សេចក្តីប្រកាសព័ត៌មានស្តីពី វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នាពេលបច្ចុប្បន្ន៖
- អំពាវនាវឲ្យពលករកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ អំឡុងពេលដែលរដ្ឋាភិបាលថៃបានប្រកាសពន្យាពេលអនុវត្តរាជក្រឹត្យរបស់ខ្លួន ក្នុងរយៈពេល១៨០ ថ្ងៃ។
- ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក និងស្ថានឯកអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ នឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់បណ្តាខេត្តកម្ពុជាដែលជាប់ព្រំដែនជាមួយប្រទេសថៃ។
- រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដឹកនាំគណៈប្រតិភូធ្វើការចរចាជាមួយអាជ្ញាធរថៃ ជាមួយក្តីសង្ឃឹមស្វែងរកដំណោះស្រាយអនុគ្រោះសម្រាប់ពលកររបស់យើង។
- ថ្នាក់ដឹកនាំកម្ពុជាកំពុងធ្វើការចរចាជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះស្ថានការណ៍នេះ។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ