សហជីពនិយាយថា គួរអនុញ្ញាតឱ្យកម្មកររោងចក្រឈប់សម្រាកត្រឡប់ទៅស្រុក ដើម្បីបោះឆ្នោត
សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។ ss='cambodia-color'>...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/37568
KOWLOON BAY គម្រោងអចលនទ្រព្យដ៏ធំថ្មីមួយទៀត សម្រាប់ទីក្រុងភ្នំពេញ
លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land បុរសពោរពេញដោយមហិច្ឆតានេះបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថាលោកបានដាក់ពាក្យស្នើសុំសាងសង់គម្រោងនេះទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អគារកម្ពស់ ៦៣ ជាន់ ប៉ុន្តែក្រសួងបានអនុញ្ញាតឲ្យសាងសង់កម្ពស់ ៥៩ ជាន់ប៉ុណ្ណោះ។ ss='cambodia-color'>...
ស៊ីវ ម៉េង
http://bit.ly/2rSXjTW
ចំណូលពីអង្គរកើនដល់$៥២លាននៅឆមាសទី១
ចំនួនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ នៅតែរក្សាបានកំណើននៅឆមាសទីមួយឆ្នាំនេះទោះបីមានការដំឡើងថ្លៃសំបុត្រជិតពីរដងក៏ដោយ ដែលកំណើននេះបានផ្តល់ចំណូលពីការលក់សំបុត្រចូលអង្គរសរុបជាង៥២លានដុល្លារក្នុងរយៈពេល៦ខែនេះ។ ss='cambodia-color'>...
ហ៊ គីមសាយ
http://bit.ly/2sGYJAg
ខេត្តយូណានផ្តល់ជំនួយដល់វិស័យទេសចរណ៍នៅកម្ពុជា
ក្រសួងទេសចរណ៍នឹងសហការជាមួយវិទ្យាស្ថានទេសចរណ៍ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តយូណាន ប្រទេសចិន ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ និងស្វែងរកវិធីសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា។ ss='cambodia-color'>...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40085/yunnan-offers-to-help-tourism-sector/
អ្នកភូមិព្នងប្រយុទ្ធដើម្បីដែនដីដូនតា ខណៈដែលក្រុមហ៊ុនធ្វើការឈូសឆាយដី
សម្បទានដីបានត្រួតលើផ្នែកខ្លះនៃភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ដែលជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ រួមមានដីព្រៃអារក្ស និងដីកប់សព ដោយយោងតាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់ទាំងនោះ មិនត្រូវឱ្យមានការរំខាន ឬចូលទៅបង្កឱ្យមានការ ss='cambodia-color'>...
Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/
កម្ពុជា-UAE ចុះកិច្ចព្រមព្រៀងការពារវិនិយោគិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក ជាការសម្រេចមួយដែលភាគីកម្ពុជារំពឹងថានឹងរួមចំណែកបង្កើនការបណ្តាក់ទុនពីពាណិជ្ជករ UAE នៅកម្ពុជានាពេលខាង ss='cambodia-color'>...
ហ៊ គឹមសាយ
http://bit.ly/2uFn5id
របាយការណ៍NBC: វិស័យធនាគារកម្ពុជានៅតែរក្សាបានភាពខ្លាំង
ធនាគារជាតិនៃកម្ពុជា (NBC) ទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនកាលពីម្សិលមិញ ដែលលើកឡើងថាវិស័យធនាគារកម្ពុជាបានបន្តរក្សាភាពខ្លាំងកាលពីឆ្នាំមុនដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ ss='cambodia-color'>...
Kali Kotoski
http://bit.ly/2uk3UMg
បង់ក្លាដេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអង្ករ
ពីរសប្តាហ៍បន្ទាប់ពីប្រទេសបង់ក្លាដេស និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីទិញអង្ករពីកម្ពុជាមក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបង់ក្លាដែសបានចុះកិច្ចព្រមព្រៀងមួយដើម្បីទិញអង្ករ ២៥០,០០០តោន ss='cambodia-color'>...
សុខ ច័ន្ទ
http://www.khmertimeskh.com/5078380/bangladesh-signs-big-rice-deal/
ការវាយប្រហារតាមអ៊ីនធឺណេតផ្ដោតលើកម្ពុជា
បណ្ដាញកុំព្យូទ័រនៅកម្ពុជារួមទាំងម៉ាស៊ីន servers របស់រាជរដ្ឋាភិបាលផង ត្រូវបានរាយការណ៍ថា ជាគោលដៅវាយប្រហារពីមេរោគកុំព្យូទ័រ ដែលត្រូវបានដាក់បញ្ចូលទៅក្នុង spam email និងយុទ្ធនាការក្លែងបន្លំដែលបានទាក់ទាញជនរងគ្រោះ តាមរយៈអ៊ីម៉ែលក្លែងក្លាយ ss='cambodia-color'>...
Alessandro Marazzi Sassoon និង Rinith Taing
http://www.phnompenhpost.com/national/kingdom-targeted-new-malware
GMAC ស្នើឲ្យរដ្ឋាភិបាលបន្ធូរពន្ធ និងរដ្ឋបាល
តំណាងវិនិយោគិនក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាកាលពីម្សិលមិញ បានស្នើឲ្យរដ្ឋាភិបាលជួយសម្រួល បន្ទាបថ្លៃរដ្ឋបាល និងពន្ធដារមួយចំនួនដើម្បីប៉ះប៉ូវលើការចំណាយកាន់តែខ្ពស់ដែលពួកគេត្រូវប្រឈមទល់នឹងការបង្កើនប្រាក់ឈ្នួលអប្បបរមា និងថ្លៃរបបសន្តិសុខសង្គមដល់កម្មករ។ ss='cambodia-color'>...
ហ៊ គីមសាយ
http://bit.ly/2xWGTNU
PM បង្ក្រាបបានឈើហុប ១០០ ដើមនិងឃាត់ខ្លួនវៀតណាម ៦ នាក់
កម្លាំងអាវុធហត្ថខេត្តក្រចេះបានឆ្មក់បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវៀតណាមដោយបានរកឃើញឈើហុបចំនួន ១០០ ដើម គ្រឿងចក្រ និងរថយន្តដឹកឈើជាង ១០ គ្រឿងសម្រាប់ដឹកឈើទៅវៀតណាម និងជនជាតិវៀតណាមចំនួន ៦ នាក់។ ss='cambodia-color'>...
ផាក់ ស៊ាងលី
http://bit.ly/2gp1QsY
កម្ពុជា និងចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១៩ គាំទ្រគម្រោងអភិវឌ្ឍន៍
មន្ត្រីជាន់ខ្ពស់ និងពាណិជ្ជករកម្ពុជា-ចិន កាលពីម្សិលមិញ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ១៩ ដែលភាគច្រើនជាគម្រោងដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានផ្លូវថ្នល់ កំពង់ផែ បណ្ដាញអគ្គិសនី ការបង្ហោះផ្កាយរណប និងគម្រោងកសាងអាកាសយានដ្ឋាន ss='cambodia-color'>...
ហ៊ គឹមសាយ និងចេង សុខហ័ង
http://www.phnompenhpost.com/business/china-deals-swiftly-signed
ចំនួនកូដកម្ម និងបាតុកម្មពីក្រុមកម្មករ,កម្មការិនីថយចុះក្នុងឆ្នាំ ២០១៧
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញឲ្យដឹងថា វិវាទការងារនៅក្នុងវិស័យរោងចក្រកាត់ដេរដែលបានប្រមូលផ្ដុំតវ៉ាដូចជា ការធ្វើកូដកម្ម និងបាតុកម្មខុសច្បាប់ត្រូវបានថយចុះយ៉ាងច្រើនករណី ខណៈដែលប្រាក់ឈ្នួលអប្បបរមានឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដូចជាប្រាក់ការងារបន្ថែមម៉ោង និងប្រាក់ ss='cambodia-color'>...
យន់ ស៊ីនាត
http://bit.ly/2DnEYmK
ធនាគារជាតិចាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពមានការធានា
ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមអនុវត្តប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) នៅថ្ងៃស្អែកនេះហើយ នឹងសង្ឃឹមថាឧបករណ៍នេះនឹងមានឥទ្ធិពលទៅលើអត្រាការប្រាក់ក្នុងទីផ្សារកម្ពុជា។នេះបើយោងតាមអគ្គនាយកធនាគារជាតិនៃកម្ពុជា ss='cambodia-color'>...
សុខ ចាន់
http://bit.ly/2e7h8ll
ជនភៀសខ្លួនទី៦ពីប្រទេសណូរូមកដល់តាមកិច្ចព្រមព្រៀងចម្រូងចម្រាស
អាជ្ញាធរកម្ពុជានិយាយថា ជនភៀសខ្លួនចុងក្រោយបំផុតទទួលយកសំណើតាំងលំនៅថ្មីក្នុងប្រទេសនេះ តាមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសជាមួយប្រទេសអូស្ត្រាលី បានមកដល់ក្រុងភ្នំពេញហើយកាលពីថ្ងៃអាទិត្យ ជាជនភៀសខ្លួនទី៦ដែលព្រមមក ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅខែកញ្ញាឆ្នាំ២០១៤។ ss='cambodia-color'>...
CNRP ផ្តោតលើជនជាតិវៀតណាមក្នុងបណ្តឹងទាក់ទងការបោះឆ្នោត
គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួនកំពុងរៀបចំពាក្យបណ្ដឹងដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អំពីអ្នកបោះឆ្នោតជនជាតិវៀតណាមជិត៥.០០០នាក់ ដែលគណបក្សនេះនិយាយថា ត្រូវបានចុះឈ្មោះដោយគ្មានលិខិតបញ្ជាក់សញ្ជាតិជាចំណាត់ការដែលត្រូវបានរិះគន់ថាជាការបន្តប្រពៃណីវាយប្រហារជនជាតិវៀតណាមរបស់គណបក្សនេះ។ ss='cambodia-color'>...
ឃួន ណារិម
http://www.cambodiadailykhmer.com/36151
ការរំលោភដែលរាយការណ៍មានតែ២៣ករណី ខណៈបទល្មើសកើនឡើងក្នុងរាជធានី
នគរបាលបានបូកសរុបថាមានករណីរំលោភតែ២៣ករណីប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បើទោះជាមានការកើនឡើងជារួម២០ភាគរយនៅក្នុងករណីបទល្មើសក៏ដោយ បណ្តាលឱ្យអ្នកជំនាញព្រមានថា ទិន្នន័យដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិផ្តល់ទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះក្នុងចំណោមបទល្មើសដែលកើតឡើងក្នុងរាជធានី។ ss='cambodia-color'>...
ប៊ុត គឹមសាយ និង Ben Paviour
http://www.cambodiadailykhmer.com/36247
ការថមថយនៃវិស័យសេវាកម្មនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច
ភាពថមថយនៃវិស័យទេសចរណ៍វិស័យដឹកជញ្ជូននិងវិស័យអចលនទ្រព្យជាសញ្ញាអវិជ្ជមានដែលគំរាមកំហែងដល់សន្ទុះកំណើនរបស់វិស័យសេវាកម្មជារួមនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំនេះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ss='cambodia-color'>...
សុខ ចាន់
http://bit.ly/2jr2F4q
វេជ្ជបណ្ឌិត Richner លាលែងពីប្រធានពេទ្យគន្ធបុប្ជា ខណៈលោកឈឺធ្ងន់
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានប្រកាសលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យនេះ ខណៈលោកកំពុងឈឺធ្ងន់ជាដំណឹងមួយដែលធ្វើឲ្យពលរដ្ឋខែ្មររន្ធត់ចិត្តពេលនឹកឃើញពីឈ្មោះលោក។ ss='cambodia-color'>...
នៀម ឆេង
http://bit.ly/2niqgoY
នគរបាលរារាំងអ្នកហែក្បួនស្នើសុំឱ្យដាក់បញ្ចូលថ្ងៃបាត់បង់ទឹកដីខ្មែរក្រោមជាថ្ងៃបុណ្យជាតិ
នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយនៅចំណុចជិតវត្តចាស់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីរារាំងមនុស្សប្រមាណ៣០នាក់ពីការហែក្បួនឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្នើសុំឱ្យដាក់បញ្ចូលថ្ងៃដែលបារាំង បានប្រគល់អតីតខេត្តកម្ពុជាក្រោមឱ្យទៅវៀតណាមជាផ្លូវការ ជាថ្ងៃបុណ្យជាតិ ss='cambodia-color'>...