធភាពសងតាមកាលកំណត់។ ពលករបានអំពាវនាវសុំឱ្យមានការជួយជ្រោមជ្រែងដូចជា ការបង្កើតការងារដែលមានស្ថិរភាព ការផ្អាកការបង់សងបំណុលយ៉ាងតិច ៦ខែ និងការពង្រីកលទ្ធភាពទទួលបានប្រព័ន្ធគាំពារសង្គម ដូចជា ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ (IDPoor) ជាដើម។ ...
អង្គការសង់ត្រាល់
សេចក្តីប្រកាសព័ត៌មានស្តីពី ពលករខ្មែរនៅប្រទេសថៃ
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសជូនដល់សាធារណជនឲ្យបានជ្រាបថា ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងការងារថៃបាន៖១៖ ទទួល ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីជូនព័ត៌មាន៖ ប្រតិកម្មរបស់ក្រសួងការបរទេសលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍ដែលស្តីពីពលករចំណាកស្រុក
កាសពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានដើម្បីឆ្លើយតបនឹងអត្ថបទដែលមានចំណងជើងថា “Migrant worker protections lacking, reports find” ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពី ដំណាក់កាល និងនីតិវិធីនៃយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជូនដំណឹងដល់ពលករកម្ពុជាធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃឲ្យដឹងថា រដ្ឋាភិបាលថៃនឹង ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នាពេលបច្ចុប្បន្ន៖អំពាវនាវឲ្យពលករកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ ...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការកំណត់លើតម្លៃសេវាលិខិតឆ្លងដែនធម្មតា
កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៧ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជម្រាបជូនដំណឹងដល់សាធារណៈជនអំពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការកំណត់លើតម្លៃសេវាលិខិតឆ្លងដែនធម្មតា ដោយយោងតាម ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សេចក្តីជូនដំណឹងស្តីពី បញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានទទួលការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ ធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី បញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានទទួលការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ ធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ដើម្បីជម្រាបជូនដំណឹង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ






