កម្ពុជា ខាត$១៨០លានក្នុង១ឆ្នាំ ដោយសាររថយន្តដឹកលើសទម្ងន់
កម្ពុជាចំណាយប្រមាណជាង១៨០លានដុល្លារជារៀងរាល់ឆ្នាំលើការជួសជុលនិងថែទាំផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនខណៈដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានពីការរឹបអូសយករថយន្តណាដែលដឹកលើសទម្ងន់មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះមិនគោរពតាមច្បាប់កំណត់។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមានប្រសាសន៍កាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/21bLKll
កិច្ចប្រជុំលើកទី១នៃក្រុមការងាររួមកម្ពុជា-រុស្សីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើគោលបំណងសន្តិភាព
នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមជាគណអធិបតីដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចពិភាក្សាពេញអង្គមួយដែលមានតំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើបែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ...
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)
ការចាប់ពលករខុសច្បាប់ មិនប៉ះពាល់ដល់ការសាងសង់នោះទេ
ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...
ស៊ីវ ម៉េង
http://bit.ly/2bnDLTo
ភាគីថៃ សន្យាជួយសម្រួលការនាំចូលពោតរបស់កសិករកម្ពុជា
អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...
ជា វណ្ណៈ
http://bit.ly/2cgfTil
បាក់ឌុបឆ្នាំនេះសិស្ស៤០៥នាក់ជាប់និទ្ទេស A
បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះមានចំនួន៥៥៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយនៃចំនួនបេក្ខជនវត្តមានសរុបចំនួន ៨៩៦៦១នាក់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A មានចំនួន ៤០៥នាក់ ច្រើនជាងឆ្នាំមុនដល់ទៅជិត៣ដង។ ...
ប៉ិច សុធារី
http://bit.ly/2chAgtW
ដេប៉ូលក់ខ្សាច់គ្មានសណ្ដាប់ធ្នាប់ត្រូវបានផ្អាក
ក្រសួងរ៉ែ និងថាមពល កាលពីម្សិលមិញបានបិទដេប៉ូលក់ខ្សាច់ ៦ កន្លែង នៅក្នុងខេត្តកណ្តាល ស្រុកស្អាង ដោយសារដេប៉ូទាំងនោះមិនគោរពតាមការណែនាំរបស់ក្រសួងស្តីពីការដឹកជញ្ជូនខ្សាច់ឱ្យបានត្រឹមត្រូវ ប៉ុន្តែពួកគេនឹងអនុញ្ញាតឱ្យបើកអាជីវកម្ម ...
មុំ គន្ធា
http://www.khmertimeskh.com/news/31486/messy-sand-depots-suspended/
មន្ត្រីជាន់ខ្ពស់ថា៖ Brexit មិនប៉ះពាល់ប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-អង់គ្លេស
មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអង់គ្លេស អះអាងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស្ដីពីពាណិជ្ជកម្ម រវាងកម្ពុជា និងអង់គ្លេស នឹងមិនប្រែប្រួលដោយសារការដើរចេញរបស់អង់គ្លេស ចេញពីតំបន់អឺរ៉ុប ឡើយ។ ...
ជា វណ្ណៈ
http://bit.ly/2eUYLOZ
អ្នកជំនាញជំរុញឲ្យកម្ពុជាត្រូវប្រញាប់ធ្វើវិសោធនកម្មច្បាប់វិនិយោគ
អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគួរតែបង្កើនល្បឿនក្នុងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេសមុនពេលសន្និសីទពាណិជ្ជកម្មដ៏សំខាន់ពីរដែលនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។ ...
Kali Kotoski
http://bit.ly/2i3yKC5
កម្មវិធីសាកល្បងតាមដានវត្តមានសិស្សតាមរយៈម៉ាស៊ីនស្គែន
សិស្សានុសិស្សរាប់ម៉ឺននាក់ទូទាំងប្រទេសកំពុងស្គែនកាតសម្គាល់ខ្លួន និងស្នាមក្រយៅដៃរបស់ពួកគេនៅតាមសាលារៀននានាក្នុងកម្មវិធីសាកល្បងមួយដែលសំដៅជំរុញឱ្យសិស្សចូលរៀនទៀងទាត់ពេលវេលា។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/36707
ទីភ្នាក់ងារពលករចាប់ផ្តើមបញ្ជូនពលករទៅហុងកុង
ទីភ្នាក់ងារជ្រើសរើសពលករ អាចនឹងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទីក្រុងហុងកុងជាលើកដំបូង ក្នុងពេលឆាប់ៗនេះ ជាពិសេសពលករក្នុងស្រុក។ ...
សែន ដេវិត
http://www.khmertimeskh.com/news/38390/agencies-to-begin-sending-workers-to-hk/
ទំនប់ឧត្តរមានជ័យនឹងត្រូវបង្ហូរទឹកដើម្បីចៀសវាងការបាក់
ការព្រួយបារម្ភថាភ្លៀងធ្លាក់ខ្លាំងនឹងធ្វើឱ្យអាងស្តុកទឹកតាម៉ុកនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហៀរទឹកចេញឬធ្លុះធ្លាយ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកំពុងតែត្រៀមលក្ខណៈបង្ហូរអាងទឹកដោយប្រឡាយ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/oddar-meanchey-dam-be-drained-avoid-breach
មន្ត្រីលក់ដីរដ្ឋ ត្រូវបានដោះលែងពីគុកហើយ
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យក្នុងមន្ទីរនេះដែលជាប់ពន្ធនាគាររឿងលក់ដីរដ្ឋយកប្រាក់ចែកមន្ត្រីក្រោមឱវាទត្រូវបានដោះលែងចេញពីពន្ធនាគារហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពួកគាត់ទាំង ២ នាក់កំណត់ ២ ...
នៀម ឆេង
http://bit.ly/2sKm5VH
សេចក្តីប្រកាសព័ត៌មានស្តីពី វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នាពេលបច្ចុប្បន្ន៖អំពាវនាវឲ្យពលករកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ ...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជាបានវិនិយោគជាង ១ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យដឹកជញ្ជូន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/
ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប
របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap
ធនាគារពិភពលោកប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥៤០លានដុល្លារ ដល់កម្ពុជា
ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន ៥៤០លានដុល្លារ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តោតលើការគាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5073984/world-bank-commits-540-million-cambodia/
លំហូរFDIក្នុងវិស័យហិរញ្ញវត្ថុកើន៨៩ភាគរយ
លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយឆ្នាំនេះជាមួយអត្រាកំណើនជិត៩០ភាគរយ ដោយសារការចូលវិនិយោគពីធនាគារអន្តរជាតិថ្មីពីរ និងការបន្ថែមទុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្រាប់ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2vmhcak
ជើងហោះហើរត្រង់មកកម្ពុជាពីទីក្រុងស៊ីអាន
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីម្សិលមិញថា នឹងមានជើងហោះហើរត្រង់ឆ្ពោះមកប្រទេសកម្ពុជាពីទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីបំពេញតម្រូវការកើនឡើងនៃភ្ញៀវទេសចរចិន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5077009/direct-flights-soon-xian-city/
កម្ពុជា និងចិនស្វែងរកអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ
មន្ត្រីពាក់ព័ន្ធនៃក្រសួងបរិស្ថានកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិនដើម្បីទទួលបាននូវអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ។ ...
ខាន សុភីរម្យ
http://www.akp.gov.kh/?p=107890